ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ព័ត៌មានថ្មីបំផុត
ឯកឧត្តម ប៉ែន បូណា៖ កងកម្លាំងនគរបាលជាតិជាឆ្មាំឈរការពារនិងបម្រើប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ ........................... **|** ពលរដ្ឋនៅក្រុងប៉ោយប៉ែត នៅតែទទូចឲ្យអាជ្ញាធរចុះពិនិត្យ ថាតើការដ្ឋានអគាររបស់ឈ្មោះកៅ លីម៉េង សាងសង់ស្របតាមប្លង់ស្ថាបត្យកម្ម ឬក៏យ៉ាងណា? ......................... **|** ឯកឧត្តម ប៉ែន បូណា៖ «យើងត្រូវស្រាក់ដៃគ្នាការពារសន្តិភាព និងគាំទ្ររាជរដ្ឋាភិបាលដើម្បីអនាគតរុងរឿងរបស់កូនចៅយើង» ................ **|** ឯកឧត្តម ប៉ែន បូណា៖ កងកម្លាំងប្រដាប់អាវុធក្នុងសម័យសន្តិភាពមិនចេញច្បាំងទេ តែឈរការពារសន្តិភាពនិងភាពសុខសាន្តរបស់ប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់ ..................... **|** បន្ទាប់ពីសារព័ត៌មានខ្មែរជាយដែនបានផ្សាយ ទាក់ទងនឹងភាពមិនប្រក្រតីនៃ តម្លៃដេញថ្លៃម៉ៅការធ្វើផ្លូវបេតុងគ្មានសរសៃដែកនាសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ភា្លមៗ អភិបាលរាជធានីភ្នំពេញបានចាត់មន្ត្រីជំនាញពាក់ព័ន្ធចុះស្រាវជា្រវយ៉ាងរហ័ស **|** ឯកឧត្តម ប៉ែន បូណា៖ ហេតុអ្វីមានអ្នកចេញមុខការពារអ្នកបង្កើតព័ត៌មានក្លែងក្លាយដើម្បីញុះញង់ឱ្យពលរដ្ឋមានកំហឹងជាមួយរាជរដ្ឋាភិបាល? ................. **|** សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឱ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត …….. **|** ឯកឧត្តម កែវ ផុង ជំនួយការសម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារចល័តថ្នាក់ជាតិ ចុះជួយស្រុកមោងឬស្សី តំណាងដ៏ខ្ពស់ខ្ពស់ឯកឧត្តមជិន ម៉ាលីន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមោងឬស្សី **|** ឯកឧត្តម ប៉ែន បូណា៖ ឱសថដ៏ស័ក្តិសិទ្ធិបំផុតដើម្បីលុបបំបាត់មនោគមន៍វិជ្ជាជ្រុលនិយម គឺការផ្សព្វផ្សាយព័ត៌មានពិតដល់ប្រជាពលរដ្ឋ .................. **|** អភិបាលខេត្តស្តីទីខេត្តបន្ទាយមានជ័យ ប្តឹងគ្រូវិទ្យាល័យហ៊ុនសែនប្រាសាទបាគង ពីបទញុះញង់ឱ្យ ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ពាក់ព័ន្ធរឿងបែកចែកដីតំបន់បី **|** សេរីភាពបញ្ចេញមតិ និងអំពើល្មើសច្បាប់មិនដូចគ្នាទេ ................. **|** ពលរដ្ឋក្រុងប៉ោយប៉ែតឆ្ងល់ ដីបេនឡានដែលរក្សារទុកនៅកន្លែងណា? **|** ពលរដ្ឋម្នាក់ស្នើសុំ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ជួយអន្តរាគមន៍ ករណីសង្ស័យលោកផ្កាយមួយ បង្កើតរឿងហេតុទុច្ចរិត **|** តំណាងពលរដ្ឋ123គ្រួសារស្នើរសុំអន្តរាគមន៍ពីរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីផ្អាកការចុះអនុវត្តន៍ដោយបង្ខំ នៃសាលដីការរបស់តុលាការកំពូល **|** ចេញប្លង់រឹង គ្របលើប្លង់រឹង ពលរដ្ឋរងគ្រោះ ចោទមេភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ថាជាអ្នកបង្កើតរឿង កេងយកផលប្រយោជន៍ជាមួយឈ្មួញ។ **|**

ព័ត៌មានចាស់ៗ

Sat,25 November 2017 (Time 04:51 PM)
ដោយ នភា

គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីថ្លែងការឆ្លើយ តបនឹងការចោទប្រកាន់ របស់គណបក្សសង្គ្រោះជាតិ
ភ្នំពេញៈ កាលពីថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ២០១៧ គណប្រជាជនកម្ពុជា ដែលមានលោក ហ៊ុន សែន ជាប្រធាននោះ បានចេញសេចក្តីថ្លែងការ តបទៅ នឹងការចោទប្រកាន់របស់គណបក្សសង្គ្រោះជាតិ ថា គណបក្សប្រជាជនកម្ពុជា និង តុលាការកំពូល បានឃុបឃិតគ្នា "ប្លន់យកឆន្ទៈរាស្ត្រ" ។ ក្នុងការចោទប្រកាន់ភាគីគណបក្សប្រជាជនកម្ពុជា បានឆ្លើយភ្លាមៗយ៉ាងទាន់ចិត្ត លើរឿងនេះ អានបន្ត

Sat,25 November 2017 (Time 04:16 PM)
ដោយ មនោរត្ន

គណបក្សសង្គ្រោះជាតិ បានចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា និង តុលាការកំពូល "ប្លន់ឆន្ទៈរាស្ត្រ
ភ្នំពេញៈ កាលពីថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៧ គណបក្សសង្គ្រោះជាតិ ទោះបីជាត្រូវបានតុលាការកំពូល បានចេញសេចក្តីសម្រេច រំលាយ កាលពីថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ២០១៧ ក៏ដោយ ក៏មន្ត្រីជាសមាជិកគណបក្សមួយនេះ នៅតែរក្សាឈ្មោះ " គណបក្សសង្គ្រោះជាតិ" ហើយមិនទទួលយកនូវ សេចក្តីសម្រេចរបស់តុលាការឡើយ ដោយបានចេញសេចក្តីថ្លៃងការថាៈ អានបន្ត

Sat,25 November 2017 (Time 11:19 AM)
ដោយ មនោរត្ន

សមាជិកគណបក្សសង្គ្រោះជាតិ បានស្គាល់ដើមកំណើតរបស់ខ្លួនច្បាស់
ភ្នំពេញៈ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ សមាជិកគណសង្គ្រោះជាតិ បានចាត់ទុកថាជាយុគសម័យ អាក្រក់បំផុត សម្រាប់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយចោល ហើយ មន្ត្រីនៅក្នុងគណបក្សនយោបាយមួយនេះ ចំនួន ១១៨រូប ត្រូវបានតុលាការព្យួរសិទ្ធិធ្វើនយោ បាយរយៈពេល ៥ ឆ្នាំ ។ គណបក្សសង្គ្រោះជាតិ ជាបណ្តុំនៃគណបក្សពីរ មានគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិ មនុស្ស ដែលបានរួបរួមគ្នា បង្កើតជាគណបក្សមួយឈ្មោះថា “ គណបក្សសង្គ្រោះជាតិ” ។ តែគណបក្សសិទ្ធិមនុស្ស និង គណបក្សសមរង្ស៊ី បក្សនយោបាយទាំងពីរនេះ មិនទាន់រលាយ នៅឡើយទេ ។ សមាជិកសមាជិកា ដែលជាអតីតៈគណបក្សទាំងពីរ នៅតែចង់ចាំនូវសកម្មភាព របស់ពួកគេ ។ អានបន្ត

Fri,24 November 2017 (Time 05:43 AM)
ដោយ តារា

ឈ្មួញកាយភ្នំទ្រង់បាត្រស្ទើររលាយហិនហោចអាជ្ញាធរមិនខ្វល់តែប្រជាពលរដ្ឋបារម្ភ!
សៀមរាប: ប្រជាពលមានការបារម្ភខណះឈ្មួញសំរុកយកគ្រឿងចក្រទៅកាយភ្នំទ្រង់បាត្រស្ទើររលាយហិនហោចដោយគ្មានសមត្ថកិច្ចណាទប់ស្កាត់ដោយអាងលេសថា កាយដីធ្វើថ្នល់ តែមហាជនឆ្ងល់ភ្នំគឺជាសម្បត្តិធម្មជាតិរបស់រដ្ឋ ចំណែកផ្លូវមានគេដេញថ្លៃពីរដ្ឋដើម្បីស្ថាបនាផ្លូវម៉េចបានត្រូវយកប្រាក់ចំណេញដាក់ហោប៉ៅខ្លួនឯងហើយទៅកាយដីភ្នំទៅវិញ។ អានបន្ត

Thu,23 November 2017 (Time 05:03 PM)
ដោយ មនោរ័ត្ន

គណកម្មការជាតិរៀបចំការបោះ ឆ្នោត បានបែងចែកអាសនៈ ទំនេរ ចំនួន ៥៥ ក្រោយពីគណបក្សសង្គ្រោះជាតិបានរំលាយ
ភ្នំពេញៈ កាលពីថ្ងទី២២ ខែ វិច្ឆិកា ឆ្នាំ២០១៧ គណកម្មការជាតិរៀបចំ ការបោះឆ្នោត បានសម្រេចធ្វើការបែងចែក អាសនៈ ទំនេរ ៥៥ នៅរដ្ឋសភាជាតិ ក្រោយពីគណបក្សសង្គ្រោះជាតិាា រំលាយហើយ នោះ ។ អាសនៈចំនួន ៥៥ នោះ ជាអតីតៈ អាសនៈ របស់គណបក្សសង្គ្រោះជាតិ ដែលប្រជាពលរដ្ឋទូទាំងប្រទេស បានផ្តល់ជូនបក្សមួយនេះ កាលពីឆ្នាំ២០១៣ ។ អានបន្ត

Thu,23 November 2017 (Time 09:23 AM)
ដោយ ករុណា

លោកហូ ជីវ៉ៃមេឈ្មួញរកសុីឈើរដ៏ធំប្រចាំខេត្តរតន:គីរីអាជ្ញាធរនិងសមត្តកិច្ចខេត្តមើលមិនឃើញហាស់ហាស់
ខេត្តរតន:គីរី :គណនីហ្វេសប៊ុកឈ្មោះSan Prumបានបកស្បែកមុខមេ ឈ្មួញឈើរដ៏ធំប្រចាំខេត្តរតន:គីរីដែលអាជ្ញាធរនិងសមត្តកិច្ចខេត្តនោះមិនហ៊ានប៉ះម្ចាស់ហ្វេសប៊ុកខាងលើបានើកឡើងថាលោកហូ ជីវ៉ៃមេឈ្មួញរកសុីឈើដ៍ធំប្រចាំខេត្តរតន:គីរីនិងយកទៅលក់នៅប្រទេសវៀតណាមមិនត្រូវបានខាងអាជ្ញាធរនិងសមត្តកិច្ចខេត្តរតន:គីរីមើលឃើញនិងចុះបង្ក្រាបម្ដងណានោះទេ នេះសឲ្យឃើញថានៅក្នុងខេត្តរតន:គីរីហាក់បីដូចគ្មានអាជ្ញាធរនិងសមត្តកិច្ចសោះ បានជាលោកហូ ជីវ៉ៃមេឈ្មួញរកសុីឈើដឹកឈើយកទៅលក់ឲ្យប្រទេសជិតខាងបានយ៉ាងរលូនរាប់ឆ្នាំមកហើយ។ ហើយនៅថ្មីៗនេះប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ថាលោកហូ ជីវ៉ៃដឹកជញ្ជូនឈើសុទ្ធតែរថយន្ដប្រភេទយីឌុបយកទៅលក់នៅប្រទេសវៀតណាមមិនអាក់ខានពីរអាជ្ញាធរ សមត្តកិច្ចនិងមន្ត្រីពាក់ពន្ធ័នៅតាមច្រកទ្វានិមួយនោះទេ។ អានបន្ត

Tue,21 November 2017 (Time 10:26 AM)
ដោយ មេត្តា

ខ្លាំងម្លេះ!គ្រួសារមេបញ្ជការគ៣លួចបើកសង្វៀនជល់មាន់អត់ច្បាប់ពីកន្លែងក្នុងឃុំតែមួយ នឹងជាមេឈ្មួញជួញឈើប្រណិតឆ្លងដែនទៅវៀតណាមដែលមិនញញេីតច្បាប់ថែមទៀត!
ក្រចេះ៖បែកធ្លាយលោក ហ៊ត ប៊ុនគីម មេបញ្ជាការ គ៣ ចំណុះឲ្យវិរ:ព្រំដែនគោគ. លេខ២០៤និងប្រពន្ធកូនកំពុងល្បីខ្លាំងខាងរកស៊ីខុសច្បាប់ លួចបើកសង្វៀនជល់មាន់អត់ច្បាប់ពីកន្លែងក្នុងឃុំតែមួយ នឹងជាមេឈ្មួញជួញឈើប្រណិតឆ្លងដែនទៅវៀតណាមដែលមិនញញេីតច្បាប់ថែមទៀត។ នេះបើយោងតាមការឲ្យដឹងពីប្រជាពលរដ្ឋដែលរសនៅ ភូមិឃុំ ក្រញ៉ូងសែនជ័យ. ស្រុកស្នួល ខេត្តក្រចេះបានឲ្យដឹងថា នៅចំណុចខាងលើនេះមានការបើកស័យវៀនជល់មាន់ ពីកន្លែង នឹងល្បែងអាប៉ោងយ៉ាងគគ្រឹកគគ្រេង នឹងជួញឈើប្រណិតឆ្លងដែនខុសច្បាប់ ទៅវៀតណាមតាមច្រកង៉ាំ០៦ទៀតផង។ បើតាមសេចក្ដីរាយការបានបញ្ចាក់ថា មេឈ្មួញឈើប្រណិតឆ្លងដែននោះមានឈ្មោះថា ចែវី. ជាស្រ្តីជើងខ្លាំងខាងដឹកឈើឆ្លងដែន ទៅលក់នៅលើទីផ្សារនៃប្រទេសវៀតណាម នឹងត្រូវជាប្រពន្ធរបស់លោក ហ៊ត ប៊ុនគីម មេបញ្ជាការ គ៣ ចំណុះឲ្យវិរ:ព្រំដែនគោគ. លេខ២០៤. តែពេលនេះពួកគេទាំងពីនាក់ប្ដី នឹងប្រពន្ធ លែងចេញមុខរតការទៀតហើយ​ គឺបណ្ដែតបណ្ដោយឲ្យកូនប្រុសម្នាក់ឈ្មោះ ទី ជានាក់រតការម្ដង មួលហេតុដែលពួកគេមិនចេញមុខ នោះពីព្រោះ ពួកគេធ្លាប់ជាប់ឈ្មោះ ក្នុងបញ្ជីខ្នៅរួម នឹងអាប៉ោង មួយកន្លែងនៅភូមិឃុំខាងលេី នឹងលោក ជាណាក់ អនុប្រធានគ៣ នោះបើកមួយកន្លែងដែរ ទីតាំងស្ថិតនៅទល់មុខបន្ទាយ គ៣ នោះប្រហែល១០០០ម តែម្ដង។ អានបន្ត

Mon,20 November 2017 (Time 06:08 PM)
ដោយ តារារ័ត្ន

លោក រ៉ុង ឈុន និងសមាជិក គណកម្មការជាតិរៀបចំការបោះឆ្នោត បានដាក់ពាក្យលាលែងជាផ្លូវការហើយ
ភ្នំពេញៈ លោករ៉ុង ឈុន ជាសមាជិក គណកម្មការជាតិរៀបចំការបោះឆ្នោត បានដាក់ពាក្យលាលែងជាផ្លូវការហើយ ដោយបានគោរពជូន សម្តេចហេង សំរិន ប្រធានរដ្ឋសភា ដោយសារ ទាក់ទងទៅនឹងស្ថានភាព នយោបាយនៅកម្ពុជា ។ អានបន្ត

Mon,20 November 2017 (Time 02:14 PM)
ដោយ ករុណា

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យពីរនាក់ករណីជួញដូរគ្រឿងញៀនស្រុកស្នួល
(ក្រចេះ)ជនសង្ស័យ០២នាក់ជាមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀនត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្នួល សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ២ធ្នូឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការក្រោយឆែកឆេររកឃើញ: ម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនម៉ាទឹកកកចំនួន០៤កញ្ចប់(០២កញ្ចប់មធ្យម, ០២កញ្ចប់តូច)។ អានបន្ត

Sun,19 November 2017 (Time 04:14 PM)
ដោយ ករុណា

សមត្ថកិច្ចមិនហ៊ានបង្ក្រាបល្បែងព្រោះសាច់ញាតិ ​របស់​មេដឹកនាំ​កំពូល​អ្នកបើក!
ខេត្តតាកែវ៖មានសេចក្តីរាយកាណ៍ថាបច្ចុប្បន្ន​សង្វៀន​បញ្ជល់​​មាន់​ ​នៅ​ភូមិ​ត្រពាំង​លើ ឃុំ​កណ្ដឹង ស្រុក​បាទី ខេត្តតាកែវ នោះ​នៅតែ​ដំណើរ ការ​យ៉ាង​រ លូន ហើយ​អភិបាលស្រុក​បាទី និង​អធិការនគរបាល​ស្រុក​បាទី មិន​ហ៊ា​ន​ចាត់វិធានការ​ បង្ក្រាប​នោះទេ​។ សូម្បីតែ​ លោក ឡាយ វណ្ណៈ អភិបាល​ខេត្តកំពត និង​លោក សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ ក៏​មិន​ហ៊ាន​ចាត់វិធានកា ​រ​បង្ក្រាប​ស​ង្វៀន ​បញ្ជល់មាន់​នៅ​ឃុំ​កណ្ដឹង ស្រុក​បាទី ខេត្តតាកែវ ដែរ​ ។ព្រោះ​ម្ចាស់​សង្វៀន​បញ្ជល់មាន់ ​នោះ​ជា​សាច់ញាតិ ​របស់​មេដឹកនាំ​កំពូល​ដែល​គ្មាន​នរណា​ហ៊ា​ន​តតាំង​នោះឡើយ។ អានបន្ត

Sun,19 November 2017 (Time 03:26 PM)
ដោយ មេត្តា

សម្តេចតេជោ ហ៊ុន សែន ពន្យុះអាមេរិកឲ្យកាត់ជំនួយឲ្យអស់ពីកម្ពុជា!
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសស្វាគមន៍ និងលើកទឹកចិត្តឲ្យអាមេរិកកាត់ជំនួយទាំងអស់ពីកម្ពុជា រួមទាំងជំនួយសម្រាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផងដែរ ព្រោះការកាត់ជំនួយរបស់អាមេរិកមិនប៉ះពាល់រាជរដ្ឋាភិបាលកម្ពុជានោះឡើយ ផ្ទុយទៅវិញជាការសម្លាប់ក្រុមអង្គការសង្គមស៊ីវិល ដែលបម្រើបន្ទាត់នយោបាយអាមេរិក។ អានបន្ត

Sun,19 November 2017 (Time 10:05 AM)
ដោយ និរោធ

ខ្សឹបដាក់មេក្រូតាមតុកាហ្វេ ! លោក អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញសមាជិកគណបក្សសង្គ្រោះជាតិ ចូលរួមប្រជុំនៅមន្ទីរបក្សប្រជាជនកម្ពុជា
ខ្សឹបដាក់មេក្រូតាមតុកាហ្វេ ! នៅព្រឹកនេះតាមហាងកាហ្វេ ខេត្តបន្ទាយមានជ័យ បាននិយាយ បូញមាត់ដាក់គ្នាថា លោក សួន បវរ អភិបាល ខេត្តបន្ទាយមានជ័យ បានចេញលិខិតអញ្ជឹងក្រុម ប្រឹក្សា ជំទប់ ខាងកូតាគណបក្សសង្គ្រោះជាតិ ទៅប្រជុំមន្ទីរបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមាន ជ័យ ។ តែមានសមាជិកបក្សសង្គ្រោះជាតិ មួយចំនួន បានប្រតិកម្មភ្លាមៗ ទៅលើលិខិតអញ្ជើញ ថាជាប់រវល់ ។ ក្រុមការងារខ្សឹបដាក់ មេក្រូកំពុងតែតាមរកសំភាសន៍អ្នកត្រូវគេហៅនោះ ។ អានបន្ត

Sun,19 November 2017 (Time 09:39 AM)
ដោយ ករុណា

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានចេញលិខិតជូនដំណឹងដល់គណបក្សនយោបាយចំនួន៦អោយត្រៀមខ្លួនទទួលយកអាសនៈ
ភ្នំពេញ៖គណបក្សចំនួន៦ដែលមិនបានជាប់ឆ្នោតបែជាទទួលបានសំណាងធ្លាក់ពីលើមេឃដែលទេវតាប្រទានដោយបានទទួលកៅអីក្រោយពីតុលាការកំពូលកម្ពុជា បានរំលាយគណបក្សប្រឆាំងធំជាងគេតែមួយគត់បានសម្រេចហើយនៅថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១៧នេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានចេញលិខិតជូនដំណឹងដល់គណបក្សនយោបាយចំនួន៦អំពីផ្តល់ព័ត៌មានចាំបាច់មួយចំនួនដើម្បីគណៈគណកម្មការជាតិរៀបចំការបោះឆ្នោតចាត់ចែងអនុវត្តការបែងចែកអាសនៈដែលនៅទំនេរទៅតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។គណបក្ស ទាំង៦នោះរួមមាន១/គណបក្ស ហ៊្វុនស៊ិនប៉ិច ២/គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៣/គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ៤/គណបក្ស ខ្មែរឈប់ក្រ ៥/គណបក្សសញ្ជាតិកម្ពុជា ៦/គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ។ អានបន្ត

Sat,18 November 2017 (Time 10:03 PM)
ដោយ តុលា

ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងសមត្ថកិច្ចទាំង៣ស្ថានប័ន ចុះបង្ក្រាបគ្រឿងញៀន ឃាត់ជនសង្ស័យ១២នាក់ និងដកហូតកាំភ្លើងចំនួន២ដើម !
កំពង់ស្ពឺ៖នៅវេលាថ្ងៃត្រង់ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ (នគរបាល អាវុធហត្ថ និងយោធា) រួមទាំងអាជ្ញាធរមូលដ្ឋានជាច្រើននាក់ បើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន និងបទល្មើសផ្សេងៗ តាមរយៈការងាររដ្ឋបាលចំហរ និងអនុវត្តតាមដីការបស់តុលាការ។ អានបន្ត

Fri,17 November 2017 (Time 03:45 PM)
ដោយ នភា

អាមេរិកចេញសេចក្តីថ្លែងការណ៍ស្នើដល់រដ្ឋាភិបាលកម្ពុជាធ្វើឱ្យដូចដើមវិញនូវចំណាត់ការថ្មីៗរបស់ខ្លួនប្រឆាំងគណបក្ស សង្គ្រោះជាតិ!
ភ្នំពេញ៖កាលពីថ្ងៃទី១៦ខែវិច្ឆកាឆ្នាំ២០១៧សេតវិមានសហរដ្ឋអាមេរិកចេញសេចក្តីថ្លែងការណ៍ស្នើដល់រដ្ឋាភិបាលកម្ពុជាធ្វើឱ្យដូចដើមវិញនូវចំណាត់ការថ្មីៗរបស់ខ្លួនប្រឆាំងគណបក្ស សង្គ្រោះជាតិ ដែលកំពុងជាប់ពន្ធនាគារគឺលោក កឹម សុខា និងអនុញ្ញាត ឱ្យគណបក្សប្រឆាំងនានាសង្គមស៊ីវិល ហើយនិងប្រព័ន្ធផ្សាយ ដើម្បីរក្សានូវសកម្មភាពស្របច្បាប់របស់ពួកគេ។ អានបន្ត

Fri,17 November 2017 (Time 02:40 PM)
ដោយ មានិត

អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ស្នើសុំអគ្គនាយកដ្ឋានរតនាគារ បង្កកប្រាក់បៀរវត្សក្រុមប្រឹក្សា សង្កាត់ កូតា គណបក្សសង្គ្រោះជាតិ
ភ្នំពេញៈ កាលពីថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ២០១៧ អគ្គ្ននាយកដ្ឋានក្រសួងមហាផ្ទៃ បានស្នើសុំឲ្យអគ្គនាយកដ្ឋាន រតនាគារ បង្កកប្រាក់បៀរវត្សរបស់ ក្រុមប្រឹក្សាសង្កាត់ មកពីកូតា CNRP ដោយយោងតាមសាលដីកា របស់តុលាការកំពូល ដែលបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ ។ អានបន្ត

Thu,16 November 2017 (Time 10:13 PM)
ដោយ មានុត

គណបក្សសង្គ្រោះជាតិ បានចេញលិខិត ថ្កោលទោសទៅលើប្រធានតុលាការកំពូល និង បក្សពួក
ភ្នំពេញ: នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោយពីតុលាការកំពូលរំលាយគណបក្សសង្គ្គ្រោះជាតិរួចមក ហើយបិទផ្លូវតវ៉ាមក ខាងគណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការថ្កោលទោសលើ លោក ឌិត មុន្ទី និង លោក ជីវ កេង សមាជិកក្រុមប្រឹក្សាជុំនុំ ជំរ: ។ អានបន្ត

Thu,16 November 2017 (Time 09:03 PM)
ដោយ សហការី

នៅថ្ងៃទី១៦ ខែ វិច្ឆិកាឆ្នាំ២០១៧ តុលាការកំពូល បានបើកសវនាការ លើសំណុំរឿងគណបក្សនយោបាយ
ភ្នំពេញ: កាលពីថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧ តុលាការកំពូល ( តុលាការផុតលេខ) បានបើកសវនាការ លើសំណុំរឿងគណបក្ស ដែលជាច្រើនសតវត្សមកហើយ មិនធ្លាប់មានសំណុំរឿងនេះឡើយ ហើយវាសនាគណបក្សសង្គ្រោះ ត្រូវរលាយថ្ងៃនេះ ឬយ៉ាងណា ។ ក្នុងសំណុំរឿងបក្សនេះដែរ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ម្តងភ្នាល់ដាក់ជីវិត ហើយម្តងភ្នាល់ដាក់លុយ ១ដុល្លារ សង ១០០ដុល្លារ បើសិនគណបក្សមិនរលាយនោះទេ ។ អានបន្ត

Wed,15 November 2017 (Time 08:45 PM)
ដោយ មករា

ចុងភៅទិញត្រីពីផ្សារទៅខធ្វើចង្ហាន់ពេលព្រឹកពុលលោកពេញវត្ត!
ក្រចេះ​៖ព្រះសង្ឃចំនួន៨៥អង្គមានអាការៈ វិលមុខ ឈឺព្រះកេស ធីងធូងក្រោយឆាន់អាហារពេលព្រឹកសង្ស័យពុលចំណីអាហារ ខណៈចុងភៅនៅវត្តសសរ១០០ ទិញត្រីនៅផ្សារ យកទៅខ ជាចង្ហាន់សំរាប់ពេលព្រឹក ហើយត្រីទាំងនោះជាប្រភេទត្រី គល់ព្រិច ត្រី​លលកស ត្រីសំបកស្រឡៅ ។ អានបន្ត

Wed,15 November 2017 (Time 05:30 PM)
ដោយ បុរី

មេឈ្មួញឈើក្រញ៉ូងល្បី ឈ្មោះដុស ជា នាយទាហ៊ាន នៅកងពលលេខ៤២ ប្រម៉ូលទិញផ្ដាច់មុខនៅទឹសទី៣ខេត្តឧត្តរមានជ័យ និងដឹកជ ញ្ជូន ទៅខេត្តស្វាយរៀងព្រំដែនវៀតណាម
ខេត្តឧត្តរមានជ័យ÷នាយទាហ៊ានម្នាក់បំរើការ នៅអង្គភាពកងពលតូចលេខ៤២ ម្នាក់ ឈ្មោះដុស ដែលកុំពុងតែល្បីឈ្មោះយ៉ាងខ្លាំង ក្នុងមុខជុំនួញ នាំពលករឆ្លងដែនកាប់ឈើក្រញ៉ូងនៅក្នុងទឹកដីថៃ និងប្រម៉ូលទិញឈើក្រញ៉ូងផ្ដាច់មុខនៅតំបន់របស់ខ្លួនឈរជើង នៃបង្គោល សីម៉ាលេខ១៣ ទឹសទី៣សមរភូមិមុខ ក្នុងភូមិដងទង់សង្កាត់កូនគ្រាលក្រុងសំរោងខេត្តឧត្តរមានជ័យ។ អានបន្ត