ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ព័ត៌មានថ្មីបំផុត
ឯកឧត្តម ប៉ែន បូណា៖ កងកម្លាំងនគរបាលជាតិជាឆ្មាំឈរការពារនិងបម្រើប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ ........................... **|** ពលរដ្ឋនៅក្រុងប៉ោយប៉ែត នៅតែទទូចឲ្យអាជ្ញាធរចុះពិនិត្យ ថាតើការដ្ឋានអគាររបស់ឈ្មោះកៅ លីម៉េង សាងសង់ស្របតាមប្លង់ស្ថាបត្យកម្ម ឬក៏យ៉ាងណា? ......................... **|** ឯកឧត្តម ប៉ែន បូណា៖ «យើងត្រូវស្រាក់ដៃគ្នាការពារសន្តិភាព និងគាំទ្ររាជរដ្ឋាភិបាលដើម្បីអនាគតរុងរឿងរបស់កូនចៅយើង» ................ **|** ឯកឧត្តម ប៉ែន បូណា៖ កងកម្លាំងប្រដាប់អាវុធក្នុងសម័យសន្តិភាពមិនចេញច្បាំងទេ តែឈរការពារសន្តិភាពនិងភាពសុខសាន្តរបស់ប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់ ..................... **|** បន្ទាប់ពីសារព័ត៌មានខ្មែរជាយដែនបានផ្សាយ ទាក់ទងនឹងភាពមិនប្រក្រតីនៃ តម្លៃដេញថ្លៃម៉ៅការធ្វើផ្លូវបេតុងគ្មានសរសៃដែកនាសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ភា្លមៗ អភិបាលរាជធានីភ្នំពេញបានចាត់មន្ត្រីជំនាញពាក់ព័ន្ធចុះស្រាវជា្រវយ៉ាងរហ័ស **|** ឯកឧត្តម ប៉ែន បូណា៖ ហេតុអ្វីមានអ្នកចេញមុខការពារអ្នកបង្កើតព័ត៌មានក្លែងក្លាយដើម្បីញុះញង់ឱ្យពលរដ្ឋមានកំហឹងជាមួយរាជរដ្ឋាភិបាល? ................. **|** សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឱ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត …….. **|** ឯកឧត្តម កែវ ផុង ជំនួយការសម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារចល័តថ្នាក់ជាតិ ចុះជួយស្រុកមោងឬស្សី តំណាងដ៏ខ្ពស់ខ្ពស់ឯកឧត្តមជិន ម៉ាលីន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមោងឬស្សី **|** ឯកឧត្តម ប៉ែន បូណា៖ ឱសថដ៏ស័ក្តិសិទ្ធិបំផុតដើម្បីលុបបំបាត់មនោគមន៍វិជ្ជាជ្រុលនិយម គឺការផ្សព្វផ្សាយព័ត៌មានពិតដល់ប្រជាពលរដ្ឋ .................. **|** អភិបាលខេត្តស្តីទីខេត្តបន្ទាយមានជ័យ ប្តឹងគ្រូវិទ្យាល័យហ៊ុនសែនប្រាសាទបាគង ពីបទញុះញង់ឱ្យ ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ពាក់ព័ន្ធរឿងបែកចែកដីតំបន់បី **|** សេរីភាពបញ្ចេញមតិ និងអំពើល្មើសច្បាប់មិនដូចគ្នាទេ ................. **|** ពលរដ្ឋក្រុងប៉ោយប៉ែតឆ្ងល់ ដីបេនឡានដែលរក្សារទុកនៅកន្លែងណា? **|** ពលរដ្ឋម្នាក់ស្នើសុំ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ជួយអន្តរាគមន៍ ករណីសង្ស័យលោកផ្កាយមួយ បង្កើតរឿងហេតុទុច្ចរិត **|** តំណាងពលរដ្ឋ123គ្រួសារស្នើរសុំអន្តរាគមន៍ពីរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីផ្អាកការចុះអនុវត្តន៍ដោយបង្ខំ នៃសាលដីការរបស់តុលាការកំពូល **|** ចេញប្លង់រឹង គ្របលើប្លង់រឹង ពលរដ្ឋរងគ្រោះ ចោទមេភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ថាជាអ្នកបង្កើតរឿង កេងយកផលប្រយោជន៍ជាមួយឈ្មួញ។ **|**

ព័ត៌មានចាស់ៗ

Sun,04 August 2019 (Time 08:36 PM)
ដោយ កញ្ញា

អតីតមេដឹកនាំខ្មែរក្រហម នួន ជា បានទទួលមរណភាព
(ភ្នំពេញ)៖ ជនជាប់ចោទ នួន ជា អាយុ៩៣ឆ្នាំ ដែលជាអតីតមេដឹកនាំរបបខ្មែរក្រហម បានទទួលមរណភាពនៅល្ងាចថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩នេះ។ នេះបើតាមការឲ្យដឹងពី លោក នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហម ថ្លែងប្រាប់បណ្ដាញព័ត៌មាន ខ្មែរជាយដែន នៅមុននេះបន្ដិច។ អានបន្ត

Sun,04 August 2019 (Time 02:20 PM)
ដោយ ភក្តី

មន្រ្ដីណាដែលពូកែយកដីប្រជាពលរដ្ឋ និងពុករលួយ ត្រៀមខ្លួន សម្តេចតេជោ ហ៊ុន សែន ព្រមានដកហូតបុណ្យស័ក្តិ និងបង្កកទ្រព្យសម្បត្តិគ្រប់មន្ត្រី និងកម្លាំងប្រដាប់អាវុធ ដែលប្រព្រឹត្តអំពើពុករលួយ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញជំហរយ៉ាងម៉ឹងម៉ាត់ក្នុងការអនុវត្តន៍អភិក្រមទី៥ គឺអភិក្រម «វះកាត់» ដោយព្រមានដកហូត បុណ្យស័ក្តិ និងបង្កទ្រព្យសម្បត្តិ ចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងឡាយណាយកតួនាទីប្រព្រឹត្តអំពើពុករលួយ កឹបកេងទ្រព្យសម្បត្តិរដ្ឋ កាប់បំផ្លាញព្រៃឈើ រំលោភយកដីរដ្ឋធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន។ អានបន្ត

Sun,04 August 2019 (Time 02:07 PM)
ដោយ សុជាតិ

លោកប្រធាន មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ពុករលួយខ្លាំង សូម្បីប្រាក់បេសកម្មមន្ត្រី ​និងប្រេង ស៊ីមិនលើកលែងដែរ
បន្ទាយមានជ័យ៖ មន្ត្រីនៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបន្ទាយមានជ័យ បានទម្លាយអោយដឹងថា នៅមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបន្ទាយមានជ័យ សព្វថ្ងៃនេះដឹកនាំដោយលោក ជា យុទ្ធារុណ ជាប្រធានមន្ទីរ​ បានកើតមាននៅអំពើពុករលួយយ៉ាងធ្ងន់ធ្ងរ ធ្វើអោយមន្ត្រីភាគច្រើនក្នុងចំណោម៣៩ នាក់ មិនពេញចិត្តទាល់តែសោះ។ ព្រោះតែលោកប្រធានមន្ទីរ និងបក្ខពួក គិតតែប្រព្រិត្តិអំពើពុករលួយ និងកេងប្រវ័ញពីមន្ត្រីថ្នាក់ក្រោមរបស់ខ្លួន។ អានបន្ត

Sat,03 August 2019 (Time 09:25 PM)
ដោយ សុភី

ព្រឹទ្ធ​សភា​អាមេរិក​យល់ព្រម​សំណើ​​តែងតាំង​លោក​ Patrick Murphy ​ជា​ឯក​អគ្គរដ្ឋ​ទូត​ប្រចាំ​កម្ពុជា
រាជធានី​ភ្នំពេញ៖ ព្រឹទ្ធ​សភា​សហ​រដ្ឋ ​អាមេរិក ​ទើប​តែ​បាន​បោះឆ្នោត​តែងតាំង​លោក​ W. Patrick Murphy​ ឯក​អគ្គរដ្ឋទូត​ថ្មី​របស់​សហ​រដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា។ ​មុខ​តំណែង​ឯក​អគ្គ​រដ្ឋទូត​សហ​រដ្ឋ​អាមេរិកនេះ​ទំនេរជា​ច្រើន​ខែ​មក​ហើយ។​ ការ​តែង​តាំង​លោក​ W. Patrick Murphy ​ធ្វើ​ឡើង​ស្រប​ពេល​ដែលមាន​ភាព​តាន​តឹង​ខាង​ពាក្យ​សម្តីខ្លះៗ​រវាង​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​ទី​ក្រុង​ភ្នំពេញ​ និង​មន្ត្រី​រដ្ឋា​ភិបាល​កម្ពុជា។ អានបន្ត

Sat,03 August 2019 (Time 08:46 AM)
ដោយ សុវណ្ណ

បញ្ហា​EBA​៖ ​គណៈ​កម្មការ​អឺរ៉ុប​នឹង​ធ្វើ​សេចក្តី​សន្និ​ដ្ឋាន​មួយ​នៅ​ពាក់​កណ្តាល​ខែ​សីហា​នេះ​
ភ្នំពេញ៖ រដ្ឋ​មន្ត្រី​ការ​បរទេស​កម្ពុជា លោក ប្រាក់ សុខុន កាល​ពីថ្ងៃទី ០១ សីហា បាន​ជួប​ប្រជុំ​ទ្វេ​ភាគី​ជាមួយ​លោក​ស្រី Federica Mogherini តំណាង​ជាន់​ខ្ពស់​ផ្នែក​កិច្ចការ​បរទេស និង​គោល​នយោបាយ​សន្តិសុខ​របស់​សហភាព​អឺរ៉ុប​នៅ​ទីក្រុង​បាង​កក​ប្រទេស​ថៃ​។ ជំនួប​នេះ ត្រូវ​បាន​គេ​ដឹង​ថា បាន​ផ្តោត​ជា​សំខាន់​លើ​បញ្ហា EBA ខណៈ​គណៈ​កម្មការ​អឺរ៉ុប​គ្រោង​នឹង​ធ្វើ​សេចក្តី​សន្និដ្ឋាន​មួយ​នៅ​ត្រឹម​ពាក់​កណ្តាល​ខែសីហា​នេះ ក្រោយ​ពី​បញ្ចប់​នីតិ​វិធី​ឃ្លាំ​មើល​និង​ពិភាក្សា​ផ្ទៃ​ក្នុង​អស់​រយៈ​ពេល​៦ខែ​មក​។ អានបន្ត

Fri,02 August 2019 (Time 06:52 PM)
ដោយ សោភា

ទីស្តីការគណៈរដ្ឋមន្រ្តី ចេញសេចក្តីប្រកាសលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ ទីស្តីការគណៈរដ្ឋមន្រ្តីនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី នៅវិមានសន្តិភាព ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃសុក្រនេះ។ អានបន្ត

Fri,02 August 2019 (Time 06:40 PM)
ដោយ បុប្ផា

លោក ប្រាយុទ្ធ ចូលកាន់តំណែងធំៗចំនួនបីក្នុងពេលតែមួយជាផ្លូវការហើយ
អន្តរៈជាតិ៖ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ លោក ប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្ត្រីថៃ បានបែងចែកភារកិច្ចទៅឲ្យឧបនាយករដ្ឋមន្ត្រីទាំងប្រាំរបស់លោក។ អ្វីគួរឲ្យចាប់អារម្មណ៍ លោក ប្រាយុទ្ធ ក៏បានទាញយកស្ថាប័នប៉ូលិសមកដាក់ក្រោមការគ្រប់គ្រងផ្ទាល់របស់លោកវិញ ខណៈកាលពីក្នុងរដ្ឋាភិបាលយោធា ស្ថាប័នមួយនេះ ស្ថិតក្រោមការមើលការខុសត្រូវដោយឧបនាយករដ្ឋមន្ត្រី ប្រាវីត វង្សសុវណ្ណ។ អានបន្ត

Fri,02 August 2019 (Time 11:23 AM)
ដោយ រតនា

កម្ពុជា​វាយ​បក​ខ្លាំងៗ​លើ​ស្ថាន​ទូត​អាមេរិក
ភ្នំពេញ៖ បន្ទាប់​ពី​ស្ថានទូត​អាមេរិក​ ប្រចាំ​កម្ពុជាបង្ហោះ​សារ​មួយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​រំឭក​ខួប​មួយ​ឆ្នាំ​នៃ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ដែល​«មិន​មាន​ភាព​សេរី ​និង​យុត្តិ​ធម៌​ និង​មិន​តំណាង​ឲ្យ​ឆន្ទៈ​របស់​ប្រជា​ពល រដ្ឋ »​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រតិកម្ម​តប​វិញ​នៅ​ថ្ងៃ​នេះ​ដោយ​ប្រើ​សំដី​ធ្ងន់ៗ​ទៅ​កាន់​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក។​ អានបន្ត

Fri,02 August 2019 (Time 11:09 AM)
ដោយ សុភក្តិ

តែងតាំងលោក ឱន សុទ្ធា ជាប្រធានស្តីទីមន្ទីរដែនដីខេត្តពោធិ៍សាត់, លោក ម៉ៅ ធនិន ណែនាំមន្ត្រីមន្ទីរសុរិយោដី ត្រូវបន្តអនុវត្តតួនាទីភារកិច្ចទៅតាមជំនាញ និងវិជ្ជាជីវៈប្រកបដោយក្រមសីលធម៌ ដែលច្បាប់កំណត់
(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍ សាត់ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ បានជំរុញឲ្យមន្ត្រីមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវអនុវត្តតួនាទីភារកិច្ច ទៅតាមជំ នាញ និងវិជ្ជាជីវៈ ប្រកបដោយក្រមសីលធម៌ត្រឹមត្រូវ និងត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ជាពិសេសអភិវឌ្ឍន៍ ធនធានចំណេះដឹង ដើម្បីឲ្យសមស្របទៅនឹងសម្ភារៈបច្ចេកទេស ដែលមានការអភិវឌ្ឍន៍រីក ចម្រើន ក្នុងយុគ្គសម័យបច្ចុប្បន្ន។ អានបន្ត

Thu,01 August 2019 (Time 09:18 PM)
ដោយ សុខា

សមាគមគ្រូបង្រៀនជំរុញឱ្យដោះលែងមេបក្សប្រឆាំងដើម្បីរក្សា EBA
ភ្នំពេញ៖ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ប្រកាសពីគ្រោងតស៊ូមតិ ជំរុញឱ្យដោះលែងលោក កឹម សុខា និងទម្លាក់បទចោទលោក សម រង្ស៊ី ដើម្បីបញ្ចៀសផលប៉ះពាល់ដល់ពលរដ្ឋច្រើនលាននាក់ពីការកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប (EBA)។ សហភាពអឺរ៉ុប បានប្រកាសរួចហើយថា វិធានការព្យួរប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា នឹងត្រូវប្រកាសត្រឹមពាក់កណ្តាលខែសីហានេះ បើខ្លូនមើលឃើញថា ស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាមិនត្រូវបានស្តារឡើងវិញ ជាពិសេសលក្ខខណ្ឌឱ្យដោះលែងលោក កឹម សុខា និងឱ្យគណបក្សប្រឆាំងបានដំណើរការឡើងវិញ ជាដើម។ អានបន្ត

Thu,01 August 2019 (Time 03:49 PM)
ដោយ សុភក្តិ

តុលាការ សម្រេចឃុំខ្លួន ប្រធាន អនុប្រធាន និងមន្រ្តីសុរិយោដីខេត្តពោធិ៍សាត់៣នាក់ ក្រោមការចោទប្រកាន់ ៣បទល្មើស
(ភ្នំពេញ)៖ បន្ទាប់ពីសួរនាំ នៅល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ លោក លិ សុខា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន ប្រធាន អនុប្រធាន និងមន្រ្តីសុរិយោដីខេត្តពោធិ៍សាត់ទាំង ៣នាក់ ដាក់ពន្ធនាគារព្រៃស ជាបណ្តោះអាសន្នហើយ ក្រោមការចោទប្រកាន់ចំនួន៣បទល្មើស។ អានបន្ត

Wed,31 July 2019 (Time 12:20 PM)
ដោយ វណ្ណៈ

តាមដីការបស់តុលាការ, លោក សម រង្ស៉ី ត្រូវចូលបំភ្លឺនៅព្រឹកថ្ងៃនេះ លើករណីបណ្តឹងរបស់សម្តេចក្រឡាហោម ស ខេង ប្តឹងពីបទញុះញង់
(ភ្នំពេញ)៖ តាមការគ្រោងទុក នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ លោក សម រង្ស៉ី ជាអ្នកដែលរស់នៅច្បាប់ ត្រូវចូលបំភ្លឺជូនតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តបតាមបណ្តឹងរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានប្តឹង លោក សម រង្ស៉ី អំពីបទញុះញង់។ អានបន្ត

Tue,30 July 2019 (Time 11:33 AM)
ដោយ សុភី

ថ្នាក់ដឹកនាំ ៣ រូបនេះ កំពុងសកម្មខ្លាំង និង លេចធ្លោបំផុត អាចឆក់យកបេះដូងប្រជាជនខ្មែរ……
ភ្នំពេញ៖ ថ្នា់កដឹកនាំ​ជា​មន្ត្រី​សំ​ខាន់​ៗ​ ​ដែល​ជា​ដៃ​ ​ជា​ជើង​ ​របស់​រាជរដ្ឋាភិបាល​ ​គឺជា​ចំណែក​មួយ​ដ៏​សំខាន់​បំផុត​ក្នុង​ការ​រុញច្រាន​ប្រទេសជាតិ​ឱ្យ​កាន់តែ​រីកចម្រើន​ ​ពិសេស​គឺ​ការ​ផ្ដល់​នូវ​សេវា​ ​នូវ​ភាព​កក់ក្ដៅ​ ​ក្នុងនាម​ជាម​ន្ត្រី​ទៅកាន់​ប្រជាពលរដ្ឋ ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ ​។​ ​ថ្ងៃនេះ​ ​«​ប្រជាប្រិយ​»​ ​សូម​បង្ហាញមុខ​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ ​៣​ ​រូប​កំពុង​លេចធ្លោ​ ​និង ​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ប្រជាជន​ ​៖​ អានបន្ត

Mon,29 July 2019 (Time 07:09 PM)
ដោយ រតនា

មន្ត្រីថ្នាក់ធំជាច្រើនត្រូវបាន វៃខ្នោះ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសថានិងលុបបំបាត់ អំពើពុករលួយ
ភ្នំពេញ៖ សម្ដេច​តេជោ​ ហ៊ុន​ សែន​ បញ្ជាអោយ​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ចុះចាប់​មន្ត្រី​ពុករលួយភ្លាមៗចាប់ពីពេលនេះតទៅ​ក្នុងឱកាសអញ្ជើញ ពិនិត្យការដ្ឋានសាងសង់ពហុ កីឡដ្ឋាន ជាតិ មរតក តេជោនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាចាប់ពីពេលនេះតទៅ នឹងបញ្ជាឲ្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចុះចាប់ខ្លួនមន្រ្តីពុករលួយភ្លាមៗតែម្ដង។ អានបន្ត

Mon,29 July 2019 (Time 06:57 PM)
ដោយ រតនា

សម្តេច ហ៊ុន សែន ជំរុញ​​អាមេរិក​​ឲ្យ​ពន្លឿន​ ច្បាប់​ដាក់​ទណ្ឌកម្ម​​លើ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជាឲ្យ​លឿន​
ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា ថ្លែងក្នុងពិនិត្យការដ្ឋានសាងសង់ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេជោ ដែលបាន និងកំពុងដំណើរការសាងសង់នៅ សង្កាត់ព្រែកតាសេក ខណ្ឌជ្រាយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩។ អានបន្ត

Sun,28 July 2019 (Time 07:44 PM)
ដោយ សុវណ្ណ

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ​ការបង្ក្រាបជនពុករលួយ និងបំផ្លាញព្រៃឈើយ៉ាងសកម្មថ្មីៗនេះ ជាការអនុវត្តអភិក្រម
(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានសម្តែងការគាំទ្រដល់ សកម្មភាពអង្គភាពប្រឆាំងអំពើពុករលួយ ក៏ដូចជាគណៈកម្មាធិការការបង្ក្រាប និងទប់ស្កាត់ បទល្មើសធនធានធម្មជាតិ ដែលមានសកម្មភាពដ៏ផុសផុល ក្នុងកិច្ចបង្រ្កាបនូវភាពមិនប្រក្រតីដែល បំផ្លាញកិត្តិយសរាជរដ្ឋាភិបាល និងមោទនភាពរបស់ប្រជាជាតិ។ អានបន្ត

Sat,27 July 2019 (Time 02:40 PM)
ដោយ រតនា

ប្រធាន អនុប្រធាន និងមន្ត្រី មន្ទីរសុរិយោដីខេត្តពោធិ៍សាត់ ត្រូវ ACU ចាប់ខ្លួន
(ពោធិ៍សាត់)៖ ប្រធាន អនុប្រធាន និងមន្ត្រីមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចុះទៅឃាត់ខ្លួននៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩នេះ នៅខេត្តពោធិ៍សាត់ផ្ទាល់តែម្តង។ ការចុះទៅឃាត់ខ្លួននេះ ដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយផ្ទាល់តែម្តង។ អានបន្ត

Sat,27 July 2019 (Time 02:33 PM)
ដោយ សុភក្តិ

ចាប់ខ្លួនមន្ដ្រីរដ្ឋបាលព្រៃឈើ និងមន្ដ្រីបរិស្ថាន ៣នាក់ទៀត នៅខេត្តមណ្ឌលគិរី ពាក់ព័ន្ធបទល្មើសព្រៃឈើ
មណ្ឌលគិរី)៖ កម្លាំងគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបន្ដចាប់ខ្លួនមន្ដ្រី ៣នាក់ទៀត រួមមាន មន្ដ្រីរដ្ឋបាលព្រៃឈើ២រូប និងមន្ដ្រីបរិស្ថានម្នាក់ នៅខេត្ដមណ្ឌលគិរី ពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើ។ ពួកគេទាំង៣នាក់ នឹងត្រូវបញ្ជូនទៅកាន់តុលាការ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩នេះ។ អានបន្ត

Fri,26 July 2019 (Time 03:16 PM)
ដោយ រតនា

លោក ប្រា​យុទ្ធ ស្គាល់​រសជាតិ​ត្រូវបាន​សួរដេញដោល​នៅក្នុង​សភា
អន្តរជាតិ៖ ចូលរួម​ប្រជុំ​សភា​លើកដំបូង​នៅ​ថ្ងៃទី​២៥ ខែកក្កដា នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា ត្រូវបាន​សមាជិកសភា​បក្សប្រឆាំង​វាយប្រហារ​ខ្លាំង​អំឡុងពេល​ជជែក​ដេញ​ដោ​ញ​ពី​គោលនយោបាយ​រដ្ឋាភិបាល​របស់លោក​។ នេះជា​រសជាតិ​មួយ​ដែល​លោក ប្រា​យុទ្ធ មិនដែល​ជួប​ឡើយ​ចាប់តាំងពី​ការឡើង ​កាន់អំណាច​ដំបូង​ក្នុង​រដ្ឋាភិបាល យោធា​រហូត​ដល់​រដ្ឋាភិបាល​ស៊ីវិល​បច្ចុប្បន្ន​។ អតីត​មេ​រដ្ឋប្រហារ​ឆ្នាំ​២០១៤ រូបនេះ នឹង​ជួប​ការដេញដោល​របៀបនេះ ​ញឹកញាប់​ទៀត​ក្នុង​អាណត្តិ​របស់ខ្លួន​។​ អានបន្ត