ព័ត៌មានចាស់ៗ
ដោយសារបញ្ហា ស្នេហាត្រីកោណ មានមនុស្សចំនួន ៣ នាក់ ក្លាយជាឧក្រិដ្ឋជន !
បន្ទាយមានជ័យៈ កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ចស្នងការនគរបាល ខេត្តបន្ទាយមាន ជ័យ សមត្ថកិច្ចអធិការ ស្រុកថ្មពួក ព្រមទាំងមានការសហការជាមួយ ប្រជាពលរដ្ឋ ក្រោមការបញ្ជាផ្ទាល់ពីលោក ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ដោយមានការយកចិត្តទុកដាក់ ឈានដល់ការកំណត់ មុខសញ្ញាចាប់ឃាត់ខ្លួន ជនសង្ស័យចំនួន ៣ នាក់ មានៈ ឈ្មោះ ទន់ ផាត ភេទប្រុស អាយុ ៣៦ ឆ្នាំ ឈ្មោះ ទន់ ភ័ក្ត្រ ភេទប្រុស អាយុ ៣៣ ឆ្នាំ និង ឈ្មោះ សាន ហ៊ីង ភេទស្រី អាយុ ៣១ ឆ្នាំ អ្នក ទាំងបីនាក់មានទីលំនៅភូមិធ្លក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ប្រជាពលរដ្ឋនៅក្នុង ភូមិធ្លក បាននិយាយតៗគ្នាថា ជារឿងស្នេហាត្រីកោណ ដែលមិនអាចសម្របសម្រួលបាន ទើបឈាន ដល់ការសម្លាប់នេះ ។ អានបន្ត
ប្រទេសកម្ពុជា នៅក្នុងខែ មេសា ខាងមុខ សីតុណ្ហភាពឡើងកំដៅខ្ពស់ ដល់ ៥០អង្សារសេ !
ភ្នំពេញៈ កាលពីថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ២០១៩ ក្រសួងអភិវឌ្ឍន៍ជនបទ បានចេញសេចក្តីណែនាំស្តី ការកាត់បន្ថយភាពកង្វះទឹកប្រើប្រាស់ ដោយសារគ្រោះរាំងស្ងួត ។ នៅក្នុងខែមេសា និង ខែឧសភា ឆ្នាំ ២០១៩ ខែខាងមុខនេះ សីតុណ្ហភា នឹងមានការកើនកំដៅឡើងខ្ពស់ ចាប់ពី ៤០- ៥០អង្សារសេ ជាកំ ដៅឡើងខុសពីប្លែកពីឆ្នាំមុន សូមប្រជាពលរដ្ឋ សូមប្រើប្រាស់ទឹក ដូចជា អាងស្តុកទឹក ទឹកស្រះ អណ្តូង ត្រពាំងបឹង ដោយមានការសន្សំសំចៃ ។ ក្នុងនោះដែររាល់ការធ្វើដំណើរតាមរថយន្ត ទោចក្រយានយន្ត ផ្សេងៗ សូមបើកបរដោយការប្រុងប្រយ័ត្ន និងអាចជួបហានិភ័យខ្ពស់ ដោយបែក កង់ ឬ ហានិភ័យ ផ្សេងៗ ៕ អានបន្ត
អំពើឃាតកម្ម ដុតដោយកង់ឡាន ដែលជាគេសង្ស័យទាក់ទងរឿងស្នេហាត្រីកោណ
បន្ទាយមានជ័យៈ កាលពីថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៩ មានករណីឃាតកម្មមួយបានកើតឡើង នៅភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដោយជនរងគ្រោះត្រូវបានគេយកកង ឡានមកដុត សម្លាប់ ។ ក្នុងការចុះស្រាវជ្រាវ លើករណីឃាតកម្មនេះ ដឹកនាំកំលាំងនគរបាលយុត្តិ ធម៌ ដោយ លោក សិទ្ធិ ឡោះ ស្នងការរង ក្រោមការបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ចុះទៅដល់កន្លែងកើតហេតុ ។
បើតាមសំដីប្រជាពលរដ្ឋ ដែលបានដឹងរឿងនេះខ្លះៗ បានផ្តល់បទសំភាសន៍ ជូនសារព័ត៌មានខ្មែរ ជាយដែន បាននិយាយថា ជនរងគ្រោះឈ្មោះ តុន ឬ ថុន ( មិនស្គាល់ត្រកូល) អាយុ ៣៧ ឆ្នាំ មានមុខរបរ ជាអ្នកដើរដឹក ស្រូវយកទៅកិន រស់នៅក្នុង ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។ អានបន្ត
ឈឺមិនចេះជា សុំទៅពេទ្យ មិនល្ហែ របស់លោក ថោង សារ៉ាត់
ភ្នំពេញៈ នៅព្រឹកថ្ងៃទី ២៥កុម្ភៈ ឆ្នាំ២០១៩នេះ ប្រធានក្រុមប្រឹក្សាជំនុំជំរះសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឲ្យអនុរ័ក្សពន្ធនាគារ បញ្ជូនទណ្ឌិត ថោង សារ៉ាត់ ចេញពីតុលាការយកទៅកាន់មន្ទីរពេទ្យព្រះកុសុមៈវិញ បន្ទាប់ពីទណ្ឌិតរូបនេះ យំឡាំប៉ារំខានដល់អង្គសវនាការ ។ នាព្រឹកថ្ងៃទី ២៥កុម្ភៈ ឆ្នាំ២០១៩ ។ អានបន្ត
គំរោងអចលនទ្រព្យ របស់ក្រុមហ៊ុន ទ្រព្យយើង ជាទំនុកចិត្តខ្ពស់បំផុត របស់អតិថិជន បានជួបជុំបើក គំរោងអចលនទ្រព្យ ទី ៣ (ជ័យមង្គល) !
បន្ទាយមានជ័យៈ កាលពីថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១៩ គំរោងអចលនទ្រព្យ របស់ក្រុមហ៊ុន ទ្រព្យយើង បានជួបជុំជាមួយអតិថិជន ចំនួន ៥០ នាក់ នៅហាងកាហ្វេ Talk 2 coffee នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលមានលោក ហួត សំបូ ជាប្រធានក្រុមហ៊ុន បានពន្យល់ដល់អតិថិជន ដែលបានទទួលនូវសេវា កម្មរបស់ក្រុមហ៊ុនទ្រព្យយើង មានគោលដៅ” យើងចំណេញទាំងអស់គ្នា” ក្នុងឱកាសទីផ្សារអចលនទ្រព្យ នៅក្នុងខេត្តបន្ទាយមានជ័យ កំពុងតែមានការកើនឡើង នេះ ។ អានបន្ត
ជ្រូកនាំចូលពីប្រទេសវៀតណាមកកាន់កម្ពុជាតាមច្រករបៀង កំណព្វកែវ ស្រុកគីរីវង់ គ្មានមន្ត្រីជំនាញណាត្រួតពិនិត្យ នៅប៉ុសិ៍្ដត្រួតពិនិត្យឆ្លងដែន .......!
(ខេត្តតាកែវ) ៖ ក្រោយពីមានការប្រកាសជាសាធារណះ ក៏ដូចជាការជូនជាសារលិខិតទៅមន្ទីរកសិកម្មគ្រប់ខេត្ត និងក្រុង ពីមន្ត្រីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើការទប់ស្កាត់ និងត្រួតពិនិត្យយ៉ាងតឹងរឹងទៅលើសាច់ជ្រូក និងសាច់ក្រក ដែលនាំចូលពីប្រទេសវៀតណាមនោះ ។ អានបន្ត
កាស៊ីណូមួយកន្លែងស្ថិតនៅក្នុងភូមិ នឹងឃុំដាច្រកតំបន់សេដ្ឋកិច្ចពិសេស ស្រុកមេមត់អាជ្ញាធរខេត្តត្បូងឃ្មុំ មិនមានការបង្ក្រាប ........!
(ខេត្តត្បូងឃ្មុំ) ៖ កាស៊ីណូមួយកន្លែងស្ថិតនៅក្នុងភូមិនឹងឃុំដាច្រកតំបន់សេដ្ឋកិច្ចពិសេសស្រុកមេមត់ខេត្តត្បូងឃ្មុំ បើកលេងយ៉ាងរលូនគ្មានអាជ្ញាធររំខាន ប្រជាពលរដ្ឋនៅម្ដុំក្បែរក្បែរកាស៊ីណូមួយនេះ បាន ឲ្យដឹងថា ជារៀងរាល់ថ្ងៃមានប្រជាពលរដ្ឋខ្មែរច្រើនណាស់មិនក្រោមពី 80% ទៅ 90% នោះទេដែលចូលទៅលេងក្នុងកាស៊ីណូមួយនេះ ។ អានបន្ត
តើជាថ្ងៃអង្សារបស់លោក ណុង វណ្ណៈ ហៅ ណុង ណាក់ ដែលល្បីប្រចាំនៅតំបន់ ក្តុលមែនទេបន្ទាប់ពីបង្កររបួសស្នាមលើពលរដ្ឋ!
កំពង់ឆ្នាំង៖ មហាជនទន្ទឹមរងចាំមើលតើសមត្ថកិច្ចជំនាញអាចបំបែក
សំណុំរឿងរបស់លោក ណុង ណាក់ បានដែរឬទេខណះដែលជននេះបង្ករព្យុះភ្លៀងតាមទំនើងចិត្តរហូតហ៊ានបង្កររបួសស្នាមលើប្រជាពលរដ្ឋថែមទៀត។ អានបន្ត
យោធា៥០៣បើកច្ររបៀងតំបន់៥ផ្គើនបទបញ្ជាសម្តេចក្រឡាហោមសខេង មន្ត្រីពេទ្យសត្វចាំទទួលផលប្រយោជន៍ពីឈ្មួញនាំសត្វជ្រូកនិមាន់ទាយ៉ាងត្រជាក់ចិត្ត!
បន្ទាយមានជ័យ៖ លោកហ៊ុយទូច ប្រធាន ការិយាល័យបសុពេទ្យ (ពេទ្យសត្វ) ខេត្ត បន្ទាយមានជ័យ កំពុងតែសំងំកើបលុយ យ៉ាងត្រជាក់ចិត្ត ពីឈ្មួញ នាំចូល សត្វជ្រូក និងមាន់ទាពីថៃខណះ លោកឧត្តមសេនិយត្រី ឃួន ជឿន បើកដៃអោយកូនចៅឈ្មោះប៉ូ លួចបើកច្រករបៀង
ព្រៃចាន់ហៅតំបន់៥ បង្ហូរចូលនូវសត្វជ្រូកមាន់ទារនិងទំនិញគេចពន្ធគ្រប់ប្រភេទដោយមិនកោតក្រែងបទបញ្ជារសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបញ្ជារអោយបិទច្រករបៀងទាំងអស់។ អានបន្ត
កម្លាំងនគរបាលខេត្ដកំពង់ចាម ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅឃុំកៀនជ្រៃ ស្រុកកំពង់សៀម
ខេត្តកំពង់ចាម ៖ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ អំពីបទល្មើសនេសាទខុសច្បាប់ កម្លាំងនគរបាលខេត្ដកំពង់ចាម បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ (ឧបករណ៍ឆក់) មួយករណី នៅចំណុចក៏ស្តួច ស្ថិតក្នុងភូមិឥន្ទេល ឃុំកៀនជ្រៃ ស្រុកកំពង់សៀម នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩។ អានបន្ត
ចៅហ្វាយខេត្តស្រះកែវចាប់ដៃចៅហ្វាយក្រុងប៉ោយប៉ែតលើស្ពានមិត្តភាព កម្ពុជា-ថៃដើម្បីសំអាតបរិស្ថាន!
បន្ទាយមានជ័យ៖ រក្សាទុកសំរាមក្បែផ្ទះដូចទុកជម្ងឺនៅក្បែរខ្លួន អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ប្រចាំក្រុងប៉ោយប៉ែតនិងអាជ្ញាធរខាងភាគីថៃ ចាប់ដៃគ្នា សំអាតលើស្ពានមិត្តភាព( កម្ពុជា.ថៃ )ស្ថិតភូមិក្បាលស្ពាន១ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ដើម្បីសម្អាតអនាម័យ និងបរិស្ថាន ក្រោមប្រធាន បទៈ (ដើម្បីផ្ទះយើងស្អាត) ។ អានបន្ត
ល្បីរឿងមានមេខ្លោងធំឆ្នោតវៀតណាម៩៩ ឈ្មោះ ប៊ុល ហៅឧកញ៉ាពន្លឺ បញ្ជារកូនចៅឲ្យដើរអុកឡុកកាងតាមទីតាំងកត់ឆ្នោត ដែលមិនកត់ឲ្យខ្លួន នគរបាលខណ្ឌមានជ័យ ចុះនាំខ្លួនមនុស្សប្រុសស្រី៧នាក់ ទៅអបរំប្រជាពលរដ្ឋខកចិត្ត!
ភ្នំពេញ៖ខំតែអរស្មានតែ សមត្ថកិច្ចភ្ញាក់រលឹកអនុវត្តន៍គោលការណ៍ភូមិខុំមានសុវត្ថចុះភាពដោយបង្ក្រាបល្បែងស៉ីសងតាមពិតនគរបាលខណ្ឌមានជ័យ ចុះនាំខ្លួនមនុស្សប្រុសស្រី៧នាក់ ក្រោយល្បីរឿងមានមេខ្លោងធំឆ្នោតវៀតណាម៩៩ ឈ្មោះ ប៊ុល ហៅឧកញ៉ាពន្លឺ បញ្ជារកូនចៅឲ្យដើរអុកឡុកកាងតាមទីតាំងកត់ឆ្នោត ដែលមិនកត់ឲ្យខ្លួនសោះធ្វើការអប់រំធ្វើកិច្ចសន្យា ដោះលែង មនុស្សទាំង៧នាក់នេះ ឲ្យត្រឡប់ទៅផ្ទះទៅវិញដដែលហ្នឹង។ អានបន្ត
ពិធីសម្ពោធ សាលាពុទ្ធិកបឋមសិក្សានិងសមិទ្ធផលនានាក្នុងវត្តសង់ប្រាសាទរាជ្យ(ភ្នំតូច)
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៧ខែកុម្ភះឆ្នាំ២០១៩នេះ នៅវត្តសង់ប្រាសាទរាជ្យ(ភ្នំតូច) ភូមិភ្នំតូចត្បូង ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្ត បន្ទាយមានជ័យ ។បានប្រារព្ធ ពិធី សម្ពោធឆ្លង សាលាពុទ្ធិកបឋមសិក្សានិងសមិទ្ធផលនានាក្នុងវត្តក្រោម អធិបតីភាពលោក ជំទាវ ប៉ុកណាឌីអភិបាលរងខេត្តបន្ទាយមានជ័យ លោក អ៉ឹមសារិន តំណាងអោយលោកភ្លន់តារា លោក យឹមយឿន ប្រធានមន្ទីធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ។ ព្រះគ្រូអនុគុណ លោករ័ត្នដាសាណង់ អភិបាលស្រុកមង្គលបូរី មន្ត្រីរាជការសិស្សានុសិស្សលោកគ្រូ អ្នកគ្រូនិងពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករផងដែរ។ អានបន្ត
សមត្ថកិច្ចថៃបញ្ជារអោយពលរដ្ឋខ្មែរដកដំឡូងចេញឲ្យឆ្ងាយពីបន្ទាត់ព្រំដែន!
បន្ទាយមានជ័យ៖ ពលរដ្ឋខ្មែរបានដាំដំឡូងកៀកខ្សែរបន្ទាត់ព្រំដែន ត្រូវបានសមត្ថកិច្ចថៃរួមមានទាហានប៉ារ៉ានិងតម្រួតថៃបញ្ជាឲ្យពលរដ្ឋកម្ពុជាដកដំឡូងមីចេញអោយឆ្ងាយពីបន្ទាត់ព្រំដែន។ អានបន្ត
ជនជាតិអាមេរិកម្នាក់ត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់បន្ទាប់ពីរូបគេបង្ករការអុកឡុកតាមទីសាធារណះ
ភ្នំពេញ៖នគរបាលប៉ុស្ដិ៍រដ្ឋបាលផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញឃាត់ខ្លួនជនជាតិអាមេរិកម្នាក់គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួនបង្ករការអុកឡុកតាមទីសាធារណៈ បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់។ អានបន្ត
អាជ្ញាធរក្រុងប៉ោយប៉ែតសន្យានិងជួយដោះស្រាយរឿងលោកផ្កាយ៣យឹមសំណាងនិងឈ្មោះឈឹមជួនដែលជំទាស់មិនអោយចេញប័ណ្ណកម្មសិទ្ធ!
បន្ទាយមានជ័យ៖ សម្រែកប្រជាពលរដ្ឋជាង២០០គ្រួសារនៅភូមិសាមគ្គីមានជ័យ ដែលត្រូវបានលោកផ្កាយ៣ នៃក្រសួងមហាផ្ទៃ ម្នាក់ប្តឹងទាស់មិនអោយសុរិយោដីចេញប្លង់កម្មសិទ្ធអោយពួកគាត់ដោយពួកគាត់អះអាងថា៖ ពួកគាត់សង់ផ្ទះរស់នៅជាង២០ឆ្នាំមកហើយស្រាប់តែមកដល់ដីមានហាងឆេងខ្ពស់លុះគណកម្មការចម្រុះចុះវាស់វែងជាលក្ខណះប្រព័ន្ធទើបផ្ទុះរឿងតែម្តងដោយអយុត្តិធម៌ពេកពួកគាត់ស្រែកសុំអោយសម្តេចតេជោហ៊ុនសែនជួយអន្តរាគមន៍។ អានបន្ត
រថយន្តបុករថយន្ត រួចបន្តទៅបុកម៉ូតូ សំណាងគ្មានគ្រោះថ្នាក់ដល់អាយុជីវិត
ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃសុក្រ ១១កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១១និង២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងទីប្រជុំជន ត្រង់ចំណុចផ្លូវបំបែកភ្លើងសញ្ញាចរាចរណ៍ (ស្តុប) ក្នុងទីរួមស្រុកព្រះនេត្រព្រះ ដែលស្ថិតនៅភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បង្កឡើងដោយរថយន្តបុក និងរថយន្ត និងបន្តទៅបុកម៉ូតូមួយគ្រឿងទៀត បង្កឱ្យមានការភ្ញាក់ផ្អើល។ អានបន្ត
ទីតាំងស្ដុកឈើលេខពីរឥតច្បាប់មួយកន្លែងរបស់លោកឆាយគ្មានសមត្ថកិច្ចជំនាញចុះធ្វើការបង្ក្រាប
ឧត្តរមានជ័យ៖ទីតាំងកន្លែងស្ថុកឈើឥតច្បាប់មួយកន្លែង ស្ថិតនៅចំណុចដីក្រហម ភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលត្រូវបានប្រជាពលរដ្ឋនៅទីនោះបានប្រាប់អ្នកយកព័ត៌មានយើងឲ្យដឹងថា ជាស្ដុកឈើរបស់ឈ្មួញជាក់ស្ដែងនៅ ថ្ងៃអង្គារ៍ ទី១២ ខែកុម្ភះ ឆ្នាំ ២០១៩ វេលាម៉ោង ១១និង ៣០នាទីថ្ងៃត្រង់ សារព័ត៌មានយើងបានទៅថតផ្ដិតយករូបភាពនៅកន្លែងទីតាំងស្ដុកឈើនោះដោយផ្ទាល់និងបានឃើញគំនរឈើស្ដុកនៅក្នុងទីនោះ ជាច្រើនរាប់សិបម៉ែត្រគីប។ អានបន្ត
នគរចរាចរណ៍លាក់ខ្លួនកន្លែងភ្លើងស្តុបទារលុយពីរថយន្តប្រជាពលរដ្ឋរិះគន់ថាជាចោរស្របច្បាប់!
បន្ទាយមានជ័យ៖ប្រជាពលរដ្ឋរិះគន់ធ្ងន់ៗទៅលើនគរបាល ចរាចរណ៍ខេត្តបន្ទាយមានជ័យ ថាកំពុង តែធ្វើត្រីងៀតឆ្លៀតពង ដោយដាក់កម្លាំងតាមភ្លើងស្តុបដើម្បីជំរិតទារប្រាក់ ពីរថយន្តតាក់ស៊ីរថយន្តដឹកទំនិញ រថយន្តដឹកដី ជាដើមដើម្បីយកប្រាក់ដាក់ហោប៉ៅចែកគ្នាចាយដោយមិនបានអនុវត្តន៍ច្បាប់។កាលពីថ្ងៃទី១៤ខែកុម្ភះឆ្នាំ២០១៩ នេះប្រជាពលរដ្ឋ បានរាយការណ៍ប្រាប់អ្នកយកព័ត៌មានខ្មែរជាយដែនថា៖ពួកគាត់ពិតជាមានការធុញទ្រាន់មែនទែនដោយសារតែសមត្ថកិច្ចនគរបាលចរាណ៍ខេត្តបន្ទាយមានជ័យឆ្មក់ឆក់កណ្តៀតដូចចោរដោយពួនស្ទាក់ចាំជំរិតទារប្រាក់ពី រថយន្តតាក់ ស៉ីរថយន្តដឹកទំនិញ ដឹកកសិផលនិងឡានដឹកដីជាដើម។ អានបន្ត