ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ព័ត៌មានថ្មីបំផុត
ឯកឧត្តម ប៉ែន បូណា៖ កងកម្លាំងនគរបាលជាតិជាឆ្មាំឈរការពារនិងបម្រើប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ ........................... **|** ពលរដ្ឋនៅក្រុងប៉ោយប៉ែត នៅតែទទូចឲ្យអាជ្ញាធរចុះពិនិត្យ ថាតើការដ្ឋានអគាររបស់ឈ្មោះកៅ លីម៉េង សាងសង់ស្របតាមប្លង់ស្ថាបត្យកម្ម ឬក៏យ៉ាងណា? ......................... **|** ឯកឧត្តម ប៉ែន បូណា៖ «យើងត្រូវស្រាក់ដៃគ្នាការពារសន្តិភាព និងគាំទ្ររាជរដ្ឋាភិបាលដើម្បីអនាគតរុងរឿងរបស់កូនចៅយើង» ................ **|** ឯកឧត្តម ប៉ែន បូណា៖ កងកម្លាំងប្រដាប់អាវុធក្នុងសម័យសន្តិភាពមិនចេញច្បាំងទេ តែឈរការពារសន្តិភាពនិងភាពសុខសាន្តរបស់ប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់ ..................... **|** បន្ទាប់ពីសារព័ត៌មានខ្មែរជាយដែនបានផ្សាយ ទាក់ទងនឹងភាពមិនប្រក្រតីនៃ តម្លៃដេញថ្លៃម៉ៅការធ្វើផ្លូវបេតុងគ្មានសរសៃដែកនាសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ភា្លមៗ អភិបាលរាជធានីភ្នំពេញបានចាត់មន្ត្រីជំនាញពាក់ព័ន្ធចុះស្រាវជា្រវយ៉ាងរហ័ស **|** ឯកឧត្តម ប៉ែន បូណា៖ ហេតុអ្វីមានអ្នកចេញមុខការពារអ្នកបង្កើតព័ត៌មានក្លែងក្លាយដើម្បីញុះញង់ឱ្យពលរដ្ឋមានកំហឹងជាមួយរាជរដ្ឋាភិបាល? ................. **|** សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឱ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត …….. **|** ឯកឧត្តម កែវ ផុង ជំនួយការសម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារចល័តថ្នាក់ជាតិ ចុះជួយស្រុកមោងឬស្សី តំណាងដ៏ខ្ពស់ខ្ពស់ឯកឧត្តមជិន ម៉ាលីន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមោងឬស្សី **|** ឯកឧត្តម ប៉ែន បូណា៖ ឱសថដ៏ស័ក្តិសិទ្ធិបំផុតដើម្បីលុបបំបាត់មនោគមន៍វិជ្ជាជ្រុលនិយម គឺការផ្សព្វផ្សាយព័ត៌មានពិតដល់ប្រជាពលរដ្ឋ .................. **|** អភិបាលខេត្តស្តីទីខេត្តបន្ទាយមានជ័យ ប្តឹងគ្រូវិទ្យាល័យហ៊ុនសែនប្រាសាទបាគង ពីបទញុះញង់ឱ្យ ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ពាក់ព័ន្ធរឿងបែកចែកដីតំបន់បី **|** សេរីភាពបញ្ចេញមតិ និងអំពើល្មើសច្បាប់មិនដូចគ្នាទេ ................. **|** ពលរដ្ឋក្រុងប៉ោយប៉ែតឆ្ងល់ ដីបេនឡានដែលរក្សារទុកនៅកន្លែងណា? **|** ពលរដ្ឋម្នាក់ស្នើសុំ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ជួយអន្តរាគមន៍ ករណីសង្ស័យលោកផ្កាយមួយ បង្កើតរឿងហេតុទុច្ចរិត **|** តំណាងពលរដ្ឋ123គ្រួសារស្នើរសុំអន្តរាគមន៍ពីរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីផ្អាកការចុះអនុវត្តន៍ដោយបង្ខំ នៃសាលដីការរបស់តុលាការកំពូល **|** ចេញប្លង់រឹង គ្របលើប្លង់រឹង ពលរដ្ឋរងគ្រោះ ចោទមេភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ថាជាអ្នកបង្កើតរឿង កេងយកផលប្រយោជន៍ជាមួយឈ្មួញ។ **|**

ព័ត៌មានចាស់ៗ

Mon,13 August 2018 (Time 07:27 AM)
ដោយ មេត្តា

ឧត្តរមានជ័យ ក្រុងសំរោង: ឃាត់ខ្លួនស្ត្រីម្នាក់ ពីបទ: ជួញដូរ និងរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ !!
ថ្ងៃអាទិត្យ ១កើត ខែស្រាពណ៍ ឆ្នាំ ច ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ នៅវេលាម៉ោង ១១ : ៤៥ នាទី ដោយមានការណែនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីដោយលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង បានដឹកនាំកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុង និងកម្លាំងប៉ុស្តិ៍នគរបាលអូរស្មាច់ ចុះបង្ក្រាបករណី ជួញដូរ និងរក្សាទុកនូវសារធាតុញៀនខុសច្បាប់ ១ករណី នៅចំនុចផ្លូវលេខ៥ ស្ថិតក្នុងភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ហើយឃាត់ខ្លួនជនសង្ស័យឈ្មោះ សូត្រ ភាព ហៅ យាយ ភាជ ភេទស្រី អាយុ ៥៤ឆ្នាំ មានទីលំនៅ ភូមិចំការចេក សង្កាត់អូរស្មាច់ ឆែកឆេរកឃើញ ដកហូតវត្ថុតាំងក្នុងផ្ទះ រួមមាន៖ - សារធាតុញៀនប្រភេទមេតំហ្វេតាមីន យ៉ាម៉ាគ្រាប់ WY ចំនួន ២៣៤គ្រាប់។ - សារធាតុញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ( ICE ) ចំនួន ១កញ្ចប់ធំ និង ១៤កញ្ចប់តូច - ថវិការចំនួន ៥៥ម៉ឺនរៀល - សំភារ:បំរើអោយការជក់ និងវេចខ្ចប់មួយចំនួន ៕ អានបន្ត

Thu,09 August 2018 (Time 11:20 AM)
ដោយ មេត្តា

ឯកឧត្តមឧត្តមសេនីយ៏ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញចុះសម្របសម្រួល ករណីថៅកែសិប្បកម្ម ចែស៊ឹង មិនព្រមបើកលុយអោយកម្មករ!
កណ្ដាល៖ នៅថ្ងៃពុធ ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ត្រូវនិងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨វេលាម៉ោង១៩,៣០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកស្អាង បានសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដឹកនាំដោយ ឯកឧត្តម ឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើនស្នងការនគរបាលខេត្តកណ្ដាល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយពង្រឹងមូលដ្ឋានឃុំសា្អងភ្នំ បានចុះមកសម្របសម្រួលជាមួយកម្មករ និងថៅកែសិប្បកម្ម ចែសីុង ស្តិតនៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ក្នុងករណី ថៅកែសិប្បកម្ម ចែសីុងមិនព្រមបើកប្រាក់ខែអោយកម្មករចំនួន១៧៣នាក់ ហើយធ្វើអោយកម្មករប្រមូលផ្ដុំគ្នាធ្វើការតវ៉ា ដោយបិទផ្លូវឃាត់រថយន្តរបស់សិប្បកម្មមិនអោយដឹកអីវ៉ាន់ចេញពីសិប្បកម្ម ។ អានបន្ត

Wed,08 August 2018 (Time 04:21 PM)
ដោយ មេត្តា

ភ្នំស្រេះរងជីកកកាយស្ទើរហិនហោចអសជ្ញាធរមិនខ្វល់ប្រជាពលរដ្ឋបារម្ភនិងស្តាយសម្បត្តិធម្មជាតិរបស់រដ្ឋ!
បន្ទាយមានជ័យ៖ ព្រៃ ភ្នំ ត្រពាំងបឹងបួទន្លេរឈ្នេរ កោះ នឹងធនធានធម្មជាតិ ទាំងអស់ជា ទ្រព្យសម្បត្តិរបស់រដ្ឋ ដែលយើងទាំងអស់គ្នា ចូលរួមថែរក្សាដើម្បីទុកជាប្រយោជន៍ជាតិ។ អានបន្ត

Wed,08 August 2018 (Time 02:24 PM)
ដោយ មេត្តា

លោកឃួនជឿនរងការចោទប្រកាន់ថាបើកដៃអោយកូនចៅបើកច្រករបៀងផ្គើនបទបញ្ជាសម្តេច «សខេង»!
បន្ទាយមានជ័យ៖ ច្រករបៀង តំបន់៥ ក្នុងភូមិសាស្ត្រ អូរបីជាន់ ក្រោមការគ្រប់គ្រង ដោយលោកឧត្តមសេនិយ៍ ត្រី ឃួនជឿន ត្រូវបានគេរាយការណ៍ថា៖កំពុងតែផ្គើនបទបញ្ជារ សម្តេចក្រឡាហោម «សខេង»ដែលអោយបិទច្រករបៀងទាំងអស់ដើម្បីទប់ស្កាត់រាល់បទ ល្មើសនានាដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនិងបាត់បង់ចំណូល ពន្ធចូលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។ ប្រភពពីប្រជាណលរដ្ឋ រស់នៅតាមបន្ទាត់ព្រំដែន បានរាយការណ៍អោយដឹងថា៖ រាល់ថ្ងៃ នេះលោកឧត្តមសេនិយ៍ ត្រី ឃួនជឿនកំពុងតែកាក់កបយ៉ាងខ្លាំងដោយសារមានលោកថុលជាកូនចៅដ៏ឆ្នើមពូកែខាងទំនាកលទំនងធ្វើសេដ្ឋកិច្ចជាមួយ សមត្ថកិច្ចថៃដែលឈរជើងនៅទល់មុខគ្នានោះ ក្នុងការបង្ហូរចេញនូវ ទំនិញ គេចពន្ធ រួមមាន ម៉ូតូក្តៅ. ពូក សត្វមាន់ ទា និងជ្រូក ជីគីមី .ចំណីសត្វ .និងសត្វព្រៃ ដូចជា ប្រវឹក អណ្តើកដែលនាំចូលពីថៃជាដើម។ក្នុងនោះដែរច្រកនេះក្រៅតែពីបើកដៃអោយ មេខ្យល់នាំពលករឆ្លងដែនខុសច្បាប់ហើយនោះនៅមាន ការបង្ហូចេញ នូវធ្យូង និងអង្កាមរាប់តោនក្នុងមួយថ្ងៃៗ។ ទោះជាយ៉ាងមជ្ឈដ្ឋាននានាបានលើកឡើងថា៖ មូលហេតុដែលលោក ថុល ថ្លើមធំហ៊ានផ្អើនបទ បញ្ជា របស់ សម្តេចក្រឡាហោម «ស ខេង» ដោយលួុចបើកច្រករបៀងបញ្ចេញទំនិញខុសច្បាប់ធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនិងបាត់បង់ចំណូល ពន្ធចូលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់នេះគឺលោក មានខ្នងបង្អែកដ៏រឹងមាំគឺ លោក ឧត្តមសេនីយ៍ត្រី ឃួនជឿនជាអ្នកកាងពីក្រោយ។ យ៉ាងណាក៏ដោយសារព័ត៌មានយើងមិនទាន់អាចទំនាក់ទំនងសុំការបំភ្លឺពីលោកឧត្តមសេនីយ៍ត្រីឃួនជឿនបានទេ ព្រោះគ្មានលេខទំនាក់ទំនងតែយើងនិងរងចាំការបកស្រាយពីលោកជានិច្ច៕ អានបន្ត

Mon,06 August 2018 (Time 12:16 PM)
ដោយ ស្រីម៉ិច

លោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារង ខេត្តបន្ទាយមានជ័យ បានជះក្លិនស្អុយ សាយភាយ ទូទាំងប្រទេស
បន្ទាយមានជ័យៈ លោក សុក កែវបណ្ឌិត ជាព្រះរាជអាជ្ញារង ខេត្តបន្ទាយមានជ័យ ដែលទើបតែផ្លាស់មក ពីខេត្តសៀមរាប មិនទាន់ទាំងក្តៅគូថ ផងនោះ បានទទួលតំណែងជាអ្នកនាំពាក្យ សាលា ដំបូង ខេត្តបន្ទាយមា​នជ័យ ។ ក្នុងដំណែងលោក ជាព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្ត តាំងពីខេត្តសៀមរាប រហូតមក ខេត្តបន្ទាយមានជ័យ លោកយកភ្ជាប់មកជាមួយ នូវ រឿងអាស្រូវជាប់នឹងខ្លួនជានិច្ច បន្ទាប់ពីលោកព្យួរពាក្យមេធាវីមក ។ អានបន្ត

Sat,04 August 2018 (Time 12:04 PM)
ដោយ មេត្តា

សង្ស័យស្រវឹងជិះម៉ូតូធ្លាក់ទឹកប្រឡាយស្លាប់!
ខេត្តបាត់ដំបង៖បុរសម្នាក់សង្ស័យ ស្រវឹងស្រា ជិះម៉ូតូមកផ្ទះវិញក៏ធ្លាក់ទឹកប្រឡាយស្លាប់ លុះព្រឹកឡើងត្រូវបានគេប្រទះឃើញ បង្ករកាភ្ញាក់ផ្អើលតែម្តង។ ហេតុការណ៍នេះបានកើតឡើងកាលពី វេលា:ម៉ោង ០៦:៣០នាទី ព្រឹកថ្ងៃសៅរ៍ ៨ រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុចប្រឡាយទឹកភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ជនរងគ្រោះម្នាក់ ឈ្មោះ ជឿត យ៉ាត ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិប៉ោយស្នួល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលបានជិះម៉ូតូធ្លាក់ទឹកប្រឡាយស្លាប់។ ក្រោយពីប្រទះឃើញសាកសព ក្រុមអន្តរាគមន៍បង្ការ បង្ក្រាប បានជួយស្រង់សពចេញពីប្រឡាយហើយបច្ចុប្បន្នកម្លាំងនគរបាលជំនាញកំពុងតែធ្វើកោសល្យវិច្ច័យរួចប្រគល់អោយក្រុមគ្រួសារសពដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕ អានបន្ត

Fri,03 August 2018 (Time 06:06 PM)
ដោយ ជាជា

ក្រោយបោះឆ្នោតរួចលោកអ៊ុនកាថនកៀបសង្កត់ក្រុមអ្នករត់ម៉ូតូឌុបកាន់តែខ្លាំង!
បន្ទាយ​​មានជ័យ: ក្រោយពេលបោះឆ្នោតរួចភ្លាម លោកអ៊ុនកាថនហៅពៅ ប្រធានច្បាមចល័ត នគរបាលអន្តោរប្រវេមាត់ស្តនិ៍ ច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែតបានកៀបសង្កត់មកលើក្រុម ម៉ូតូឌុបនៅ មាត់ច្រកកាន់តែខ្លាំង។ អានបន្ត

Fri,03 August 2018 (Time 05:59 PM)
ដោយ តារា

ឆ្លងចរន្តអគ្គិសនីផ្ទះរបស់ប្រជាពលរដ្ឋ ចំនួន ០២ ខ្នង !
ខេត្តបាត់ដំបង៖ផ្ទះរបស់ប្រជាពលរដ្ឋ ចំនួន ០២ ខ្នង នៅចំណុចភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ត្រូវបានឆ្លងចរន្តអគ្គិសនីឆេះទាំងកណ្តាលថ្ងៃត្រង់ ខណះកម្លាំងអន្តរាគមន៍បង្ការបង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចុះជួយតែមិនអាចសង្គ្រោះបាន។ ហេតុការណ៍នេះបានកើតឡើងកាលពី ថ្ងៃសុក្រ ៧ រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ១២:២០នាទី តាមសេចក្តីរាយការណ៍បានអោយដឹងថា៖គេឃើញក្រុមអន្តរាគមន៍បង្ការ បង្ក្រាប បានចុះប្រត្តិបត្តិការសហការជាមួយកម្លាំងនគរបាល បង្ការ និង ពន្លត់អគ្គីភ័យ ចុះជួយពន្លត់អគ្គីភ័យមួយដែលឆាបឆេះនោះផងដែរតែមិនអាចសង្គ្រោះបានឡើយ។ សមត្ថកិច្ចប្រាប់ថា៖ម្ចាស់ផ្ទះរងគ្រោះទាំង២ រួមមាន ១-ឈ្មោះ វ៉ា កូឡាប ភេទស្រី អាយុ ៦៣ឆ្នាំ ។ ២-ឈ្មោះ ជា សុខគង់ ភេទស្រី អាយុ ៣១ឆ្នាំ ។ សម្ភារៈខូចខាតមាន ឥវ៉ាន់លក់ចាប់ហួយទាំងស្រុង - ប្រាក់ដុល្លារ ចំនួន ៤០០ដុល្លា - ប្រាក់ខ្មែរចំនួន ៧២ម៉ឺនរៀល - មាសចំនួន ៤ជី - ម៉ូតូម៉ាកហុងដាឌ្រីមC125 ស៊េរីឆ្នាំ ២០១៦ - ខ្សែ ក ចំនួន ៧ជី - ទូរស័ព្ទដៃម៉ាកណូគា មួយគ្រឿង មូលហេតុ ឆ្លងចរន្តអគ្គិសនី។ អានបន្ត

Fri,03 August 2018 (Time 08:40 AM)
ដោយ កញ្ញា

តើមេភូមិចំការគពិតជាថ្លើមធំហ៊ានលក់ដីបម្រុងធ្វើមណ្ឌលសុខភាពរំលងមេឃុំនិងចៅហ្វាយស្រុកមែនឬសូមអង្គភាពប្រឆាំងអំពើរពុករលួយស៉ើបអង្កេត!
បន្ទាយមានជ័យ៖ អង្គភាព ប្រឆាំងអំពើរពុក រលួយ គួរ បើក ការស៉ើប អង្កេត រឿងរ៉ាវមេភូមិចំការ គ យកដីសាធារណៈរបស់រដ្ឋ ទៅលក់ យកលុយដាក់ ហោប៉ៅស្ងាត់ៗ សូម្បីមេឃុំនិងលោក ចៅហ្វាយ ស្រុឆ្លើយបដិសេធថាមិនដឹងរឿង..។ អានបន្ត

Thu,02 August 2018 (Time 04:07 PM)
ដោយ មេត្តា

ជនសង្សយ័និងគ្រឿងញៀន១០គ្រាប់ត្រូវបាននគបាលនៃអធិការដ្ឋានស្រុកសំពៅលូនបង្រាប!
ខេត្តបាត់ដំបង.ស្រុកសំពៅលូន ថ្ងៃពុធ ៥ រោច ខែទុតិយាសាឍ ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨វេលាម៉ោង ១៥ : ៣៥ នាទី កម្លាំងនគរបាលអធិការដ្ឋានស្រុកសំពៅលូនបានចុះប្រតិបត្តិការបង្ក្រាបករណីកាន់កាប់រក្សាទុកគ្រឿងញៀនហាមឃាត់ខុសច្បាប់។ នៅចំណុចលើដងផ្លូវជាតិលេខ ៥៧បេ ស្ថិតក្នុងភូមិអូរចំណិប ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងនគបាលបាន ឃាត់ខ្លួនជនសង្ស័យមួយម្នាក់ឈ្មោះ រឿន វាស្នា( ហៅស្នា )ភេទប្រុស អាយុ ១៩ ឆ្នាំ មានទីលំនៅ ភូមិដំណាក់ក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កម្លាំងសមត្ថកិច្ចដកហូតវត្ថុតាងបាន ថ្នាំគ្រាប់សង្ស័យមានសារធាតុញៀន (យ៉ាម៉ា) ចំនួន ១០ គ្រាប់ ។ បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសុំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅសាលាដំបូងចាត់ការតាមនីតិវិធីច្បាប់ ។ អានបន្ត

Sat,28 July 2018 (Time 07:22 PM)
ដោយ រដ្ឋា

ក្នុងរបបតេជោ សែន សូម្បីឋានៈត្រឹមមេភូមិ ក៏ហ៊ានលក់ដីសាធារណៈរបស់រដ្ឋលក់ដែរ
បន្ទាយមានជ័យៈ ក្នុងឋានៈជាមេភូមិចំការ គ ឃុំស្វាយចេក ស្រុក ស្វាយចេក ខេត្តបន្ទាយមានជ័យ បានយកដីសាធារណៈរបស់រដ្ឋ ត្រូវបានលោក មេភូមិ បានយកទៅលក់ យកលុយដាក់ ហោប៉ៅស្ងាត់ៗ សូម្បីលោក ចៅហ្វាយ ស្រុក ស្ទើតែគាំថ្គាម ក្នុងខណៈពេល អ្នកសារព័ត៌មាន សំភាសន៍អំពីរឿងនេះ ។ អានបន្ត

Wed,25 July 2018 (Time 10:41 AM)
ដោយ dara

ឃុំចំនួន៣ក្នុងស្រុកសៀមប៉ាងត្រូវបានជនលិចអាជ្ញាធរជម្លៀសពលរដ្ឋបណ្តើរៗហើយ!
ស្ទឹងត្រែងប្រកាសអាសន្នទឹកជំនន់ដែលហូរធ្លាក់ពីប្រទេសឡាវបានលិចចូលដល់តំបន់មួយចំនួននៅព្រំដែនកម្ពុជាហើយមកដល់វេលាព្រឹកព្រលឹមថ្ងៃទី២៥ខែកក្កដាឆ្នាំ២០១៨នេះទឹកជំនន់ដែលហូរចេញពីការបាក់ទំនប់SePianSeNamNoiក្នុងខេត្តAttapeuប្រទេសឡាវបានមកដល់ព្រំដែនប្រទេសកម្ពុជាជាបណ្តើរៗហើយនិងបានលិចចូលតំបន់មួយចំនួននៅក្នុងឃុំថ្មកែវឃុំសន្តិភាពនិងឃុំសេកុងនៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។ អានបន្ត

Wed,25 July 2018 (Time 10:13 AM)
ដោយ dara

បាក់ទំនប់វារីអគ្គិសនីនៅប្រទេសឡាវទឹកនឹងហូរចូលមកក្នុងទន្លេសេកុង ជាពិសេសខេត្តស្ទឹងត្រែង!
អានបន្ត

Wed,25 July 2018 (Time 03:29 AM)
ដោយ មេត្តា

កម្លាំងចម្រុះចុះត្រួតពិនិត្យអាវុធជាតិផ្ទុះតាមដងផ្លូវជាតិលេខ៦៨ពង្រឹងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈមុនថ្ងៃបោះឆ្នោត!
ឧត្តរមានជ័យដើម្បីរក្សាសន្តិសុខនិងសណ្តាប់ធ្នាប់នៅមុនថ្ងៃបោះឆ្នោតសមត្ថកិច្ចនគរបាលក្រុងសំរោងបានធ្វើការ សហការជាមួយកម្លាំងកងរាជអាវុធហត្ថបានដាក់កម្លាំងចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ តាមដងផ្លូវជាតិលេខ៦៨ ដោយសហកម្លាំងចម្រុះ។ អានបន្ត

Thu,19 July 2018 (Time 02:54 AM)
ដោយ មេត្តា

ទូកដឹកឈើប្រណិត៣កុងតឺន័រដែលឈ្មួញបម្រុងនាំឆ្លងដែនទៅប្រទេសវៀតណាមត្រូវគយក្របួចជាប់!
កំពតឈ្មួញបម្រុងនាំឈើប្រណិតតាមទូក៣កុងតឺន័រឆ្លងដែនទៅប្រទេសវៀតណាមដោយខុសច្បាប់តែត្រូវជាប់អន្ទាក់សមត្ថកិច្ចគយ កំពង់ផែ។ អានបន្ត

Wed,18 July 2018 (Time 03:56 AM)
ដោយ មេត្តា

អាវុធហត្ថខេត្តកោះកុងឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធគ្រឿងញៀននឹងល្បែងស៉ីសង!
កោះកុងកម្លាំងការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្តកោះកុងនិងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមណ្ឌលសីមាដឹកនាំដោយលោកវរសេនីយ៍ត្រីនួនវុត្ថាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថកោះកុង និងមានការសម្របសម្រួលពីលោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង បានចុះបង្រ្កាបករណីជួញដូរនិងប្រើប្រាស់សារធាតុញៀន និងលេងល្បែងស៊ីសងខុសច្បាប់ដោយបាន ឃាត់ខ្លួនជនសង្ស័យ០៣នាក់និងរឹបអូសបានវត្ថុតាងថ្នាំញៀនមួយកញ្ចប់ធំ។ អានបន្ត

Tue,17 July 2018 (Time 09:45 PM)
ដោយ មេត្តា

ជម្លៀស​ពលរដ្ឋ​ជាច្រើន​គ្រួសារ ចេញពី​តំបន់​រងគ្រោះ ដោយសារ​ទឹកជំនន់ នៅ​កោះកុង
កោះកុង៖ នៅ​ម៉ោង១០ព្រឹក​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ បាន​ចុះជួយ​ស​ង្រោះ​ជម្លៀស និង​ដឹកជញ្ជូន​សម្ភារៈ​របស់​ប្រជាពលរដ្ឋ​ទៅកាន់​ទីទួល​មាន​សុវត្ថិភាព ចេញពី​តំបន់​គ្រោះ​ដោយសារ​ទឹកជំនន់ ធ្វើការ​សាងសង់​រោង​ប្រក​តង់​ជូន​ពួកគាត់ ស្នាក់នៅ​ជា​បណ្តោះអាសន្ន។ អានបន្ត

Tue,17 July 2018 (Time 03:02 PM)
ដោយ មេត្តា

មុខសញ្ញាចែកចាយគ្រឿងញៀន២នាក់ត្រូវបាន ចាប់ខ្លួន!
បាត់ដំបងកម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូនបានធ្វើការឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀន២នាក់បញ្ជូនទៅកាន់តុលាការ។ ប្រតិបត្រការនេះធ្វើឡើងកាលពីវេលាម៉ោង១៧និង៤៥នាទីថ្ងៃចន្ទ៤កើត.ខែទុតិយាសាឍ.ឆ្នាំច.ពុទ្ធសការាជ២៥៦២ ទី១៦ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិកូនភ្នំខាងជើងឃុំតាស្តាស្រុកសំពៅលូន ខេត្តបាត់ដំបង ។ អានបន្ត