ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ព័ត៌មានថ្មីបំផុត
ឯកឧត្តម ប៉ែន បូណា៖ កងកម្លាំងនគរបាលជាតិជាឆ្មាំឈរការពារនិងបម្រើប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ ........................... **|** ពលរដ្ឋនៅក្រុងប៉ោយប៉ែត នៅតែទទូចឲ្យអាជ្ញាធរចុះពិនិត្យ ថាតើការដ្ឋានអគាររបស់ឈ្មោះកៅ លីម៉េង សាងសង់ស្របតាមប្លង់ស្ថាបត្យកម្ម ឬក៏យ៉ាងណា? ......................... **|** ឯកឧត្តម ប៉ែន បូណា៖ «យើងត្រូវស្រាក់ដៃគ្នាការពារសន្តិភាព និងគាំទ្ររាជរដ្ឋាភិបាលដើម្បីអនាគតរុងរឿងរបស់កូនចៅយើង» ................ **|** ឯកឧត្តម ប៉ែន បូណា៖ កងកម្លាំងប្រដាប់អាវុធក្នុងសម័យសន្តិភាពមិនចេញច្បាំងទេ តែឈរការពារសន្តិភាពនិងភាពសុខសាន្តរបស់ប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់ ..................... **|** បន្ទាប់ពីសារព័ត៌មានខ្មែរជាយដែនបានផ្សាយ ទាក់ទងនឹងភាពមិនប្រក្រតីនៃ តម្លៃដេញថ្លៃម៉ៅការធ្វើផ្លូវបេតុងគ្មានសរសៃដែកនាសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ភា្លមៗ អភិបាលរាជធានីភ្នំពេញបានចាត់មន្ត្រីជំនាញពាក់ព័ន្ធចុះស្រាវជា្រវយ៉ាងរហ័ស **|** ឯកឧត្តម ប៉ែន បូណា៖ ហេតុអ្វីមានអ្នកចេញមុខការពារអ្នកបង្កើតព័ត៌មានក្លែងក្លាយដើម្បីញុះញង់ឱ្យពលរដ្ឋមានកំហឹងជាមួយរាជរដ្ឋាភិបាល? ................. **|** សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឱ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត …….. **|** ឯកឧត្តម កែវ ផុង ជំនួយការសម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារចល័តថ្នាក់ជាតិ ចុះជួយស្រុកមោងឬស្សី តំណាងដ៏ខ្ពស់ខ្ពស់ឯកឧត្តមជិន ម៉ាលីន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមោងឬស្សី **|** ឯកឧត្តម ប៉ែន បូណា៖ ឱសថដ៏ស័ក្តិសិទ្ធិបំផុតដើម្បីលុបបំបាត់មនោគមន៍វិជ្ជាជ្រុលនិយម គឺការផ្សព្វផ្សាយព័ត៌មានពិតដល់ប្រជាពលរដ្ឋ .................. **|** អភិបាលខេត្តស្តីទីខេត្តបន្ទាយមានជ័យ ប្តឹងគ្រូវិទ្យាល័យហ៊ុនសែនប្រាសាទបាគង ពីបទញុះញង់ឱ្យ ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ពាក់ព័ន្ធរឿងបែកចែកដីតំបន់បី **|** សេរីភាពបញ្ចេញមតិ និងអំពើល្មើសច្បាប់មិនដូចគ្នាទេ ................. **|** ពលរដ្ឋក្រុងប៉ោយប៉ែតឆ្ងល់ ដីបេនឡានដែលរក្សារទុកនៅកន្លែងណា? **|** ពលរដ្ឋម្នាក់ស្នើសុំ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ជួយអន្តរាគមន៍ ករណីសង្ស័យលោកផ្កាយមួយ បង្កើតរឿងហេតុទុច្ចរិត **|** តំណាងពលរដ្ឋ123គ្រួសារស្នើរសុំអន្តរាគមន៍ពីរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីផ្អាកការចុះអនុវត្តន៍ដោយបង្ខំ នៃសាលដីការរបស់តុលាការកំពូល **|** ចេញប្លង់រឹង គ្របលើប្លង់រឹង ពលរដ្ឋរងគ្រោះ ចោទមេភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ថាជាអ្នកបង្កើតរឿង កេងយកផលប្រយោជន៍ជាមួយឈ្មួញ។ **|**

ព័ត៌មានចាស់ៗ

Fri,18 January 2019 (Time 06:10 PM)
ដោយ បុប្ផា

ប្រជាពលរដ្ឋរងគ្រោះ ចំនួន ១៧០ គ្រួសារ រងការមួលបង្កាច់ពីក្រុម ហ៊ុន លីសំអាន ដើម្បីយកដីចំការ !!
បន្ទាយមានជ័យៈ កាលពីថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០១៩ មានក្រុមការងារ តំណាងឲ្យអង្គភាពទីស្តីការ គណរដ្ឋមន្ត្រី ប្រចាំវិមានសន្តិភាព ដែលមានការចូលរួម មានឯកឧត្តម នួន សុខាវី ឩត្តមក្រុមប្រឹក្សាពិ គ្រោះ យោបល់ និងផ្តល់យោបល់ និងជាទីប្រឹក្សារាជរដ្ឋាភិបាល បានចុះទៅដល់ភូមិស្វាយ ឃុំ ថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានទាំងទូរទស្សន៍អ​នឡាញ បានចូលរួមផង ដើម្បីពិនិត្យទៅលើ ករណីជម្លោះដីធ្លី ដែលពាក់ព័ន្ធជាមួយប្រជាពលរដ្ឋ ចំនួន ០៣ភូមិ មានភូមិ កាប់ចោរ ភូមិ គោកស្វាយ ភូមិ ស្វាយ និងពាក់ព័ន្ធចំនួន ០២ ឃុំ មានឃុំភូមិថ្មី និងឃុំ ថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ បើតាមប្រវ​ត្តិដីធ្លី ដែលសារព័ត៌មានខ្មែរជាយដែនទទួល បាននោះ មានលក្ខណៈផ្ទុយទាំងស្រុង ពី ការ បំភ្លឺរបស់លោក វ៉ាន់ សាវឿន ដែលតាំងខ្លួន ជាម្ចាស់ដី១៤ គ្រួសារ ដំណើររឿងនោះមានៈ ដីនៅចំណុចពាក់ព័ន្ធ ៣ ភូមិ និង ពីរឃុំ ស្ថិតនៅក្នុងស្រុកថ្មពួកនេះ ជាដី ចំការ របស់ប្រជាពលរដ្ឋ ១៧០ គ្រួសារ ដែលមានទំហំដី ២៩៣.១៤ហិកតា នៅចំណុចភ្នំព្រះ ព្រំទល់ច្រកនាងមុំ ដែលពួកគាត់ចូល កាន់កាប់អាស្រ័យផលតាមទម្លាប់ ត្រូវបានអាជ្ញាធរ ដែនដី បានយកទៅលក់ឲ្យក្រុមឈ្មួញទិញដី ឲ្យ ក្រុមហ៊ុន លី សំអាន បើតាមប្រភពដែលបញ្ជាក់យ៉ាងច្បាស់ ពីលោក កុល ម៉ក់ អតីតៈមេឃុំថ្មពួក បាន ប្រសាសន៍ថាៈ កាលពីឆ្នាំ២០០៨ គាត់មានការសោកស្តាយយ៉ាងខ្លាំង កន្លែងចំណុចដីចំការពលរដ្ឋ ជា ព្រៃធំៗ តែត្រូវគេកាប់បំផ្លាញពីសំណាក់ក្រុមឈ្មួញ ទិញដីឲ្យក្រុមហ៊ុន លី សំអាន លោកបានចុះហត្ថ លេខាលើពាក្យស្នើសុំកាន់កាប់ដីធ្លីដែរ ដោយសារតែខាងលើៗ បានចុះហត្ថលេខារួចហើយ នៅសល់តែលោកម្នាក់ប៉ុណ្ណោះ ហើយដីដែលលក់នោះ មានទំហំ ២០៤ ហិកតា ទឹកប្រាក់ចំនួន ១៨៨៦០ ដុល្លារ សូម្បីតែលោក ឌៀប ឈួន ជាអតីតៈអភិបាលរងស្រុកថ្មពួកក៏បានដឹងដែរ ។ អានបន្ត

Thu,17 January 2019 (Time 05:10 PM)
ដោយ សុខលន់

ប្រកាស ផ្ទេរភារកិច្ច និង តែងតាំងមុខតំណែងនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនប៉ោយប៉ែត អគ្គនាយកដ្ឋានច្រកទ្វារទី១នៃ អគ្គនាយកអន្តោប្រវេសន៍!
ខេត្តបន្ទាយមានជ័យ៖ លោក ឧត្តមសេនីយ៍ទោ សុឹម សំអាត អត្តលេខ១២២០៩ ពីនាយប៉ុស្តិ៍នគរបាលច្រកទ្វារ អន្តរជាតិប៉ោយប៉ែត ដោយរក្សាមុខតំណែងជា អនុប្រធាន នាយកដ្ឋានច្រកទ្វារទី១ នៃ អគ្គនាយកដ្ឋានអន្តោរប្រវេសន៍ ចំណែកលោកវរសេនីយ៍ឯក ខឹម ចិត្រា អត្តលេខ២០៧៥៧ ពីនាយនគរបាល នៃ អគ្គស្នងការនគរបាលជាតិ ជានាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នាយកដ្ឋានច្រកទ្វារទី១ នៃ អគ្គនាយកដ្ឋានអន្តោរប្រវេសន៍ជំនួសវិញ។ អានបន្ត

Thu,17 January 2019 (Time 05:01 AM)
ដោយ កាកា

ស្វែងយល់អីពន្ធប៉ាតង់ទាំងអស់គ្នា
ពន្ធប៉ាតង់គឺត្រូវបានកំណត់ឱ្យសហគ្រាស ក្រុមហ៊ុនទាំងអស់បង់ប្រចាំឆ្នាំគឺដើម្បីរាប់សហគ្រាស និងក្រុមហ៊ុនទាំងនោះតាមទីតាំងរដ្ឋបាលដែលសហគ្រាស និងក្រុមហ៊ុនស្ថិតនៅ។ (ពន្ធរាប់ចំនួនសហគ្រាសក្រុមហ៊ុន)។ ពន្ធនេះត្រូវបានដាក់ជាប្រយោជន៍ថវិកាថ្នាក់ក្រោមជាតិ។ អានបន្ត

Tue,15 January 2019 (Time 08:50 AM)
ដោយ កាកា

មន្រ្តីជំនាញអគ្គនាយកដ្ឋានកាំកុងត្រូលចុះពិនិត្យបរិមាណនិងគុណភាពប្រេងឥន្ទនៈនៅតាមស្ថានីយមួយចំនួននៅក្នុងខេត្ត
ខេត្តកំពង់ឆ្នាំង៖ មន្រ្តីជំនាញរបស់អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម សហការជា មួយសាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង មន្រ្តីនៃមន្ទីរពាណិជ្ជកម្មខេត្ត នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ បានចុះត្រួតពិនិត្យតាមបណ្ដាស្ថានីយ៍ប្រេងឥន្ធនៈ មួយចំនួននៅក្នុងខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យមើលអំពីបរិមាណលីត្រ និង គុណភាពប្រេងឥន្ធនៈ ដែលម្ចាស់ស្ថានីយប្រេងឥន្ទនៈនៅក្នុងខេត្ត បានកំពុងលក់ជូនអតិថិជន ។ អានបន្ត

Mon,14 January 2019 (Time 09:16 PM)
ដោយ មករា

ខេត្តបាត់ដំបង បានរៀបចំដើរក្បួនព្យុហយាត្រាដើម្បីអបអរសាទរខួបទី៤០ នៃទិវាជ័យជម្នះ ៧មករា (៧មករា ១៩៧៩-៧មករា ២០១៩) !
ព្រឹកថ្ងៃចន្ទ ៩កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៩ ខេត្តបាត់ដំបង បានរៀបចំ ពិធីអបអរសាទរខួបទី៤០ នៃទិវាជ័យជម្នះ ៧មករា (៧មករា ១៩៧៩-៧មករា ២០១៩) ក្រោមអធិបតីភាព ឯកឧត្តម ច័ន្ទ សុផល តំណាងរាស្រ្តមណ្ឌលបាត់ដំបង និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពស់សម្តចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តបាត់ដំបង នៅបរិវេណសួននាគបាញ់ទឹក ក្រុងបាត់ដំបង ។ អានបន្ត

Mon,14 January 2019 (Time 02:51 PM)
ដោយ កញ្ញា

សមត្ថកិច្ច ចម្រុះត្រួតពិនិត្យលក្ខណះបច្ចេកទេសយកលុយឡើងអោយអ្នកណា?ចៅហ្វាយខេត្តសំណូមអោយថតសកម្មភាពនិងយកឈ្មោះមន្ត្រីខិលខូចដែលទារលុយពីរថយន្តតាក់ស៉ី!
បន្ទាយមានជ័យ:ពលរដ្ឋចោទប្រកាន់ ​សមត្ថកិច្ច ចម្រុះ រួមមាន មន្ត្រី នៃមន្ទីរសារធារណះការនិងដឹកជញ្ជូន កម្លាំងនគរបាលចរាចរណ៍ និងកម្លាំងកងរាជអាវុធហត្ថ ខេត្ត បន្ទាយមានជ័យថាបានធ្វើពុតកន្ទេលធំបន្លំដេក ក្បាលទំពេក បន្លំកោរ ដោយយកលេះអនុវត្តន៍បទបញ្ជារសម្តេចអគ្គមហាសេនាបតី តេជោហ៊ុនសែនអោយត្រួតពិនិត្យលក្ខណះ បច្ចេកទេសយានយន្តប្រែក្លាយទៅជាការត្រួតពិនិត្យលុយច្រកការ៉ុងឡើងអោយមេកើយទៅវិញអភិបាលខេត្តបន្ទាយមានជ័យសំណូមពរអោយពលរដ្ឋថតសកម្មភាពនិងយកឈ្មោះមន្ត្រីខិលខូចអោយបានច្បាស់លោកហ្នឹងមានវិធានការ។ អានបន្ត

Mon,14 January 2019 (Time 12:23 AM)
ដោយ មេត្តា

លោកផ្កាយ៤ ធឹមសុផា យកក្រុមគ្រួសាររបស់ខ្លួន១១នាក់ មកកាន់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដែលមានលក្ខណៈជាអគ្គនាយកដ្ឋាន ពូជនិយម
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោកបានស្រាវជ្រាវរកឃេីញថា មានសែស្រឡាយនាយឧត្តមសេនីយ៍ធឹម​ សុផា​ ក្នុងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង​ ក្រសួងមហាផ្ទៃ​រួមមាន : អានបន្ត

Sun,13 January 2019 (Time 02:57 PM)
ដោយ មេត្តា

ពលរដ្ឋចោទប្រកាន់មេប៉ុស្តិ៍ប៉ោយប៉ែតមិនបំពេញកាតព្វកិច្ច បំរើរាស្រ្ត ដោយពួកគាត់គ្រោងដាក់បណ្តឹងបរិហារតែលោកអ៉ឹមសុភារះឆ្លើយថាមិនដែលអសកម្មឡើយ!
ក្រុងប៉ោយប៉ែត៖ ពិតជា យីអ៊ុនដាក់ អារ័ក្ស ធ្វើមែនលោក អ៉ឹម សុភារះ មេ ប៉ុស្តិ៍ នគរបាលរដ្ឋបាលសង្កាត់ ប៉ោយប៉ែត ដែលគេល្បីថា៖បំរើសេវ៉ា ពលរដ្ឋមិនបានល្អ ហើយកន្លងទៅថ្មីៗនេះផ្ទុះរឿងអាស្រូវថាចាឈ្មួញរកស៊ីរថយន្តចង្កូតស្តាំនិងត្រូវបានគយចល័តបង្ក្រាបចាប់យករថយន្តស៊េរីទំនើបអស់មួយគ្រឿងទៀតស្រាប់តែពេលនេះពលរដ្ឋចោទប្រកាន់ថាជាមន្ត្រីគរបាលយុត្តិធម៌ ដែលមិនបំពេញកាតព្វកិច្ច បំរើរាស្រ្ត ដោយពួកគាត់គ្រោងដាក់បណ្តឹងបរិហារទៀតផង។ អានបន្ត

Sat,12 January 2019 (Time 03:45 PM)
ដោយ មេត្តា

សម្តេចតេជា ហ៊ុន សែន បញ្ជាឲ្យទុកតែមន្ត្រីគយ និងនគរបាលអន្តោប្រវេសន៍ នៅតាមច្រកទ្វារព្រំដែន ក្រៅពីនេះដកចេញទាំងអស់
(ភ្នំពេញ)៖ ក្តៅៗយោងតាមគេហទំព័រ freshnewsasiaសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ បានបញ្ជាឲ្យទុកតែ២ស្ថាប័នប៉ុណ្ណោះ គឺស្ថាប័នគយ និងនគរបាលអន្ដោប្រវេសន៍ នៅតាមច្រកទ្វារព្រំដែន ហើយក្រៅពីស្ថាប័នពីរនេះ ត្រូវដកចោលទាំងអស់។ ការសម្រេចយ៉ាង ដូច្នេះរបស់សម្តេចប្រមុខរាជរដ្ឋាភិបាលដើម្បីកុំឲ្យមានភាពស្មុគស្មាញនៅក្នុងការនាំចេញ នាំចូល និងដោះស្រាយការកាត់បន្ថយតម្លៃដើម ចំពោះការនាំចេញ ។ អានបន្ត

Sat,12 January 2019 (Time 08:10 AM)
ដោយ មេត្តា

ខឹងលោកមេប៉ុស្តិ៍ធ្វើឆ្អឹងទទឹងកលោកមេឃុំជ្រោយស្តៅប្រឌិតរឿងទម្លាក់កំហុសថាមេប៉ុស្តិ៍បាញ់គម្រាមដើម្បីចង់ជ្រេចេញអោយឆ្ងាយស្រួលពុករលួយ!
ខេត្តបាត់ដំបង ​៖ លោក ​ហែម សុ​ផុ​ន មេ​ប៉ុ​ស្ដិ៍រដ្ឋបាល​ជ្រោយ​ស្ដៅច្រានចោល ព័ត៌មាន ដែល គេហទំព័រកាសែតកោះសន្តិភាពបានចុះផ្សាយនៅថ្ងៃទី១១ខែមករាឆ្នាំ២០១៩នេះថា៖ សំណុំរឿង​លោក​មេ​ប៉ុ​ស្តិ៍​រដ្ឋបាល​ជ្រោយ​ស្ដៅ ស្រុក​ថ្មគោល ប្រើប្រាស់​អាវុធ​បាញ់​គំរាម​លោក​​មេឃុំ ដោយសារ​ក្ដៅក្រហាយ​សុំ​លោក​មេឃុំ​បើក​ល្បែងស៊ីសងមិនបាន​ថាជារឿងបំភ្លៃខុសពីការពិតដែលមិនអាចទទួលយកបាន។ អានបន្ត

Fri,11 January 2019 (Time 11:30 PM)
ដោយ koko

ទីតាំងស្ដុកឈើលេខពីរឥតច្បាប់មួយកន្លែងរបស់ឈ្មួញគ្មានសមត្ថកិច្ចជំនាញចុះធ្វើការបង្ក្រាប!
ឧត្តរមានជ័យ៖ទីតាំងកន្លែងស្ថុកឈើឥតច្បាប់មួយកន្លែង ស្ថិតនៅចំណុចដីក្រហម ភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលត្រូវបានប្រជាពលរដ្ឋនៅទីនោះបានប្រាប់អ្នកយកព័ត៌មានយើងឲ្យដឹងថា ជាស្ដុកឈើរបស់ឈ្មួញ ជាក់ស្ដែងនៅ ថ្ងៃ សុក្រ ទី ១១ ខែ មករា ឆ្នាំ ២០១៩ វេលាម៉ោង ០៤ និង១០ នាទី ល្ងាច សារព័ត៌មានយើងបានទៅថតផ្ដិតយករូបភាពនៅកន្លែងទីតាំងស្ដុកឈើនោះដោយផ្ទាល់និងបានឃើញគំនរឈើស្ដុកនៅក្នុងទីនោះ ជាច្រើនរាប់សិបម៉ែត្រគីប។ អានបន្ត

Fri,11 January 2019 (Time 09:13 AM)
ដោយ មេត្តា

ទាហានថៃ ចាប់ខ្លួនយុវជនខ្មែរ ដែលលួចលាក់គ្រឿងញៀន(ម៉ាទឹកកក)ជាង៤ក្រាម ពីកម្ពុជាមកប្រគល់ឲ្យជនជាតិថៃ ក្បែ ច្រកទ្វារអន្ថរជាតិប៉ោយប៉ែត !
បន្ទាយមានជ័យ៖យុវជនម្នាក់ពាក់ព័ន្ធនឹងករណី យកថ្នាំញៀនឆ្លងដែនខុសច្បាប់ដោយលួចលាក់គ្រឿងញៀន(ម៉ាទឹកកក)ជាង៤ក្រាម ពីកម្ពុជាមកប្រគល់ឲ្យជនជាតិថៃ នៅច្រកទ្វារអន្ថរជាតិប៉ោយប៉ែតត្រូវបានទាហានថៃក្របួចជាប់នៅក្នុទឹកដីថៃ។ អានបន្ត

Fri,11 January 2019 (Time 08:48 AM)
ដោយ មេត្តា

មុនចូលនិវត្តន៍មហាជនរងចាំមើលថាតើលោកសានស៊ានហូមានសមត្ថភាពបើកផ្លូវជូនពលរដ្ឋ២០០គ្រួសារនៅភូមិក្បាលកោះដែរទេ!
បន្ទាយមានជ័យ៖ដោយអស់ជុំនឿលើលោក សាន ស៊ានហូ ដែលយកពាក្យបណ្ដឹងរបស់ពួកគាត់ ទៅកប់ចោលរយះពេល៨ខែ មិនព្រមដោះស្រាយ តំណាងពលរដ្ឋ២០០គ្រួសារ ក្នុងភូមិក្បាលកោះ ត្រៀមដាក់ពាក្យបណ្ដឹងទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ ដើម្បីឲ្យជួយរកយុត្តិធម៌ ពាក់ពន្ធ័សំណុំរឿង បុគ្គល៣នាក់សង់ផ្ទះបិទផ្លូវរបស់ពួកគាត់ ។ អានបន្ត

Fri,11 January 2019 (Time 08:18 AM)
ដោយ មេត្តា

មហាជនរងចាំមើលតើលោកស្នងការខេត្តបាត់ដំបងអាចចាត់ការទីតាំងចាក់បាល់និងហ្គេមនៅក្បែបេនឡានផ្សារបឹងបានទេព្រោះល្បីថាសមត្ថកិច្ចជាអ្នកបើក!
ខេត្តបាត់ដំបង៖ទោះបីជា មានបទបញ្ជាពីថ្នាក់លើអោយ សមត្ថកិច្ចនគរបាល មូលដ្ឋាន ត្រូវលុបបំបាត់ រាល់ភាពអសកម្មដែលប៉ះពាល់ ដល់គោលការណ៍៩ចំណុចរបស់ភូមិឃុំមានសុវត្ថភាពយ៉ាងណាក្តី ក៏គេសង្កេតឃើញថាមន្ត្រីថ្នាក់ក្រោមមិនអនុវត្តន៍ អោយបានម៉ឹងម៉ាត់ឡើយគឺគេបង្ក្រាបតែកន្លែងណាដែលមិនបានបង់លុយកាក់ដាក់ខែអោយប៉ុណ្ណោះចំណែកកន្លែងណាដែលបង់លុយកាក់អោយឬក៏ជាបក្ខពួកគេវិញគឺលេងតាមចិត្តនៅក្បែរក្លៀកលោកស្នងការក៏គេធ្វើមើលមិនឃើញឡើយ។ អានបន្ត

Thu,10 January 2019 (Time 02:36 PM)
ដោយ មេត្តា

ឃាត់ខ្លួនផ្កាយ១ម្នាក់និងនគរបាល៥នាក់ទៀតនៅខណ្ឌសែនសុខ បន្ទាប់ពីសួរនាំរួចដោះលែងឲ្យមានសេរីភាពវិញ
រាជធានីភ្នំពេញ៖មន្រ្តីនគរបាលប្រមាណ៦នាក់ ក្នុងនោះមានទាំងមន្រ្តីនគរបាលពាក់ផ្កាយមួយម្នាក់ផងដែរ ត្រូវបានកម្លាំងតម្រួតបទបញ្ជា ចាប់ឃាត់ខ្លួន នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ ស្ថិតនៅផ្លូវ១០១៩ សង្កាត់ទឹកថ្លា ខណ្ឌសែនសខ រាជធានីភ្នំពេញ ដោយមិនទាន់មានមូលហេតុច្បាស់លាស់។ អានបន្ត

Wed,09 January 2019 (Time 04:39 PM)
ដោយ មេត្តា

មេកន្ទុយលេខម្នាក់នៅក្នុងក្រុងកំពង់ឆ្នាំង ត្រូវកំលាំងកងរាជអាវុធហត្ថចាប់ខ្លួន!
ខេត្តកំពង់ឆ្នាំង៖ កងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំងឃាត់ខ្លួនមេកន្ទុយលេខម្នាក់បញ្ជូនទៅកាន់តុលាការ។ ប្រតិបត្រការណ៍ចាប់ឃាត់ខ្លួននេះធ្វើឡើងកាលពីរសៀលថ្ងៃទី៧ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ អានបន្ត

Wed,09 January 2019 (Time 04:27 PM)
ដោយ មេត្តា

វាយ​ប្លន់​យកលុយ​ប្រមាណ ​១០​ម៉ឺ​ដុល្លា​ ពីចៅហ្វាយជនជាតិចិន​ រួចគេចខ្លួនបាត់ស្រមោល
ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់ ត្រូវបាន​អ្នកបើករថយន្ត​របស់​ខ្លួន​ វាយ​ប្លន់​យកលុយ​អស់ ប្រមាណ​ ​១០​ម៉ឺន​ដុល្លារ​អាមេរិក ខណៈ​បើករថយន្ត​មកដល់​កន្លែង​ស្ងាត់ ។ ហេតុការណ៍ នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ១០​និង​១៥​នាទី ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៩ ស្ថិតនៅតាម​ផ្លូវលំ​ភូមិ​សំរោង សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ ។​ អានបន្ត

Wed,09 January 2019 (Time 03:18 PM)
ដោយ មេត្តា

មេជាងបោកលុយប្តឹងនគរបាលក្រុងប៉ោយប៉ែតមិនកើតការដាក់បណ្តាសសារជំនួស!
បន្ទាយមានជ័យ៖ នេះពិតជារឿងដែលហួសចិត្តពេកណាស់សំរាប់ សមត្ថកិច្ច នគរបាលខេត្ត បន្ទាយមានជ័យ ដែលត្រូវបាន ពលរដ្ឋរិះគន់ ថា៖ខ្វះការយកចិត្តទុកដាក់ស្រាវជ្រាវរកមុខសញ្ញាជនឆបោក ខណះដែលជនរងគ្រោះជាម្ចាស់ទ្រព្យស្វះស្វែង រកកិច្ចអន្តរាគមន៍នោះ ប្រឹងប្រែងដាក់ពាក្យ បណ្តឹង អស់ជំនឿដោយសារតែដាក់បណ្តឹងជាច្រើនខែតែគ្មានលទ្ធផលហើយរងគ្រោះបែមកដាក់បណ្តាសារទៅវិញ។ អានបន្ត