ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ

ព័ត៌មានទូទៅ

Sun,03 September 2023 (Time 11:18 AM)
ដោយ ៖ រតនា​

គោលនយោបាយអាទិភាព៦ចំណុចរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ជាក្តីសង្ឃឹមដ៏កក់ក្តៅរបស់ប្រជាពលរដ្ឋខ្មែរ
ភ្នំពេញ៖ រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានដាក់ឱ្យអនុវត្តភ្លាមៗចាប់ពីឆ្នាំ ២០២៣ នេះតទៅនូវគោលនយោបាយអាទិភាព ៦ចំណុចដែលជាក្តីសង្ឃឹមដ៏រឹងមាំរបស់រដ្ឋ អានបន្ត

Thu,24 August 2023 (Time 06:56 PM)
ដោយ ៖ រតនា​

ឯកឧត្ដម នេត្រ ភក្រ្ដារដ្ឋមន្រ្ដីក្រសួងព័ត៌មាន​បានបង្ហាញវត្តមានថ្ងៃដំបូងនៅក្រសួងព័ត៌មាន
ភ្នំពេញ៖ ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា ការងារអាទិភាព​ដែល​ត្រូវធ្វើ ក្នុងនាមជារដ្ឋមន្រ្ដីក្រសួងព័ត៌មាន​គឺផ្ដោតសំខាន់លើការធ្វើទំនើបកម្មស្ថាប័ន និង​រដ្ឋបាលទំនើបដើម្បីធ្វើឱ្យក្រសួងព័ត៌មាន ក្លាយ​ទៅជាស្ថាប័នទំនាក់ទំនងសាធារណៈ​របស់​រាជរដ្ឋាភិបាលកម្ពុជា។ ការគូសបញ្ជាក់របស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសចុះជួប​សំ​ណេះ​សំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្ដីរាជការតាមអគ្គនាយកដ្ឋានចំណុះ​ក្រសួង​ព័ត៌មាន នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។ អានបន្ត

Mon,21 August 2023 (Time 11:09 AM)
ដោយ ៖ រតនា​

ព្រះមហាក្សត្រមានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលអាណត្តិថ្មីនឹងជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពពលរដ្ឋ
ភ្នំពេញ៖ ព្រះមហាក្សត្រ សម្តេចព្រះ បរមនាថ នរោត្ដម សីហមុនី មានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ បន្តអភិវឌ្ឍ និងពង្រឹងប្រព័ន្ធការពារសង្គម។ អានបន្ត

Thu,17 August 2023 (Time 08:39 AM)
ដោយ ៖ រតនា​

រដ្ឋមន្រ្តីព័ត៌មាន: អ្នកសារព័ត៌មានខ្លាំងត្រូវផ្សព្វផ្សាយព័ត៌មានពិតប្រាកដ និងផ្សាយឱ្យបានលឿន
ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងនៅក្នុងពិធីចែករំលែកចំណេះដឹងដល់មន្ត្រីរាជការក្របខណ្ឌថ្មីឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ថា អ្នកសារព័ត៌មានដែលខ្លាំងគឺត្រូវចេះសាមគ្គីគ្នា សហការគ្នាចែករំលែកព័ត៌មានពិតប្រាកដ និងផ្សាយឱ្យបានលឿន ហើយឱ្យគ្រប់ប្រព័ន្ធផ្សព្វផ្សាយ។ អានបន្ត

Mon,07 August 2023 (Time 09:04 AM)
ដោយ ៖ សុភា​

ភ្នាក់ងារសារព័ត៌មានខ្មែរជាយដែនប្រចាំក្រុងប៉ោយប៉ែត ប្តឹងឈ្មោះខន ម៉ាប់និងភរិយាពីបទឆបោកលុយចំនួន៣ម៉ឺនដុល្លារ
បន្ទាយមានជ័យ៖ លោក ពែក ចាន់រ៉ា ភ្នាក់ងារសារព័ត៌មានខ្មែរជាយដែនប្រចាំក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សម្រេចប្តឹងបុគ្គលឈ្មោះ ខន ម៉ាប់ និងភរិយាចូលទៅកាន់តំណាងអយ្យការ អមសាលាដំបូង ខេត្តបន្ទាយមានជ័យពីបទ “ឆបោកប្រាក់ចំនួន៣ម៉ឺនដុល្លា ” ប្រព្រឹត្តិក្នុងអំឡុងខែកក្កដាឆ្នាំ ២០២២។ អានបន្ត

Thu,06 July 2023 (Time 12:39 PM)
ដោយ ៖ រតនា​

លោក ពែក ចាន់រ៉ា បានសម្រេចចិត្តដាក់ពាក្យបណ្តឹង បុគ្គលឈ្មោះ ខន ម៉ាប់ និងអ្នកស្រី ហង្ស ស្រីមាន ពីបទឆបោក និងក្លែងបន្លំ ទៅអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ ករណីឆរបោកប្រាក់ លោក ពែក ចាន់រ៉ា ពលរដ្ឋរស់នៅភូមិក្បាលស្ពាន សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានសម្រេច ប្តឹងបុគ្គលឈ្មោះ ខន ម៉ាប់ ភេទប្រុស អាយុ ៤២ ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អានបន្ត

Thu,15 June 2023 (Time 02:24 PM)
ដោយ ៖ រតនា​

សម្ដេចក្រឡាហោម ស ខេង ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ ពីសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ
(ព្រៃវែង)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ ពីសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ។ អានបន្ត

Wed,04 January 2023 (Time 06:20 AM)
ដោយ ៖ រតនា​

បែកធ្លាយលិខិតអភិបាលខេត្តបន្ទាយមានជ័យ ស្នើសុំឲ្យលោកប៉ាន់ខែម ប៊ុនថន ជួយជំរុញឲ្យអ្នកស្រីរិទ្ធ សុគន្ធា ទទួលយកដីដើម្បីបញ្ចប់រឿង
បន្ទាយមានជ័យ៖ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានសុំឲ្យ លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រីជួយសម្របសម្រួលឲ្យអ្នកស្រីរិទ្ធ សុគន្ធា ទទួលយកដី ចំនួន១ឡូត៍ទំហំ៣០មx៥០ម, ផ្ទះ០១ខ្នង និងដីកសិកម្មទំហំ១ហិកតា ដែលជាទីតាំងដីសម្រាប់គោលដៅ សម្បទានសង្គមកិច្ចអតីតយុទ្ធជន នឹងគ្រួសារក្រីក្រ(ដីការ៉េ២) ស្ថិតនៅក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ អានបន្ត

Mon,26 December 2022 (Time 10:36 AM)
ដោយ ៖ សុភា​

លោកឡេង ជឿន និងបង់ប្រាក់សោហ៊ុយក្រៅពីពន្ធដាក់ពាក្យសុំ នៅអយ្យការ​អមសាលាដំបូងខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ​២០២២​នេះ
បន្ទាយមានជ័យ៖ លោកឡេង ជឿន បានចេញទៅបង់ប្រាក់សោហ៊ុយក្រៅពីពន្ធ តាមការ​ជូន​ដំណឹងរបស់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យហើយនៅព្រឹក​ថ្ងៃនេះ តែលោកមិនទាន់ដឹងថា​ខ្លួននិងត្រូវបង់ប្រាក់ចំនួនប៉ុន្មាននោះទេ។ អានបន្ត

Mon,26 December 2022 (Time 08:44 AM)
ដោយ ៖ សុភា​

បុគ្គលិកកាស៊ីណូម្នាក់ ប្តឹងឈ្មោះសេង ឡុង អតីតមេភូមិគីឡូម៉ែតលេខ៤ និងភរិយា ពីបទឆបោក ទាមទារជំងឺចិត្ត១០០០០ដុល្លារ
បន្ទាយមានជ័យ៖ បុគ្គលិកកាស៊ីណូអ្នកស្រី ផេង សោភា ពលរដ្ឋរស់នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានសម្រេច ប្តឹងបុគ្គលឈ្មោះ សេង ឡុង ភេទប្រុស អាយុ ៤៦ ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិទំនប់ក៥ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងឈ្មោះអុី គីមឡាយជាភរិយា ពីបទ- ឆបោក” ព្រឹត្តនៅភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងអំឡុងឆ្នាំ ២០១២។ នេះបើតាមពាក្យបណ្តឹងព្រហ្មទណ្ឌ លេខ១០៣១ ប្តឹងចូលទៅអមសាលាដំបូង ខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ដែលសារព័ត៌មានខ្មែរជាយដែនទទួលបាន។ អានបន្ត

Thu,27 October 2022 (Time 08:59 AM)
ដោយ ៖ វីរៈ​

ប្រធានសាខាពន្ធដាខេត្តបន្ទាយមានជ័យ អាចជាប់ពាក់ព័ន្ធករណីក្លែង QR Code ដើម្បីបន្លំយកលុយ
សេចក្តីជូនដំណឹងស្តីពីការបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ជាច្រើនសន្លឹក ចេញដោយ លោកព្រឺម សាលីប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ តម្រូវឲ្យពលរដ្ឋទៅបង់លុយពន្ធ មានបញ្ហា QR Code ដោយស្កែនចេញទិន្ន័យ តែចំនួនទឹកលុយដែលត្រូវបង់មានចំនួនលុយមិនត្រូវគ្នា នឹងទិន្នន័យដែលក្រសួងបានកំណត់នោះទេ។ បញ្ហានេះកើតឡើងនៅពេលដែលពលរដ្ឋចូលទៅប្រើប្រាស់កម្មវិធីត្រួតពិនិត្យនិងតាមដានឯកសារ របស់អគ្គនាយដ្ឋានពន្ធដា។ នេះបើតាមប្រភពជាច្រើនដែលបានរាយការណ៍ផ្តល់ឯកសារព័ត៌មាន និងធ្វើវីឌីអូឃ្លីបផ្ញើមកកាន់មកសារព័ត៌មានខ្មែរជាយដែន។ អានបន្ត

Sat,22 October 2022 (Time 09:44 AM)
ដោយ ៖ សុភា​

នគរបាលព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យកោះហៅអ្នកសារព័ត៌មាន តាមបណ្តឹងអនុប្រធានផ្នែកសារពើពន្ធ លោកសឿង សីហា អនុប្រធានផ្នែកសារពើពន្ធខេត្តបន្ទាយមានជ័យ ប្តឹងលោកអ៊ុង ថាប់រាំង ចាងហ្វាងសារព័ត៌មានខ្មែរជាយដែន ទៅនគរបាលព្រហ្មទណ្ឌ
ខេត្តបន្ទាយមានជ័យ៖ នេះបើតាមលិខិតកោះហៅរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ដែលយើងទើបទទួលបាន។ អានបន្ត

Thu,20 October 2022 (Time 11:21 AM)
ដោយ ៖ សុភា​

អ្នកដឹកទំនិញអះអាងថា មន្ត្រី ក.ប.ប ខេត្តបន្ទាយមានជ័យ ចាប់ផ្តើមជំរិតទារប្រាក់ប្រចាំខែ
បន្ទាយមានជ័យ៖ (សំឡេងលោក លីន ស៊ូហ្សាណា) លោកលីន ស៊ូហ្សាណា មន្ត្រីក.ប.ប ខេត្តបន្ទាយមានជ័យ នឹងទទួលរងពិន័យរដ្ឋបាល ឬអាចស្នើសុំលុបឈ្មោះចេញពីក្របខណ្ឌ ប្រសិនរកឃើញមានកំហុសដូចការចោទប្រកាន់ ថាលោកបានជំរិតទារប្រាក់ខុសនីតិវិធីពីក្រុមអ្នកទឹកទំនិញចាប់ហួយនៅតាមព្រំដែនខ្មែរថៃ។ នេះជាការអះអាងបញ្ជាក់របស់លោកមាស មោរ៉ា ប្រធានសាខាកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) ខេត្តបន្ទាយមានជ័យបន្ទាប់ពីសារព័ត៌មានខ្មែរជាយដែនបានសាកសួរបញ្ហានេះ អានបន្ត

Tue,11 October 2022 (Time 01:01 PM)
ដោយ ៖ សុភា​

ពលរដ្ឋក្រុងប៉ោយប៉ែត៥៨គ្រួសារ ប្តឹងសុំអន្តរាគមន៍ឲ្យផ្អាកការចុះបញ្ជីដីធ្លី និងបង្កើតគណៈកម្មការចុះស្រាវជ្រាវលើទីតាំងដីជាក់ស្តែងនៅភូមិស្ទឹងបត់ ដើម្បីទទួលបានយុត្តិធម៌
បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋក្រុងនៅប៉ោយប៉ែតចំនួន៥៨គ្រួសារ ប្តឹងសុំអន្តរាគមន៍ មកអភិបាលខេត្តបន្ទាយមានជ័យ និងប្រធានមន្ទីរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ឲ្យផ្អាកការអនុវត្តលិខិតលេខ៦១៤ សជណ.មយ របស់ទីស្តីការគណៈរដ្ឋមន្ត្រី និងផ្អាកនីតិវិធីចុះបញ្ជីដីធ្លីតាមអំណាចសាលក្រមស្ថាពរលើផ្ទៃដីសរុបជិត៣ហិកតា នាភូមិសាស្រ្តភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ អានបន្ត

Wed,07 September 2022 (Time 08:53 AM)
ដោយ ៖ សុភា​

ពលរដ្ឋខេត្តបន្ទាយមានជ័យនៅតែទទួចឲ្យ ACU ស៊ើបអង្គេត ករណីលោកព្រឹម សាលី តម្រូវឲ្យពលរដ្ឋបង់ពន្ធប្រថាប់ត្រាតាមគណនីផ្ទាល់ខ្លួន
បន្ទាយមានជ័យ៖ បន្ទាប់ពីសារព័ត៌មានខ្មែរជាយដែនបានផ្សាយព័ត៌មានកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ មានចំណងជើងថា “ប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យស្នើឲ្យ ACU ស៊ើបអង្គេត ករណីលោកព្រឹម សាលី តម្រូវឲ្យពលរដ្ឋបង់ពន្ធប្រថាប់ត្រាតាមគណនីផ្ទាល់ខ្លួន ស្របពេល លោក ព្រឹម សាលី មានទ្រព្យសម្បត្តិរាប់សិបកន្លែង និងមានតម្លៃរាប់សិបលានដុល្លា” មានពលរដ្ឋជាច្រើន បន្តជំរុញឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ស៊ើបអង្គេតលើរឿងនេះ។ សារព័ត៌មានខ្មែរជាយដែន នឹងស្រង់យកសម្រង់សំដីដើមមួយចំនួន ដែលពលរដ្ឋបានបញ្ចេញមតិលើវីឌីអូដែលយើងបានផ្សព្វផ្សាយ។ អានបន្ត