ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ព័ត៌មានថ្មីបំផុត
ឯកឧត្តម ប៉ែន បូណា៖ កងកម្លាំងនគរបាលជាតិជាឆ្មាំឈរការពារនិងបម្រើប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ ........................... **|** ពលរដ្ឋនៅក្រុងប៉ោយប៉ែត នៅតែទទូចឲ្យអាជ្ញាធរចុះពិនិត្យ ថាតើការដ្ឋានអគាររបស់ឈ្មោះកៅ លីម៉េង សាងសង់ស្របតាមប្លង់ស្ថាបត្យកម្ម ឬក៏យ៉ាងណា? ......................... **|** ឯកឧត្តម ប៉ែន បូណា៖ «យើងត្រូវស្រាក់ដៃគ្នាការពារសន្តិភាព និងគាំទ្ររាជរដ្ឋាភិបាលដើម្បីអនាគតរុងរឿងរបស់កូនចៅយើង» ................ **|** ឯកឧត្តម ប៉ែន បូណា៖ កងកម្លាំងប្រដាប់អាវុធក្នុងសម័យសន្តិភាពមិនចេញច្បាំងទេ តែឈរការពារសន្តិភាពនិងភាពសុខសាន្តរបស់ប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់ ..................... **|** បន្ទាប់ពីសារព័ត៌មានខ្មែរជាយដែនបានផ្សាយ ទាក់ទងនឹងភាពមិនប្រក្រតីនៃ តម្លៃដេញថ្លៃម៉ៅការធ្វើផ្លូវបេតុងគ្មានសរសៃដែកនាសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ភា្លមៗ អភិបាលរាជធានីភ្នំពេញបានចាត់មន្ត្រីជំនាញពាក់ព័ន្ធចុះស្រាវជា្រវយ៉ាងរហ័ស **|** ឯកឧត្តម ប៉ែន បូណា៖ ហេតុអ្វីមានអ្នកចេញមុខការពារអ្នកបង្កើតព័ត៌មានក្លែងក្លាយដើម្បីញុះញង់ឱ្យពលរដ្ឋមានកំហឹងជាមួយរាជរដ្ឋាភិបាល? ................. **|** សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឱ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត …….. **|** ឯកឧត្តម កែវ ផុង ជំនួយការសម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារចល័តថ្នាក់ជាតិ ចុះជួយស្រុកមោងឬស្សី តំណាងដ៏ខ្ពស់ខ្ពស់ឯកឧត្តមជិន ម៉ាលីន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមោងឬស្សី **|** ឯកឧត្តម ប៉ែន បូណា៖ ឱសថដ៏ស័ក្តិសិទ្ធិបំផុតដើម្បីលុបបំបាត់មនោគមន៍វិជ្ជាជ្រុលនិយម គឺការផ្សព្វផ្សាយព័ត៌មានពិតដល់ប្រជាពលរដ្ឋ .................. **|** អភិបាលខេត្តស្តីទីខេត្តបន្ទាយមានជ័យ ប្តឹងគ្រូវិទ្យាល័យហ៊ុនសែនប្រាសាទបាគង ពីបទញុះញង់ឱ្យ ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ពាក់ព័ន្ធរឿងបែកចែកដីតំបន់បី **|** សេរីភាពបញ្ចេញមតិ និងអំពើល្មើសច្បាប់មិនដូចគ្នាទេ ................. **|** ពលរដ្ឋក្រុងប៉ោយប៉ែតឆ្ងល់ ដីបេនឡានដែលរក្សារទុកនៅកន្លែងណា? **|** ពលរដ្ឋម្នាក់ស្នើសុំ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ជួយអន្តរាគមន៍ ករណីសង្ស័យលោកផ្កាយមួយ បង្កើតរឿងហេតុទុច្ចរិត **|** តំណាងពលរដ្ឋ123គ្រួសារស្នើរសុំអន្តរាគមន៍ពីរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីផ្អាកការចុះអនុវត្តន៍ដោយបង្ខំ នៃសាលដីការរបស់តុលាការកំពូល **|** ចេញប្លង់រឹង គ្របលើប្លង់រឹង ពលរដ្ឋរងគ្រោះ ចោទមេភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ថាជាអ្នកបង្កើតរឿង កេងយកផលប្រយោជន៍ជាមួយឈ្មួញ។ **|**

ព័ត៌មានចាស់ៗ

Mon,29 October 2018 (Time 10:19 AM)
ដោយ ថាប់រាំង

ឱកាសល្អកម្រមាន សំរាប់ អតិថិជនដែលមានបំណងចង់បានផ្ទះល្វែងដែលស្ថិតនៅកណ្តាលក្រុងប៉ោយប៉ែត!
ក្រុងប៉ោយប៉ែត៖ដោយមើលឃើញនូវសុខសន្តិភាព និងការរីកចំរើននាពេលបច្ចុប្បន្ន នៅតំបន់ជាយដែនមានការកើនឡើងរបស់ប្រជាពលរដ្ឋដែលមកពីគ្រប់ទិសទីទូទាំងប្រទេសកម្ពុជា មករស់នៅនិងរកស៊ីនៅច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតនោះនាព្រឹកថ្ងែទី២៩/ខែតុលាឆ្នាំ២០១៨ពិធីសែនបេីកការដ្ឋានថ្មីសំណង់ផ្ទះល្វែង និង វីឡាមានជ័យ M.C របស់ (លោកឧកញ៉ា ឡាច ប៊ុនលីម & លោកជំទាវ ខា លីនដា អគ្គនាយកក្រុមហ៊ុនសំណង់ផ្ទះល្វែងមានជ័យ នឹង វីឡាមានជ័យ) ពិតជាពិសេសខ្លាំងណាស់ឱកាសពិសេស គំរោងថ្មី សំណង់ផ្ទះល្វែងមានជ័យ SUN & MOON នឹងចាប់បើកសម្ពោធលក់ផ្ទះល្វែងសម័យទំនើបជាផ្លូវការ នៅថ្ងៃទី 29/10/2018 ខាងមុខនេះ។ អានបន្ត

Sat,27 October 2018 (Time 09:57 AM)
ដោយ មេត្តា

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារនិយាយហើយធ្វើមិនបានត្រូវបានមហាជនរិះគន់!
ខេត្តព្រះវិហារ៖ ប្រជាពលរដ្ឋរិះគន់ថា៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារនិយាយហើយធ្វើមិនបានព្រោះ នៅពេលកន្លងទៅថ្មីៗនេះ ឯកឧត្តម អភិបាលខេត្តព្រះវិហារ អ៊ុន ចាន់ដា បានមានប្រសាសន៍ថាមិនអនុញ្ញាត្តិអោយឈ្មួញដឹកឈឺេណាម្នាក់ដឹកជញ្ជួនឈឺេឆ្លងកាត់ទឹកដីខេត្តព្រះវិហាររបស់លោកឡេើយប៉ុន្តែប្រសាសន៍របស់ ឯកឧត្តម អ៊ុន ចាន់ដា ទាំងនេះមិនត្រឹមតែធ្វើអោយក្រុមឈ្មួញរកសុីឈឺេភយ័ខ្លាចនោះទេ ថែមទាំងធ្វើអោយក្រុមឈ្មួញផ្គើនទៅនិងបទបញ្ជាររបស់ ឯកឧត្តម ទៅវិញ។ អានបន្ត

Fri,26 October 2018 (Time 11:22 PM)
ដោយ មេត្តា

លោក​វរសេនីយ៍ឯកធិន​សុី ដេត ត្រូវបានពលរដ្ឋនៅក្រុងប៉ោយប៉ែតសសើរ!
ខេត្តបន្ទាយមានជ័យ​៖ប្រជាពលរដ្ឋ កោតសសើរ ថា អធិការវ័យក្មេងមានស្នាដៃបង្ក្រាប បទល្មើសគ្រឿងញៀន ។ លោក វរសេនីយ៍ឯក ធិនស៊ិនដេត អធិការ នគរបាលក្រុងប៉ោយប៉ែតពិតជាមិនធ្វើអោយ ប្រជាពលរដ្ឋ ខកបំណងឡើយ ទោះបីជាទីក្រុងមួយនេះ មានភាពស្មុគស្មាញ ច្រើន ដោយសារតែមាន ប្រជាពលរដ្ឋចំម្រុះ ខេត្តមករស់នៅនឹងរកស៊ីច្រើនតែលោក អាចកាពារសន្តិនសុខនិងសុវត្ថភាពពលរដ្ឋបានល្អប្រសើរ ដោយ លោកអនុវត្តន៍តាមបទបញ្ជាររបស់ថ្នាក់ដឹកនាំក្នុងការបង្ការទប់ស្កាត់បទល្មើសនានាដូចភ្លៀងរលឹម។ អានបន្ត

Fri,26 October 2018 (Time 03:39 PM)
ដោយ មេត្តា

ផ្ទះ, ផ្លូវ និងស្ពានរបស់កម្ពុជានៅជាប់ព្រំដែនវៀតណាម បានបាក់ធ្លាក់ចូលទៅក្នុងទន្លេ ចំណែកសាលាឃុំ និងមណ្ឌលសុខភាព ក៏ប្រឈមនឹងការបាក់ស្រុតផងដែរ
កណ្តាល៖ស្ពាន, ផ្លូវ ផ្ទះប្រជាពលរដ្ឋខ្មែរ ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួនធំទៀត ស្ថិតត្រង់ចំណុចភូមិខ្នាតាំងយូរ ក្នុងឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល បានបាក់ស្រុតធ្លាក់ចូលទៅក្នុងទន្លេ តាមចរន្តខ្សែទឹកបុកខ្លាំង ដែលប្រជាពលរដ្ឋកម្ពុជា ចោទប្រកាន់ថា គឺបណ្តាលមកពីផ្ទះបណ្តែតទឹករបស់ប្រជាជនវៀតណាមសង់ច្រើនឡើងៗ និងបិតផ្លូវទឹកស្ទើរពេញផ្ទៃទន្លេបាសាក់ ត្រង់ចំណុចផ្សារខាន់អាង (ឈ្មោះផ្សារវៀតណាម) ដោយគ្មានដំណោះស្រាយណាមួយឡើយ ។ បើទោះបីមានការតវ៉ាពីភាគីកម្ពុជាច្រើនលើកយ៉ាងណាក៏ដោយ ក៏ភាគីខាងវៀតណាមនៅតែធ្វើព្រងើយបណ្តែតបណ្តោយឲ្យប្រជាជនរបស់ខ្លួនបន្តសង់ផ្ទះទឹកយ៉ាងអនាធិបតេយ្យដដែល ។ទទ្ទឹមនេះ បង្គោលព្រំដែន សាលាឃុំ មណ្ឌលសុភាព ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងទៀត ក៏រៀបនឹងបាក់ចូលទន្លេក្នុងពេលឆាប់ៗខាងមុខនេះផងដែរ ។ អានបន្ត

Fri,26 October 2018 (Time 03:18 PM)
ដោយ មេត្តា

យោធាសឹករងក្រុងសំរោងផ្ទុះអាវុធមួយគ្រាប់គុំរាមកម្មកររត់បាតជើងសរព្រាត ព្រោះចរចារជាមួយថៅកែឈើមិនត្រូវថ្លៃគ្នា
ខេត្តឧត្ដរមានជ័យ:បែកធ្លាយយោធាសឹករងក្រុងសំរោង​ផ្ទុះអាវុធមួយគ្រាប់ គំរាមចាប់ឈើទៅលើក្រុមកម្មករអូសឈើនៅតាមបន្ទាត់ព្រំដែន រត់បាតជើងសរព្រាត គេចខ្លួនពូនអាត្មា នៅពេលមន្រ្ដីយោធានោះចរចារមិនត្រូវថ្លៃគ្នាជាមួយនិងថៅកែឈើនៅតំបន់នោះ។ អានបន្ត

Fri,26 October 2018 (Time 07:47 AM)
ដោយ មេត្តា

រថយន្ដដឹកឈើ ប្រណិតរបស់ឈ្មោះឈឿង សក្ក័ ចេញពីតំបន់ នគបាលវរ:ការពារព្រំដែនគោក លេខ៧០២ ឆ្ពោះទៅស្រុកអន្លង់វែងសមត្ថកិច្ច បង្ក្រាបបានល្បីថាបាត់ឈើជាងពាក់កណ្ដាល២៦ដុំសល់១០ដុំ!
ខេត្តឧត្ដរមានជ័យ:នៅថ្ងៃទី ២៥ខែតុលា ឆ្នាំ២០១៨ នេះមានសេចក្ដីរាយការណ៍មកថា រថយន្ដដឹក ឈើ របស់មេឈ្មួញឈ្មោះឈឿងសក្ក័ ដែលបានធ្វើសកម្មភាព ដឹកជញ្ជូនចេញ ពីតំបន់ នគបាលវរ:ការពារព្រំដែនគោលេខ៧០២ ក្រោមការគ្រប់គ្រងរបស់លោក វរ:សេនីយ៍ឯក គង់ សុខាន់ ឆ្ពោះទៅទីរួមស្រុកអន្លង់វែង ត្រូវបានសមត្ថកិច្ចអន្លង់វែងបង្ក្រាបបាននិងបញ្ជូនទៅរក្សារទុកនៅសង្កាត់រដ្ឋបាលព្រៃឈើអន្លង់វែងកាលពីថ្ងៃទី២០ខែតុលាកន្លងទៅថ្មីៗនេះល្បីថាបាត់ឈើជាងពាក់កណ្ដាល ។ អានបន្ត

Thu,25 October 2018 (Time 11:28 AM)
ដោយ តារារ័ត្ន

មន្ត្រីគយ និងរដ្ឋាករក្រុងប៉ោយប៉ែត មិនស្ទាក់ស្ទើរក្នុងការចាប់រថយន្ត ដឹកទំនិញខុសច្បាប់ ដើម្បីប្រមូលពន្ធជូនដ្ឋ !
បន្ទាយមានជ័យៈ កាលពីថ្ងៃទី ២៣ខែតុលា ឆ្នាំ ២០១៨ មន្ត្រីគយ និងរដ្ឋាករ ច្រកទ្ធារ អន្តរជាតិប៉ោយ ប៉ែត ដែលគ្រប់គ្រង លោក អ៊ី ឃីម អនុប្រធានគយនិងរដ្ឋាករ ប៉ោយប៉ែត ដែលមានការចង្អុលបង្ហាញពី លោក ហ៊ុយ សុជាតិ ជាមន្រ្តីប្រធានការិយាល័យ គយ និងរដ្ឋាករ ច្រកទ្ធារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ក្នុងការចាប់ឃាត់រថយន្តដឹកជញ្ជូន ទំនិញខុសច្បាប់ ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា ដោយមិនបានបង់ពន្ធជូនរដ្ឋ ក្នុងការអនុវត្តន៍ ប្រមូលពន្ធជូនរដ្ឋនេះ តែងជួបនូវឧបសគ្គជាច្រើន ដោយសារតែមានក្រុម មនុស្សចំនួន បានចងក្រងគ្នាជាលក្ខណៈប្រព័ន្ធ ជ្រកក្រោមស្លាកសមាគម CIERA ដែលមានលោក ម៉ង់ ពុទ្ធី ជាប្រធាននោះ។ តែនៅថ្ងៃនេះ បានអនុវត្តជាទ្រង់ទ្រាយធំ ហើយបានចាប់រថយន្តទំនើបៗជាច្រើនគ្រឿង ដឹកទឹកសុទ្ធ បង្កប់ទំនិញ ខាងក្រោម ........ សូមរង់ចាំអានបន្ត អានបន្ត

Mon,22 October 2018 (Time 09:11 PM)
ដោយ តារារ័ត្ន

មន្ត្រីគយច្រកទ្ធារអន្តរជាតិ ប៉ោយប៉ែត មិនយោគយល់អ្នកប្រព្រឹត្តនាំទំនិញខុសច្បាប់ ចូលមកកម្ពុជា
បន្ទាយមានជ័យៈ បន្ទាប់ពីសារព័ត៌មានខ្មែរជាយដែន បានចុះផ្សាយកាលពីថ្ងៃទី ២០ ខែ តុលាឆ្នាំ ២០១៨ ក្រោមចំណងជើងថាៈ ខាតថវិការដ្ឋ រាប់លានដុល្លារ ដោយសារក្រុមតាក់ស៊ី CIERA ដឹកទំនិញខុសច្បាប់ មិនបានបង់ពន្ធគយ “ ដែលមានប្រភពពត៌មានពីមន្ត្រី ច្រកព្រំ ដែនប៉ោយប៉ែត ដែលបញ្ជាក់ពីក្រុមតាក់ស៊ី សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា ហៅកាត់ថា” CIERA” មានអាជីវករ មន្ត្រីសាធារណៈ និងក្រុមអ្នករត់ម៉ូតូឌុប ដែលជាមិនមែនជាសមាជិកសមាគមនេះ ក៏បាន លើកឡើងថា” ចំពោះរថយន្ត ដែលដឹកទំនិញពីកម្ពុជា ចូលទៅទឹកដីថៃ ហើយដឹកទំនិញពីទឹកដីថៃ ចូលកម្ពុជាវិញនោះ ដែលមិនបានបង់ពន្ធគយនោះ ត្រូវតែចាប់ឲ្យបង់ពន្ធពិន័យ ព្រោះជីវភាពមន្ត្រីរាជការពឹង លើ ការប្រមូលពន្ធសម្រាប់ចូលថវិកាជាតិ មិនត្រូវលើកលែងទេ ។ អានបន្ត

Sun,21 October 2018 (Time 08:23 PM)
ដោយ មេត្តា

សាហាវព្រៃណាស់រំលោភបងស្រី ប្អូនបានឃើញ និងស្រែកខ្លាចធ្វើឲ្យបែកការណ៍ ជនសង្ស័យបានយកខ្នើយ សង្កត់ដង្ហើមបណ្តាលឲ្យស្លាប់ទាំង​ ២នាក់តែម្តង!
ខេត្តកំពង់ឆ្នាំង​ ៖ ពិតជា ឈាមស្រែកស្បែកហៅ​មែនទីបំផុតឃាតកររំលោភសម្លាប់ក្មេងស្រី២នាក់បងប្អូនបង្កើតនៅស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំងត្រូវសមត្ថកិច្ចជំនាញវែកមុខចាប់ឃាតករបានហើយតាមពិតឪពុកមា និងម្តាយមីងរបស់ក្មេងស្រីរងគ្រោះ មិនពាក់ព័ន្ធនោះទេហើយ ឃាតករដៃឆៅគឺជាអ្នកជិតខាងក្មេងស្រីរងគ្រោះនោះតែម្តង។ អានបន្ត

Sat,20 October 2018 (Time 11:46 AM)
ដោយ តារារ័ត្ន

ខាតថវិការដ្ឋ រាប់លានដុល្លារ ដោយសារក្រុមតាក់ស៊ី CIERA ដឹកទំនិញខុសច្បាប់ មិនបានបង់ពន្ធគយ
បន្ទាយមានជ័យៈ កាលពីថ្ងៃទី ២០ ខែ ១០ ឆ្នាំ ២០១៨ មន្ត្រីចកព្រំដែន បានជួបសំភាសន៍ជាមួយ សារព័ត៌មានខ្មែរ ជាយដែន ដោយមានប្រសាសន៍ថាៈ សព្វថ្ងៃនេះទំនិញគេចពន្ធលក្ខណៈទ្រង់ទ្រាយធំ មានសសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា ហៅ កាត់ថា “ CIERA” ដែលមានលោក ឌិន ពុទ្ធី ឬ ម៉ង់ ពុទ្ធី ជាប្រធានសមាគមនេះ បានប្រមូលក្រុមតាក់ ស៊ីឲ្យចូលជាសមាជិករបស់ខ្លួន សព្វថ្ងៃនេះ រថយន្តតាក់ស៊ីចូលដឹកទំនិញគេចពន្ធ ចំនួនកើនឡើងដល់ ១៣២ គ្រឿង ជាប្រភេទរថយន្តទំនើបៗ ។ រថយន្តតាក់មានបិទស្លាក“ CIERA” នេះ បានដឹកទំនិញពី ខ្មែរចូលទៅថៃ ហើយទឹកទំនិញពីថៃ មកខ្មែរវិញ ដោយមិនឃើញមានកាំកុងត្រូវ គយអន្តរជាតិព្រំ អន្តរជាតិ ចាប់យកទៅឲ្យបង់ពន្ធឡើយ ។ អានបន្ត

Sat,20 October 2018 (Time 05:31 AM)
ដោយ មេត្តា

នគរបាលស្រុកឧដុង្គ​ ដេញបង្រ្កាបដល់ទីតាំងបើកល្បែង​ភ្នាល់​(អាប៉ោង)ក្រោយភូមិក្នុងព្រៃ​ឃាត់ខ្លួនបានមនុស្ស​៤នាក់​!
កំពង់ស្ពឺ​ ៖​ ពិតជាមិនសសើរមិនបានមែន សមត្ថកិច្ចនគរបាលស្រុក​ ឧដុង្គក្នុងការ អនុវត្តន៍ គោលការណ៍ភូមិ ឃុំមានសុវត្ថភាព គឺមិនថាតែក្មេងទំនើង គ្រឿងញៀន និងល្បែងស៊ីសងទេ តែងតែស្រាវជ្រាវបង្ក្រាបដូចភ្លៀងរលឹមជាក់ស្តែងអ្នកលេងល្បែងរត់បាតជើងសរព្រាត​ ព្រោះ​តែនគរបាលស្រុកឧដុង្គ​ ដេញបង្រ្កាបដល់ទីតាំងបើកល្បែង​ភ្នាល់​(អាប៉ោង)ក្រោយភូមិក្នុងព្រៃ​ នៅតែមិនមានសុវត្ថិភាព​ទៀត​ មនុស្ស​បួន​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ និងមួយចំនួនទៀតរត់យកតែព្រះអាយ៉ូស។ អានបន្ត

Sat,20 October 2018 (Time 05:10 AM)
ដោយ មេត្តា

ល្បីថាកាំកុងត្រូលដោះលែងពោះជ្រូកដែលមន្ត្រីជលផលចាប់អោយជិត៨០០គិឡូជាថ្នូរនឹងលុយ១លានរៀល!
បន្ទាយមានជ័យ៖តើលោកសានវិជ្ជាសារ៉ាវុធប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យដែលផ្ទុះរឿងអាស្រូវពុករលួយបន្តបន្ទាប់ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបើកការស៉ើបអង្កេតដែរឬទេ។ក្រោយពីបែកធ្លាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើនក៏បានចុះផ្សាយពីភាពអសកម្មការងាររបស់លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រួលរូបនេះតាំងតែមកកាន់តំណែងជាប្រធានសាខាកាំកុងត្រួលគឹជំនួសលោកស៊ានសុីណាតគឺមិនដែរឃើញធ្វើសកម្មភាពចុះបង្រ្កាបក្រុមឈ្មួញដែលរកសុីដឹកសាច់មាន់ សាច់ជ្រូក គ្រឿងក្នុងជ្រូក ម្តងណាឡើយគឺមានតែឃុបឃិតគ្នាបើកដៃអោយនាំចូលរាប់តោនក្នុង១ថ្ងៃៗជាថ្នូរនិងប្រាក់ទៅវិញ។ អានបន្ត

Thu,18 October 2018 (Time 11:14 AM)
ដោយ តារា

ប្រជាពលរដ្ឋ៤ភូមិផ្តិតមេដៃសុំដកនាយិការសាលាបឋមសិក្សាព្រៃចង្ហា ប្រើអំពើរហឹង្សានិងសង្កត់សិស្សហើយប្តឹងប្តីពីបទប្រទូស្តកេរ្តិ៍ភេទស្រី!
បន្ទាយមានជ័យ: ផ្ទុះរឿងអាស្រូវនៅក្នុងសាលាបឋមសិក្សា ព្រៃចង្ហារ ស្ថិតនៅភូមិព្រៃចង្ហារកើត ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដោយសារ នាយិកាសាលានេះជាមនុស្សផ្តាច់ការ ប្រើអំពើរហឹង្សា កៀបសង្កត់ សិស្ស បិទសិទ្ធមិនអោយអ្នកក្រៅយកនំចំណីមកលក់ក្នុងសាលាដោយទុកលក់ដូរកោរសិស្សដោយខ្លួនឯងហើយដែលហួសនិងថ្លែងនោះគឺប្តីរបស់គាត់ជាគ្រូបង្រៀនថ្នាក់ទី៦ ត្រូវបាន មាតាបីតាសិស្សប្តឹងថាបានប្រទូស្តកេរ្ត៍ភេទ ទៅលើសិស្សស្រីជាច្រើននាក់តែមានអ្នកចេញមុខប្តឹងចំនួន៤នាក់។ អានបន្ត

Wed,17 October 2018 (Time 07:36 PM)
ដោយ តុលា

ជលផលឆែកឃើញពោះវៀននិងគ្រឿងក្នុងជ្រូកជិត៨០០គីឡូសង្ស័យខូចគុណភាពតែជំនាញកាំកុងត្រូលថាមិនខូចទេប្រជាពលរដ្ឋមិនទុកខចិត្ត!
បន្ទាយមានជ័យ៖ពោះវៀនជ្រូកខូចគុណភាពជិត៨០០គិឡូក្រាមដែលឈ្មួញខិលខុចលួចបង្កប់តាមរទេះដឹកចេញពីផ្សាររោងក្លឿទឹកដីថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតចូលមកកាន់កម្ពុជា ត្រូវបានសមត្ដកិច្ចជលផលបង្ក្រាបសង្ស័យខូចគុណភាពហើយប្រគល់អោយជំនាញតែកាំកុងត្រូលថាមិនខូចទេប្រជាពលរដ្ឋមិនទុកចិត្ត។ អានបន្ត

Wed,17 October 2018 (Time 01:57 PM)
ដោយ មេត្តា

ប្រជាបលរដ្ឋសំណូមពរអង្គភាពប្រឆាំងអំពើពុករលួយបើកការស៉ើបអង្កេតក្រោយបែកធ្លាយលោក សាន វិជ្ជាសារ៉ាវុធបើកដៃឲ្យឈ្មួញ ដឹកសាច់មាន់ និងឆ្អឹងមាន់និង ប្រហិតហួសការបរិច្ឆេត (ខូចគុណភាព) ចូលកម្ពុជារាប់តោនក្នុង មួយថ្ងៃៗជាថ្នូរនិងលុយក្រោមតុ!
បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋក្រុងប៉ោយប៉ែតសូមអំពាវនាវលោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូល និងឯកឧត្តម ឱម យិនទៀង រដ្ឋមន្ត្រីប្រឆាំងអំពើពុករលួយ គួរតែបើកការសើុបអង្កេតទៅសកម្មភាពពុករលួយរបស់លោក សាន វិជ្ជាសារ៉ាវុធ ជាបន្ទាន់ផងទាន!ខណៈមានសេចក្តីរាយការណ៍ថាសាច់មាន់ ឆ្អឹងមាន់ កោះមាន់ និងគ្រឿងក្នុងជ្រូក ដែលសង្ស័យថាខូចគុណភាពជាច្រើនតោនបានដឹកតាមរទេះចូលមកកម្ពុជាជារៀងរាល់ថ្ងៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានដោយរលូន គេមិនដែលឃើញមន្រ្តីជំនាញធ្វើការទប់ស្កាត់នោះទេ ដោយមន្ត្រីជំនាញសាខាកាំកុងត្រួលខេត្តបន្ទាយជ័យ គឺស្ថិតនៅក្រោមការ គ្រប់គ្រងរបស់លោក សាន វិជ្ជាសារ៉ាវុធកំពុងតែល្បីល្បាញថាបានឃុបឃិតគ្នាប្រព្រឹត្តអំពើរពុករលួយ យ៉ាងពេញបន្ទុកក្នុងការបើកដៃឲ្យឈ្មួញ ដឹកសាច់មាន់ និងឆ្អឹងមាន់ និង ប្រហិតហួសការបរិច្ឆេត (ខូចគុណភាព) ចូលកម្ពុជារាប់តោនក្នុងមួយថ្ងៃៗដោយមិនខ្វល់អំពីការប៉ះពាល់សុខភាពពលរដ្ឋឡើយ។ អានបន្ត

Wed,17 October 2018 (Time 08:34 AM)
ដោយ មេត្តា

ឃាត់ខ្លួនចោរវ័យក្មេងក្នុងករណី ប្លន់អ្នករត់ហាត់ប្រាណដោយមិនបានសម្រេចលើខ្នងភ្នំក្រោម!
សៀមរាប ៖ កំលាំងនគរបាលការពារបេតិកភណ្ឌដែលប្រចាំការនៅតំបន់នោះ បានសហការជាមួយ ប្រជាការពារ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ធ្វើការឃាត់ខ្លួន ជនសង្ស័យចោរប្លន់វ័យក្មេងម្នាក់ប្លន់អ្នករត់ហាត់ប្រាណដោយមិនបានសម្រេច នៅត្រង់ចំណុច សាលាឆទានថ្ម ពាក់កណ្តាលភ្នំតាមផ្លូវឡើងលើខ្នងភ្នំក្រោម។ហេតុការណ៍ នេះបានកើតឡើងនៅវេលាម៉ោង ០៧ នឹង ២៧នាទីព្រឹកថ្ងៃអង្គារ ០៧កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័កព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែ១០ ឆ្នាំ២០១៨ នៅត្រង់ចំណុច សាលាឆទានថ្ម ពាក់កណ្តាលភ្នំតាមផ្លូវឡើងលើខ្នងភ្នំក្រោមសង្កាត់ ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ។ អានបន្ត

Mon,15 October 2018 (Time 06:44 PM)
ដោយ បុប្ផា

លោក ស្នងការនគរបាលនគរបាល ខេត្តបន្ទាយមានជ័យ កំពុងរៀបចំអំពើនិទណ្ឌភាព ជូនមន្ត្រីក្រោម ឱវាទ របស់ខ្លួន
បន្ទាយមានជ័យៈ ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៨ វេលាម៉ោង ៩.០០ព្រឹក លោក អាត់ ខែម ស្នងការន គរបាល ខេត្តបន្ទាយមានជ័យ បានធ្វើការអញ្ជើញប្រជាពលរដ្ឋរងគ្រោះ ដោយសារតែប៉ូលិសអធិការ ស្រុកស្វាយ ចេក វាយដំធ្វើទារុណកម្មនោះ ទៅជួបនៅស្នងការរដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ហើយ ក៏បានអញ្ជើញ លោក ជា ស្លូញ អធិការស្រុកស្វាយចេក ព្រមទាំងមន្ត្រីសមត្ថកិច្ចក្រោមឱវាទ ចូលទៅ ជួបលោកដែរ ។ អានបន្ត