ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ព័ត៌មានថ្មីបំផុត
ឯកឧត្តម ប៉ែន បូណា៖ កងកម្លាំងនគរបាលជាតិជាឆ្មាំឈរការពារនិងបម្រើប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ ........................... **|** ពលរដ្ឋនៅក្រុងប៉ោយប៉ែត នៅតែទទូចឲ្យអាជ្ញាធរចុះពិនិត្យ ថាតើការដ្ឋានអគាររបស់ឈ្មោះកៅ លីម៉េង សាងសង់ស្របតាមប្លង់ស្ថាបត្យកម្ម ឬក៏យ៉ាងណា? ......................... **|** ឯកឧត្តម ប៉ែន បូណា៖ «យើងត្រូវស្រាក់ដៃគ្នាការពារសន្តិភាព និងគាំទ្ររាជរដ្ឋាភិបាលដើម្បីអនាគតរុងរឿងរបស់កូនចៅយើង» ................ **|** ឯកឧត្តម ប៉ែន បូណា៖ កងកម្លាំងប្រដាប់អាវុធក្នុងសម័យសន្តិភាពមិនចេញច្បាំងទេ តែឈរការពារសន្តិភាពនិងភាពសុខសាន្តរបស់ប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់ ..................... **|** បន្ទាប់ពីសារព័ត៌មានខ្មែរជាយដែនបានផ្សាយ ទាក់ទងនឹងភាពមិនប្រក្រតីនៃ តម្លៃដេញថ្លៃម៉ៅការធ្វើផ្លូវបេតុងគ្មានសរសៃដែកនាសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ភា្លមៗ អភិបាលរាជធានីភ្នំពេញបានចាត់មន្ត្រីជំនាញពាក់ព័ន្ធចុះស្រាវជា្រវយ៉ាងរហ័ស **|** ឯកឧត្តម ប៉ែន បូណា៖ ហេតុអ្វីមានអ្នកចេញមុខការពារអ្នកបង្កើតព័ត៌មានក្លែងក្លាយដើម្បីញុះញង់ឱ្យពលរដ្ឋមានកំហឹងជាមួយរាជរដ្ឋាភិបាល? ................. **|** សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឱ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត …….. **|** ឯកឧត្តម កែវ ផុង ជំនួយការសម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារចល័តថ្នាក់ជាតិ ចុះជួយស្រុកមោងឬស្សី តំណាងដ៏ខ្ពស់ខ្ពស់ឯកឧត្តមជិន ម៉ាលីន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមោងឬស្សី **|** ឯកឧត្តម ប៉ែន បូណា៖ ឱសថដ៏ស័ក្តិសិទ្ធិបំផុតដើម្បីលុបបំបាត់មនោគមន៍វិជ្ជាជ្រុលនិយម គឺការផ្សព្វផ្សាយព័ត៌មានពិតដល់ប្រជាពលរដ្ឋ .................. **|** អភិបាលខេត្តស្តីទីខេត្តបន្ទាយមានជ័យ ប្តឹងគ្រូវិទ្យាល័យហ៊ុនសែនប្រាសាទបាគង ពីបទញុះញង់ឱ្យ ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ពាក់ព័ន្ធរឿងបែកចែកដីតំបន់បី **|** សេរីភាពបញ្ចេញមតិ និងអំពើល្មើសច្បាប់មិនដូចគ្នាទេ ................. **|** ពលរដ្ឋក្រុងប៉ោយប៉ែតឆ្ងល់ ដីបេនឡានដែលរក្សារទុកនៅកន្លែងណា? **|** ពលរដ្ឋម្នាក់ស្នើសុំ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ជួយអន្តរាគមន៍ ករណីសង្ស័យលោកផ្កាយមួយ បង្កើតរឿងហេតុទុច្ចរិត **|** តំណាងពលរដ្ឋ123គ្រួសារស្នើរសុំអន្តរាគមន៍ពីរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីផ្អាកការចុះអនុវត្តន៍ដោយបង្ខំ នៃសាលដីការរបស់តុលាការកំពូល **|** ចេញប្លង់រឹង គ្របលើប្លង់រឹង ពលរដ្ឋរងគ្រោះ ចោទមេភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ថាជាអ្នកបង្កើតរឿង កេងយកផលប្រយោជន៍ជាមួយឈ្មួញ។ **|**

ព័ត៌មានចាស់ៗ

Sat,22 December 2018 (Time 08:18 PM)
ដោយ មេត្តា

សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ បន្តឃាត់រថយន្ដអត់ពន្ធដូចភ្លៀងរលឹម!
ភ្នំពេញ៖ រថយន្តទំនើប Lexus 570 ឆ្នាំ២០១៦ គ្មានពន្ធមួយគ្រឿង ត្រូវបាន សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញចុះទៅបង្រ្កាបបាននៅស្តុបទេពផន នេះជាការផ្ញើថា សមត្ថកិច្ចកំពុងលេងធម៌ក្តៅហើយ ដូចពាក្យចាស់មួយឃ្លាបានចែងថា៖កុំឌឺមុខដឹង កុំរឹងមុខសឹកទិញឡានមានពន្ធទៅ ទើបជាការប្រសើរពលរដ្ឋគោរពច្បាប់!។ អានបន្ត

Sat,22 December 2018 (Time 08:45 AM)
ដោយ មេត្តា

ឃាត់ខ្លួន​អាជីវករ១០នាក់ នៅ​ផ្សារ​ទួល​ទំ​ពួ​ង យកទៅ​សួរចម្លើយ ដោយសារ​រំលោភ​កម្មសិទ្ធិបញ្ញា លក់​កាបូប​ចម្លង​ម៉ាក​ដ៏​ល្បី
ភ្នំពេញ៖ អុញនោះវីវរហើយមួយជាន់នេះសមត្ថកិច្ចលេងធម៌ក្តៅហើយអាជីវករ១០នាក់ នៅ​ផ្សារ​ទួល​ទំ​ពួ​ងត្រូវបានឃាត់ខ្លួនយកទៅ​សួរចម្លើយ ដោយសារ​រំលោភ​កម្មសិទ្ធិបញ្ញា លក់​កាបូប​ចម្លង​ម៉ាក​ដ៏​ល្បីៗជាច្រើនមុខមកពីគេនោះ ។ អានបន្ត

Fri,21 December 2018 (Time 05:23 PM)
ដោយ មេត្តា

គ្រប់ទឹកឈើគ្រញូងរួមទាំងបារីក្លែងក្លាយ រួមទាំងផ្កាថ្មសមុទ្រវៀតណាមមួយរទេះធំដែលឈ្មួញលួចនាំចូលមកកម្ពជាតាមច្រកទ្វារអន្តរជាតិប៉ោយ ប៉ែតត្រូុវបានសមត្ថកិច្ចបង្ក្រាបទាន់!
បន្ទាយមានជ័យ៖ឈើរគ្រញូង កន្លះតោន បារីក្លែងក្លាយ រួមទាំងផ្កាថ្មសមុទ្រវៀតណាមដែលមានតម្លៃសរុបរាប់លានបាត ត្រូវបានសមត្ថកិច្ចថៃ បង្រ្កាបបាន ខណះកម្មករអូសរទេះបង្រុងឆ្លងដែនចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ អានបន្ត

Fri,21 December 2018 (Time 05:07 PM)
ដោយ មេត្តា

សមត្ថកិច្ចគយចល័តក្រុងប៉ោយប៉ែតបន្តបង្ក្រាបរថយន្តចង្កូតស្តាំមិនយោគយល់ថា ន,ប ឬខ,មឡើយ!
បន្ទាយមានជ័យ៖ ពិតជាទាន់ចិត្តមែនក្រោយពីមានការបទបញ្ជការពី អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ថាអោយបង្ក្រាបទៅលើរថយន្ត ចង្កូតស្តាំ អត់ពន្ធដែលពាក់ស្លាកលេខ ខ,ម និង ន,បគ្មានការលើកលែងនោះកម្លាំងគយចល័ត ក្រុងប៉ោយប៉ែត ដឹកនាំដោយលោក សាំងណន ស្រាវជ្រាវនិង បានធ្វើការបង្រ្កាប បាន រថយន្ដចង្កូតស្តាំស៊េរីទំនើបមួយគ្រឿងដែលជនខិលខូចលួចនាំចូលពីប្រទេសថៃគេចពន្ធ ដើម្បីបញ្ជូនទៅកាន់ សាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យដើម្បីប្រមូលពន្ធចូលរដ្ឋ។ ប្រតិបត្រការណ៍ ធ្វើឡើងកាលពី ព្រឹកថ្ងៃទី២១ខែធ្នូឆ្នាំ២០១៨នៅ ចំណុច ស្ថិតនៅក្នុងភូមិ សាស្រ្ត ភូមិបាលិលេយ្យ១សង្កាត់ប៉ោយប៉ែតក ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ អានបន្ត

Fri,21 December 2018 (Time 02:15 PM)
ដោយ មេត្តា

សិស្សស្រីជាង២០នាក់ដួលសន្លប់ជាបន្តបន្ទាប់ដោយមិនដឹងមូលហេតុ!
បន្ទាយមានជ័យ៖ ផ្អើលឆុលទាំងព្រឹក ខណៈសិស្សស្រីនៃអនុវិទ្យាល័យបាលិលេយ្យ ចំនួន២០ នាក់បានដួលសន្លប់ជាបន្តបន្ទាប់ ក្រោយពី ចូលរួម ដើររើស សំរាម តាមទីប្រជុំជនក្រុងប៉ោយប៉ែត ក្នុងទិវា បរិស្ថាន ដែលបាន ប្រារព្ធឡើង នៅក្នុងបរិវេណ វត្ត បាលិលេយ្យ ស្ថិតនៅភូមិក្បាលស្ពាន១សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ អានបន្ត

Thu,20 December 2018 (Time 08:03 PM)
ដោយ មេត្តា

លោកជំទាវអភិបាលរងខេត្តប៉ៃលិនម្នាក់ស្លាប់ លោកជំទាវអភិបាលរងខេត្តបន្ទាយមានជ័យរងរបួសធ្ងន់ និងអ្នកបើកបររងរបួសធ្ងន់ដោយសាររថយន្តបីគ្រឿងបុកគ្នាក្នុងទិសដៅបើកបរបញ្ច្រាស់គ្នា នៅក្នុងស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង !
កំពង់ឆ្នាំងៈគ្រោះថ្នាក់ចរាចរណ៍បង្ករឡើងដោយ រថយន្តបីគ្រឿងបុកគ្នា នៅលើផ្លូវជាតិលេខ៥ រអោយលោកជំទាវអភិបាលរងខេត្តប៉ៃលិនម្នាក់បានស្លាប់ ក្នុងពេលបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង និងអភិបាលរងខេត្តបន្ទាយមានជ័យ រងរបួសធ្ងន់ និង កូនប្រុសអភិបាលរងខេត្តប៉ៃលិន ជាអ្នកបើកបររបួសធ្ងន់ ដែលគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពី រសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នៅចន្លោះគីឡូម៉ែត្រ១០៤-១០៥ស្ថិតភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែរបើកបរក្នុងដំណើរបញ្ច្រាសទិសដៅគ្នា ។ អានបន្ត

Thu,20 December 2018 (Time 05:25 PM)
ដោយ មេត្តា

មេកងរយ យោធាឈុតខ្មៅថៃ១២០១ត្រូវបានពលរដ្ឋនៅជាយដែនសសើរ ព្រោះធ្វើអំពើរល្អ!
បន្ទាយមានជ័យ៖ ពាក្យចាស់លោកពោលថា៖ ចូលមកអោយគេស្រលាញ់ទៅវិញអោយគេរឭក យ៉ាងណាមិញ មេកងរយ យោធាឈុតខ្មៅថៃ ១២០១ ដែលឈរជើងការពារព្រំដែនខ្មែរ-ថៃ នៅខ្លងលឹក ស្រុកអរ័ញ ខេត្តស្រះកែវ ដែលតែងតែ យោគយល់ច្រើនចំពោះពលរដ្ឋខែ្មរដែលជួបបញ្ហានៅលើទឹកដីថៃ ដោយលោកមិនប្រកាន់ឬរើសអើងជាតិសាសន៍ ឡើយដោយលោក តែងតែជួយរកយុត្តិធម៌ជូនជនរងគ្រោះជានិច្ចសូម្បីតែពលករខ្មែរដែលចាញ់បោកមេខ្យល់នាំឆ្លងដែនខុសច្បាប់ដាច់បាយដាច់ទឹក ឬត្រូវបានជនខិលខូច ចាប់ជំរិតយកប្រាក់កាសអស់ពីខ្លួនក៏លោកជួយអោយបាយទឹកនិងប្រាក់កាសត្រឡប់ទៅស្រុកវិញជារឿយៗ។ អានបន្ត

Tue,18 December 2018 (Time 11:15 AM)
ដោយ មេត្តា

មេកងរយឈុតខ្មៅថៃកំពុងរកយុត្តិធម៌អោយប្តីប្រពន្ធជនជាតិខ្មែរដែលរងគ្រោះដោយសារជនខិលខូចជំរិតទារប្រាក់ពីពលករខ្មែរ!
បន្ទាយមានជ័យ៖ ពិតជាមិនធ្វើអោយជនរងគ្រោះអស់សង្ឃឹមមែននៅព្រឹកថ្ងៃ១៧ខែធ្នូឆ្នាំ២០១៨នេះលោក ប៊ិន មេបញ្ជាការ យោធាឈុតខ្មៅថៃ កងរយ ១២០១ បានអញ្ជើញពលរដ្ឋខ្មែរ២នាក់ប្តីប្រពន្ធ ដែលត្រូវបានជនខិលខូចមួយក្រុមមានគ្នា២ទៅ៣ក្នុងសម្លៀកបំពាក់ ស៊ីវិលដែលអះអាងថា ជាតម្រួតថៃនោះបានឆែកឆេរនិងកំហែងយកលុយពីពលករខ្មែរ ឥឡូវនេះ លោក បានជួយរកយុត្តិធម៌អោយហើយដែលទង្វើរនេះបានឆ្លុះបញ្ចាំងអោយឃើញថា ប្រទេសថៃពិតប្រទេសដែលគោរពច្បាប់មែន។សូមរង់ចាំអានបន្ត พระบาทสมเด็จพระเจ้าอยู่หัวทรงเรียกร้องความยุติธรรมให้กับคู่รักชาวกัมพูชาที่มีความผิดทางอาญาต่อแรงงานชาวกัมพูชา! Banteay Meanchey: ไม่สิ้นหวังจริงๆในตอนเช้าของวันที่ 17 ธันวาคม พ.ศ. 2561 ถังผู้บัญชาการหน่วยกองทัพสีดำของกองทัพกัมพูชา 1201 สั่งให้กัมพูชาสองคนซึ่งเป็นคู่ที่ข่มขืนกระทำชำเรา 3 ในเครื่องแต่งกายพลเรือนที่อ้างว่าเป็นการจู่โจมของไทยการตรวจสอบและการฟอกเงินจากแรงงานกัมพูชาตอนนี้ เขาได้ช่วยผู้พิพากษาซึ่งสะท้อนให้เห็นว่าประเทศไทยเป็นประเทศที่เคารพกฎหมาย អានបន្ត

Tue,18 December 2018 (Time 09:06 AM)
ដោយ មេត្តា

ចិន២នាក់ ជិះម៉ូតូចាក់សាំង១លីត្រ ឃើញកន្លែងស្ងាត់ ប្លន់លុយអស់ជាង១លានរៀល
ខេត្តស្វាយរៀង ៖ ល្បែងស៊ីសងគឺជារោងចក្របង្កើតបញ្ហាគ្រប់ប្រភេទ ដែល បង្ករភាពអសន្តិសុខក្នុងសង្គមដូចជា អំពើរចោរកម្ម គ្រប់ប្រភេទ អំពើរហឹង្សាក្នុងគ្រួសារនិងសង្គម ជាក់ស្ដែងសសង្ស័យចាញ់ល្បែងជនជាតិចិន២នាក់ ជិះម៉ូតូចូលចាក់សាំង ឃើញកន្លែងស្ងាត់ ក៏គំរាមយកលុយអស់ជាង១លានរៀល។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧៖០០ព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ មានជនជាតិចិន២នាក់ ជិះម៉ូតូមកចាក់សាំង១លីត្រ ហើយបានហុចលុយក្រដាស់៥០ដុល្លារ។ ម្ចាស់ការ៉ាស់សាំងលោក អង សុជា អាយុ៣៨ឆ្នាំ រស់នៅនៅភូមិពោធិ៍ ឃុំមេសថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង និយាយថា ជនជាតិចិន២នាក់ ជិះម៉ូតូចូលចាក់សាំង ឃើញកន្លែងស្ងាត់ ក៏គំរាមយកលុយអស់ជាង១លានរៀល រួចជិះម៉ូតូគេចខ្លួនដោយសុវត្ថិភាព នៅស្រុកចន្ទ្រា។ អានបន្ត

Mon,17 December 2018 (Time 04:13 PM)
ដោយ មេត្តា

គយចល័តក្រុងប៉ោយប៉ែតចាប់រថយន្តស៊េរីទំនើបពាក់ស្លាលេខ ន.ប
បន្ទាយមានជ័យ៖ រថយន្ដចង្កូតស្តាំស៊េរីទំនើបមួយគ្រឿងដែលជនខិលខូចលួចនាំចូលពីប្រទេសថៃគេចពន្ធ ត្រូវបានលោក សាំង ណន ដឹកនាំកំលាំងគយចល័តបង្ក្រាបចាប់បាននៅក្នុងការ៉ាស់ ជួសជុលរថយន្ដមួយនៅក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខណៈ ឆ្នៃដាប់លេខបំពាក់ផ្លាក ន.ប។ អានបន្ត

Mon,17 December 2018 (Time 03:36 PM)
ដោយ មេត្តា

កំាភ្លើងAKស្វ័យបត់១ដើមត្រូវគេប្រទះឃើញនៅ បាតអូរមួយកន្លែង!
បាត់ដំបង៖ពលរដ្ឋម្នាក់ ដើរទៅជីកក្តាម ក្នុងអូរចៃដន្យប្រទះឃើញកាំភ្លើងសង្គ្រាម AK៤៧ស្វ័យបត់១ដើម ដែលមានគ្រាប់ពេញបង់ ត្រូវមនុស្សមិនស្គាល់បានយកទៅប្លុងទុកចោលនៅក្នុងបាតអូរមួយកន្លែងក៏រាយការណ៍ប្រាប់សមត្ថកិច្ចធ្វើការស្រាវជ្រាវក្រោយពីនាំយកមករក្សាទុកស្នងការដ្ឋាននគរបាលខេត្ត ។ អានបន្ត

Mon,17 December 2018 (Time 01:16 PM)
ដោយ មេត្តា

កម្លាំង​នគរបាល​ក្រុង​ច្បារមន​ធ្វើ​ការ​ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀនម្នាក់​ទៅតុលាការ!
កំពង់ស្ពឺ​ ៖​ មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​ច្បារមន​ធ្វើ​ការ​ឃាត់ខ្លួន​រួមជាមួយវត្ថុតាង​ ឧបករណ៍​សំរា​ប់​ប្រើប្រាស់​គ្រឿងញៀន បញ្ជូនទៅកាន់តុលាការ។ អានបន្ត

Sat,15 December 2018 (Time 05:29 PM)
ដោយ មេត្តា

ពលករខ្មែរតែងតែរងគ្រោះព្រោះជនខិលខូចមួយក្រុមអះអាងថាជាតម្រួតនៅព្រំដែនជំរិតទារប្រាក់!
ប៉ោយប៉ែត៖ ត្រីមួយកន្ត្រកស្អុយ១ស្អុយទាំងអស់ ថ្មីៗនេះ បែកធ្លាយព័ត៌មាន ថានៅឃុំ តាប់ប្រាយ៉ា ស្រុកអរ័ញខេត្តស្រះកែវ ប្រទេសថៃ មាន ជនខិលខូច មួយក្រុម ស្លៀកពាក់ ស៊ីវិលតែអះអាងថាជាតម្រួតថៃ តែងតែ ធ្វើសកម្មភាព ដូចចោរប្លន់ដោយ កៀបជំរិតទារប្រាក់ ពីពលរដ្ឋខ្មែរដែលចូលទៅរកស៊ីនៅតំបន់ជាយដែននោះតាមរយះអនុសារណះយោគយល់គ្នាឬហៅថា MOU រវាងខេត្តបន្ទាយមាន និងស្រះកែវដែលទង្វើរទាំងនេះវាបានធ្វើប៉ះពាល់ដល់ កិត្យានុភាពនៃប្រទេសថៃដែលដែលធ្លាប់តែមានកេរ្តិ៍ឈ្មោះក្រអូបសាយនោះគួរតែសមត្ថកិច្ចថៃស្រាវជ្រាវនិងបង្ក្រាបភាពអសកម្មនេះជៀសវាងដូចពាក្យចាស់ថាត្រីមួយកន្ត្រកស្អុយ១ស្អុយទាំងអស់។ អានបន្ត

Fri,14 December 2018 (Time 06:20 PM)
ដោយ សុខលន់

នគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធនឹងអំពើរហឹង្សាកាប់ជនជាតិចិនបញ្ជូនទៅតុលាការ
បន្ទាយមានជ័យ៖ ទីបំផុត ជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីកាប់លើជនជាតិចិនិងជនជាតិខ្មែររយះកន្លងមក ដែលបង្កអោយមានអសន្តិសុខសង្គម ត្រូវបានកំលាំងនគរបាលក្រុងប៉ោយប៉ែតបង្ក្រាបបានហើយ។ កាលពីថ្ងៃព្រហស្បត៍៦កើត ខែមគសិរ ឆ្នាំចសំរិទ្ធិស័ក ពស២៥៦២ត្រូវនិងថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០១៨ កំលាំងអធិការដ្នគរបាលក្រុងប៉ោយ ប៉ែត ដឹកនាំដោយលោក វរៈសេនីយ៍ឯកធិន សុីនដេត អធិការនគរបាលក្រុងប៉ោយប៉ែត ចុះចាប់ជនសង្ស័យដែលធ្លាប់បានប្រព្រឹត្តិសកម្មភាពកាប់ លើជនជាតិចិនិងជនជាតិខ្មែររយះកន្លងមក ដែលបង្កអោយមានអសន្តិសុខសង្គម ។ អានបន្ត

Thu,13 December 2018 (Time 09:58 PM)
ដោយ មេត្តា

ចាប់​ខ្លួនជនជាតិ​ចិនម្នាក់ ក្នុងចំណោម៣នាក់ បន្ទាប់ពីធ្វើសម្មភាព កាត់ចំរុឹង​បង្អួច​ បំណងចូល​លួច​សែងយកទូរដែក ។​
ខេត្តកំពង់ស្ពឺ ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​អម​លាំង និង​កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​ស្រុក សហការ​គ្នា​ជាមួយ​កម្លាំង​សន្តិសុខ​របស់​ក្រុមហ៊ុន​ឯកជន បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ ជា​ជន​ចិន ដែល​ធ្វើ​សកម្មភាព​កាត់​ចម្រឹង​ដែក​បង្អួច ក្នុង​គោលបំណង​ចូល​លួច​យក​ទូដែក ខណៈ​បក្ខពួក​២​នាក់​ទៀត​រត់គេច​ខ្លួន​បាត់ ។ អានបន្ត

Thu,13 December 2018 (Time 08:54 AM)
ដោយ អ៊ុងថាប់រាំង

វត្តមានជនជាតិចិនច្រើនពលរដ្ឋបារម្ភតែអាជ្ញាធរនិងសមត្ថកិច្ចសំងំជួលផ្ទះនិងបើកអនឡាញ!
បន្ទាយមានជ័យ៖ តាំងពីមានវត្តមានជនជាតិចិន កាន់តែច្រើននៅលើទឹកដីនៃ ក្រុងប៉ោយប៉ែត ប្រជាពលរដ្ឋ កំពុងតែ ប្រឈមនឹងភាព អសន្តិសុខ មិនថាតែ បញ្ហាគ្រឿងញៀន អំពើរចោរកម្ម នឹងការវាយកាប់ចាក់គ្នាក៏កំពុងកើតមានពេញបន្ទុកតែម្តង។ចំណែកសមត្ថកិច្ចពាក់ព័ន្ធមិនខ្ចីខ្វល់ ដោយសារតែសំងំកើបលុយពីជួលផ្ទះ នឹងខ្លះទៀតបើកកាស៉ីណូ នឹងបើកអនឡាញដើម្បីអោយជនជាតិចិនលេងយ៉ាងត្រជាក់ចិត្តទៅវិញ។ អានបន្ត

Thu,13 December 2018 (Time 03:53 AM)
ដោយ មេត្តា

បែកធ្លាយរឿងអាស្រូវប្រធាននិងអនុប្រធានមន្ទីពេទ្យបង្អែកស្រុកស្ទោងយ៉ាងកក្រើកបណ្តាញសង្គមហ្វេសប៊ុក!
លើលោកនេះគ្មានទេ អាថ៌កំបាំងផោមក្នុងទឹកក៏គង់តែគេដឹង យ៉ាងណាមិញ អំពើរអាក្រក់ ពុតត្បុតរបស់ ប្រធាននឹងអនុប្រធានមន្ទីពេទ្យបង្អែកស្រុកស្ទោងត្រូវបានពលរដ្ឋបើកកកាយពេញបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។ អានបន្ត

Tue,11 December 2018 (Time 05:29 PM)
ដោយ បុប្ផា

គ្រាន់តែសេវាកម្មសម្រាប់ដីធ្លីមិនមែនជាពន្ធ យករហូតដល់ ២០ម៉ឺនរៀល សម្រាប់ក្រុងប៉ោយប៉ែត
បន្ទាយមានជ័យៈ ដោយមានការភ្ញាក់ផ្អើលបំផុត ក្នុងខណៈពេលដែលមន្ត្រីច្រកចេញចូលតែមួយក្រុងប៉ោយប៉ែត ដែលបានកំណត់ឲ្យប្រជាពលរដ្ឋបង់លុយកាក់ ដ៏ច្រើនសន្ធឹកសន្ធប់ ដែលកំពុងតែប៉ៈពាល់ដល់ជីវភាព របស់ប្រជាពលរដ្ឋយ៉ាងខ្លាំង ។ អានបន្ត

Tue,11 December 2018 (Time 07:30 AM)
ដោយ បុប្ផា

ទិវា សិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ នៅខេត្តបន្ទាយមានជ័យ មានការរឹតត្បិតសិទ្ធិសេរីភាពយ៉ាងខ្លាំង!
បន្ទាយមានជ័យៈ កាលពីថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០១៨ មានសហគមន៍ ៤ មាន សហគមន៍ដីធ្លីថ្មពួក ស្ថិត នៅក្នុងស្រុកថ្មពួក សហគមន៍ថ្មបត់ ឃុំអូបីជាន់ សហគមន៍រងគ្រោះផ្លូវរថភ្លើង និង ពលររដ្ឋរងការបណ្តេញចេញដោយបង្ខំ ក្រុងប៉ោយប៉ែត និង សហគមន៍អូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ត្រូវបានប៉ូលិសហាមឃាត់មិនឲ្យធ្វើដំណើរ ដើម្បីជួបជុំគ្នា ប្រារព្ធទីវាអន្តរជាតិ ១០ ធ្នូ នៅទីរួមខេត្តបន្ទាយមានជ័យ នៅចំណុចមាត់ស្ទឹង ព្រះពន្លាក្រុងសិរីសោភ័ណ ។ អានបន្ត