ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ព័ត៌មានថ្មីបំផុត
ឯកឧត្តម ប៉ែន បូណា៖ កងកម្លាំងនគរបាលជាតិជាឆ្មាំឈរការពារនិងបម្រើប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ ........................... **|** ពលរដ្ឋនៅក្រុងប៉ោយប៉ែត នៅតែទទូចឲ្យអាជ្ញាធរចុះពិនិត្យ ថាតើការដ្ឋានអគាររបស់ឈ្មោះកៅ លីម៉េង សាងសង់ស្របតាមប្លង់ស្ថាបត្យកម្ម ឬក៏យ៉ាងណា? ......................... **|** ឯកឧត្តម ប៉ែន បូណា៖ «យើងត្រូវស្រាក់ដៃគ្នាការពារសន្តិភាព និងគាំទ្ររាជរដ្ឋាភិបាលដើម្បីអនាគតរុងរឿងរបស់កូនចៅយើង» ................ **|** ឯកឧត្តម ប៉ែន បូណា៖ កងកម្លាំងប្រដាប់អាវុធក្នុងសម័យសន្តិភាពមិនចេញច្បាំងទេ តែឈរការពារសន្តិភាពនិងភាពសុខសាន្តរបស់ប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់ ..................... **|** បន្ទាប់ពីសារព័ត៌មានខ្មែរជាយដែនបានផ្សាយ ទាក់ទងនឹងភាពមិនប្រក្រតីនៃ តម្លៃដេញថ្លៃម៉ៅការធ្វើផ្លូវបេតុងគ្មានសរសៃដែកនាសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ភា្លមៗ អភិបាលរាជធានីភ្នំពេញបានចាត់មន្ត្រីជំនាញពាក់ព័ន្ធចុះស្រាវជា្រវយ៉ាងរហ័ស **|** ឯកឧត្តម ប៉ែន បូណា៖ ហេតុអ្វីមានអ្នកចេញមុខការពារអ្នកបង្កើតព័ត៌មានក្លែងក្លាយដើម្បីញុះញង់ឱ្យពលរដ្ឋមានកំហឹងជាមួយរាជរដ្ឋាភិបាល? ................. **|** សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឱ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត …….. **|** ឯកឧត្តម កែវ ផុង ជំនួយការសម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារចល័តថ្នាក់ជាតិ ចុះជួយស្រុកមោងឬស្សី តំណាងដ៏ខ្ពស់ខ្ពស់ឯកឧត្តមជិន ម៉ាលីន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមោងឬស្សី **|** ឯកឧត្តម ប៉ែន បូណា៖ ឱសថដ៏ស័ក្តិសិទ្ធិបំផុតដើម្បីលុបបំបាត់មនោគមន៍វិជ្ជាជ្រុលនិយម គឺការផ្សព្វផ្សាយព័ត៌មានពិតដល់ប្រជាពលរដ្ឋ .................. **|** អភិបាលខេត្តស្តីទីខេត្តបន្ទាយមានជ័យ ប្តឹងគ្រូវិទ្យាល័យហ៊ុនសែនប្រាសាទបាគង ពីបទញុះញង់ឱ្យ ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ពាក់ព័ន្ធរឿងបែកចែកដីតំបន់បី **|** សេរីភាពបញ្ចេញមតិ និងអំពើល្មើសច្បាប់មិនដូចគ្នាទេ ................. **|** ពលរដ្ឋក្រុងប៉ោយប៉ែតឆ្ងល់ ដីបេនឡានដែលរក្សារទុកនៅកន្លែងណា? **|** ពលរដ្ឋម្នាក់ស្នើសុំ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ជួយអន្តរាគមន៍ ករណីសង្ស័យលោកផ្កាយមួយ បង្កើតរឿងហេតុទុច្ចរិត **|** តំណាងពលរដ្ឋ123គ្រួសារស្នើរសុំអន្តរាគមន៍ពីរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីផ្អាកការចុះអនុវត្តន៍ដោយបង្ខំ នៃសាលដីការរបស់តុលាការកំពូល **|** ចេញប្លង់រឹង គ្របលើប្លង់រឹង ពលរដ្ឋរងគ្រោះ ចោទមេភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ថាជាអ្នកបង្កើតរឿង កេងយកផលប្រយោជន៍ជាមួយឈ្មួញ។ **|**

ព័ត៌មានចាស់ៗ

Tue,09 July 2019 (Time 07:20 AM)
ដោយ សុភី

វិធានការក្តៅ របស់លោក សៅ សុខា ចំពោះ រថយន្ត គោយន្ត ម៉ូតូ ដែលពាក់ព័ន្ធបទ ល្មើសព្រៃឈើ នឹងត្រូវបំផ្លាញចោលនៅកន្លែងតែម្តង
(ភ្នំពេញ)៖ គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានសម្រេចដាក់ចេញវិធានការក្តៅមួយ ដោយបញ្ជាឲ្យបំផ្លាញ រថយន្ត គោយន្ត ម៉ូតូ… និងវត្ថុដែលពាក់ព័ន្ធបទល្មើសព្រៃឈើ នឹងត្រូវបំផ្លាញចោលនៅកន្លែង តែម្តងបើចាប់បាន។ នេះបើតាម សេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំ ពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ យោងតាមសេចក្តី ប្រកាសព័ត៌មាន បានបញ្ជាក់ថា កន្លងទៅគណៈកម្មការជាតិ បានធ្វើ ការត្រួតពិនិត្យឃើញថា ទោះបីមានការ ផ្សព្វផ្សាយអប់រំ និងបង្ក្រាបបទល្មើសព្រៃ ឈើជាបន្តបន្ទាប់ក៏ដោយ នៅតែ អានបន្ត

Mon,08 July 2019 (Time 02:36 PM)
ដោយ សម្បត្តិ

សម្តេចអគ្គ មហាសេនាបតី តេជោ ហ៊ុន សែន ខឹង​សម្បារ​នឹង​អ្នក​បន់​ឱ្យ​សម្តេចឆាប់​ស្លាប់​ពេល​សម្តេច​ទៅ​ព្យាបាល​នៅ​សិង្ហបុរី
ភ្នំពេញ៖ សម្តេច ហ៊ុន សែន ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ក្រុងភ្នំពេញ ប្រតិកម្ម​ខឹង​សម្បារ ដល់​អ្នកប្រើប្រាស់​ហ្វេសប៊ុក (Facebook) ដែល​ហ៊ាន​ចូល​ទៅ​បញ្ចេញមតិ (Comment) បន់ស្រន់​ឱ្យ​លោក​ស្លាប់ ដោយសារ​ជំងឺ​។ ប្រតិកម្ម​នេះ គឺ​ធ្វើ​ឡើង​ក្នុង​ពេលសម្តេចកំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ប្រទេស​សិង្ហបុរី។ សម្តេច ហ៊ុន សែន ថាមាន​មនុស្ស​មួយ​ចំនួន ដែល​សម្តេច​ថា ជន​មួយ​ក្ដាប់​តូច លួច​ចូល​បញ្ចេញមតិ ឬ​បង្ហោះ​តាមហ្វេសប៊ុក​បន់​ឱ្យ​សម្តេចឆាប់​ស្លាប់ និង​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​អំពី​ស្ថានភាព​ជំងឺ​របស់​របស់​សម្តេច។ សម្តេច ហ៊ុន សែន ព្រមាន​ឱ្យ​អ្នក​ហ៊ាន​បង្ហោះ​សារ​បន់​ឱ្យ​សម្តេចឆាប់​ស្លាប់ ឬ​ក្លែ អានបន្ត

Sun,07 July 2019 (Time 06:42 PM)
ដោយ បុប្ផា

គ្រាន់តែលោក សម រង្ស៊ី ថានឹងវិលត្រឡប់មក កម្ពុជា លោក ស ខេង បានដាក់ពាក្យបណ្តឹងទៅតុលាការ
ភ្នំពេញៈ នៅក្នុងវិទ្យុបរទេសផ្សាយជាភាសារខ្មែរ ស្ទើជារៀងរាល់យប់ ដែលបានលើកអំពីការវិលត្រ ឡប់ចូលប្រទេសកម្ពុជាវិញ មិនឲ្យហួសពីខែ កញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ ។ ក្នុងនោះដែរ ក៏មានការ លើកដែរនូវប្រព័ន្ធអនុគ្រោះពន្ធ ( EBA) នៅកម្ពុជា ។ ចលនារបស់អតីតៈសមាជិក គណបក្សសង្គ្រោះ ជាតិ នៅខាងក្រៅប្រទេស ដែលបានជួបជាមួយមន្ត្រី អង្គទូត ប្រទេសមហាអំណាចជាច្រើន ដែលបាន ពិភាក្សាអំពីការនាំរបបលទ្ធិប្រជាធិបតេយ្យ និង ការគោរពសិទ្ធិមនុស្សពេញលេញ ចូលកម្ពុជា ។ ដោយសារប្រទេសមហាអំណាចទាំង ៥ (ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ) ជាម្ចាស់ហត្ថ លេខី ក្នុងកិច្ចព្រមព្រៀង ទីក្រុងប៉ារីស កាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ១៩៩១ ។ អានបន្ត

Sun,07 July 2019 (Time 11:19 AM)
ដោយ នារីរ័ត្ន

វៀតណាម រួចពន្ធ​ស្ទើរតែ ១០០% ក្នុងការ​នាំទំនិញ​ទៅអឺរ៉ុប ក្រោយ​ចុះ​កិច្ចព្រមព្រៀង​ជាផ្លូវការ
អន្តរជាតិ៖ ប្រទេសវៀតណាម និង​សហភាព​អឺរ៉ុប បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (EVFTA) និង​កិច្ចព្រមព្រៀង​ការ​ការពារ​វិនិយោគ អឺរ៉ុប-វៀតណាម (EVIPA) កាលពីថ្ងៃទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៩ នៅក្រុង​ហាណូយ ក្រោម​អធិបតីភាព​លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តី​វៀតណាម។ យោងតាមការចុះ​ផ្សាយ​របស់ Vietnam News ឱ្យដឹងថា កិច្ចព្រមព្រៀង EVFTA នឹង​ធានា​ដល់​ អានបន្ត

Sun,07 July 2019 (Time 09:37 AM)
ដោយ សុភក្តិ

មន្រ្តីជំនាញពេទ្យសត្វ លោក ហ៊ុន សារ៉ាត់ ឃុបឃិតគ្នាជាមួយនឹងឈ្មួញ នាំសត្វជ្រូក វៀតណាមចូល នៅស្រុករមាសហែក
ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​អ្នក​ចិញ្ចឹម​ជ្រូក​បាន​ត្អូញត្អែរ និង​មាន​ក្តី​កង្វល់​ដោយ​ឈ្មួញ​ទុច្ចរិត​លួច​នាំ​ជ្រូក​រស់ និង​សាច់​ជ្រូក​វៀតណាម​ចូល​មក​លក់​ក្នុងស្រុក​រមាស​ហែក ធ្វើ​ឲ្យ​មានការ​ឆ្លង​ជំងឺ​ដល់​សត្វ​ជ្រូក​ពួក​គាត់​ចិញ្ចឹម​តាម​ផ្ទះ ។ ប្រភព​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀត​ថា សព​ថ្ងៃ​ឈ្មួញ​ដឹក​ជ្រូក​រស់ និង​កូនជ្រូក​វៀតណាម​ចូល​តាម​ទូក​មក​ឡើង​នៅ​ច្រករបៀង ព្រៃ​គុយ និង​ច្រករបៀង​ខ្សែ​ដែក ឃុំ​ត្រស់ ស្រុក​រមាស​ហែក​នេះ ដោយ​ពុំ​មាន​សមត្ថកិច្ច​ណា​បង្ក្រាប​ឡើយ ជាក់ស្តែង​នៅ​ថ្ងៃ​ទី​៥ កក្កដា​នេះ គេ​ឃើញ​ឈ្មួញ​នាំ​ជ្រូក​វៀតណាម​ចូល​ម​ក អានបន្ត

Sun,07 July 2019 (Time 08:12 AM)
ដោយ លក្ខិណា

ក្រសួងការ​បរទេស​កម្ពុជា សម្តែងការ​ភ្ញាក់ផ្អើល​ នៅពេលដែ​លឮថា សមា​ជិកសភាអឺ​រ៉ុបមួយ​ចំនួនតូ​ច ចង់ហែ​ហម លោក សម រង្ស៊ី ចូលមកកម្ពុជាវិញ
ភ្នំពេញ ៖ អ្នកនាំ​ពាក្យក្រសួ​ងការបរទេ​ស និងសហ​ប្រតិបត្តិកា​រអន្តរ​ជាតិ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ បានចេញសេចក្តីថ្លែង​ការណ៍ ដោយ​បានបញ្ជាក់​ថា វាជារឿ​ងគួរឲ្យភ្ញាក់ផ្អើ​លយ៉ាងខ្លាំង​ដែល “សមាជិ​កសភាស​ហភាពអឺ​រ៉ុប” មួយចំនួន​តូច តាម​រយៈសេច​ក្តីរាយកា​រណ៍ បានឲ្យដឹងបំ​ណងរបស់​ពួកគេ ក្នុងកា​រហែហម​ទណ្ឌិតរ​ត់គេច​ខ្លួន សម រង្សី ដែល ប្រកាស​ដដែលៗ​ ពីកា​រវិលត្រ​ឡប់រប​ស់ខ្លួន មកកម្ពុ​ជាវិញ ក្នុងកាល​បរិច្ឆេទ​មួយមិន​ច្បាស់លាស់​។ អានបន្ត

Sat,06 July 2019 (Time 09:43 AM)
ដោយ បញ្ញា

សម្ដេចហ៊ុនសែនគំរាមឃាឃាំងជនបរទេសណា ការពារលោកសមរង្ស៊ី វិលចូលកម្ពុជា
(ភ្នំពេញ) ៖ សម្តេច ហ៊ុន សែន ព្រមានចាប់ខ្លួនលោក សម រង្ស៉ី បញ្ជូលគុកពេលមកដល់កម្ពុជា ចំណែកឯជនបរទេសណាដែលគ្មានទិដ្ឋាការ ហើយមកការពារលោកសមរង្ស៊ីគឺមិនឱ្យចូលកម្ពុជាដាច់ខាត។ សម្តេច នាយករដ្ឋមន្ត្រីហ៊ុនសែន បានលើកឡើងនៅក្នុងឱកាសដែលសម្តេចបាន សំណេះ​សំណាល ជាមួយប្រជាពលរដ្ឋខ្មែរ មកពីសហគមន៍ស្វីស ជាង១២០០នាក់ កាលពីយប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩នេះ។ អានបន្ត

Sat,06 July 2019 (Time 08:30 AM)
ដោយ ស្រីរត្ន

ចៅហ្វាយខេត្តសៀមរាប បញ្ជាឲ្យកម្លាំងសមត្ថកិច្ចចុះពិនិត្យឃ្លាំងស្តុកឈើ ក្នុងសណ្ឋាគារ អង្គរអេរ៉ា នៅកណ្តាលក្រុងសៀម រកឃើញ និងរឹបអូសឈើខុស ច្បាប់ជាង៥០០ម៉ែត្រគូប
(សៀមរាប)៖ សមត្ថកិច្ចចម្រុះខេត្តសៀមរាប បានបើកប្រតិបត្តិការចុះត្រួតពិនិត្យ វាស់វែង និងគណនាឈើ នៅក្នុងបរិវេណ សណ្ឋាគារអង្គរអេរ៉ា ក្នុងក្រុងសៀម រាប ក្រោមការបញ្ជាផ្ទាល់ពីលោក ទៀ សីហា អភិ បាលខេត្តសៀមរាប ដែលជាគណៈបញ្ជាការឯកភាពខេត្ត និងមានការសម្របសម្រួល ដោយព្រះរាជអាជ្ញារងខេត្តមួយរូប។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានរក ឃើញឈើគ្មានច្បាប់/គ្មានលិខិត ស្នាមចំនួន២៥១ ម៉ែត្រ ក្នុងចំណោមឈើដែលនៅមានសរុប៥២៦ ម៉ែត្រគូប។ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា ស្នងការរងនគរបាលខេត្តសៀមរាប ទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច បានប្រាប់បណ្ដាញព័ត៌មាន ខ្មែរជាយដែន ប្រចាំខេត្តសៀមរាបថា ក្រុម ការងារបានវាស់វែង ពិនិត្យ និងគណនាឈើអារ មានឈើសរុបចំនួន ៥២៦ម៉ែត្រគូប ហើយចំពោះឈើ លើសគ្មានច្បាប់/គ្មានលិខិតស្នាម ជាឈើលើស (PC) មានចំនួន៣,៥៩៣ដុំ ស្មើនឹងចំនួន២៥១ ម៉ែត្រ គូប។ ឈើមានលិខិ ត៣០ច្បាប់ ស្មើនឹង២៧៤ម៉ែត្រ គូប ដែលម្ចាស់ឈើឈ្មោះ គី ស៊ុនឡេង។ អានបន្ត

Fri,05 July 2019 (Time 06:41 PM)
ដោយ សុភក្តិ

សម្ដេចក្រឡាហោម ស ខេង ចេញសេចក្ដីណែនាំ ពីការគ្រប់គ្រងក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ, ការគ្រប់គ្រងអាវុធជាតិផ្ទុះ និងមធ្យោបាយ
(ភ្នំពេញ)៖ បន្ទាប់ពីមានការបាញ់បោះដោយ សេរីក្នុងទឹកដីខេត្តបន្ទាយមានជ័យកន្លងមក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រ សួងមហាផ្ទៃ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីណែនាំ ស្ដីពីការគ្រប់គ្រងប្រើប្រាស់ក្របខ័ណ្ឌ មន្ដ្រី នគរបាលជាតិ, ការគ្រប់គ្រងប្រើ ប្រាស់អាវុធជាតិផ្ទុះ និងមធ្យោបាយ។ អានបន្ត

Fri,05 July 2019 (Time 08:29 AM)
ដោយ លក្ខិណា

សម្តេច អគ្គមហា សេនាបតី តេជោ ហ៊ុន សែន បានប្រាប់ UN ថា រដ្ឋាភិបាលលោកមិនដែលបិទសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋ
អន្តរៈជាតិ៖ សម្តេច អគ្គមហា សេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិថា រដ្ឋាភិបាលរបស់លោកមិនដែលមានបំណងបំបិទសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋនោះទេ និងមានតែខិតខំលើកកម្ពស់សិទ្ធិនេះថែមទៀត។ អានបន្ត

Fri,05 July 2019 (Time 08:09 AM)
ដោយ វណ្ណៈ

គយ​ចល័តក្រសួង កំពុង​សម្រុក​ចាប់​រថយន្ត​គេច​ពន្ធ ខណៈ​ដែល​រថយន្ត​ទាំងនេះ​កំពុង​ជ្រក​ក្រោម​ស្លាក ន​.​ប និង ខ​.​ម
បាត់ដំបង ៖ រថយន្ត​គ្មាន​ការបង់ពន្ធ​ជាច្រើន​គ្រឿង ត្រូវបាន​កម្លាំង​គយ​ចល័ត​ក្រសួង ប្រចាំ​ខេត្ត​បាត់ដំបង ដែល​ឈរជើង​នៅ​ចំណុច អូរ​តា​គី តាម​ប្រមាញ់ និង​ស្ទាក់​ចាប់​បានជា​បន្តបន្ទាប់ ស្រប​ពេល​នេះ​ដែរ​ រថយន្ត​ដែល​នៅ​សេស សល់​ជាច្រើន​គ្រឿង​ទៀត ដែល​ជ្រក​ក្រោម​ស្លាក​លេខ « ន​.​ប និង ខ​.​ម »។​ អានបន្ត

Thu,04 July 2019 (Time 11:35 AM)
ដោយ លក្ខិណា

សម្តេច​តេ​ជោ ហ៊ុន សែន រៀបចំ​នំ​បញ្ចុក ជូន​ភ្ញៀវ​បរទេស នៅ WTO នាទីក្រុងហ្សឺណែវ ប្រទេសស្វីស
(អន្តរជាតិ )៖ កម្ពុជាត្រូវ​បានផ្តល់​កិត្តិយស​ធ្វើជា​ម្ចាស់​កម្មវិធី​សង្គម និង​វប្បធម៌ ​នៅ​ទី​ស្នាក់​ការ​​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) កាលពី​យប់​ថ្ងៃ​០៣ ខែកក្កដា ឆ្នាំ​២០១៩​។ ក្នុងឱកាស​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ត្រូវបាន​អញ្ជើញ ​ឱ្យ​ថ្លែង​សុន្ទរកថា​គន្លឹះ ពាក់ព័ន្ធ​នឹង​បញ្ហា​សង្គម ក៏ដូចជា​វប្បធម៌​។ បន្ទាប់មក សម្តេច​តេ​ជោ ក៏បាន​រៀបចំ​នំ​បញ្ចុក​ជូន​ភ្ញៀវ​បរទេស ដើម្បី​ទទួលទាន​រួមគ្នា​។ អានបន្ត

Thu,04 July 2019 (Time 09:28 AM)
ដោយ លក្ខិណា

សម្តេច អគ្គ​ មហាសេនាបតី តេជោ ហ៊ុន សែន សុំ​កុំ​ឱ្យ​ដក ​ការ​អនុគ្រោះ​ពាណិជ្ជកម្ម​ពី ​កម្ពុជា​និង​ប្រទេស​ក្រីក្រ
អន្តរជាតិ ៖ សម្តេច អគ្គមហា សេនាបតី តេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ បាន​ស្នើ​ឱ្យ​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភព ​លោក​ និង​ដៃគូ​អភិវឌ្ឍន៍​ បន្ត​ផ្តល់​ការ​ ឧបត្ថម្ភ​គាំទ្រ​ ហើយ​កុំ​ព្យួរ​ឬ​ដក​ការ ​អនុគ្រោះ​នានា ក្នុង​ពេល​ដែល​កម្ពុជា ​ខិតខំអភិវឌ្ឍន៍​សេដ្ឋកិច្ច។ ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង ស្រប​ពេល​ដែល​កម្ពុជាកំពុងតែ​ប្រឈម​មុខ​ នឹង​ការ​កាត់​ផ្តាច់​ឋានៈ​អនុគ្រោះពន្ធ​ពី​សហភាព ​អឺរ៉ុបផងដែរ​។ អានបន្ត

Wed,03 July 2019 (Time 01:03 PM)
ដោយ សុភក្តិ

ក្រោយពីបានលាលែងតំណែងពីអភិបាលខេត្តព្រះសីហនុរួចមក ពេលនេះឯកឧត្តម យន្ត មីន ត្រូវបានតំឡើងតំណែងជានាយឧត្តមសេនីយ៍ (ផ្កាយ៤)
(ភ្នំពេញ)៖ ក្រសួងការពារជាតិ នៅ ព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩នេះ បានបំពាក់ឋានន្តរស័ក្តិថ្នាក់នាយកឧត្តមសេនីយ៍ (ផ្កាយ៤) និងប្រកាសចូលកាន់តំណែង ជារដ្ឋលេខាធិការក្រសួងការពារជាតិ ជូនដល់លោក យន្ត មីន អតីតអភិបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ។ អានបន្ត

Wed,03 July 2019 (Time 08:02 AM)
ដោយ សិរីវុឌ្ឍិ

អ្នកសង្កេតការណ៍ថា ការថ្លែងសន្ទរកថាស្ដីពីសិទ្ធិមនុស្សរបស់សម្ដេច ហ៊ុន សែន នៅUN អាចមិនទទួលបានការជឿជាក់
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានសរសេរលើទំព័រហ្វេសបុករបស់ខ្លួនថា សម្ដេច នឹងបង្ហាញការប្ដេជ្ញាចិត្តនៅក្នុងកិច្ចប្រជុំជាទៀងទាត់លើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហ ប្រជា ជាតិតាមរយៈការថ្លែងសន្ទរកថាបញ្ជាក់អំពីជំហនៃការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ។ យ៉ាងណា អ្នកអង្កេតការណ៍ថា ការគ្រាន់តែថ្លែងសន្ទរកថា មិនអាចទាក់ទាញការទុកចិត្តពីអន្តរជាតិបានទេ បើគ្មានការអនុវត្ត ។ អានបន្ត

Tue,02 July 2019 (Time 08:37 AM)
ដោយ សិរីវុឌ្ឍិ

សម្តេច​តេ​ជោ ទោះបី​ឡើង​ភ្នំភ្លើង​ក៏​ត្រូវ​ទៅ​ទីក្រុង​ហ្សឺ​ណែវ​បង្ហាញ​វឌ្ឍនភាព​ពី​បញ្ហា​សិទ្ធិ​មនុស្ស​របស់​កម្ពុជា​នៅ UN
រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋនាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា ទោះបីជា​ត្រូវ​ឡើង​ភ្នំភ្លើង​យ៉ាងណា​ក៏​ដោយ ក៏​ត្រូវ​ទៅ​ទីក្រុង​ហ្សឺ​ណែវ​ដែរ ព្រោះ​ដើម្បី​បង្ហាញ​ពី​វឌ្ឍនៈភាព​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ឲ្យ​អង្គការសហប្រជាជាតិ (UN) បានដឹង​ច្បាស់ ។ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ក្នុង​ពិធី​ផ្ទេរ​ការ​គ្រប់គ្រង​សាលា​ពិការ គ ថ្លង់ ឱ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​វិញ នា​ព្រឹក​ថ្ងៃ​ទី​០១ ខែកក្កដា​នេះ ថាស​ម្តេច​នឹង​ចូ ល​រួម​បង្ហាញ​វឌ្ឍនភាព​នៃ​ដំណើរ​សិទ្ធិ​មនុស្ស​របស់​កម្ពុជា​នៅ​ទីស្នាក់ការ​សិទ្ធិ​មនុស្ស​របស់ អង្គការសហប្រជាជាតិ នៅ​ថ្ងៃ​ទី​៤ ខែកក្កដា​ខាង​មុខ​នេះ ។ អានបន្ត

Mon,01 July 2019 (Time 06:03 PM)
ដោយ កុសល

ទីបំផុតវៀតណាមនិងសហភាពអឺរ៉ុប ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែល នឹងលុបបំបាត់ការយកពន្ធ ទំនិញស្ទើរតែ​ទាំងស្រុង
(អន្តរជាតិ)៖ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ សហ ភាពអឺរ៉ុប (EU) និងវៀតណាម បានចុះកិច្ចព្រមព្រៀងធ្វើពាណិជ្ជកម្មដោយ​សេរីជាមួយគ្នា ដែលកិច្ចព្រម ព្រៀងនេះនឹងលុបបំបាត់ការយកពន្ធស្ទើរតែលើគ្រប់ មុខទំនិញទាំងអស់ ដែលនាំចេញពីវៀតណាម​​ចូលទៅកាន់​អឺរ៉ុប​។ នេះបើ​តាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី០១ ខែកក្កដា ឆ្នាំ២០១៩។ អានបន្ត

Mon,01 July 2019 (Time 09:07 AM)
ដោយ សុភី

សម្ដេចក្រឡាហោម ស ខេង បង្ហាញអំពីចំណុចសំខាន់ៗចំនួន៥ ដែលតម្រូវអោយឯកឧត្តម គួច ចំរើន ដោះស្រាយបន្ទាន់ គឺ
ព្រះសីហនុ៖ ប្រិយមិត្ដបានដឹងហើយ ដែលកាលពី ព្រឹកមិញនេះ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០១៩ ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា​ សម្តេច​តេជោ​ ហ៊ុន​ សែន​ បានផ្ទេរមុខតំណែងរបស់ ឯកឧត្តម គួច ចំរើន ពី អភិបាលខេត្តកំពង់ចាម មកជាអភិបាលខេត្តព្រះសីហនុ រួចរាល់អស់ហើយ ដែលពិធីផ្ទេរ តំណែងនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅ រដ្ឋបាលខេត្តព្រះសីហនុ។ អានបន្ត

Sat,29 June 2019 (Time 09:24 AM)
ដោយ សុភី

ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានស្នើដល់ សម្តេចអគ្គ មហាសេនាបតី តេជោ ហ៊ុន សែន ដើម្បីចាត់វិធានការទប់ស្កាត់សំណង់អនាធិបតេយ្យខុសច្បាប់
(ភ្នំពេញ)៖ ថ្មីៗនេះ មានបែកធ្លាយលិខិតមួយច្បាប់របស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានគោរពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ក្នុងកម្មវត្ថុសុំសិទ្ធិអំណាច ដើម្បីមានវិធានការលើអ្វីដែលហៅថា៖ «សំណង់ខុសច្បាប់» ដើម្បីធានាអាយុជីវិតមនុស្ស ទ្រព្យសម្បត្តិ សុវត្ថិភាព និងគុណភាពសំណង់ទូទាំងប្រទេស។ អានបន្ត

Fri,28 June 2019 (Time 05:36 PM)
ដោយ សុភក្តិ

លោក​កឹ​ម សុខា ប្រកាស​មិន​ស្តាយក្រោយ​ក្នុង​ការ​ធ្វើ​នយោបាយ និង​បន្ត​ជំហរ​ផ្សះផ្សា​ជាតិ
រាជធានី​ភ្នំពេញ៖ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​កឹ​ម សុខា ដែល​កំពុង​ស្ថិត​ជាប់​នៅ​ក្នុងផ្ទះ​មិន​អាច​ចេញ​ទៅ​ណា​បាន​នោះ​ក៏​បាន​អះអាង​ថា លោក​មិន​ស្តាយក្រោយ​ក្នុង​ការ​ធ្វើ​នយោបាយ​ឡើយ ហើយ​នៅ​តែ​រក្សា​ជំហរ​ក្នុង​ការ​ផ្សះផ្សារ​ជាតិ ការ​លើក​ឡើង​របស់​អតីត​មេ​បក្ស​ប្រឆាំង​នេះ ស្រប​ពេល​ដែល​ខួបកំណើត​របស់​ខ្លួន​ចូល​វ័យ​៦៧​ឆ្នាំ​ នៅថ្ងៃទី២៧ មិថុនានេះ ។ អានបន្ត