ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ព័ត៌មានថ្មីបំផុត
ឯកឧត្តម ប៉ែន បូណា៖ កងកម្លាំងនគរបាលជាតិជាឆ្មាំឈរការពារនិងបម្រើប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ ........................... **|** ពលរដ្ឋនៅក្រុងប៉ោយប៉ែត នៅតែទទូចឲ្យអាជ្ញាធរចុះពិនិត្យ ថាតើការដ្ឋានអគាររបស់ឈ្មោះកៅ លីម៉េង សាងសង់ស្របតាមប្លង់ស្ថាបត្យកម្ម ឬក៏យ៉ាងណា? ......................... **|** ឯកឧត្តម ប៉ែន បូណា៖ «យើងត្រូវស្រាក់ដៃគ្នាការពារសន្តិភាព និងគាំទ្ររាជរដ្ឋាភិបាលដើម្បីអនាគតរុងរឿងរបស់កូនចៅយើង» ................ **|** ឯកឧត្តម ប៉ែន បូណា៖ កងកម្លាំងប្រដាប់អាវុធក្នុងសម័យសន្តិភាពមិនចេញច្បាំងទេ តែឈរការពារសន្តិភាពនិងភាពសុខសាន្តរបស់ប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់ ..................... **|** បន្ទាប់ពីសារព័ត៌មានខ្មែរជាយដែនបានផ្សាយ ទាក់ទងនឹងភាពមិនប្រក្រតីនៃ តម្លៃដេញថ្លៃម៉ៅការធ្វើផ្លូវបេតុងគ្មានសរសៃដែកនាសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ភា្លមៗ អភិបាលរាជធានីភ្នំពេញបានចាត់មន្ត្រីជំនាញពាក់ព័ន្ធចុះស្រាវជា្រវយ៉ាងរហ័ស **|** ឯកឧត្តម ប៉ែន បូណា៖ ហេតុអ្វីមានអ្នកចេញមុខការពារអ្នកបង្កើតព័ត៌មានក្លែងក្លាយដើម្បីញុះញង់ឱ្យពលរដ្ឋមានកំហឹងជាមួយរាជរដ្ឋាភិបាល? ................. **|** សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឱ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត …….. **|** ឯកឧត្តម កែវ ផុង ជំនួយការសម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារចល័តថ្នាក់ជាតិ ចុះជួយស្រុកមោងឬស្សី តំណាងដ៏ខ្ពស់ខ្ពស់ឯកឧត្តមជិន ម៉ាលីន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមោងឬស្សី **|** ឯកឧត្តម ប៉ែន បូណា៖ ឱសថដ៏ស័ក្តិសិទ្ធិបំផុតដើម្បីលុបបំបាត់មនោគមន៍វិជ្ជាជ្រុលនិយម គឺការផ្សព្វផ្សាយព័ត៌មានពិតដល់ប្រជាពលរដ្ឋ .................. **|** អភិបាលខេត្តស្តីទីខេត្តបន្ទាយមានជ័យ ប្តឹងគ្រូវិទ្យាល័យហ៊ុនសែនប្រាសាទបាគង ពីបទញុះញង់ឱ្យ ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ពាក់ព័ន្ធរឿងបែកចែកដីតំបន់បី **|** សេរីភាពបញ្ចេញមតិ និងអំពើល្មើសច្បាប់មិនដូចគ្នាទេ ................. **|** ពលរដ្ឋក្រុងប៉ោយប៉ែតឆ្ងល់ ដីបេនឡានដែលរក្សារទុកនៅកន្លែងណា? **|** ពលរដ្ឋម្នាក់ស្នើសុំ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ជួយអន្តរាគមន៍ ករណីសង្ស័យលោកផ្កាយមួយ បង្កើតរឿងហេតុទុច្ចរិត **|** តំណាងពលរដ្ឋ123គ្រួសារស្នើរសុំអន្តរាគមន៍ពីរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីផ្អាកការចុះអនុវត្តន៍ដោយបង្ខំ នៃសាលដីការរបស់តុលាការកំពូល **|** ចេញប្លង់រឹង គ្របលើប្លង់រឹង ពលរដ្ឋរងគ្រោះ ចោទមេភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ថាជាអ្នកបង្កើតរឿង កេងយកផលប្រយោជន៍ជាមួយឈ្មួញ។ **|**

ព័ត៌មានចាស់ៗ

Mon,15 October 2018 (Time 11:53 AM)
ដោយ មេត្តា

យោធា បើកដៃអោយម៉ូតូក្តៅចេញតាមច្រក របៀងគយបង្រ្កាបយកតែលុយ!
បន្ទាយមានជ័យ៖ ម៉ូតូ PCX ចំនួន២គ្រឿង ត្រូវបានកម្លាំងគយចល័ត របស់ច្រកបឹងត្រកួន ធ្វើិការបង្ក្រាបបាននៅលើផ្លូវជាតិលេខ៥៨ ត្រង់ចំណុច មាត់ ច្រក របៀង ចំការគរ នៅក្នុងភូមិចំការ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យទាំងព្រលឹម។ កាលពីវេលា៨និង៤០នាទីព្រឹកថ្ងៃទី ១៥ខែ តុលាឆ្នាំ ២០១៨ នេះ អ្នកសារព័ត៌មាន ខ្មែរជាយដែន បានធ្វើការចុះយក ព័ត៌មានតាមខ្សែរបន្ទាត់ ព្រំដែន កម្ពុជា-ថៃ មកដល់ក្នុងភូមិសាស្រ្ត តំបន់៥ ក្នុងឃុំអូរបីជាន់ ស្រាប់តែ មានសេចក្តីរាយការណ៍ពី ប្រជាពលរដ្ឋ ថា៖ មានម៉ូតូក្តៅ ដែលចោរលួចចេញពីទឹកដីថៃ មកបានចេញតាមច្រករបៀងតំបន់៥ ដែលគ្រប់គ្រងដោយយោធា វរៈកាពារព្រំដែន ៥០៣របស់ លោកឧត្តមសេនិយ៍ ឃួនជឿន ដោយមានការបើកដៃ ពី សមត្ថកិច្ចគយ ខេត្ត ដែលដាក់ប៉ុស្តិ៍នៅក្បែរ រង្វង់មូលអូរបីជាន់។ អានបន្ត

Sun,14 October 2018 (Time 09:17 AM)
ដោយ មេត្តា

រំលោភសម្លាប់ក្មេងស្រីអាយុ៥ឆ្នាំព្រោះខឹងម្តាយក្មេងស្រីរងគ្រោះមើលងាយខ្លួន
ខេត្តឧត្តរមានជ័យ:ពិតជាសាហាវព្សៃផ្សៃណាស់ អាស្ទាវម្នាក់ដើរ ចូលទៅលើកបីកុមារីអាយុ៥ឆ្នាំម្នាក់ចេញពីក្នុងអង្រឹងរួចដើរចូលទៅ ក្នុងព្រៃ ខាងក្រោយផ្ទះរបស់ជនរងគ្រោះចម្ងាយប្រហែលជា ៨០ម៉ែត្រ ពេលជនរងគ្រោះភ្ញាក់ដឹងខ្លួន គេបានចាប់ច្របាច់ករបស់ ជនរងគ្រោះរហូតដាច់ខ្យល់ស្លាប់ រួចបានធ្វើសកម្ម ភាពរំលោភជនរងគ្រោះរហូតបានសម្រេចចំនួន០១ដង ពេលរំលោភជនរងគ្រោះរួចគេយកកូនកាំបិតចិតបន្លែរ ចុងស្រួចពីផ្ទះរបស់ខ្លួនអាផ្តាច់បំពង់ករបស់ជនរងគ្រោះព្រោះបារម្ភខ្លាចមិនស្លាប់ និងបានយកកូនកាំបិតនោះចាក់គ្រាប់ ភ្នែករបស់ជនរងគ្រោះទាំងពីរ បណ្ដាលអោយបែកទាំងសងខាង ដើម្បីបំបាត់ ភស្តុតាងតែនៅតែត្រូវឈាមស្រែកស្បែកហៅទីបំផុតជាប់អន្ទាក់សមត្ថកិច្ចនគរបាលខេត្តឧត្តរមានជ័យ។ អានបន្ត

Sun,14 October 2018 (Time 02:50 AM)
ដោយ មេត្តា

គួុរអោយសែនអាសូរកុមារពីរនាក់បងប្អូនស្លាប់ដោយលង់ទឺក!!!
តាកែវ៖គួុរអោយសែនអាសូរណាស់លោកអើយ ដោយសារតែជីវភាពខ្វះខាតខ្លាំង ឪពុក និង ម្តាយសុខចិត្តទៅបំរើការងារនៅប្រទេសថៃទុក កូនអោយរស់នៅជាមួយយាយតា អនិច្ចា តាយាយខ្វះការប្រុងប្រយ័ត្នបណ្តាលអោយកុមារទាំងពីរនាក់បងប្អូនលង់ទឺកស្លាប់គួរអោយសង្វេគ។យោងតាមប្រភពព័ត៌មានបានរាយការណ៍ថា៖នៅវេលាម៉ោង​ប្រមាណជា​​១០និង៣០នាទីព្រឹក​​ ថ្ងៃទី ១៣ ខែតុលា ឆ្នាំ2០១៨ មានករណី​ លង់ទឹកស្លាប់ក្មេងប្រុស​ពីរនាក់​ បង​​ ប្អូន​​ បង្កើតដែររស់ នៅភូមិព្រៃផ្គាំ​​ គ ឃំុព្រៃផ្គាំ​​ ស្រុកអង្គរបូរី ខេត្តតាកែវ​ ។ អានបន្ត

Sat,13 October 2018 (Time 06:03 PM)
ដោយ បុប្ផា

លោក ជា ឆ្លូញ អធិការស្រុកស្វាយ ចេក និងបក្ខពួក បានប្រព្រឹត្តប្រឆាំងនិងច្បាប់ជាតិ និងច្បាប់អន្តរជាតិ !
បន្ទាយមានជ័យៈ កាលពីថ្ងៃទី០៨ ខែ តុលា ឆ្នាំ ២០១៨ វេលាម៉ោង ៨ និង ៣០នាទី ឡានថៃ ដែល បើកបរស្រវឹងជោគជាំ បានបើកឡានបុកជន្ទល់ផ្ទះរបស់ប្រជាពលរដ្ឋ ភូមិចំការគរ ឃុំស្វាយចេក ស្រុក ស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ដោយមានប្រជាពលរដ្ឋឈ្មោះ ទឿង សុផល ជាអ្នកជួយឃាត់ និង សម្រួល កុំឲ្យមានទំនាស់ណាមួយកើតឡើង ។ តែក្រោយពេលកើតហេតុ នោះលោក មេភូមិចំការគរ បានជួបជនជាតិថៃនោះ ហើយបែរចោទប្រកាន់មកលើ ឈ្មោះ ផល ជាប្រជាពលរដ្ឋ ថាអ្នកបង្កររឿង ហើយលោក មេភូមិបានទាក់ទងប៉ូលិសអធិការស្រុកស្វាយចេក ដែលមានឡានសារ៉ែន បានមកដល់ ហើយ បានចាប់ឈ្មោះ ផល ដាក់ខ្នោះវាយដំ ហើយរុញចូលឡាន វាយដំនៅក្នុងឡានទៀត ហើយបាន យកដល់មន្ទីរឃាត់ខ្លួននៅអធិការស្រុកស្វាយចេក ត្រូវបានប៉ូលិសវាយដំមកលើជនរងគ្រោះថែមទៀត ដោយមិនបានសួរនាំអ្វីទាំងអស់ ដោយមានចេតនាវាយដំមក លើជនរងគ្រោះរហូតដល់សន្លប់ ឃាត់ខ្លួនរយៈពេលយប់ ដោយរកឃើញថា មិនបានជាប់ពាក់ព័ន្ធ ទើបប៉ូលិសដោះលែងជនរងគ្រោះ ឲ្យត្រឡប់ទៅវិញ ។ អានបន្ត

Fri,12 October 2018 (Time 06:15 PM)
ដោយ រដ្ឋា

អ្វីដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងព្រួយបារម្ភ បានឈានចូលមកដល់ហើយ
ភ្នំពេញៈ កាលពីថ្ងៃទី១០ ខែ តុលា ឆ្នាំ ២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ខក ចិត្ត យ៉ាងខ្លាំង ចំពោះសភាអឺរ៉ុប ក្នុងការដាក់ចេញនូវសំណើរជានីតិវិធីជាផ្លូវការ សម្រាប់ការដកជា បណ្តោះអាសន្ន នូវការផ្តល់ភាពអនុគ្រោះពន្ធ ក្រោមកម្មវិធី “ គ្រប់មុខទំនិញលើកលែងសព្វាវុធ(EBA) សម្រាប់ប្រទេសកម្ពុជា” ។ ក្នុងការសម្រេចរបស់សភាអឺរ៉ុបនេះ ដែលមានការប៉ៈពាល់យ៉ាងខ្លាំង ទៅវិ ស័យវាយនភ័ណ និងទំនិញផ្សេងៗ ដែលនាំទៅចូលទៅក្នុងសភាពអឺរ៉ុប ។ ប្រទេសកម្ពុជា ប៉ៈពាល់ ដើ់កម្មករ នឹងប្រឈមអត់ការងារធ្វើ ដែលមានកម្មកររាប់ម៉ឺននាក់ អាស្រ័យផលលើ វិស័យវាយនភ័ណ ចំណែកប្រទេសដែល ទទួលបានផលចំណេញកប់ក្តោងនោះ មានប្រទេសចិន ព្រមទាំងអ្នកមានរោង ចក្រជួលឲ្យចិន ។ អានបន្ត

Wed,10 October 2018 (Time 07:20 PM)
ដោយ កញ្ញា

ស្តាប់មេភូមិ រាយការខុសពីការពិតកម្លាំងនគរស្រុកស្វាយចេកចំនួន៧នាក់មកវាយដំទាត់ធាក់ប្រជាពលរដ្ឋម្នាក់អោយរងរបួសធ្ងន់!
បន្ទាយមានជ័យ៖ ល្មមដល់ពេលហើយដែល អគ្គស្នងការនគរបាលជាតិគួរតែ អញ្ជើញលោក ឧត្ដមសេនីយ៍ទោ អាត់ខែម ស្នងការខេត្តបន្ទាយមានជ័យ ទៅ ណែនាំម្តងហើយដើម្បី អោយចេះគ្រប់គ្រងកូនចៅ ដោយសារតែអសមត្ថភាពនិងការឆកល្វែងក្នុងការគ្របគ្រងបែបនេះបានធ្វើអោយ មន្ត្រីក្រោមឱវាទ តាំងពីមន្ត្រីតូចតាចរហូតដល់ថ្នាក់អធិការមួយចំនួនហ៊ានប្រព្រឹត្តនូវ អំពើរឆបោកនិងអំពើរហឹង្សារមកលើប្រជាពលរដ្ឋជារឿយៗ...។ អានបន្ត

Sat,06 October 2018 (Time 08:38 PM)
ដោយ កញ្ញា

បើមិនចង់អោយគេខឹងគោវាយរទេះសម្តេចគួរតែមើលមន្ត្រីថ្នាក់ក្រោមដែលកំពុងតែធ្វើអោយរាស្ត្រក្តៅក្រហាយ!
បន្ទាយមានជ័យ៖ ខឹងគោរកុំវាយរទេះ នេះជា ប្រសាសន៍ដ៏ខ្ពង់ខ្ពស់ ប្រកបដោយ គតិ បណ្ឌិត របស់ សម្តេច អគ្គមហាសេនាបតីតេជោហ៊ុនសែន ដែល ថ្លែងប្រាប់ ប្រជាពលរដ្ឋខ្មែរដើម្បីកុំអោយអាក់អន់ស្រពន់ចិត្ត ចំពោះសម្តេចដោយសារតែខឹងសម្ប៉ាទៅហ្នឹងទង្វើរ របស់មន្ត្រីថ្នាក់ក្រោមដែលតែង ធ្វើបាប គាបសង្កត់ រាស្ត្រនាពេលកន្លងមកនោះ! តែអ្វីដែលគេហួសចិត្តបំផុតគឺ ក្រុមមន្ត្រីថ្នាក់ក្រោម មួយចំនួនតូច តែងតែធ្វើអោយរាស្ត្រក្តៅក្រហាយ និងស្អប់សម្តេច ដូចហែកសន្លឹកឆ្នោតគណបក្ស ប្រជាជនកម្ពុជាជារៀងរាល់ថ្ងៃនោះ គឺសមត្ថកិច្ចនគរបាល ចរាចរណ៍នេះតែម្តង។ ពោលតាំងពី ក្រសួងមហាផ្ទៃ បាន លើកទឹកចិត្ត អោយ មន្ត្រី អ្នកអនុវត្តន៍ផាកពិន័យ ផាកបានយកលុយដាក់ហោប៉ៅច្រើនជាងចូលរដ្ឋមក គេឃើញនគរបាលចរាចរណ៍ ផ្លូវគោកនេះ តែងតែ ប្រឹងប្រែងដាក់ប៉ុស្តិ៍ត្រួតពិនិត្យ ផាកពិន័យ ស្ទើរគ្មានថ្ងៃលោះ មិនខ្លាចថ្ងៃក្តៅនិងទទឹកភ្លៀងឡើយព្រោះតែផលប្រយោជន៍លុយច្រកហោប៉ៅ ។ អានបន្ត

Sat,06 October 2018 (Time 05:29 AM)
ដោយ មេត្តា

លោកពិច ភារម្យប្រធានកាំកុងត្រូលប្រចាំច្រកអូស្មាច់បានឃុបឃិតជាមួយឈ្មួញតូចធំនាំចូលទំនិញខូចគុណភាពគ្រប់ប្រភេទមកបំផ្លាញសុខភាពពលរដ្ឋ
ឧត្តរមានជ័យ៖បែកធ្លាយលោកពិច ភារម្យប្រធានកាំកុងត្រូលច្រកអូស្មាច់ប្រព្រឹត្តិអំពើពុករលួយខុបឃិតជាមួយឈ្មួញដឹកទំនិញគ្រប់ប្រភេពដោយអង្គុយរាប់ក្បាលឡានយកលុយដាក់ក្នុងហោប៉ាវដោយមិនខ្វល់ពីសុខភាពប្រជាពលរដ្ឋ។ អានបន្ត

Fri,05 October 2018 (Time 02:11 PM)
ដោយ opp

មេខ្លោង២នាក់ទៀត ពាក់ព័ន្ធការជួញដូរអាវុធខុសច្បាប់ ចង់ផ្តួលរំលំរាជរដ្ឋាភិបាល ត្រូវបានចាប់ខ្លួននៅខេត្តប៉ៃលិន, រសៀលថ្ងៃនេះ សមត្ថកិច្ចបញ្ជូនទៅកាន់តុលាការ!
ភ្នំពេញ៖ មន្រ្តីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨នេះ បានប្រាប់បណ្តាញព័ត៌មាន ថា មេខ្លោង២នាក់ទៀត ដែលពាក់ព័ន្ធជួញដូរអាវុធខុសច្បាប់ ចង់ផ្តួលរំលំរាជរដ្ឋាភិបាល ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន សហការជាមួយនគរបាលខេត្តប៉ៃលិន ចាប់ខ្លួននៅខេត្តប៉ៃលិន។ អានបន្ត

Wed,03 October 2018 (Time 06:39 AM)
ដោយ មេត្តា

ទេព្យ ចាន់ណា អធិការក្រុងសៀមរាប, ល្បែងស៊ីសងអ៊ីនធើណេតជាង៥០កន្លែង មិនបង្រ្កាប ទំនងជារក្សាទុកចិញ្ចឹមឆ្នាំងបាយ?
ខេត្តសៀមរាប៖ ប្រជាពលរដ្ឋដាក់ការសង្ស័យថា៖លោកទេព្យ ចាន់ណា អធិការក្រុងសៀមរាបមិនហ៊ានបង្ក្រាប ល្បែងស៊ីសងអ៊ីនធើណេតជាង៥០កន្លែង ទំនងជារក្សាទុកចិញ្ចឹមឆ្នាំងបាយ!។ អានបន្ត

Wed,03 October 2018 (Time 04:18 AM)
ដោយ មេត្តា

សមត្ថកិច្ចឃាត់ខ្លួន៣នាក់ដោយផ្ទុកនូវសារធាតុញៀន!
ខេត្តប៉ៃលិន៖ជនសង្ស័យ ជាមុខសញ្ញា ជួូញដូរនិងប្រើប្រាស់គ្រឿងញៀន យ៉ាងសកម្មចំនួន ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្ត បន្ទាប់និងរឹបអូសបាន០៣កញ្ចប់ធំបញ្ជូនទៅតុលាការ។ អានបន្ត

Tue,02 October 2018 (Time 04:28 PM)
ដោយ មេត្តា

មើលមុខ​ថៅកែ ពាក់ព័ន្ធ​យក​កាត​គ្រី​ឡាន ៩គ្រឿង ទៅ​បញ្ចាំ​យកលុយ​ជាង ១២ម៉ឺន​ដុល្លារ សំរេច​ឃាត់ខ្លួន នៅ​ភ្នំពេញ!
ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨នេះ លោក អ៊ឹម វណ្ណៈ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីការ​បង្គាប់​ឱ្យ​ឃុំខ្លួន​ជន ថៅកែ​លក់រ​យន្ត ករណី​រំលោភ​លើ​ទំនុកចិត្ត យកលុយ​ចំនួន១២៧៥០០ដុល្លារ ដាក់ពន្ធនាគារ ដើម្បី​រង់ចាំ​ជំនុំជម្រះ​ទោស​ជា​ក្រោយ។ ការសម្រេច​របស់លោក​ចៅក្រម​ស៊ើប គឺធ្វើឡើង​បន្ទាប់ពី​លោក ខាំ សុ​ផា​រី ព្រះរាជ​អា​ជ្ញ​រង អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទប្រកាន់​ថៅកែ​លក់​រថយន្ត​ឈ្មោះ ប្រាក់ ប៊ុណ្ណា ពីបទ រំលោភ​លើ​ទំនុកចិត្ត តាម​មាត្រា៣៩១, ៣៩២ នៃ​ក្រមព្រហ្មទណ្ឌ។ អានបន្ត

Sun,30 September 2018 (Time 08:22 PM)
ដោយ មេត្តា

ចំពោះពលករអូសឈើក្រញូងម្នាក់ត្រូវសមត្ថកិច្ចថៃចាប់ខ្លួន លោកឧត្ដមសេនីយ៍ត្រីប៉ក់ សុផល ថាជាតំបន់វរៈការពារព្រំដែននគបាលលេខ៧០២
ខេត្តឧត្តរមានជ័យៈ តើ អាជ្ញាធរមានសមត្ថកិច្ច ទុកអោយមេឧក្រិដ្ឋកម្មឈើក្រញូងឆ្លងដែនដ៏ល្បីឈ្មោះចំនួន២រូប ទី១ឈ្មោះ ដុស ជាយោធានៅកងពលលេខ៤២ ទី២÷ឈ្មោះសាក់ ដែលជាមុខសញ្ញាធំជាងគេក្នុងការគាងគរពលករឆ្លងដែន និងចរាចរណ៍ឈើក្រញូងឆ្លងដែនផ្ដាច់មុខនៅតំបន់ទឹសទី៣នេះអោយធ្វើព្យុះភ្លៀងដល់ពេលណាទៀតខណះពលរដ្ឋខ្មែរដែលចាញ់បោកមេខ្យល់អោយទៅកាប់ក្រញូងនៅក្នុងទឹកដីថៃត្រូវបាន ទាហានថៃបាញ់សម្លាប់ ចាប់ដាក់គុកជាហូហែរបែបនេះ។ អានបន្ត

Sun,30 September 2018 (Time 05:09 PM)
ដោយ តារារ័ត្ន

ពលរដ្ឋចោទថា លោក អ៊ុយ ឆាយ សាងសងសណ្ឋាគារនៅលើផ្លូវសាធារណះអាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធមិនទប់ស្កាត់សង្ស័យឃុបឃិតគ្នាជាប្រព័ន្ធ
បន្ទាយមានជ័យ: ដីគម្រោង ផ្លូវលំក្នុងភូមិ ត្រូវបានបុគ្គលដ៏មាន ឥទ្ធិពលម្នាក់ប្រចាំ ក្រុងប៉ោយប៉ែត ដែលគេស្គាល់ថា ឈ្មោះលោកអ៊ុយ ឆាយ កំពុងរំលោភយកដីផ្លូវនោះដើម្បីបើកការដ្ឋានសំណង់រឹងមាំ ស្ថាប័នពាក់ព័ន្ធគ្មានការទប់ស្កាត់សង្ស័យមានការឃុំឃិតជាប្រព័ន្ធ។ អានបន្ត

Sat,29 September 2018 (Time 02:35 PM)
ដោយ មេត្តា

យោធាម្នាក់ឈ្មោះ ធឿន ពេលស្រវឹងចូលហាងម៉ាស្សាគំរាមវាយនារីកោសជប់ហើយអាងបង់លុយ
បន្ទាយមានជ័យ÷យោធាទំនើងល្មោភកាមម្នាក់ខឹងបបួលនារីកោសជប់ទៅរួមភេទតែត្រូវនាងបដិសេធ បណ្តាលអោយយោធានោះខឹងនិងតាមរករឿងបង្ករបញ្ហាដល់នារីរងគ្រោះមិនឈប់មិនឈរ តាំងពីកន្លែងចាស់រហូតមកដល់កន្លែងថ្មីទោះជានាងមានប្តី ក៏មិនព្រមលើកលែងដោយបានគំរាមវាយនិងចាំបង់លុយតាមក្រោយដោយអួតអាងថាគេមិនខ្លាចអ្នកណាទាំងអស់ ព្រោះសមត្ថកិច្ចណាក៏ស្គាលគេដែរ ហើយម្យ៉ាងវិញទៀតសមត្ថកិច្ចមួយចំនួនសុទ្ធតែជាមិត្តភ័ក្ដរបស់គេ គ្មានអ្នកណាហ៊ានធ្វើអីគេនោះទេ។ អានបន្ត

Sat,29 September 2018 (Time 07:02 AM)
ដោយ មេត្តា

បែកធ្លាយលោកសាន វិជ្ជាសារ៉ាវុធចំណាយប្រាក់ប្រមាណ ជាង៣០០០ដុល្លា ដើម្បីរត់ការបិតមាត់អ្នកកាសែត ឲ្យបញ្ឈប់ការបន្តផ្សាយ រឿងអាស្រូវស្អុយ បញ្ច្រាស់ខ្យល់របស់ខ្លួន!
បន្ទាយមានជ័យ:យោងតាមគេហទំព័រDAPបានចុះផ្សាយថា ក្រោយពីកាសែត វេបសាយ និងទូរទស្សន៍ ក្នុងស្រុកជាច្រើនអង្គភាព បានចុះផ្សាយជាបន្តបន្ទាប់ ជុំវិញរឿងពុករលួយរបស់ខ្លួន ប្រភពពត៌មានបានបង្ហើបឲ្យដឹងថា លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ បានចំណាយប្រាក់ប្រមាណ ជាង៣០០០ដុល្លា ដើម្បីរត់ការបិតមាត់អ្នកកាសែត ឲ្យបញ្ឈប់ការបន្តផ្សាយ រឿងអាស្រូវស្អុយ បញ្ច្រាស់ខ្យល់របស់ខ្លួនបន្តទៀត។ អានបន្ត

Sat,29 September 2018 (Time 06:20 AM)
ដោយ មេត្តា

ជនសង្ស័យជាមុខសញ្ញាជួញដូរថ្នាំញៀននៅសង្កាត់កូនក្រៀលម្នាក់ត្រូវបាននគរបាលក្រុងសំរោងបង្ក្រាប!
ឧត្តរមានជ័យ៖ ថ្ងៃសុក្រ ៤រោច ខែភទ្របទ ឆ្នាំ ច ព.ស ២៥៦២ ត្រូវនិងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅវេលាម៉ោង១៣៖៣០ នាទី ដោយមានការណែនាំចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត មានការសម្របសម្រួលនីតិវិធីដោយលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត និងរៀបផែនការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ហម ភិរម្យ អធិកានគរបាលក្រុងសំរោង បានដឹកនាំកម្លាំងជំនាញក្រុង និងកម្លាំងប៉ុស្តិ៍សំរោង, កម្លាំងប៉ុស្តិ៍អូរស្មាច់, កម្លាំងប៉ុស្តិ៍កូនគ្រៀល ចុះបង្ក្រាបករណី ជួញដូរ និងរក្សាទុកនូវសារធាតុញៀនខុសច្បាប់ ១ករណី នៅចំនុចភូមិគោកចាន់រី សង្កាត់កូនគ្រៀល ក្រុងសំរោង ដំបូងបានប្រើវិធានការជំនាញ សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យឈ្មោះ អៀន សារឿន ហៅ អ៊ុន សុធា ភេទប្រុស អាយុ ៤៦ឆ្នាំ មានទីលំនៅភូមិគោកចាន់រី សង្កាត់កូនគ្រៀល ក្រុងសំរោង ដកហូតវត្ថុតាំងរួមមាន ។ អានបន្ត

Fri,28 September 2018 (Time 08:13 PM)
ដោយ មេត្តា

លោក សឹង សំអុល​​​​​​​​ ឧកញ៉ាដែលពូកែកាប់ឈើលក់ឲ្យវៀតណាម ថាបើ សៅ សុខា មិនហ៊ានចាប់អញ គ្មានអ្នកណាហ៊ានចាប់អញទេ...
ខេត្តក្រចេះ ៖នោះ! កក្រើកទៀតហើយមហាជនរងចាំ​​​​​​​​​​​​​​​​​​​​​​​​​​​មើលថាតើ លោក ​​​​​​​​​​​​​​នាយ ឧត្តម​​​​​​​​​​​​​​​​​សេនីយ៏ សៅ​​​​​​​​​​​​​​​​​ សុខា ប្រធាន​​​​​​​​​​​​​​​​​​​​ គណៈកម្មការ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ មានវិធាន​​​​​​​​​​​​​ការបែបណាទៅលើ ​មេឈ្មួញ សឹង សំអុល ​​​​​​​​​​​​​​ដែលយកឈ្មោះ​​​​​​​​​​​​​​​​​​​​​​​​​​​​ ទៅប្រើ ថា«ពួកអាកាសែតណា ​​​​​​​​​​​​​​ចង់ផ្សាយអីក៍​​​​​​​​​​​​​​ផ្សាយទៅ អាញ់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិនខ្វល់ទេ បើនាយ​​​​​​​​​​​​​​ឧត្តមសេនីយ ​​​​​​​​​​​​​​​​​​​​​​​​​សៅ សុខា មិនចា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប់អាញ់ អ្នកណាហ៊ានចាប់ អាញ់ទេ។ ហើយ​​​​​​​​​​​​​​បើអ្នកព័ត៌មា​​​​​​​​​​​​​​​​នណា មិន​​​​​​​​​​​​​​​​​​​​​ចេញផ្សាយរឿងអា​​​​​​​​​​​​ញ់ ទើបអាញ់​​​​​​​​​​​​ឲ្យលុយវាចា​​​​យខ្លះ » ។យោងតាមព័ត៌មានក្នុងស្រុកមួយបានបង្ហោះព្រោងព្រាតថា៖ឧកញ៉ា សឹង សំអុល​​​​​​​​​ មេឈ្មួញល្បីឈ្មោះ​​​​​​​​​​​​​​​ នាំឈើ ​​​​​​​​​​​​​​​​​ទៅលក់ប្រទេ​​​​​​​​​​​​​​​​​​សវៀតណាម ​​​​​​​​​​​​​​​​ដែល ធ្លាប់ មា​​​​​​​​​​​​​​​​​​​​​​​​​​​​​​នឈ្មោះ​​​​​​​​​​​​​​​​​​​​​​​​ក្នុងបញ្ជីរខ្មៅរប​​​​​​​​​​​​​​​ស់សម្តេចតេ​​​​​​​​​​​​​​​​​​​​​​​​ជោ ហ៊ុន សែន​​​​​​​​​​​​​​​​​​​​​ នាយករដ្ឋមន្ត្រី នៃកម្ពុជា​​​​​​​​​​ បាន ​​​​​​​​​​​​​​​​​​​​​ខឹងនិង​​​​​​​​​​​​​​​​​​ ជេប្រមាថ ​​​​​​​​​​​​​​បោះពាក្យសំដី ឌឺ ដល់អ្នកព័ត៌មា​នណា ដែលបា​​​​​​​​​​​​​​​​​​​​​នចុះផ្សាយពី​​​​​​​​​​​​​ខ្លួនពីកា​​​​​​​​​​​​​​​រដឹកឈើ ​​​​​​​​​​​​​​​​​​​​​​​​​​ដោយ បានយក​​​​​​​​​​​​ ឈ្មោះ នា​​​​​​​​​​​​​​​​​យឧត្តមសេនី​​​​​​​​​​​​យ៏ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សៅ សុខា ប្រធាន គណៈកម្មការ​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាតិទប់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្កាត់ និង​​​​​​​​​​​​​​​​បង្ក្រាបប​​​​​​​​​​​​​​​​​​ទល្មើសព្រៃឈើ « ​​​​​​​​​​​​​​​​​​​​​​​​​​​​​បើ នាយឧត្តមសេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នីយ៏ សៅ សុខា » មិន​​​​​​​​​​​​​​​ចាប់​​​​​​​​​​​​​​​​​​​​​​​អាញ់ គ្មានអ្នក​​​​​​​​​​​​​ណាហ៊ា​​​​​​​​​​​​​នចាប់ ​​​​​​​​​​​​​​​អាញ់​​​​​ទេ ។ អានបន្ត

Thu,27 September 2018 (Time 11:00 PM)
ដោយ មេត្តា

នគរបាលឃាត់ជនជាតិ​វៀតណាម​៨​នាក់​ លួច​ឆ្លង​ដែន​ ចូល​មក​ស្នាក់​នៅ​និង​ប្រក​របរ​រកស៊ី​ដោយ​ខុសច្បាប់!
ព្រះ​វិហារ​៖​ មន្ត្រី​ជំនាញ​អន្តោប្រវេសន៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​ បាន​ឃាត់​ជនជាតិ​វៀតណាម​៨​នាក់​ ដែល​បាន​លួច​ឆ្លង​ដែន​ ចូល​មក​ស្នាក់​នៅ​និង​ប្រក​របរ​រកស៊ី​ដោយ​ខុសច្បាប់​ក្នុងភូមិ​សាស្ត្រ​ភូមិ​ស្វាយ​ប៉ាត​ ឃុំ​រំដោះ​ ស្រុក​រវៀង​ ខេត្តព្រះវិហារ​ កាលពី​ថ្ងៃ​ទី​២៧​ ខែកញ្ញា​ ឆ្នាំ​២០១៨​ ។​ អានបន្ត