ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ព័ត៌មានថ្មីបំផុត
ឯកឧត្តម ប៉ែន បូណា៖ កងកម្លាំងនគរបាលជាតិជាឆ្មាំឈរការពារនិងបម្រើប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ ........................... **|** ពលរដ្ឋនៅក្រុងប៉ោយប៉ែត នៅតែទទូចឲ្យអាជ្ញាធរចុះពិនិត្យ ថាតើការដ្ឋានអគាររបស់ឈ្មោះកៅ លីម៉េង សាងសង់ស្របតាមប្លង់ស្ថាបត្យកម្ម ឬក៏យ៉ាងណា? ......................... **|** ឯកឧត្តម ប៉ែន បូណា៖ «យើងត្រូវស្រាក់ដៃគ្នាការពារសន្តិភាព និងគាំទ្ររាជរដ្ឋាភិបាលដើម្បីអនាគតរុងរឿងរបស់កូនចៅយើង» ................ **|** ឯកឧត្តម ប៉ែន បូណា៖ កងកម្លាំងប្រដាប់អាវុធក្នុងសម័យសន្តិភាពមិនចេញច្បាំងទេ តែឈរការពារសន្តិភាពនិងភាពសុខសាន្តរបស់ប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់ ..................... **|** បន្ទាប់ពីសារព័ត៌មានខ្មែរជាយដែនបានផ្សាយ ទាក់ទងនឹងភាពមិនប្រក្រតីនៃ តម្លៃដេញថ្លៃម៉ៅការធ្វើផ្លូវបេតុងគ្មានសរសៃដែកនាសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ភា្លមៗ អភិបាលរាជធានីភ្នំពេញបានចាត់មន្ត្រីជំនាញពាក់ព័ន្ធចុះស្រាវជា្រវយ៉ាងរហ័ស **|** ឯកឧត្តម ប៉ែន បូណា៖ ហេតុអ្វីមានអ្នកចេញមុខការពារអ្នកបង្កើតព័ត៌មានក្លែងក្លាយដើម្បីញុះញង់ឱ្យពលរដ្ឋមានកំហឹងជាមួយរាជរដ្ឋាភិបាល? ................. **|** សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឱ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត …….. **|** ឯកឧត្តម កែវ ផុង ជំនួយការសម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារចល័តថ្នាក់ជាតិ ចុះជួយស្រុកមោងឬស្សី តំណាងដ៏ខ្ពស់ខ្ពស់ឯកឧត្តមជិន ម៉ាលីន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមោងឬស្សី **|** ឯកឧត្តម ប៉ែន បូណា៖ ឱសថដ៏ស័ក្តិសិទ្ធិបំផុតដើម្បីលុបបំបាត់មនោគមន៍វិជ្ជាជ្រុលនិយម គឺការផ្សព្វផ្សាយព័ត៌មានពិតដល់ប្រជាពលរដ្ឋ .................. **|** អភិបាលខេត្តស្តីទីខេត្តបន្ទាយមានជ័យ ប្តឹងគ្រូវិទ្យាល័យហ៊ុនសែនប្រាសាទបាគង ពីបទញុះញង់ឱ្យ ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ពាក់ព័ន្ធរឿងបែកចែកដីតំបន់បី **|** សេរីភាពបញ្ចេញមតិ និងអំពើល្មើសច្បាប់មិនដូចគ្នាទេ ................. **|** ពលរដ្ឋក្រុងប៉ោយប៉ែតឆ្ងល់ ដីបេនឡានដែលរក្សារទុកនៅកន្លែងណា? **|** ពលរដ្ឋម្នាក់ស្នើសុំ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ជួយអន្តរាគមន៍ ករណីសង្ស័យលោកផ្កាយមួយ បង្កើតរឿងហេតុទុច្ចរិត **|** តំណាងពលរដ្ឋ123គ្រួសារស្នើរសុំអន្តរាគមន៍ពីរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីផ្អាកការចុះអនុវត្តន៍ដោយបង្ខំ នៃសាលដីការរបស់តុលាការកំពូល **|** ចេញប្លង់រឹង គ្របលើប្លង់រឹង ពលរដ្ឋរងគ្រោះ ចោទមេភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ថាជាអ្នកបង្កើតរឿង កេងយកផលប្រយោជន៍ជាមួយឈ្មួញ។ **|**

ព័ត៌មានចាស់ៗ

Fri,23 November 2018 (Time 03:50 PM)
ដោយ តារា

ឃាត់ខ្លួនមនុស្ស៧នាក់អាវុធចំនួន២ដើម រំលោភ​ដីធ្លី​របស់​ពលរដ្ឋ តំបន់​កោះក្របី ស្រុក​ព្រៃនប់
ព្រះសីហនុ ៖សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៧នាក់ ពាក់ព័ន្ធរំលោភ​ដីធ្លី​របស់​ពលរដ្ឋ តំបន់​កោះក្របី ស្រុក​ព្រៃនប់ដោយរឹបអូសបានអាវុធចំនួន២ដើម ។ ប្រតិបត្រការណ៍ធ្វើឡើងនៅ​រសៀល​ថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០១៨បន្ទាប់ពីលោក អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​ដាក់ចេញ​បទបញ្ជា​ដល់​កងរាជអាវុធហត្ថ​ខេត្តព្រះសីហនុ និង​អភិបាលស្រុក​ព្រៃនប់ ឲ្យ​ចុះបង្ក្រាប​ក្រុម​អានាធិបតេយ្យ​ប្រដាប់អាវុធ​មួយក្រុម ដែល​បាននិងកំពុង​រំលោភ​កាន់កាប់​ដីធ្លី និង​កាប់បំផ្លាញ​ផលដំណាំ របស់​ប្រជាពលរដ្ឋ​នៅ​ចំនុច​តំបន់​កោះក្របី ភូមិ​ស្រែ​ចាម​លើ ឃុំ​អូរជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដោយមាន​មេខ្លោង​បញ្ជា​ពីក្រោយ​ខ្នង។ អានបន្ត

Tue,20 November 2018 (Time 06:33 AM)
ដោយ សុខលន់

កម្លាំង អធិការដ្ឌាននគរបាល ក្រុងប៉ោយប៉ែត បានឃាត់ខ្លួនបុរសម្នាក់ចែកចាយគ្រឿងញៀននៅក្នុងបន្ទប់ជួល!!!
ប៉ោយប៉ែត៖ លោកវរសេនិយ៍ឯកធិនស៊ិនដេតនគរបាល អធិការក្រុងប៉ោយប៉ែត នៅតែ បន្តបង្ក្រាបបទល្មើសគ្រឿងញៀនដូចភ្លៀងរលឹមដើម្បីអនុវត្តន៍ គោលការណ៍ភូមិឃុំមានសុវត្ថភាពការពារសន្តិសុខនៅក្នុងមូលដ្ឋានអោយបានល្អជាក់ស្តែងនៅវេលាម៉ោង១៦ និង ០៥ នាទី ថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១៨មានប្រជាពលរដ្ឋ រាយការណ៍មកកំលាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀននៃអធិការក្រុងប៉ោយប៉ែតថាមានសង្សយ័កំពុងធ្វេីសកម្មភាពចែកចាយគ្រឿងញៀននៅក្នងបន្ទប់ជួលលេខB02 នៅជាន់ទី២ស្តិតក្នុងភូមិ អូរជ្រៅ សង្កាត់ប៉ោយប៉ែតក្រុង ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។ បន្ទាប់ពីមានសេចក្ដីរាយការណ៍ភ្លាមៗលោកអធិការវ័យក្មេងរូបនេះបានដឹកនាំកំលាំងជំនាញបានទៅដល់កន្លែងហើយបានសហការជាមួយម្ចាស់ផ្ទះជួល កំលាំងធ្វើការឆែកឆេរតាមនីតិវិធីពេលនោះជាក់ស្ដែង បានឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់នៅក្នុងបន្ទប់ភ្លាមៗ។ អានបន្ត

Tue,20 November 2018 (Time 05:14 AM)
ដោយ សុុខលន់

ពលរដ្ឋសសើរលោក វរសេនីយ៍ទោ សៅសារឿន អធិការនគរបាលស្រុក ថ្ម ពួក តែងតែបំរើពលរដ្ឋ បានល្អ ក្នុងការទប់ស្កាត់បទល្មើសនានាជាការអនុវត្តន៍ គោលការណ៍ភូមិឃុំមានសុវត្ថភាព!
បន្ទាយមានជ័យ៖ លោក វរសេនីយ៍ទោ សៅសារឿន អធិការនគរបាលស្រុកថ្ម ពួក ត្រូវបានពលរដ្ឋលើកសសើរ ដោយឃើញសកម្មភាពបំរើពលរដ្ឋបានល្អ ជាពិសេសចេះបង្កាទប់ស្កាត់បទល្មើសនានានៅក្នុងមូលដ្ឋាន ដោយអនុវត្តន៍តាម គោលការណ៍ភូមិឃុំមានសុវត្ថភាព។ អានបន្ត

Sun,18 November 2018 (Time 06:17 PM)
ដោយ រក្សា

លោកវរសេនិយ៍ឯក ធិនស៊ិនដេតអធិការក្រុងប៉ោយប៉ែតដឹកនាំអំណោយមកជួយសម្រាលទុក្ខក្រុមគ្រួសារសពស្ត្រីកូនខ្ចីប្តីវាយស្លាប!
ក្រុងប៉ោយប៉ែត៖ដោយមានការ យកចិត្តទុកដាក់ ពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចង្អុលបង្ហាញនៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោកវរសេនីយ៍ឯក ធិន សុិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត រួមនឹងកងកម្លាំង ក្រោមឱវាទ បានយកអំណោយរួមទាំងថវិការ ៥០មុឺនរៀល អង្ករ១ការ៉ុង និងគ្រឿងបរិភោគមួយចំនួន មកចែកជូន ក្រុមគ្រួសារស្រ្តីុកូនខ្ចីដែលត្រូវប្តី វាយរហូតដល់ស្លាប់គួរអោយអាសូរ។ អានបន្ត

Sun,18 November 2018 (Time 11:21 AM)
ដោយ បុប្ផា

លោក ឃួន សៅរុំ អភិបាលស្រុកបរិបូណ៍យកដីស្រែខ្មែរទុកឲ្យយួន ជាថ្នូរ ឲ្យយួនឡើងគោក
កំពង់ឆ្នាំងៈ ប្រជាពលរដ្ឋខ្មែរ នៅក្នុងស្រុកបរិបូណ៍ ដែលមានដីស្រែ ជាប់និងផ្លូវចុះ ទៅបឹងទន្លេសាប កំពុងតែ មានការព្រួយបារម្ភយ៉ាងខ្លាំង ក្នុងការបាត់បង់ដីធ្លី ដែលលោក ចៅហ្វាយស្រុកបរិបូណ៍ បានដកបង្គោលដីស្រែ របស់ពួកគាត់ ដែលធ្លាប់ អាស្រ័យផលរាល់ឆ្នាំ យកដីទៅឲ្យយួនឡើងគោក ។ អ្នកស្រី ឈ្មោះពុត អ៊ូ អាយុ៥០ឆ្នាំ ជាដើមបណ្តឹង បានរៀបរាប់ប្រាប់ថា កាលពីវេលាម៉ោង១០និង២៥នាទីព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកឈុំ សាំ ជំទប់ទី១ឃុំខុនរ៉ង លោកទឹម សុផាត មេប៉ុស្តិ៍ និងលោកកែម ណុំ នាយរងប៉ុស្តិ៍រដ្ឋបាលឃុំខុនរ៉ង បានមកបញ្ជាឱ្យ ប្រជាការពារភូមិ ធ្វើការដកបង្គោលរបងចំនួន១០៤ដើម ដែលព័ទ្ធដីស្រែរបស់ពួកគាត់ ដែលពួកគាត់បានកាប់កាប់អាស្រ័យផលតាំងពីឆ្នាំ១៩៨៩ យកទៅទុកនៅសាលាឃុំ។ មិនតែប៉ុណ្ណោះ លោកជំទប់ទី១ និងលោកមេប៉ុស្តិ៍ បានទាំងយកដីស្រែរបស់ពួកគាត់ ទៅចែកឱ្យប្រជាពលរដ្ឋរស់នៅលើផ្ទះបណ្តែតទឹក ដែលត្រូវអាជ្ញាធរឱ្យឡើងមករស់នៅលើគោក។ អានបន្ត

Sat,17 November 2018 (Time 04:32 PM)
ដោយ តារារ័ត្ន

លោក អង្គវង្ស វឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ សម្លឹងមើលតុលាការ ខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យៈ ករណីទំនាស់ដីធ្លី ដែលកំពុងនៅកកស្ទះ នៅសាលាខេត្តបន្ទាយមានជ័យ ជិត ៣០០ករណី ដែលមិនទាន់ដោះស្រាយចប់នៅឡើយ ហើយក្នុងអាណត្តិចៅហ្វាយ ខេត្តរូប ដោះស្រាយ បានមួយរឿង ខ្លះរឿងធំ និងខ្លះរឿងតូច ។ ប្រជាពលរដ្ឋតំណាងសហគមន៍រងការចោទប្រកាន់ពីតុលាការ ខេត្តបន្ទាយមានជ័យ រាប់សិបករណី ហើយការចោទប្រកាន់របស់តុលាការគំរូមួយនេះ បែរកំពុងតែត្រូវអ្នកមានលុយមានអំណាចទៅវិញ ។ អានបន្ត

Thu,15 November 2018 (Time 11:12 PM)
ដោយ មេត្តា

ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនិងគ្រឿងញៀនចំនួន៤នាក់រឹបអូសបានថ្នាំញៀន១២កញ្ចប់!
ខេត្តប៉ៃលិន៖ជន សង្ស័យពាក់ព័ន្ធ និងគ្រឿង ចំនួន៤នាក់ ត្រូវបាន សមត្ថកិច្ច នគរបាលខេត្តប៉ៃលិន ឃាត់ខ្លួន និងរឹបអូស វត្ថុតាង ថ្នាំញៀន -ម្សៅក្រាមព៌ណសថ្លា (ម៉ាទឹកកកICE) ចំនួន១២កញ្ចប់តូច ទំងន់ស្មើនឹង២,៨១ក្រាម បញ្ជូនទៅកាន់តុលាការ។ អានបន្ត

Tue,13 November 2018 (Time 02:49 PM)
ដោយ មេត្តា

លោក ផេងដារ៉ា ស្នងការរង ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគបាលខេត្តឧត្ដរមានជ័យប្រព្រឹត្តអំពើរពុករលួយជាច្រើនឆ្នាំទើបបែកធ្លាយ រឿងអាស្រូវ!
ខេត្តឧត្ដរមានជ័យ ៖ ប្រជាពលរដ្ឋ សំណូមពរអោយឯកឧត្ដមឱមយិន ទៀង ប្រធាន អង្គភាពប្រឆាំងអំពើរពុករលួយ(ACU) ជួយលប់បំបាត់អំពើរពុករលួយរបស់អង្គភាពប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគបាលខេត្តឧត្ដមានជ័យផងទាន!ក្រោយបែកធ្លាយរឿងអាស្រូវអំពើរពុករលួយរបស់លោក លោកឧត្ដមសេនីយ៍ត្រី ផេងដារ៉ា ស្នងការរង ទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគបាលខេត្តឧត្ដរមានជ័យ បានបែកធ្លាយជាបន្តរបន្ទាប់។ អានបន្ត

Sun,11 November 2018 (Time 12:47 PM)
ដោយ ស៊ីណាត

ប៉ូលិសចរាចរណ៍ខេត្តបន្ទាយមានជ័យល្បីថាសង្កត់ករាស្ត្រថ្ងៃបុណ្យជាតិក៏លើកលែងដែរ!
បន្ទាយមានជ័យ៖ ដូចពាក្យចាស់មួយឃ្លាបានចែងថា៖ ត្រីមួយកន្ត្រក ស្អុយ១ ស្អុយទាំងអស់ យ៉ាងណាមិញ កម្លាំងនគរបាល ជាតិ បានបូជាកម្លាំងកាយចិត្ត ដើម្បីជាតិមាតុភូមិជាពិសេសប៉ូលិស ចរាចរណ៍ខេត្តបន្ទាយមានជ័យ តែម្តង។ដោយបានតស៊ូ ឈរហាលខ្យល់ហាលថ្ងៃដោយមិនបានសំរាកបើទោះបីជា មានពិពីបុណ្យទានក៏ដោយតែការលះបង់នេះបែជាត្រូវបានមជ្ឈដ្ឋានខ្លះរិះគន់ថាធ្វើឡើងដើម្បីតែប្រយោជន៍ពោលគឺប្រាក់ដាក់ហោប៉ៅប៉ុណ្ណោះ។ អានបន្ត

Sun,11 November 2018 (Time 12:21 PM)
ដោយ មនោទេព

ក្រុមហ៊ុន គង់ មាន ជីកភ្នំពង្រកងវ៉ាស្ទើររលាយ ទើបចាប់កម្មករបង្គ្រប់កិច្ច
បន្ទាយមានជ័យៈ កាលពីថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ២០១៨ កងកំលាំងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានចុះបញ្ឈប់ការឈូសឆាយភ្នំពង្រកងវ៉ា ស្ថិតនៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែល មានលោក សាំង គង់ ជាប្រធានក្រុមហ៊ុន គង់ មាន ជីកភ្នំដោយប្រឆាំងនឹងច្បាប់ ដែលមានឃុបឃិតជាមួយ មន្ត្រីគ្រាក់ៗក្នុង ខេត្តបន្ទាយមានជ័យ ជាអ្នក ជួយសំរួល ។ ក្នុងពេលចុះប្រតិបត្តិការបញ្ឈប់គ្រឿងចក្ររបស់ក្រុមហ៊ុន គង់មាន ជីកភ្នំយកដីលក់នេះ បាន បានឃាត់ខ្លួនអ្នកពាក់ព័ន្ធ ចំនួន០៩ នាក់ និងដកហូតវត្ថុតាងរួមមាន អេស្កាវ៉ាទ័រ ចំនួន០៣គ្រឿង និងរថយន្តដឹកដី ចំនួន០៩គ្រឿង ។ អានបន្ត

Thu,08 November 2018 (Time 05:32 PM)
ដោយ តារារ័ត្ន

លោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្ត ភ្ញាក់ពីគេង ទើបតែដឹង លោក សាំង គង់ ជីកកកាយភ្នំ នៅកណ្តាលទី ក្រុង ក្នុង ខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យៈ កាលពីថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ២០១៨ មានកងកំលាំងរាជអាវុធហត្ថខេត្តបន្ទាយមាន ជ័យ ដែលមានលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបន្ទាយមានជ័យ បានចុះ ទៅបញ្ឈប់គ្រឿងចក្រជីកកកាយដីរបស់ភ្នំ របស់ក្រុមហ៊ុន គង់ មាន ដោយគ្មានច្បាប់អនុញ្ញាត ។ អានបន្ត

Thu,08 November 2018 (Time 10:12 AM)
ដោយ បុប្ផា

បុគ្គលិកអង្គការពន្លកខ្មែរ ២រូប និងសហគមន៍ ១០រូប រងការចោទប្រកាន់ពីតុលាការ ខេត្តព្រះវិហារ!
ព្រះវិហារៈ កាលពីថ្ងៃទី ០៧ ខែ ១១ ឆ្នាំ ២០១៨ សារព័ត៌មានខ្មែរជាយដែន បានទាក់ទងជាមួយ លោក ប៉ិក សុភ័ណ ប្រធានកម្មវិធីតស៊ូមតិរបស់អង្គការពន្លកខ្មែរ ប្រចាំខេត្តព្រះវិហារ ដោយបាននិ យាយថាៈ រូបលោក បានទទួលដីកាបង្គាប់ឲ្យចូលខ្លួន របស់តុលាការ ខេត្តព្រះវិហារ ដោយចោទប្រ កាន់មកលើរូបលោក និង បុគ្គលិកអង្គការពន្លកខ្មែរម្នាក់ទៀត ពីបទ”សមគំនិតក្នុងការបង្ខាំមនុស្ស ខុស ច្បាប់” ។ អានបន្ត

Mon,05 November 2018 (Time 08:06 PM)
ដោយ តារា

មន្ត្រីពន្ធដារខេត្ត បន្ទាយមានជ័យរងការរិះគន់ថាបំរើសេវាមិនបានល្អ!
បន្ទាយមានជ័យ: ស្របពេលដែល រាជរដ្ឋាភិបាល កំពុងតែយកចិត្តទុកដាក់ទៅលើការអនុគ្រោះជូនពលរដ្ឋដោយ សម្រួលការបង់ពន្ធផ្ទេរ អចលនទ្រព្យបន្តគ្នាច្រើនដងប្រថាប់ត្រាតែម្តងប៉ុណ្ណោះគឺរួចរាល់តែប្រជាពលរដ្ឋ រិះគន់ មន្ត្រីពន្ធដា សាខា ខេត្ត បន្ទាយមានជ័យ ថា បំរើសេវាជូនពលរដ្ឋមិនបានល្អ ដោយមានការយឺតយ៉ាវនិងមិនប្រកបដោយក្រមសិលធម៌ ខ្សោយក្នុងការ ទំនាក់ទំនងនិងធ្វើបដិសណ្ឋារកិច្ចធ្វើអោយពួកគាត់អាក់អន់ស្រពន់ចិត្តខណះដែលពួកគាត់យកមកបង់ពន្ធចូលរដ្ឋសោះបែជាមន្ត្រីដែលជាអ្នកបំរើរសេវារដ្ឋនេះមិនចេះទទួលភ្ញៀវ។ អានបន្ត

Sun,04 November 2018 (Time 11:48 PM)
ដោយ តារា

សង្ស័យចចារគ្នាត្រូវរ៉ូវជាមួយមន្ត្រីជំនាញទើបឈ្មួញហ៊ានសម្រុកដឹកគ្រឿងក្នុងជ្រូកដែលស្ទះនៅក្នុងទឹកដីថៃរាប់តោនចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត!
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៤ខែវិច្ឆិការឆ្នាំ២០១៨ មានសេចក្តីរាយការណ៍ពី ភ្នាក់ងារ សារព័ត៌មាន ខ្មែរជាយដែនប្រចាំនៅតំបន់ប៉ោយប៉ែតបានអោយដឹងថា៖គ្រឿងក្នុងជ្រូកមានក្រពះពោះវៀនអណ្តាត ជាច្រើនតោនដែលឈ្មួញដឹកមកស្តុបទុកនៅក្នុងផ្សាររោងក្លឿ នៃស្រុកអរ័ញ្ញប្រទេសថៃ ២ទៅ៣ថ្ងៃ ដោយចេញមិនរួចព្រោះតែមានអ្នកសារព័ត៌មានមួយក្រុមតាមប្រម៉ាញ់និងរាយការណ៍អោយមន្ត្រីជំនាញនៃច្រកទ្វារអន្តរជាតិប៉ោយប៉ែត បង្ក្រាបនោះសង្ស័យចចារគ្នាត្រូវរ៉ូវជាមួយសមត្ថកិច្ចហើយទើបនៅព្រឹកមិញនេះឈ្មួញខិលខូចទាំងនោះបានអោយរទេះដឹកឆ្លងកាត់ច្រកអន្តរជាតិប៉ោយប៉ែតជាច្រើនរទេះដើម្បីមកលាក់ទុកក្នុងឃ្លាំងមួយនៅក្បែរ សាលាសង្កាត់ ប៉ោយប៉ែត ស្ថិតនៅក្នុងភូមិ មិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដើម្បីចែកចាយបន្តទៅកាន់បណ្តាខេត្តនានា។ អានបន្ត

Sun,04 November 2018 (Time 08:21 PM)
ដោយ មេត្តា

អគ្គីភ័យដែលចេញពីកន្លែងលក់សាំង ជាប់របងមន្ទីរប្រៃសណីយ៍ខេត្ត ព្រះសីហនុឆេះរថយន្តនិងម៉កកង់បីជាច្រើនគ្រឿង
ខេត្តព្រះសីហនុ៖គោបាត់ទើបធ្វើរបងទាស់តែរថយន្តនិងរឺម៉កកង់បីជាច្រើនគ្រឿងបានឆេះខ្ទេចដោយសារ អគ្គីភ័យដែលចេញពីកន្លែងលក់សាំង ជាប់របងមន្ទីរប្រៃសណីយ៍ខេត្ត ព្រះសីហនុទើបអជ្ញាធរដឹងថាការលក់សាំងនៅទីប្រជុំជនជួប ហានិភ័យខ្លាំងប៉ុណ្ណា? នៅវេលាម៉ោងប្រមាណជា១១ព្រឹក ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីអគ្គីភ័យមួយបានកើតឡើង នៅតូបលក់ប្រេង អ៊ីច្រិបនៅជាប់របងមន្ទីរប្រៃសណីយ៍កម្ពុជា សាខាផ្សារលើ ក្រុងព្រសីហនុ ស្ថិតក្នុងភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។ អានបន្ត

Sun,04 November 2018 (Time 05:19 PM)
ដោយ មេត្តា

នគរបាលបញ្ជូនខ្លួនស្ដ្រីមេតុងទីនម្នាក់ ទៅកាន់តុលាការ ក្រោយកូនតុងទីនជិត៥០០នាក់ ប្តឹងរឿងស៊ីដាច់លុយជាង៣០ម៉ឺនដុល្លារ
(ភ្នំពេញ)៖ កម្លាំងនគរបាលបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌពោ​ធិ៍សែនជ័យ បានបញ្ជូនខ្លួនស្រ្តីម្នាក់ជាមេតុងទីន ដែលបានបោកគ្រាប់បែករត់ចោលកូនតុងទីន ដែលក្រុមអាជីវករផ្សារឯករាជ្យ១ និងអាជីវករផ្សារកាណាឌីយ៉ា ជិត៥០០នាក់ ស​រុបជាទឹកប្រាក់ជាង៣០ម៉ឺនដុល្លារ រួចបានវិចបង្វិចរត់គេចអស់រយៈពេល​ជាង៥ខែ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។ អានបន្ត

Sat,03 November 2018 (Time 09:26 AM)
ដោយ មេត្តា

សមត្ថកិច្ចចម្រុះចុះឆែកឆេរ នឹងបិទស្តង់ នឹងឃ្លាំង៩កន្លែង នៅក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖យ៉ាងតិចស្តង់ និងឃ្លាំងចំនួន៩កន្លែង នៅទីតាំងខុសៗគ្នា នៅសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវសមត្ថកិច្ចចម្រុះដឹកនាំដោយ ព្រះរាជអាជ្ញារង សាលាដំបូង ខេតបន្ទាយមានជ័យ សហការជាមួយកម្លាំងចម្រុះ រួមមានះ មន្ត្រីគយ និងរដ្ឋាករកម្លាំងអាវុធហត្ថ ព្រមទាំងមន្ត្រី អាជ្ញាធរភូមិសង្កាត់ បានចុះឆែកឆេរនឹង បិទបណ្តោះអាសន្ន ពាក់ពន្ធ័នឹងការលួចស្តុបទំនិញចម្រុះ អត់ពន្ធគយ តម្លៃរាប់សែនដុល្លារ។ អានបន្ត

Fri,02 November 2018 (Time 10:01 AM)
ដោយ មេត្តា

កាំកុងត្រូលចាប់បានសាច់មាន់មួយរទេះរួចដោះលែងវិញពលរដ្ឋសង្ស័យថា៖មានអំពើរពុករលួយ!
បន្ទាយមានជ័យ៖ ពិតជារឿងមួយដ៏គួរអោយ ហួសចិត្តមែនទែនខណះដែល គ្រឿងក្នុងមាន់ ស្លាបមាន់ ព្រមទាំង ប្រហិត ជាច្រើនតោនដែលក្រុមឈ្មួញបានដឹកតាមរទេះចេញពីប្រទេសថៃចូលមកកម្ពុជា តាមច្រកទ្វាអន្តរជាតិប៉ោយប៉ែត ត្រូវបានលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានត្រឹមតែធ្វើកិច្ចសន្យាហើយដោះលែងវិញ ដែលគេសង្ស័យថា៖មានអំពើរពុករលួយនៅពីក្រោយនៃរឿងនេះ។ អានបន្ត

Tue,30 October 2018 (Time 08:54 AM)
ដោយ មេត្តា

មេខ្លោងជួញដូរគ្រឿងញៀនម្នាក់ និងថ្នាំញៀន៥គីឡូក្រាម ត្រូវនគរបាលខេត្តស្ទឹងត្រែង បង្រ្កាបបាននៅស្រុកសៀមប៉ាង
ខេត្តស្ទឹងត្រែង ៖ កម្លាំងជំនាញ​នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀនខេត្ត នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨នេះ បានចាប់ខ្លួនបុរសម្នាក់ជាមេក្លោងជួញដូរគ្រឿងញៀនខុសច្បាប់ ដោយដកហូតបាន ថ្នាំញៀនចំនួន៥កញ្ចប់ធំ។ អានបន្ត

Mon,29 October 2018 (Time 10:32 AM)
ដោយ មេត្តា

សមត្ថកិច្ចឃាត់រថយន្តដឹកទំនិញចំរុះមួយគ្រឿង ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A-0839 លួចបង្កប់កាំភ្លើងខ្លី ទំនើបចំនួន៣៥ដើម ដែលជាប្រភេទកាំភ្លើងបាញ់ឲ្យសន្លប់
(ខេត្តត្បូងឃ្មុំ)៖ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១១៖២០នាទី នៅតាមផ្លូវចូលទៅព្រំដែនប្រទសវៀតណាម មាត់ច្រក ទន្លេចាម ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកមេមត់ ខេត្ត ត្បូងឃ្មុំ ដោយអនុវត្តតាមការណែនាំរបស់លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកគយ និងរដ្ឋាករកម្ពុជា ព្រមទាំងមានការចង្អុលបង្ហាញពីលោក កើត សុទ្ធារ៉ា ប្រធាននាយកដ្ឋានបង្ការនិងបង្រ្កាបបទល្មើស, លោក ព្រាប គារ៉ាត ជាប្រធានតំបន់៦ បានដឹកនាំមន្រ្តីក្រោមឱវាទ ដោយមាន លោក ហ៊ិន សុវណ្ណរ៉ា និង សហការី សហការជាមួយ មន្រ្តីកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមន្រ្តីកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានចាប់ឃាត់រថយន្តដឹកទំនិញចំរុះមួយគ្រឿង ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A-0839 លួចបង្កប់កាំភ្លើងខ្លី ទំនើបចំនួន៣៥ដើម ដែលជាប្រភេទកាំភ្លើងបាញ់ឲ្យសន្លប់ ហើយអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សបាន។ អានបន្ត