ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ព័ត៌មានថ្មីបំផុត
ឯកឧត្តម ប៉ែន បូណា៖ កងកម្លាំងនគរបាលជាតិជាឆ្មាំឈរការពារនិងបម្រើប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ ........................... **|** ពលរដ្ឋនៅក្រុងប៉ោយប៉ែត នៅតែទទូចឲ្យអាជ្ញាធរចុះពិនិត្យ ថាតើការដ្ឋានអគាររបស់ឈ្មោះកៅ លីម៉េង សាងសង់ស្របតាមប្លង់ស្ថាបត្យកម្ម ឬក៏យ៉ាងណា? ......................... **|** ឯកឧត្តម ប៉ែន បូណា៖ «យើងត្រូវស្រាក់ដៃគ្នាការពារសន្តិភាព និងគាំទ្ររាជរដ្ឋាភិបាលដើម្បីអនាគតរុងរឿងរបស់កូនចៅយើង» ................ **|** ឯកឧត្តម ប៉ែន បូណា៖ កងកម្លាំងប្រដាប់អាវុធក្នុងសម័យសន្តិភាពមិនចេញច្បាំងទេ តែឈរការពារសន្តិភាពនិងភាពសុខសាន្តរបស់ប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់ ..................... **|** បន្ទាប់ពីសារព័ត៌មានខ្មែរជាយដែនបានផ្សាយ ទាក់ទងនឹងភាពមិនប្រក្រតីនៃ តម្លៃដេញថ្លៃម៉ៅការធ្វើផ្លូវបេតុងគ្មានសរសៃដែកនាសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ភា្លមៗ អភិបាលរាជធានីភ្នំពេញបានចាត់មន្ត្រីជំនាញពាក់ព័ន្ធចុះស្រាវជា្រវយ៉ាងរហ័ស **|** ឯកឧត្តម ប៉ែន បូណា៖ ហេតុអ្វីមានអ្នកចេញមុខការពារអ្នកបង្កើតព័ត៌មានក្លែងក្លាយដើម្បីញុះញង់ឱ្យពលរដ្ឋមានកំហឹងជាមួយរាជរដ្ឋាភិបាល? ................. **|** សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឱ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត …….. **|** ឯកឧត្តម កែវ ផុង ជំនួយការសម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារចល័តថ្នាក់ជាតិ ចុះជួយស្រុកមោងឬស្សី តំណាងដ៏ខ្ពស់ខ្ពស់ឯកឧត្តមជិន ម៉ាលីន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមោងឬស្សី **|** ឯកឧត្តម ប៉ែន បូណា៖ ឱសថដ៏ស័ក្តិសិទ្ធិបំផុតដើម្បីលុបបំបាត់មនោគមន៍វិជ្ជាជ្រុលនិយម គឺការផ្សព្វផ្សាយព័ត៌មានពិតដល់ប្រជាពលរដ្ឋ .................. **|** អភិបាលខេត្តស្តីទីខេត្តបន្ទាយមានជ័យ ប្តឹងគ្រូវិទ្យាល័យហ៊ុនសែនប្រាសាទបាគង ពីបទញុះញង់ឱ្យ ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ពាក់ព័ន្ធរឿងបែកចែកដីតំបន់បី **|** សេរីភាពបញ្ចេញមតិ និងអំពើល្មើសច្បាប់មិនដូចគ្នាទេ ................. **|** ពលរដ្ឋក្រុងប៉ោយប៉ែតឆ្ងល់ ដីបេនឡានដែលរក្សារទុកនៅកន្លែងណា? **|** ពលរដ្ឋម្នាក់ស្នើសុំ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ជួយអន្តរាគមន៍ ករណីសង្ស័យលោកផ្កាយមួយ បង្កើតរឿងហេតុទុច្ចរិត **|** តំណាងពលរដ្ឋ123គ្រួសារស្នើរសុំអន្តរាគមន៍ពីរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីផ្អាកការចុះអនុវត្តន៍ដោយបង្ខំ នៃសាលដីការរបស់តុលាការកំពូល **|** ចេញប្លង់រឹង គ្របលើប្លង់រឹង ពលរដ្ឋរងគ្រោះ ចោទមេភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ថាជាអ្នកបង្កើតរឿង កេងយកផលប្រយោជន៍ជាមួយឈ្មួញ។ **|**

ព័ត៌មានចាស់ៗ

Di,03 Dezember 2019 (Time 12:12 )
ដោយ សុជាតិ

សហ​ភាព​អឺរ៉ុប​ព្រមាន​ចាត់​វិធានការ​លើ​ការ​បង្ក្រាប​នយោបាយ​នៅ​កម្ពុជា
ភ្នំពេញ៖ ក្រុម​ប្រឹក្សាទទួលបន្ទុកកិច្ចការបរទេសនៃសហភាពអឺរ៉ុប​បានចេញនូវសេចក្ដី​សម្រេចមួយនៅថ្ងៃ​ច័ន្ទនេះ​ព្រមាន​ចាត់​វិធានការ​តបត​នឹង​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការបង្ក្រាបនយោបាយ​ដ៏ជ្រាល​ជ្រៅ​លើក្រុមនយោបាយជំទាស់​ ​អង្គការ​សង្គមស៊ីវិល និង​បណ្ដាញ​សារ​ព័ត៌មាន​ដែល​មិន​ចំណុះ​រដ្ឋ​អំណាច​ខ្មែរ។​ អានបន្ត

Fr,29 November 2019 (Time 06:54 )
ដោយ រតនា

យុវជន គង់ រ៉ៃយ៉ា ​ត្រូវ​បាន​តុលាការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន
ភ្នំពេញ៖ នៅ​ទី​បំផុត​ទៅ ​យុវជន​ គង់ ​រ៉ៃយ៉ា ​ដែល​គេ​ដឹង​ថា ​ជា​យុវជន ​កែម​ ឡី​និយម​ម្នាក់​ទៀត​​ ត្រូវ​​បាន​​តុលាការ​ក្រុង​ភ្នំពេញ ​សម្រេច​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​ហើយ ​កាល​ពី​ព្រឹក​ថ្ងៃទី​ ២៩​ វិច្ឆិកា​ នេះ​។​ យុវជន​ គង់ រ៉ៃយ៉ា ​ត្រូវ​បាន​ដោះលែង​ បន្ទា​ប់​ពី​យុវជន​ សួង ​នាគព័ន្ធ ​នៅ​ក្នុង​បរិបទ​នៃកា​រ​វិវត្តន៍​ស្ថាន​ការណ៍​ន​​យោបាយ​នៅ​កម្ពុជា​មាន​ការ​ប្រែ​ប្រួល​នា​រយៈពេល​ចុង​ក្រោយ​នេះ​។​ អានបន្ត

Fr,29 November 2019 (Time 10:42 )
ដោយ ចន្ធី

ដើម្បីអបអរសាទនៅថ្ងៃឆ្លងឆ្នាំ២០១៩ ចូល២០២០ ថៃបានស្នើ​សុំ​​​​​បើក​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ចំនួន​២​ថ្ងៃ ​រហូតដល់​ម៉ោង​២​រំលង​អធ្រាត្រ​
បន្ទាយមានជ័យ ៖ លោក​អភិបាលខេត្ត​ស្រះកែវ នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ បាន​ស្នើ​សុំ​ដល់​ចៅហ្វាយ​ខេត្ត​បន្ទាយមានជ័យ ក្នុង​រយៈពេល​ពីរ​ថ្ងៃ ​គឺ​ចាប់ពី​ថ្ងៃទី​៣០ ដល់​ថ្ងៃទី​៣១ ខែ​ធ្នូ ​ឆ្នាំ​២០១៩ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ នៃ​ប្រទេស​ទាំងពីរ ​បាន​ធ្វើ​ដំណើរ​កម្សាន្ត ឆ្លងកាត់​ទៅមក​ដោយ​គ្មាន​ការ​ត្រួតពិនិត្យ​អ្វី​ទាំងអស់ រហូតដល់​ពេលយប់​ថ្ងៃ​ឆ្លង​ឆ្នាំ​ចប់សព្វគ្រប់ ទើប​ដំណើរ​ការ​បិទ​ច្រក​ដូច​ធម្មតា​ឡើងវិញ តែ​លោក​អភិបាលខេត្ត​បន្ទាយមានជ័យ ក៏បាន​ឆ្លើយតប​ទៅវិញ​ថា លោក​នឹង​សុំ​គោលការណ៍​ទៅ​ក្រសួង​មហាផ្ទៃ​ដើម្បី​សម្រេច​សិន។ អានបន្ត

Mo,25 November 2019 (Time 05:56 )
ដោយ សុជាតិ

អ្នកប្រជាធិបតេយ្យនៅហុងកុងដណ្ដើមបានអំណាចមូលដ្ឋាន បានហើយ
ភ្នំពេញ៖ យោងតាមលទ្ធផលបោះឆ្នោត នៅក្នុងការបោះឆ្នោត ក្រុមប្រឹក្សាស្រុក ចំនួន ១៨ស្រុក និងខណ្ឌនៃដែនដី រដ្ឋបាលស្វ័យត ក្រុងហុងកុងនៅក្រោម របបគ្រប់គ្រង ប្រទេសមួយប្រព័ន្ធ២ ដែល បក្សកុម្មុយនិស្តចិនបានដាក់ចុះអោយអនុវត្តចាប់តាំងពីអាណានិយគមអង់គ្លេស ប្រគល់អោយ នៅឆ្នាំ១៩៩៧ បានបង្ហាញថា ពលរដ្ឋហុងកុងបានសម្រេចទាត់ ចោល ប្រព័ន្ធត្រួតត្រារបស់ចិន។ អានបន្ត

So,24 November 2019 (Time 07:33 )
ដោយ រតនា

ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ​ដែល​គាំទ្រ​បក្ស​ប្រ​ឆាំង​ធ្វើ​បាតុ​កម្ម​ទាម​ទារ​ឲ្យ​ស្តារ​លទ្ធិ​ប្រ​ជា​ធិប​តេយ្យ​នៅ​កម្ពុជា
ដូចការ​គ្រោង​ទុក​ក្រុម​ពលរដ្ឋ​ខ្មែរ​ដែល​ភាគ​ច្រើន​គឺ​ជា​យុវជន​ដែល​គាំទ្រ​គណ​បក្ស​ប្រឆាំង​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅថ្ងៃ​អាទិត្យ​នេះ​នៅ​កូរ៉េ​ខាង​ត្បូង​ ដោយ​មាន​អ្នក​ចូល​រួម​ប្រមាណ​ជាង​២០០​នាក់​។​ ជា​បាតុកម្ម​ដែល​ត្រូវ​បាន​អ្នក​រៀប​ចំ​អះអាង​ថា ដើម្បី​បង្ហាញ​ទៅ​​សហគមន៍​អន្តរ​ជាតិ​ពី​បញ្ហា​កំពុង​កើត​ឡើង​នៅ​ប្រទេស​កម្ពុជា និង​ទាម​ទារ​ឲ្យ​ស្តារ​លទ្ធិ​ប្រជា​ធិប​តេយ្យ​ឡើង​វិញ​។ អានបន្ត

Sa,23 November 2019 (Time 09:41 )
ដោយ ស្រីរ័ត្ន

ក្រសួងព័ត៌មាន បញ្ចប់សេចក្តីព្រាងច្បាប់ស្តីពីសិទ្ឋិទទួលព័ត៌មានទាំងមូល
ភ្នំពេញ៖ ក្រសួងព័ត៌មាន បានបញ្ចប់សេចក្តីព្រាង ច្បាប់ ស្តីពីសិទ្ឋិទទួលព័ត៌មានទាំងមូលហើយ និងត្រៀមបញ្ជូនទៅគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងពិភា ក្សាបន្ត មុនឈានទៅអនុម័តដាក់ឲ្យប្រើប្រាស់ជាផ្លូវ ការនាពេលខាងមុខ។ អានបន្ត

Fr,22 November 2019 (Time 05:59 )
ដោយ សុភក្តិ

ទូតអាមេរិក​ជួបនាយករដ្ឋមន្ត្រីលើកទី២ ជជែកពីបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាដែលទើបចូលកាន់តំណែងថ្មី បានជួបសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាលើកទី២ ជជែកលើបញ្ហាដដែលគឺការពង្រឹងការគោរពសិទ្ធិមនុស្ស និងស្តារលទ្ធិប្រជាធិបតេយ្យ ដើម្បីបន្តពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ អានបន្ត

Do,21 November 2019 (Time 02:51 )
ដោយ រតនា

លោក សម រង្ស៊ីថា ប្រជាធិបតេយ្យអាណត្តិនេះស្ទើដល់កម្រិតសូន្យ តែសម្ដេច ហ៊ុន សែនថាអនុវត្តន៍យ៉ាងល្អ
ភ្នំពេញ៖ លោក សម រង្ស៊ី អះអាងថា ប្រជាធិបតេយ្យនៅកម្ពុជានៅអាណត្តិទី ៦ នេះ ស្ទើតែនឹងដល់ចំណុចសូន្យ ។ ការបញ្ជាក់បែបនេះក្រោយពេលដែលសម្ដេច ហ៊ុន សែន ថាកម្ពុជាអនុវត្តប្រជាធិបតេយ្យបានយ៉ាងខ្ជាប់ខ្ជួន ។ អ្នកវិភាគថា កម្ពុជាមានការរិតត្បិតប្រជាធិបតេយ្យ ហើយគួរពិចារណា អំពីការអះអាងរបស់ខ្លួនថាកម្ពុជាមានប្រជាធិបតេយ្យ តែអន្តរជាតិធំៗមិនទទួលស្គាល់ ។ អានបន្ត

Mo,18 November 2019 (Time 08:28 )
ដោយ សុជាតិ

ក្រុមហ៊ុន​​បញ្ជា​ទិញ​ធំ​​ពីរ​​ព្រមាន​ដក​ខ្លួន​ពី​កម្ពុជា​ងាក​ទៅ​ប្រទេស​ដទៃ​ប្រសិន​បើ EBA បាត់​បង់
ក្រុមហ៊ុន​បញ្ជា​ទិញ​ផលិត​ផល​កាត់ដេរ​ធំៗ​របស់​អឺរ៉ុប បាន​ព្រមាន​ថា ពួកគេ​នឹង​ដក​អាជីវកម្ម​របស់​ពួកគេ​​ពី​ប្រទេស​កម្ពុជា ហើយ​ងាក​ទៅ​រក​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​តំបន់ ប្រសិន​បើ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​​ដែល​អឺរ៉ុប​ផ្ដល់​មក​កម្ពុជា ត្រូវ​បាន​ដក​ហូត​នា​ពេល​ខាង​មុខ​នេះ។ អានបន្ត

Fr,15 November 2019 (Time 06:11 )
ដោយ សុភក្តិ

ចៅ​ក្រម​សម្រេច​បិទ​បញ្ចប់​ការ​ស៊ើប​សួរ​សំណុំ​រឿង លោក កឹម សុខា
ភ្នំពេញ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៥ខែវិច្ឆិកានេះ បានប្រកាសបិទបញ្ចប់ការស៊ើបសួរលើសំណុំរឿងលោក កឹម សុខា ហើយចាប់ពីពេលនេះតទៅ។ សូមម្រាបជូនថា ចៅក្រមបានបើកការស៊ើបសួរក្នុងសំណុំរឿងលោក កឹម សុខា អស់រយៈជាង២ឆ្នាំរួចមកហើយ ពោលគឺតាំងពេលចាប់ខ្លួនប្រធានគណបក្សប្រឆាំងរូបនេះ នៅយប់ថ្ងៃទី៣កញ្ញាឆ្នាំ២០១៧មកម្ល៉េះ។ អានបន្ត

Do,14 November 2019 (Time 10:30 )
ដោយ រតនា

សម្ដេច ហ៊ុន សែន បញ្ជា​ឱ្យ​ដោះលែង​ជនសង្ស័យ​ពាក់ព័ន្ធ​​លោក សម រង្ស៊ី ឱ្យនៅ​ក្រៅ​ឃុំ
ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឱ្យ​ដោះលែង​ជនសង្ស័យ​ទាំងអស់ ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ពាក់ព័ន្ធ​ករណី​លោក សម រង្ស៊ី កាលពីពេល​ថ្មីៗ​នេះ ឱ្យនៅ​ក្រៅ​ឃុំ ប៉ុន្តែ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​។ ប្រមុខ​រដ្ឋាភិបាល ថ្លែង​បែបនេះ នៅក្នុង​ពិធី​សម្ពោធ​រោងចក្រ​ផលិត​ស៊ីម៉ង់​តិ៍ «​ថៃ​ប៊ុន​រ៉ុង​» នៅ​ព្រឹក​ថ្ងៃទី ១៤ វិច្ឆិកា ។​ អានបន្ត

Mi,13 November 2019 (Time 10:11 )
ដោយ សុជាតិ

សហភាព​អឺរ៉ុប​ចេញ​របាយការណ៍​វាយ​តម្លៃ EBA លើក​ទី​២ ខណៈ​ដែល​នយោបាយ​កម្ពុជា​កាន់​តែ​តានតឹង
ភ្នំពេញ៖ សហគមន៍​អឺរ៉ុប​នៅ​ថ្ងៃ​អង្គារ​នេះ បានចេញ​សេចក្តី​ថ្លែង​ការណ៍ជា​លើកទី​២ ដោយ​ទុក​ពេល​ឲ្យ​កម្ពុជា​រយៈ​ពេល​មួយ​ខែ​ដើម្បីឆ្លើយ​តប​បញ្ហា​សិទ្ធិ​មនុស្ស មុន​នឹង​សម្រេច​ថា​ត្រូវ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «អ្វី​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ» ពី​កម្ពុជា​ឬ​យ៉ាង​ណា។ អានបន្ត

Do,07 November 2019 (Time 09:21 )
ដោយ សោភា

ព្រះមហាក្សត្រ៖ ការរួបរួមគ្នា ទើបអាចជួយស្រោចស្រង់កម្ពុជា តែអ្នកនាំពាក្យថា ជាពេលអនុវត្តន៍ច្បាប់
ភ្នំពេញ៖ ព្រះ​ករុណា ព្រះ​បាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ប្រទេស​កម្ពុជា មានព្រះរាជបន្ទូលដោយក្តីជឿជាក់ថា មានតែការរួបរួមគ្នាជាធ្លុងមួយតែប៉ុណ្ណោះ ទើបអាចស្រោចស្រង់ប្រទេសកម្ពុជា និងឯករាជ្យបាន ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលថា នេះជាសារដ៏មានតម្លៃ តែការរួបរួម ចិត្តសណ្ដោស រួមទាំងវប្បធម៌សន្ទនាជាដើម ត្រូវបានលោក សម រង្ស៊ី បំផ្លាញអស់ហើយ ដែលពេលនេះជាពេលអនុវត្តន៍ច្បាប់ ។ កន្លងទៅ បក្សកាន់អំណាច និងអតីតបក្សប្រឆាំងថា គ្មានការចរចាគ្នានោះទេ ។ អ្នកវិភាគ អ្នកតាមដានការវិវត្តសង្គម និងបក្សនយោបាយមួយចំនួនថា កម្ពុជាដល់ពេលចរចាគ្នាហើយដើម្បីផលប្រយោជន៍ជាតិ ។ អានបន្ត

Mi,06 November 2019 (Time 06:41 )
ដោយ វណ្ណៈ

សភាពាណិជ្ជកម្មEUព្រមានពីការបាត់បង់ការងារកម្មករ៩ម៉ឺននាក់ដោយសារដកEBA
ដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធទៅវិញរបស់សហភាពអឺរ៉ុបដែលហៅថា EBA នឹងមកដល់នៅដើមឆ្នាំ2019។ ថ្វីបើរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា កម្ពុជាមិនដូរអធិបតេយ្យនិងជំនួយហៅបញ្ជាក់ថាពេលខាងមុខប្រព័ន្ធនេះក៏នឹងដកហូតក៏ប៉ុន្ដែសមាគមកាត់ដេរ GMAC ពិតជាបានព្រួយបារម្ភដូចសភាពាណិជ្ជកម្មអឺរ៉ុប បានអះអាងថាមនុស្សប្រមាណ៩ម៉ឺននាក់នឹងបាត់បង់ការងារធ្វើពេលអស់ពីប្រព័ន្ធអនុគ្រោះពន្ធនេះទៅ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​មួយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ អានបន្ត

Mi,06 November 2019 (Time 08:57 )
ដោយ សុជាតិ

អ្នកតំណាងរាស្រ្ត​​អូស្ត្រាលី​ថា​ ការ​ទាមទារ​ផ្លាស់ប្តូរ​ពី​ក្នុង​ប្រទេស​ជា​កម្លាំង​សំខាន់
ភ្នំពេញ ៖ក្នុង​ពេល​ដែល​មេដឹកនាំ​នយោបាយ​កម្ពុជា​បន្ត​ផ្តោះផ្តង​វោហារសាស្ត្រ​នយោបាយព្រមាន​គ្នា​ទៅវិញ​ទៅមក​នៅ​មុន​ពេល​មាតុភូមិនិវត្តន៍​របស់មេដឹកនាំ​គណបក្សប្រឆាំង អ្នក​តំណាង​រាស្ត្រ​អូស្ត្រាលី​មួយ​រូប​បានផ្តល់​ដំបូន្មាន​ថា​ កត្តា​សំខាន់​គឺ​ពលរដ្ឋនៅ​ក្នុង​ប្រទេសកម្ពុជា​ឯ​ណោះ​ទេ​ដែល​ជា​អ្នក​សម្រេច​ជោគវាសនាប្រទេស​ជាតិពិតប្រាកដ។ អានបន្ត

Di,05 November 2019 (Time 03:49 )
ដោយ រតនា

សារចុងក្រោយមុនថ្ងៃ ៩ វិច្ឆិកា៖ លោក សម រង្ស៊ីថាពលរដ្ឋហួសចិត្តករណីរាជរដ្ឋាភិបាលចោទលោកថាក្បត់ជាតិ
ភ្នំពេញ៖ លោក សម រង្ស៊ី អះអាងដែលលោកថាជាសាចុងក្រោយ មុនពេលលោកវិលចូលកម្ពុជាវិញនៅថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០១៩ ថា លោកមិនមែនជាអ្នកក្បត់ជាតិនោះទេ ព្រោះលោកមិនបានធ្វើអ្វីខាតបង់ដល់កម្ពុជា ឬប្រជាជនឡើយ ។ ការបញ្ជាក់បែបនេះក្រោយពេលដែលតុលាការកម្ពុជាចោទប្រកាន់លោក ពីបទក្បត់ជាតិ ហើយនាយករដ្ឋមន្ត្រីកម្ពុជាតែងតែថាលោក សម រង្ស៊ី ជាមនុស្សក្បត់ជាតិបន្តពីឪពុក ។ អ្នកវិភាគថា មេដឹកនាំដែលដឹកនាំប្រទេសឱ្យវឹកវរ គឺមិនមែនជាមេដឹកនាំស្រឡាញ់ជាតិនោះទេ ។ អានបន្ត

Di,05 November 2019 (Time 08:45 )
ដោយ ស្រីរត្ន

លោកសម រង្ស៊ី អំពាវនាវឲ្យសហគមន៍អន្តរជាតិ«ឈរតាមគោលជំហរ‍»របស់បក្ស
ភ្នំពេញ៖ ខណៈ​យោធា​និង​អាជ្ញាធរ​កម្ពុជា​កំពុង​រឹតបន្តឹង​ខាង​សន្តិសុខ​តាម​ព្រំដែន​ ដើម្បី​ត្រៀម​ចាប់​ខ្លួនមេដឹកនាំ​និង​សមាជិក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​និរទេស​ក្រៅ​ប្រទេស លោក​ សម រង្ស៊ី ដែល​ជា​ប្រធាន​ស្ដីទី​គណបក្សនេះ​ នៅ​តែ​បន្ត​ឈរ​លើ​ជំហរ​របស់​លោក ក្នុង​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ទៅ​កម្ពុជា​វិញ។ លោក​បានអំពាវ​នាវ​ឲ្យ​សហគមន៍​អន្តរជាតិ​«ឈរ​ជាមួយ​គោល​ជំហរ‍»​របស់​គណបក្ស​ប្រឆាំង​មួយ​នេះ ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ នេះ​បើ​យោង​តាម​អត្ថបទ​ទស្សនៈ​ផ្ទាល់​របស់​លោក សម រង្ស៊ី ដែល​ចុះ​ផ្សាយ​លើគេហទំព័រ Project Syndicate កាលពី​ថ្ងៃ​ទី១ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ។ អានបន្ត

Di,05 November 2019 (Time 08:17 )
ដោយ សុជាតិ

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយតំណាងពិសេសរបស់ប្រធានាធិបតី Donald Trump ក្រៅកិច្ចប្រជុំកំពូលអាស៊ាន
បាងកក,ថៃ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានឆ្លៀតពេលវេលាដ៏មមាញឹក នៃកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងបាងកក ប្រទេសថៃ ជួបសំណេះសំណាល និងពិភាក្សាជាមួយតំណាងពិសេសរបស់ប្រធានាធិបតី Donald Trump គឺលោក Robert C. O'Brien (រ៉ូប៊ែរ អូប្រៀន) នៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន។ អានបន្ត

Sa,02 November 2019 (Time 05:30 )
ដោយ រតនា

ធនាគារ​ពិភព​លោក​ព្រ​មាន​ពី​ការ​បន្ត​ធ្លាក់​ចុះ ​នៃ​ចំណាត់​ថ្នាក់​ការ​ធ្វើ​អា​ជី​វ​កម្ម​នៅ​កម្ពុជា
យោង​តាម​របាយការណ៍​សិក្សា​ប្រចាំ​ឆ្នាំដែល​មាន​ឈ្មោះថា​« Doing Business 2020» ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​២៤​តុលា ធនាគារ​ពិភព​លោក​ ឬ World Bank បាន​ដាក់​ចំណាត់​ថ្នាក់​បរិយា​កាស​នៃ​ការ​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​នៅ​ឆ្នាំ​២០២០​ខាង​មុខ​គឺ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​រៀងទី​១៤៤ ក្នុង​ចំណោម​ប្រ​ទេស​១៩០​។ ​ជា​ចំណាត់​ថ្នាក់​មួយ​ដែល​បង្ហាញថា បរិយាកាស​នៃការធ្វើ​អាជីវកម្ម​នៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​នេះ​បន្ត​ធ្លាក់​ចុះ​ពី​លេខ​រៀង​ទី​១៣៨ ដែល​ទទួល​បាន​នៅ​ឆ្នាំ២០១៩​នេះ​។ អានបន្ត

Mi,30 Oktober 2019 (Time 02:57 )
ដោយ សុវណ្ណ

លោក សម រង្ស៊ី ប្រកាស​សុខ​ចិត្ត​បូជា​ជីវិត និង សេរី​ភាព​របស់​ខ្លួន ​ដើម្បី​ចូល​មក​កម្ពុជា​នៅ​ថ្ងៃ​ទី០៩ ខែ​វិច្ឆិកា
ប្រធាន​ស្តីទី​អតីត​គណបក្ស​សង្រ្គោះ​ជាតិ លោក សម រង្ស៊ី បាន​អះអាង​ថា លោក​សុខ​ចិត្ត​លះ​បង់​សិទ្ធិ សេរី​ភាព​របស់​លោក ដើម្បី​ប្តូរ​យក​លទ្ធិ​ប្រជា​ធិប​តេយ្យ និង សេរី​ភាព​ជូន​ដល់​ប្រជា​ពល​រដ្ឋ​ខ្មែរ​តាម​រយៈ​ការ​ចូល​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃទី០៩ វិច្ឆិកា ខាង​មុខ​។ លោក​ប្រកាស​ដូច្នេះ​នៅ​ក្នុង​វីដេអូ​ឃ្លីប​មួយ​ដែល​បង្ហោះ​លើ​ហ្វេស​ប៊ុក​នៅ​យប់​ថ្ងៃ​មិញ​នេះ​។ មិន​តែ​ប៉ុណ្ណោះ លោក សម រង្ស៊ី ថែម​ទាំង​ប្រកាស​ស្ម័គ្រ​ចិត្ត​បូជា​ជីវិត​ខ្លួន​ឯង​ថែម​ទៀត ដើម្បី​បុព្វ​ហេតុ​ទាំង​អស់​នេះ​។ អានបន្ត