ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ព័ត៌មានថ្មីបំផុត
ឯកឧត្តម ប៉ែន បូណា៖ កងកម្លាំងនគរបាលជាតិជាឆ្មាំឈរការពារនិងបម្រើប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ ........................... **|** ពលរដ្ឋនៅក្រុងប៉ោយប៉ែត នៅតែទទូចឲ្យអាជ្ញាធរចុះពិនិត្យ ថាតើការដ្ឋានអគាររបស់ឈ្មោះកៅ លីម៉េង សាងសង់ស្របតាមប្លង់ស្ថាបត្យកម្ម ឬក៏យ៉ាងណា? ......................... **|** ឯកឧត្តម ប៉ែន បូណា៖ «យើងត្រូវស្រាក់ដៃគ្នាការពារសន្តិភាព និងគាំទ្ររាជរដ្ឋាភិបាលដើម្បីអនាគតរុងរឿងរបស់កូនចៅយើង» ................ **|** ឯកឧត្តម ប៉ែន បូណា៖ កងកម្លាំងប្រដាប់អាវុធក្នុងសម័យសន្តិភាពមិនចេញច្បាំងទេ តែឈរការពារសន្តិភាពនិងភាពសុខសាន្តរបស់ប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់ ..................... **|** បន្ទាប់ពីសារព័ត៌មានខ្មែរជាយដែនបានផ្សាយ ទាក់ទងនឹងភាពមិនប្រក្រតីនៃ តម្លៃដេញថ្លៃម៉ៅការធ្វើផ្លូវបេតុងគ្មានសរសៃដែកនាសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ភា្លមៗ អភិបាលរាជធានីភ្នំពេញបានចាត់មន្ត្រីជំនាញពាក់ព័ន្ធចុះស្រាវជា្រវយ៉ាងរហ័ស **|** ឯកឧត្តម ប៉ែន បូណា៖ ហេតុអ្វីមានអ្នកចេញមុខការពារអ្នកបង្កើតព័ត៌មានក្លែងក្លាយដើម្បីញុះញង់ឱ្យពលរដ្ឋមានកំហឹងជាមួយរាជរដ្ឋាភិបាល? ................. **|** សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឱ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត …….. **|** ឯកឧត្តម កែវ ផុង ជំនួយការសម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារចល័តថ្នាក់ជាតិ ចុះជួយស្រុកមោងឬស្សី តំណាងដ៏ខ្ពស់ខ្ពស់ឯកឧត្តមជិន ម៉ាលីន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមោងឬស្សី **|** ឯកឧត្តម ប៉ែន បូណា៖ ឱសថដ៏ស័ក្តិសិទ្ធិបំផុតដើម្បីលុបបំបាត់មនោគមន៍វិជ្ជាជ្រុលនិយម គឺការផ្សព្វផ្សាយព័ត៌មានពិតដល់ប្រជាពលរដ្ឋ .................. **|** អភិបាលខេត្តស្តីទីខេត្តបន្ទាយមានជ័យ ប្តឹងគ្រូវិទ្យាល័យហ៊ុនសែនប្រាសាទបាគង ពីបទញុះញង់ឱ្យ ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ពាក់ព័ន្ធរឿងបែកចែកដីតំបន់បី **|** សេរីភាពបញ្ចេញមតិ និងអំពើល្មើសច្បាប់មិនដូចគ្នាទេ ................. **|** ពលរដ្ឋក្រុងប៉ោយប៉ែតឆ្ងល់ ដីបេនឡានដែលរក្សារទុកនៅកន្លែងណា? **|** ពលរដ្ឋម្នាក់ស្នើសុំ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ជួយអន្តរាគមន៍ ករណីសង្ស័យលោកផ្កាយមួយ បង្កើតរឿងហេតុទុច្ចរិត **|** តំណាងពលរដ្ឋ123គ្រួសារស្នើរសុំអន្តរាគមន៍ពីរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីផ្អាកការចុះអនុវត្តន៍ដោយបង្ខំ នៃសាលដីការរបស់តុលាការកំពូល **|** ចេញប្លង់រឹង គ្របលើប្លង់រឹង ពលរដ្ឋរងគ្រោះ ចោទមេភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ថាជាអ្នកបង្កើតរឿង កេងយកផលប្រយោជន៍ជាមួយឈ្មួញ។ **|**

ព័ត៌មានចាស់ៗ

Fri,28 May 2021 (Time 07:50 PM)
ដោយ សុជាតិ

លោកជ្រឹញ គឹមលី មេប៉ូលីសប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប ប្រើប្រាស់កូនចៅដើរជំរិតទារលុយ តាមតែអំពើចិត្ត
សៀមរាប៖ ក្រុមអ្នករកស៊ីតូចតាច បានឲ្យដឹងថា លោកវរសេនីយ៍ឯក ជ្រិញ គឹមនី ប្រធាន ការិយាយល័យ ន​គរ​បា​ល ប្រឆាំ​ង​ប​ទ​ល្មើសសេដ្ឋកិច្ច ខេត្តសៀមរាប កំពុងជិះសេះ​លែង​ដៃបាន បង្កើតបក្ខពួកនិយម ចាត់តាំង កូនចៅជំនិតៗ ឲ្យចុះប្រមូលលុយ ពីការដឹកជញ្ជូនទំនិញ ការរកស៊ីស្តុកឈើខុសច្បាប់ និងការជីកកាយអាចម៍ ដី ធ្វើអាជីវកម្ម តាមគ្រប់រូបភាព ហាក់ដូចជា មិនក្រែងញញើតចំពោះការកែទម្រង់។ អានបន្ត

Thu,27 May 2021 (Time 10:05 AM)
ដោយ សុភក្តិ

អង្គភាពប្រឆាំងអំពើពុករលួយ មិនគួរបណ្តែតបណ្តោយ ឲ្យលោក សុក ចាន់ថា និងលោកគង់ ប៊ុនលឿត ប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្តដូច្នេះទេ
បន្ទាយមានជ័យ៖ ថ្មីៗនេះអ្នកបើកបររថយន្តដឹកទំនិញម្នាក់បានលាតត្រដាងយ៉ាងច្បាស់នូវទង្វើមិនប្រក្រតីរបស់លោក គង់ ប៊ុនលឿត ប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹងរថយន្តកូនដំរី ផ្លូវជាតិលេខ៥​ ​ភូមិកូនដំរិ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ដើម្បីឲ្យមហាជនបានដឹងជាសាធារណៈ។ អានបន្ត

Tue,25 May 2021 (Time 06:13 PM)
ដោយ ភក្រ្តា

តំណែងដុះស្លែរបស់លោក សុខ សុដារ៉ាប្រធានសាខាគយខេត្តសៀមរាប និងលោកម៉ៅ សាមឿន មេគយចល័តក្រសួងប្រចាំខេត្តសៀមរាប បាននាំប្រព្រឹត្តអំពើពុករលួយតាមអំពេីចិត្ត
សៀមរាបៈ សមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តសៀមរាប បានលើកឡើងថា ក្នុងតំណែងជាប្រធានសាខាគយខេត្តសៀមរាប ឡើងដុះស្លែរយៈពេលច្រើនឆ្នាំកន្លងទៅនេះគឺលោក​ សុខ សុដារ៉ា និងលោក ម៉ៅ សាមឿន មិនដែលបង្ក្រាបក្រុមឈ្មួញ​ដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ឬទំនិញខុសច្បាប់ចូលខេត្តសៀមរាប និងឆ្លងកាត់ខេត្តសៀមរាប នោះទេ។ ហេតុនេះហើយទើបឈ្មួញធំៗអាចដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ អានបន្ត

Sun,23 May 2021 (Time 06:19 PM)
ដោយ សុជាតិ

តើការផ្ទេរមន្រ្តីពីអភិបាលរងស្រុក/ក្រុង ទៅជាមន្ត្រីបំរើការងារ នៅជាសាលាខេត្ត ជាការដាក់ទណ្ឌកម្មទេ?
បន្ទាយមានជ័យៈ មានការតែងតាំងមន្ត្រី អភិបាលរងក្រុងប៉ោយប៉ែត និង ដោះដូរមន្ត្រី អភិបាលរងស្រុកស្វាយចេក និងមន្ត្រីអភិបាលរងស្រុកមង្គលរី ទៅទទួលភារកិច្ចជាអភិបាលរងក្រុងប៉ោយប៉ែត តាមសេចក្តីសម្រេចរបស់ក្រសួង មហាផ្ទៃលេខ ១១៩៧ ប្រក ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ប្រកាស ស្តីពីការផ្ទេរមន្ត្រីរាជការ ។ អានបន្ត

Sun,23 May 2021 (Time 02:48 PM)
ដោយ សុភក្តិ

ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី ផ្លូវជាតិលេខ៥ ក្លាយទៅជាជញ្ជីងថ្លឹងលុយ
បន្ទាយមានជ័យ៖ ប្រភពស្និទ្ធនឹងលោក​ សុក ចាន់ថា​ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័​យ បានឲ្យដឹងថា ដោយសារមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងសាធារណការនិងដឹកជញ្ជូនទើបលោក សុក ចាន់ថា ហ៊ានធ្វើអ្វីៗតាមអំពើចិត្តហើយបើកដៃឲ្យលោក គង់ ប៊ុនលឿត សាងភាបពល្បីល្បាញខាងពុករលួយយ៉ាងឆាប់រហ័ស។ ប៉ុន្តែជាក់ស្តែងអំពើពុករលួយពេញបន្ទុករបស់លោក គង់ ប៊ុនលឿត ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តកូនដំរី ជារឿងដែលមិនអាចបិទបាំងបានទេក្រោ​យពេលមានការលាតត្រដាងជាបន្តបន្ទាប់។ អានបន្ត

Sat,22 May 2021 (Time 12:53 PM)
ដោយ រតនា

ការស្នើសុំ បំបែកសង្កាត់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យគឺជារដ្ឋបាល ក្បាលធំ
បន្ទាយមានជ័យ៖ ដ្ឋបាលក្រុងប៉ោយប៉ែត នឹងក្បាលជារដ្ឋបាលក្បាលធំ បន្ទាយមានជ័យៈ សារព័ត៌មានខ្មែរជាយដែន បានទទួលលិខិត ដ៍កម្រមួយ ដែលសាលាខេត្តបន្ទាយមានជ័យ មិនបានផ្សព្វផ្សាយ ជាសាធារណៈ អំពីការបំបែកសង្កាត់ចំនួន ៣ នៅក្នុងក្រុងប៉ោយប៉ែត នៅក្នុងលិខិតលេខ ៧៩៧/២១ ល ស ចុះថ្ងៃអង្គា ៨រោជ ខែ ពិសាខ ឆ្នាំឆ្លូវត្រីស័ក ព.ស២៥៦៥ ត្រូវថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ របស់ រដ្ឋបាលសាលា ខេត្តបន្ទាយមានជ័យ ។ អានបន្ត

Fri,05 February 2021 (Time 12:49 AM)
ដោយ រតនា

ប្រមុខរដ្ឋាភិបាល គួរតែយកអភិក្រមទី៥ មកវះកាត់មន្រ្តីពន្ធដារខេត្តបន្ទាយមានជ័យជាបន្ទាន់ ខណៈដែលប្រជាពលរដ្ឋលែងមានជំជឿក្នុងការបង់ពន្ធប្រថាប់ត្រា ធ្វើឲ្យរដ្ឋខាតបង់ចំណូល
បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋរស់នៅខេត្តបន្ទាយមានជ័យ បានរិះគន់ និងចោទប្រកាន់ថា ការប្រមូលពន្ធលើអចលនទ្រព្យ និងបង់ពន្ធប្រថាប់ត្រា គឺតាមតែបបូរមាត់របស់មន្រ្តីពន្ធដារប៉ុណ្ណោះ ហើយរបៀបក្នុងការយកពន្ធ របស់មន្រ្តីពន្ធដារ ហាក់ដូចជាមានបង្កប់នូវអំពើពុកលួយ ជាលក្ខណ:ប្រព័ន្ធ ដែលធ្វើឲ្យពលរដ្ឋពិបាកក្នុងការចូលរួមបង់ពន្ធជូនជាតិ ឲ្យស្របទៅតាមគោលនយោបាយថ្នាក់ជាតិ។ ជាក់ស្តែងដូចជាប្រជាពលរដ្ឋដែលរស់នៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានសម្តែងការឈឺចាប់គ្រប់ៗគ្នា ដោយការបង់ពន្ធប្រថាប់ត្រារបស់ពួកគាត់ គឺដូចជាការចាប់បង្ខំ។ អានបន្ត

Mon,25 January 2021 (Time 07:30 AM)
ដោយ រតនា

អនុរដ្ឋលេខាធិការពីររូប រងការចោទប្រកាន់ពីបទឆបោក
ភ្នំពេញ៖ លោក សាយ ណូរ៉ា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លោក មាស សាវឿន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៍ និងលោកឆែម ពេត អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ពីបទឆបោកតាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ពាក់ព័ន្ធករណីឆបោកទិញលក់ដីទំហំពីរហិកតានៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ អានបន្ត

Tue,19 January 2021 (Time 06:57 AM)
ដោយ រតនា

តំណាងអយ្យការចោទប្រកាន់ និងស្នើឲ្យចៅក្រមដាក់គុក អនុរដ្ឋលេខាធិការពីររូប រឿងបទឆបោកលុយរាស្ត្រ
ភ្នំពេញ៖ អនុរដ្ឋលេខាធិការពីររូប រងការចោទប្រកាន់ពីបទឆបោកលោក សាយ ណូរ៉ា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លោក មាស សាវឿន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៍ និងលោកឆែម ពេត អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ពីបទឆបោកតាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ពាក់ព័ន្ធករណីឆបោកទិញលក់ដីទំហំពីរហិកតានៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ អានបន្ត

Sun,17 January 2021 (Time 06:08 AM)
ដោយ សុជាតិ

ប្រជាពលរដ្ឋលែងទុកចិត្ត នឹងអង្គភាពពន្ធដារខេត្តបន្ទាយមានជ័យ បាននាំគ្នាទៅបង់ពន្ធនៅភ្នំពេញ ធ្វើឲ្យបាត់បង់ចំណូលខេត្ត
បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋរស់នៅខេត្តបន្ទាយមានជ័យ បានចោទប្រកាន់ទៅលើអង្គភាពពន្ធដារសាខាខេត្តបន្ទាយមានជ័យថា ក្នុងការវាយតម្លៃការប្រមូលពន្ធលើអចលនទ្រព្យ និងបង់ពន្ធប្រថាប់ត្រាគឺតាមតែបបូរមាត់របស់ពួកគាត់តែប៉ុណ្ណោះ។ ហើយរបៀបក្នុងការយកពន្ធហាក់ដូចជាមានបង្កប់នូវអំពើពុករលួយ ដែលធ្វើឲ្យពលរដ្ឋពិបាកក្នុងការចូលរួមបង់ពន្ធជូនជាតិ ឲ្យស្រប់ទៅតាមគោលនយោបាយថ្នាក់ជាតិ ។ អានបន្ត

Fri,08 January 2021 (Time 08:35 AM)
ដោយ សុជាតិ

លោក ព្រឹម សាលី និងលោក សឿង សីហា ឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយជាលក្ខណ:ប្រព័ន្ធ ដោយមិនខ្លាចវិធានការអង្គភាពប្រឆាំងអំពើពុករលួយ
បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋរស់នៅខេត្តបន្ទាយមានជ័យ បានរិះគន់ ក្នុងការប្រមូលពន្ធលើអចលនទ្រព្យ និងបង់ពន្ធប្រថាប់ត្រា គឺតាមតែបបូរមាត់របស់មន្រ្តីពន្ធដារប៉ុណ្ណោះ ហើយរបៀបក្នុងការយកពន្ធ របស់មន្រ្តីពន្ធដារ ហាក់ដូចជាមានបង្កប់នូវអំពើពុកលួយ ជាលក្ខណ:ប្រព័ន្ធ ដែលធ្វើឲ្យពលរដ្ឋពិបាកក្នុងការចូលរួមបង់ពន្ធជូនជាតិ ឲ្យស្រប់ទៅតាមគោលនយោបាយថ្នាក់ជាតិ។ ជាក់ស្តែងដូចជាប្រជាពលរដ្ឋដែលរស់នៅក្នងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានសម្តែងការឈឺចាប់គ្រប់ៗគ្នា ដោយការបង់ពន្ធប្រថាប់ត្រារបស់ពួកគាត់ គឺជាការចាប់បង្ខំ។ (សូមរង់ចាំអានបន្ត) អានបន្ត