ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ព័ត៌មានថ្មីបំផុត
ឯកឧត្តម ប៉ែន បូណា៖ កងកម្លាំងនគរបាលជាតិជាឆ្មាំឈរការពារនិងបម្រើប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ ........................... **|** ពលរដ្ឋនៅក្រុងប៉ោយប៉ែត នៅតែទទូចឲ្យអាជ្ញាធរចុះពិនិត្យ ថាតើការដ្ឋានអគាររបស់ឈ្មោះកៅ លីម៉េង សាងសង់ស្របតាមប្លង់ស្ថាបត្យកម្ម ឬក៏យ៉ាងណា? ......................... **|** ឯកឧត្តម ប៉ែន បូណា៖ «យើងត្រូវស្រាក់ដៃគ្នាការពារសន្តិភាព និងគាំទ្ររាជរដ្ឋាភិបាលដើម្បីអនាគតរុងរឿងរបស់កូនចៅយើង» ................ **|** ឯកឧត្តម ប៉ែន បូណា៖ កងកម្លាំងប្រដាប់អាវុធក្នុងសម័យសន្តិភាពមិនចេញច្បាំងទេ តែឈរការពារសន្តិភាពនិងភាពសុខសាន្តរបស់ប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់ ..................... **|** បន្ទាប់ពីសារព័ត៌មានខ្មែរជាយដែនបានផ្សាយ ទាក់ទងនឹងភាពមិនប្រក្រតីនៃ តម្លៃដេញថ្លៃម៉ៅការធ្វើផ្លូវបេតុងគ្មានសរសៃដែកនាសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ភា្លមៗ អភិបាលរាជធានីភ្នំពេញបានចាត់មន្ត្រីជំនាញពាក់ព័ន្ធចុះស្រាវជា្រវយ៉ាងរហ័ស **|** ឯកឧត្តម ប៉ែន បូណា៖ ហេតុអ្វីមានអ្នកចេញមុខការពារអ្នកបង្កើតព័ត៌មានក្លែងក្លាយដើម្បីញុះញង់ឱ្យពលរដ្ឋមានកំហឹងជាមួយរាជរដ្ឋាភិបាល? ................. **|** សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឱ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត …….. **|** ឯកឧត្តម កែវ ផុង ជំនួយការសម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារចល័តថ្នាក់ជាតិ ចុះជួយស្រុកមោងឬស្សី តំណាងដ៏ខ្ពស់ខ្ពស់ឯកឧត្តមជិន ម៉ាលីន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមោងឬស្សី **|** ឯកឧត្តម ប៉ែន បូណា៖ ឱសថដ៏ស័ក្តិសិទ្ធិបំផុតដើម្បីលុបបំបាត់មនោគមន៍វិជ្ជាជ្រុលនិយម គឺការផ្សព្វផ្សាយព័ត៌មានពិតដល់ប្រជាពលរដ្ឋ .................. **|** អភិបាលខេត្តស្តីទីខេត្តបន្ទាយមានជ័យ ប្តឹងគ្រូវិទ្យាល័យហ៊ុនសែនប្រាសាទបាគង ពីបទញុះញង់ឱ្យ ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ពាក់ព័ន្ធរឿងបែកចែកដីតំបន់បី **|** សេរីភាពបញ្ចេញមតិ និងអំពើល្មើសច្បាប់មិនដូចគ្នាទេ ................. **|** ពលរដ្ឋក្រុងប៉ោយប៉ែតឆ្ងល់ ដីបេនឡានដែលរក្សារទុកនៅកន្លែងណា? **|** ពលរដ្ឋម្នាក់ស្នើសុំ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ជួយអន្តរាគមន៍ ករណីសង្ស័យលោកផ្កាយមួយ បង្កើតរឿងហេតុទុច្ចរិត **|** តំណាងពលរដ្ឋ123គ្រួសារស្នើរសុំអន្តរាគមន៍ពីរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីផ្អាកការចុះអនុវត្តន៍ដោយបង្ខំ នៃសាលដីការរបស់តុលាការកំពូល **|** ចេញប្លង់រឹង គ្របលើប្លង់រឹង ពលរដ្ឋរងគ្រោះ ចោទមេភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ថាជាអ្នកបង្កើតរឿង កេងយកផលប្រយោជន៍ជាមួយឈ្មួញ។ **|**

ព័ត៌មានចាស់ៗ

Fri,03 May 2019 (Time 08:42 PM)
ដោយ វណ្ណៈ

មន្រ្តីនគរបាល ឌួង ណាគ្រី ត្រូវបានបញ្ជូនទៅដល់តុលាការហើយ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ក្រោយពីបានប៉ុនប៉ងបាញ់សម្លាប់ជនរងគ្រោះ២នាក់ប្ដីប្រពន្ធ
(ភ្នំពេញ)៖ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ លោកវរសេនីយ៍ទោ ឌួង ណាគ្រី ត្រូវបានបញ្ជូនទៅដល់ សាលាដំបូងរាជធានីភ្នំពេញហើយ នៅវេលាម៉ោងប្រមាណជាង៤៖៣០នាទីរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩នេះ ដើម្បីធ្វើការផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ដែលបាញ់ប្រហារប៉ងសម្លាប់ អានបន្ត

Fri,03 May 2019 (Time 06:34 AM)
ដោយ តារា

សិក្ខាសាលាស្តីពី កំពូលនៅ របស់ក្រុមហ៊ុនទ្រព្យយើង
🍀 សិក្ខាសាលាដ៏កម្រមាន " កំពូលអ្នកលក់ " 🍀 មិនធ្លាប់មាន នៅខេត្តបន្ទាយមានជ័យពីមុនមក 🍀 ធ្វើនៅថ្ងៃទី 11 ឧសភា 2019 នៅ Destiny Caffe 🍀 ក្រុងប៉ោយប៉ែត ជាប់សណ្ឋាគារ លីហេងឆាយ 🍀 តម្លៃធម្មតា 25$/នាក់, 20នាក់ ដំបូងត្រឹមតែ 15$/នាក់តែប៉ុណ្ណោះ !!! សម្រាប់អ្នកចុះឈ្មោះជាក្រុមតែ 5$/នាក់តែប៉ុណ្ណោះ !!!! ផ្តល់ជូនអារហារថ្ងៃត្រង់ ... 🍀 ពត៌មានលម្អិតសូមទំនាក់ទំងតាមលេខខាងក្រោម ☎️ 016 88 44 88 Smart ☎️ 067 88 44 88 Metfone ☎️ 078 88 44 88 Mobitel អានបន្ត

Thu,02 May 2019 (Time 05:49 PM)
ដោយ តារា

អតីតៈសមាជិកគណៈបក្សប្រឆាំង ចំនួន 12 គាត់ហើយ កំពុងរង់ការចោទប្រកាន់ពីតុលាការ
បាត់ដំបងៈ កាលពីថ្ងៃទី 0១ ខែឧសភាឆ្នាំ ២០១៩ សាលាដំបូង ខេត្តបាត់ដំបង បានចេញដីកាកោះ អតីតៈសមាជិកគណបក្សប្រឆាំង ចំនួន ១២ នាក់ រង់ការចោទប្រកាន់ពីបទ ប្រឆាំងសាលដីកាតុលាការកំពូល ។ អានបន្ត

Thu,02 May 2019 (Time 10:03 AM)
ដោយ វណ្ណៈ

មន្រ្តីដែលអនុវត្តច្បាប់ ហើយល្មើសច្បាប់តើប្រជាពលរដ្ឋសង្ឃឹមទៅលើអ្វី ដូចជារឿងនេះឯង អាងខ្លួនជាមន្ត្រីនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ នាំបក្សពួកដេញបាញ់សម្លាប់ ប្តីប្រពន្ធពីរនាក់កណ្តាលផ្លូវ
ភ្នំពេញ ៖ ប្ដីប្រពន្ធ២នាក់ ត្រូវមន្ត្រីនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃម្នាក់ និងបក្ខពួកដកកាំភ្លើងបាញ់៥គ្រាប់សំដៅមកលើរថយន្ត កាលពីវេលា ម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចក្បែរអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ តាមបណ្ដោយផ្លូវ៣៦៣កែង និងផ្លូវលេខ៦២៨ ក្នុងសង្កាត់ច្បារ អានបន្ត

Tue,30 April 2019 (Time 03:20 PM)
ដោយ បុប្ផា

លោក ជំទាវ ហង្ស បូរី លើកឡើងថា អ្នកនាង ឡៅ សុភី បានធ្វើបាបចិត្តប្រពន្ធដើមលោក សួប បវរ អស់រយៈពេល ៥ឆ្នាំ (មានវីដេរអូ ខាងក្រោម)
បន្ទាយមានជ័យៈ កាលពីថ្ងៃទី ២៩ ខែ មេសា ឆ្នាំ២០១៩ នៅក្នុង ACCOUNT មានឈ្មោះ ថា ពូការ៉េបួន បានបញ្ចេញវីដេអូឃ្លីប ដែលមានស្ត្រីម្នាក់បានលើកឡើង ត្រូវបានគេស្គាល់ច្បាស់ជា ជំទាវ ហង្ស បូរី (ជាអ្នកនិយាយចំៗ ) បានឆ្លើយតបទៅលើវិដេអូរឃ្លីប របស់ អ្នកស្រី ឡៅ សុភី ដែលបានបង្ហោះ កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៩ ។ នៅក្នុងវីដេអូរឃ្លីរបស់លោក ជំទាវ ហង្ស បូរី ដែលមានរយៈពេល ៣០នាទីនិង ១០វិនាទី បានបកអាក្រាតស្រ្តី ឈ្មោះ ឡៅ សុភី បានយកប្តីគេអស់រយៈពេល ៥ ឆ្នាំ ដោយរកគ្រូធ្វើស្នេហ៍មន្តអាគមន៍ ព្រមទាំងយករហូតដល់ប្រើឈាមរដូវ សម្រាប់ធ្វើស្នេហ៍ទៀតផង ។ អានបន្ត

Tue,30 April 2019 (Time 08:11 AM)
ដោយ តារា

ស្រីកំណាន់របស់លោក សួន បវរ បានចេញវីដេអូឃ្លីប ជួយលុបលាង នូវរឿងអាស្រូវរបស់អភិបាល ខេត្តបន្ទាយមានជ័យ
ខេត្តកំពង់ចាមៈ កាលពីថ្ងៃទី 28 ខែ មេសាឆ្នាំ 2019 អ្នកស្រី ឡៅ សុភី បានចេញវីដេអូឃ្លីប រយះពេល ១ម៉ោង និង ១៤នាទី និង១១វិនាទី ដោយបានសុំទោស លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ដែលខ្លួនបានលើកបដា បាតុកម្មរកស្នេហ៍នោះ មានអ្នកនៅពីក្រោយ ទើបខ្លួនអាចធ្វើបាន ។ អានបន្ត

Mon,29 April 2019 (Time 01:25 PM)
ដោយ សុភី

លោកឧកញ៉ាទៀ វិចិត្រដែលល្បីថាជាឧកញ៉ាចិត្តធម៌ ដើរជួយប្រជាពលរដ្ឋក្រីក្រ តាមពិតគាត់រកសុីនាំប្រេងគេចពន្ធសោះ ។
ខេត្តព្រះសីហនុ ៖ លោក ឧកញ៉ាទៀវវិចិត្រ មានលុយ និង មានអំណាច ហាននាំប្រេងគេចពន្ធចូល ភូមិចំការម្រេច ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជាច្រើនសន្លង់ បានយ៉ាងរលូន ទាំងថ្ងៃទាំងយប់ ដោយផ្គើននឹងអនុសាសន៍របស់ ប្រមុខថ្នាក់ដឹកនាំ គឺ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ។ អានបន្ត

Sun,28 April 2019 (Time 08:59 AM)
ដោយ កុសល

សូមអង្គភាពប្រឆាំងអំពើពុករលួយ ស៊ើបអង្កេតរឿងលោក ជុំ សំនិត ដែលល្បីខ្លាំងក្នុងការប្រព្រឹត្តអំពើពុករលួយ ។
ឧត្តរមានជ័យៈ ប្រជាពលរដ្ឋនៅខេត្តរមានជ័យ ក៏ដូចជាមន្រ្តីរាជកា ដើរនិយាយតាមតុកាហ្វេថា លោកជុំ សំនិត ប្រធានសាខាពន្ធដារខេត្តឧត្តរមានជ័យ ​កាន់​តំណែងនេះ​ជិត២០ឆ្នាំ​មកហើយ ដូច្នេះគាត់មិនញញើត​នឹងប្រព្រឹត្តអំពើពុករលួយ ដែលពោរពេញទៅដោយ បច្ចេកទេស​ និង ​ល្បិចកល​នោះទេ ។ បុរស​ដែលជាមេពន្ធដារ​រូបនេះ ធ្លាប់មានរឿងអាស្រូវស្នេហា​ កាលពីជាង១០ឆ្នាំ​មុន បានជំរុញ​ឲ្យគាត់កាន់តែល្បីឈ្មោះ នៅក្នុង​ចំណោម មន្ត្រីពន្ធដារ ។ យ៉ាងណាក៏ដោយ លោក ជុំ សំនិត មិនដែលខ្វល់​ពីការរិះគន់ពីសំណាក់មន្ត្រីជុំវិញខេត្ត ក៏ដូចជាប្រជាពលរដ្ឋ​នោះទេ ពីព្រោះ​កាន់តំណែងជិត​២០ឆ្នាំនេះ លោកស្គាល់ ត្រជាក់ ក្តៅ ស្គាល់អ្នកធំ អ្នកតូច គ្រប់កន្លុកកន្លៀតអស់ទៅហើយ ។ អានបន្ត

Fri,26 April 2019 (Time 07:23 PM)
ដោយ បុប្ផា

ស្រីស្នេហ៍របស់លោក សួន បវរ បានមកដល់សាលាខេត្តបន្ទាយមានជ័យ ដល់កន្លែងធ្វើការ (មានវីដេរអូ ខាងក្រោម)
បន្ទាយមានជ័យៈ កាលពីថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៩ អ្នកនាង ឡៅ សុភី ជាស្រីស្នេហ៍របស់លោក សួន បវរ អភិបាល ខេត្តបន្ទាយមានជ័យ បានមកសាលា ខេត្តបន្ទាយមានជ័យ ដើម្បីឲ្យលោក សួន បវរ ទទួលខុសត្រូវ មកលើរូបខ្លួន ។ អានបន្ត

Thu,25 April 2019 (Time 07:41 AM)
ដោយ សឿង សុភី

លោកឧកញ៉ា គឹម ហាប់ ថ្លើមធំហ៊ានចាក់ដីលុបសមុទ្រ ដែលជាសម្បត្តិរបស់ជាតិ មន្ត្រីអាជ្ញាធរមិនហ៊ានបង្រ្កាប ។
ខេត្តកោះកុង ៖ លោក គឹម ហាប់ មានលុយ និង មានអំណាច ហានចាក់ដី រំលោភចូលឆ្នេរសមុទ្រ នៅក្នុងភូមិជ្រោយស្វាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង បានយ៉ាងរលូន និង កំពុងធ្វើសកម្មភាពកាប់កាយភ្នំ យកថ្មយកចាក់លុបឆ្នេរសមុទ្រ ទាំងថ្ងៃទាំងយប់ ដោយផ្គើននឹងអនុសាសន៍ របស់ប្រមុខថ្នាក់ដឹកនាំ គឺ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ។ អានបន្ត

Wed,24 April 2019 (Time 06:28 PM)
ដោយ សុភក្តិ

អ្នកជំនាញ​សិទ្ធិមនុស្ស អ​.​ស​.​ប នឹង​មក​បំពេញ​ទស្សនកិច្ច​ជាថ្មី នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ២០១៩ ដល់​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ២០១៩នេះ ។
(​ភ្នំពេញ​)៖ អ្នករាយការណ៍​ពិសេស​អង្គការ សហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស ប្រចាំ​កម្ពុជា លោកស្រី រ៉ូ​ណា ស្មី​ត នឹង​មក​បំពេញ​ទស្សនកិច្ច ​នៅ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី​២៩ ខែមេសា ដល់​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៩​។ ដំណើរ​ទស្សនកិច្ច​ជាថ្មី នៅ​កម្ពុជា របស់លោក​ស្រី រ៉ូ​ណា​ល់ ស្មី​ត លើក​នេះ តាម​ការអញ្ជើញ ​របស់​រាជរដ្ឋាភិបាល​។ នេះ​បើតាម​សេចក្តីប្រកាស​។​ អានបន្ត

Wed,24 April 2019 (Time 11:10 AM)
ដោយ បុប្ផា

បាបកម្មមានពិតទោះបីជាពាក់សក្តិធំប៉ុន្នាក៏មិនអាចគេចផុត អំពីអន្ទាក់នៃកម្មបានឡើយ ដូចជារឿងឧត្តមសេនីយ៍ត្រី ឃួន សុវណ្ណ និងភរិយា ដែលបោកប្រាស់លុយប្រជាពលរដ្ឋ រាប់មុឺនដុល្លា ជាថ្លៃរត់ការឲ្យចូល បម្រើការងាររដ្ឋ ពេលនេះបានជាប់អន្ទាក់សមត្ថកិច្ចហើយ ។
ភ្នំពេញ ៖ មន្ដ្រីយោធាផ្កាយ១ លោក ឃួន សុវណ្ណ មានតួនាទីជានាយករង អធិការដ្ឋាន នៃអគ្គបញ្ជាការ និងប្រពន្ធរបស់ខ្លួន ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកងរាជអាវុធហត្ថខេត្ត កំពង់ឆ្នាំង តាមចាប់ខ្លួនបាននៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ និងចាប់ប្រពន្ធបាន នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ បន្ទាប់ពីមានពាក្យបណ្ដឹង របស់ប្រជាពលរដ្ឋជាច្រើននាក់ រស់នៅក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយប្ដឹងចោទប្រកាន់ បោកប្រាស់លុយរាប់ម៉ឺនដុល្លារ ជាថ្លៃរត់ការឲ្យកូនចៅរបស់ពួកគេ អាចចូលបម្រើការងាររដ្ឋបាន ជាដូចជា ទាហាន ប៉ូលីស និងគ្រូបង្រៀនជាដើម។ អានបន្ត

Tue,23 April 2019 (Time 07:59 PM)
ដោយ វត្តី

លោក វ៉ា សារិទ្ទ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ កាងបទល្មើសឲ្យកូនចៅ អភិបាលនៃគណអភិបាលខេត្ត មិនហ៊ានប៉ះពាល់ ។
ខេត្តត្បូងឃ្មុំៈ ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធ ក្នុងខេត្តត្បូងឃ្មុំ បានឲ្យដឹងថា មកដល់ពេលនេះឈ្មួញឈ្មោះ ស្រ៊ុន ផឹងឡាយ ដែលជាមន្ត្រីអាវុធហត្ថខេត្តត្បូងឃ្មុំ ហើយត្រូវគេដឹងថា ជាជំនួយការរបស់លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ទ មេបញ្ជាការកងរាជ អាវុធហត្ថខេត្តត្បូងឃ្មុំ នៅតែបន្តសកម្មភាពដឹកជញ្ជូន ឈើចេញទៅស្រុកយួនយ៉ាងគឃ្លើន។ អានបន្ត

Tue,23 April 2019 (Time 11:57 AM)
ដោយ វត្តី

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ផ្អាក​មុខងារ​លោក ជា សុវណ្ណ​ថេត ព្រះរាជអាជ្ញារង​ខេត្តកំពង់ធំ ពាក់ព័ន្ធ ឈូសឆាយ​ព្រៃ​លិច​ទឹក និង​ព្រៃកោងកាង​ ។
កំពង់ធំ​ ៖ ក្រសួងយុត្តិធម៌ បានសម្រេច​ចេញ​លិខិត​ផ្អាក​មុខងារ​លោក ជា សុវណ្ណ​ថេត ព្រះរាជអាជ្ញារង​ នៃ​អយ្យការ​អម​សាលាដំបូង ខេត្តកំពង់ធំ ជា​បណ្តោះអាសន្ន ពាក់ព័ន្ធ​នឹង​ករណី​ចោទប្រកាន់​ពីបទ ផ្តើមគំនិត​ក្នុង​អំពើ​ឈូសឆាយ ​ព្រៃ​លិច​ទឹក និង​ព្រៃកោងកាង ។​ អានបន្ត

Mon,22 April 2019 (Time 06:15 PM)
ដោយ បញ្ញា

លោក ជា ភាជ ថៅកែកាស៊ីណូ ហេរ៉ូ(៧៧៧) ក្នុងខេត្តព្រៃវែង ថ្លើមធំមែនហ៊ានបើកល្បែង សុីសងដោយគ្មានច្បាប់ ទំនងមានការឃុបឃិត និងបើកភ្លើងខៀវពីលោក ព្រំ សន្ធរ ស្នងការខេត្តព្រៃវែង ។
ខេត្តព្រៃវែងៈ ចេញផ្សាយច័ន្ទ ០៣រោច ខែចេត្រ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២២ខែ មេសា ឆ្នាំ២០១៩ យោងតាមប្រភពព័ត៌មានបានបង្ហើបប្រាប់អង្គភាពខ្មែរជាយដែនថានៅក្នុងកាស៊ីណូហេរ៉ូ (៧៧៧) មានទីតាំងនៅជិតច្រកទ្វារ អន្តរជាតិបន្ទាយចក្រី ស្ថិតនៅភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង បានបើកលេងល្បែងសុីសងគ្រប់ប្រភេទ អស់រយៈពេលជាច្រើនខែមកហើយ ។ ដោយគ្មានច្បាប់អាជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសម្រាប់ធ្វើអាជីវកម្ម។ មានត្រឹមតែស.ជ.ណពីទីស្ដីការគណៈរដ្ឋមន្ត្រីសម្រាប់ សាងសង់មជ្ឈមណ្ឌលកំសាន្ត ភោជនីយដ្ឋាន សណ្ឋាគារ ក្លឹបម៉ាស្សា ក្លឹបឌឺស្កូ ខារ៉ាអូខេ បាញ់ស៊ីប និងកន្លែងភ្នាល់ល្បែប៉ុណ្ណោះ។ អានបន្ត

Mon,22 April 2019 (Time 08:30 AM)
ដោយ រតនា

តើលោកគាត ហ៊ុលដែលបានឡើងកាន់តំណែងជា អភិបាលនៃគណៈអភិបាល ក្រុងប៉ោយប៉ែត អាចធ្វើបានតាមការប្តេជ្ញាចិត្តរបស់លោកដែរឬទេ ?
បន្ទាយមានជ័យៈ កាលពីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ លោកគាត ហ៊ុលត្រូវបាន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចតែងតាំង ជាអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ជំនួសលោកសាន ស៊ានហូ ដែលបានចូលនិវត្តន៍ ។ អានបន្ត

Mon,22 April 2019 (Time 08:20 AM)
ដោយ បញ្ញា

ទីបំផុត!!! ស្រីស្នេហ៍របស់លោក សួន បវរ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ សម្រេចចិត្តលេបថ្នាំសម្លាប់ខ្លួនមែន ដោយសារលោកឲ្យឈប់ទាក់ទងទៀត។
បន្ទាយមានជ័យៈ ស្ត្រីម្នាក់ដែលប្រើប្រាស់គណនី ហ្វេសប៊ុក ឈ្មោះ So Phy សរសេរថា លោក សួន បវរ អភិបាលខេត្តបន្ទាយ មានជ័យ បានយករូបនាងជាគូស្នេហ៍ អស់រយៈពេល ៥ ឆ្នាំហើយ ឥឡូវលោកអភិបាលខេត្ត រូបនេះ បានឲ្យនាងឈប់ទាក់ទងទៅលោកទៀត និងរកចាប់នាងដាក់គុកទៀត ធ្វើឲ្យនាងឈឺចិត្តចង់តែស្លាប់នោះ នៅទីបំផុត នាងបានសម្រេចចិត្តលេបថ្នាំ សម្លាប់ខ្លួនមែន ហើយត្រូវ បានក្រុមគ្រួសារបញ្ជូនមកសង្រ្គោះ ជីវិតនៅមន្ទីរពេទ្យកាល់ម៉ែត។ អានបន្ត

Sun,21 April 2019 (Time 09:12 PM)
ដោយ រដ្ឋា

ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ​ប៉ោយ​ប៉ែ​ត នឹង​ត្រូវ​បិត​ការ​ឆ្លង កាត់​បណ្តោះអាសន្ន​ចាប់ពី ១០​យប់ ថ្ងៃនេះ ។
ប៉ោយ​ប៉ែ​ត​៖ នេះ​បើ​តាម​សេចក្តីជូន ដំណឹង​របស់​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បានអោយ​ដឹង​ថា​នៅ​ម៉ោង ១០​ យប់​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០១៩​នេះ ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ​ប៉ោយ​ប៉ែ​ត នឹង​ត្រូវ​បិទ​ជា​បណ្តោះអាសន្ន​សិន ដើម្បី​រៀបចំ​កម្មវិធី ​សម្ពោធ​បើក​ដំណើរការ ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ ស្ទឹង​បត់​-​បាន​ណ​ង​អៀង និង​ស្ថានីយ​រថ ភ្លើង​ប៉ោយ​ប៉ែ​ត​-​ខ្ល​ង​លឹ​ក​។ អានបន្ត

Sun,21 April 2019 (Time 08:21 AM)
ដោយ តារា

ធ្វើ​ពិធី​ត ភ្ជាប់​ផ្លូវ-ស្ពាន-ផ្លូវដែក​ ហើយ​នាយករដ្ឋមន្រ្តី​ទាំង២ កម្ពុជា-ថៃ នឹង​ជិះ​រថភ្លើង​រួមគ្នា ។
បន្ទាយមានជ័យៈ បើគ្មានអ្វីកែប្រែទេ រាជ​រដ្ឋាភិបាល​នៃ​ ប្រទេស​កម្ពុជា-ថៃ បាន​ឯកភាព​គ្នា​ថា នៅថ្ងៃ​ទី២២ ខែ​មេសា ឆ្នាំ​២០១៩ ខាងមុខ​នេះ ភាគី​ទាំង២ គ្រោង​នឹង​រៀបចំ​កម្មវិធី ក្រោម​អធិបតីភាព​ នាយករដ្ឋមន្រ្តី​ សម្តេច​ ហ៊ុន សែន និង​ លោក​ប្រាយុទ្ធ ចាន់អូចា ដែលមាន​របៀប​វារៈ ​សំខាន់ៗ ដូច​ខាងក្រោម៖ អានបន្ត