ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ព័ត៌មានថ្មីបំផុត
ឯកឧត្តម ប៉ែន បូណា៖ កងកម្លាំងនគរបាលជាតិជាឆ្មាំឈរការពារនិងបម្រើប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ ........................... **|** ពលរដ្ឋនៅក្រុងប៉ោយប៉ែត នៅតែទទូចឲ្យអាជ្ញាធរចុះពិនិត្យ ថាតើការដ្ឋានអគាររបស់ឈ្មោះកៅ លីម៉េង សាងសង់ស្របតាមប្លង់ស្ថាបត្យកម្ម ឬក៏យ៉ាងណា? ......................... **|** ឯកឧត្តម ប៉ែន បូណា៖ «យើងត្រូវស្រាក់ដៃគ្នាការពារសន្តិភាព និងគាំទ្ររាជរដ្ឋាភិបាលដើម្បីអនាគតរុងរឿងរបស់កូនចៅយើង» ................ **|** ឯកឧត្តម ប៉ែន បូណា៖ កងកម្លាំងប្រដាប់អាវុធក្នុងសម័យសន្តិភាពមិនចេញច្បាំងទេ តែឈរការពារសន្តិភាពនិងភាពសុខសាន្តរបស់ប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់ ..................... **|** បន្ទាប់ពីសារព័ត៌មានខ្មែរជាយដែនបានផ្សាយ ទាក់ទងនឹងភាពមិនប្រក្រតីនៃ តម្លៃដេញថ្លៃម៉ៅការធ្វើផ្លូវបេតុងគ្មានសរសៃដែកនាសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ភា្លមៗ អភិបាលរាជធានីភ្នំពេញបានចាត់មន្ត្រីជំនាញពាក់ព័ន្ធចុះស្រាវជា្រវយ៉ាងរហ័ស **|** ឯកឧត្តម ប៉ែន បូណា៖ ហេតុអ្វីមានអ្នកចេញមុខការពារអ្នកបង្កើតព័ត៌មានក្លែងក្លាយដើម្បីញុះញង់ឱ្យពលរដ្ឋមានកំហឹងជាមួយរាជរដ្ឋាភិបាល? ................. **|** សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឱ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត …….. **|** ឯកឧត្តម កែវ ផុង ជំនួយការសម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារចល័តថ្នាក់ជាតិ ចុះជួយស្រុកមោងឬស្សី តំណាងដ៏ខ្ពស់ខ្ពស់ឯកឧត្តមជិន ម៉ាលីន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមោងឬស្សី **|** ឯកឧត្តម ប៉ែន បូណា៖ ឱសថដ៏ស័ក្តិសិទ្ធិបំផុតដើម្បីលុបបំបាត់មនោគមន៍វិជ្ជាជ្រុលនិយម គឺការផ្សព្វផ្សាយព័ត៌មានពិតដល់ប្រជាពលរដ្ឋ .................. **|** អភិបាលខេត្តស្តីទីខេត្តបន្ទាយមានជ័យ ប្តឹងគ្រូវិទ្យាល័យហ៊ុនសែនប្រាសាទបាគង ពីបទញុះញង់ឱ្យ ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ពាក់ព័ន្ធរឿងបែកចែកដីតំបន់បី **|** សេរីភាពបញ្ចេញមតិ និងអំពើល្មើសច្បាប់មិនដូចគ្នាទេ ................. **|** ពលរដ្ឋក្រុងប៉ោយប៉ែតឆ្ងល់ ដីបេនឡានដែលរក្សារទុកនៅកន្លែងណា? **|** ពលរដ្ឋម្នាក់ស្នើសុំ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ជួយអន្តរាគមន៍ ករណីសង្ស័យលោកផ្កាយមួយ បង្កើតរឿងហេតុទុច្ចរិត **|** តំណាងពលរដ្ឋ123គ្រួសារស្នើរសុំអន្តរាគមន៍ពីរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីផ្អាកការចុះអនុវត្តន៍ដោយបង្ខំ នៃសាលដីការរបស់តុលាការកំពូល **|** ចេញប្លង់រឹង គ្របលើប្លង់រឹង ពលរដ្ឋរងគ្រោះ ចោទមេភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ថាជាអ្នកបង្កើតរឿង កេងយកផលប្រយោជន៍ជាមួយឈ្មួញ។ **|**

ព័ត៌មានចាស់ៗ

Sun,09 September 2018 (Time 10:34 AM)
ដោយ មេត្តា

ម្តាយរវល់តែដាំស្លរនិងខ្វះការប្រុងប្រយ័ត្នបណ្តាលឱ្យកូនប្រុសអាយុ១៧ខែលង់ទឹកស្លាប់!!
ខេត្តកណ្តាល៖ មានកូនចៅតូចៗគួរតែគួរប្រុងប្រយ័ត្នអោយបានខ្ពស់ចំពោះ ទឹក នៅក្បែរផ្ទះតែប្រហែស បន្តិច ច្បាស់ជាទឹកភ្នែកជូតក្បាលជង្គង់ មានវិប្បដិសារីមួយជីវិតដូចករណីខាងលើមិនខាន។កាលពីថ្ងៃទី០៨ខែកញ្ញាឆ្នាំ២០១៨វេលាម៉ោង ១០និង៣០នាទីនៅចំណុចស្ថិតក្នុងភូមិក្តីកណ្តាលឃុំសារិកាកែវស្រុកល្វាឯមខេត្តកណ្តាល ។ អានបន្ត

Sat,08 September 2018 (Time 10:08 PM)
ដោយ មេត្តា

លោកវរសេនីយ៍ឯកធិនស៉ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែតត្រូវបានពលរដ្ឋសសើរថាជាអធិការគំរូ!
ក្រុងប៉ោយប៉ែត: ដោយសារតែមើលឃើញ នូវសកម្មភាព នៃការចុះបង្ការទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសនានាជុំវិញក្រុងប៉ោយប៉ែតដោយមិនគិតពីការហត់នឿយទាំងថ្ងៃទាំងយប់នោះលោកវរសេនីយ៍ឯកធិនស៉ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត ត្រូវបានកងកម្លាំង ក្រោមឱវាទនិងប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតគោរពស្រលាញ់និងលើកសសើរថាជា អធិការគំរូដោយ ធ្វើសកម្មភាពបង្ក្រាបបទល្មើសដូចភ្លៀងរលឹម។ អានបន្ត

Sat,08 September 2018 (Time 10:47 AM)
ដោយ មេត្តា

លោក វេជ្ជបណ្ឌិត យី គក់ និងក្រុមគ្រួសារព្រមទាំងឳសថមួយចំនួនពីលោកវេជ្ជ បណ្ឌិត សន សុខ បានធ្វើអំណោយសប្បុរសធម៍ប្រគល់រថយន្តសង្គ្រោះមួយគ្រឿងជូនលោកស្នងការនគរបាលខេត្ត បាត់ដំបងសម្រាប់បម្រើប្រយោជន៍សាធារណៈជន!
បាត់ដំបង ៖ ដោយមើលឃើញអំពីតម្រូវការចាំបាច់ក្នុងការជួយសង្រ្គោះអាយុជីវិតរបស់ប្រជាពលរដ្ឋនៅក្នុង ខេត្តបា​ត់ដំបង ក្នុងខណៈដែលពួកគាត់ជួបឧប្បត្តិហេតុគ្រោះថា្នក់ចរាចរណ៍ គ្រោះថ្នាក់ដោយប្រការផ្សេងៗ ឬមានជម្ងឺ ដែលត្រូវប្រើប្រាស់មធ្យោ​បាយសង្រ្គោះប្រកបដោយប្រសិទ្ឋិភាព ក៏ដូចជាការពិនិត្យព្យាបាលជម្ងឺដល់កងកម្លាំង នគរបាល ក្រុមគ្រួសារនគរបាលនិងប្រជាពលរដ្ឋដែលនៅ​ទីឆ្ងាយពីមណ្ឌលសុខភាព ។ លោក វេជ្ជបណ្ឌិត យី គក់ និងក្រុមគ្រួសារព្រមទាំងឳសថមួយចំនួនពីលោកវេជ្ជ បណ្ឌិត សន សុខ បានធ្វើអំណោយសប្បុរសធម៍ប្រគល់រថយន្តសង្គ្រោះមួយគ្រឿងជូនលោកស្នងការនគរបាលខេត្ត បាត់ដំបងដើម្បីប្រយោជន៍សាធារណៈជនហើយជាមួយគ្នានេះ ឯកឧត្តម ស្នងការក៏បានទទួលនូវឳសថសម្រាប់ព្យាបាលជម្ងឺក្រពះ ឡើងសម្ភាធឈាមនិងទឹកនោមផ្អែម ចំនួន ៦.០០០គ្រាប់ពីលោកវេជ្ជបណ្ឌិត សន សុខ ប្រធានមន្ទីរសម្ភពសុខសម្ភពស្ថិតនៅក្រុងបាត់ដំបងផងដែរ ។ អានបន្ត

Sat,08 September 2018 (Time 06:42 AM)
ដោយ តុលា

អាងខ្លួនមានអំណាច យកសុទ្ធតែគ្រឿងចក្របិទស្លាក ក្រសួងអភិវឌ្ឍន៍ជនបទ មកឈូសបំផ្លាញផលដំណាំ និងចាក់អាចម៍ដីចង់លុបផ្ទះពលរដ្ឋបំណងរំលោភយកដី
ខេត្តឧត្ដរមានជ័យៈនៅថ្ងៃទី០៧ខែកញ្ញាឆ្នាំ២០១៨នេះ អាជ្ញាធរក្រុងសំរោងបានទៅធ្វើការ បោះបង្គោលព្រំដី លំនៅដ្ឋាន មួយកន្លែងដម្បីរងចាំការដោះ រវាងជនរំលោភយក និងជាពលរដ្ឋជាម្ចាស់កម្មសិទ្ធដែលជាម្ចាស់ផ្ទះបានប្ដឹង ទៅអាជ្ញាធរក្រុងសំរោង នៅ ពេលដែល មានគ្រឿងចក្រជាច្រើនគ្រឿង មានបិទស្លាក ក្រសួងអភិវឌ្ឍន៍ជនបទ មកធ្វើសកម្មភាព ឈូសឆាយបំផ្លាញផលដំណាំដើមស្វាយធំៗអស់ជាង៣០ដើម និងចាក់អាចម៍ដីលុបផ្ទះបំបាតភស្តាង បំណងរំលោភយកដីពលរដ្ឋ ស្លូតត្រង់។ អានបន្ត

Sat,08 September 2018 (Time 06:01 AM)
ដោយ មេត្តា

ជាប់បារ៉ាសប៉ូលិសជនសង្ស័យបាញ់តដៃកន្លះម៉ោងទីបំផុត​រត់ចោល​គ្រឿងញៀន​ជាង៤លាន​គ្រាប់!
ថៃ៖ ផ្ទុះអាវុធដាក់គ្នា ជាងកន្លះម៉ោងខណះរថយន្តមួយ​បាំង​កន្លះ(pickup)ដឹកថ្នាំញៀន​មេ​តំ​ហ្វី​តា​មីន​ជាង៤,៤លាន​គ្រាប់ និង​មេ​តំ​ហ្វី​តា​មីន​ក្រាម(ម៉ា​ទឹកកក)ចំនួន៩៧គីឡូក្រាមប៉ុនប៉ងបើកបំបុកប៉ារាស់របស់ប៉ូលិសខេត្ត​ឈៀង​ម៉ៃលទ្ធផលសមត្ថកិច្ចចាប់បានរថយន្តនិងគ្រឿងញៀនចំណែកជនសង្ស័យរត់គេចខ្លួនអស់ទាំងខ្លួនមានរបួសខ្លះផង។ អានបន្ត

Fri,07 September 2018 (Time 10:11 PM)
ដោយ កញ្ញា

ពលរដ្ឋឆ្ងល់ថាតើរដ្ឋមន្ត្រីកសិកម្មនិងរដ្ឋមន្ត្រីបរិស្ថានទុកមន្ត្រីទីងមោងចាំចាប ដែលមិនបង្ក្រាបបទល្មើសអោយស៊ីប្រាក់ខែរដ្ឋធ្វើអីបើរថយន្តដឹកឈើកក្រើកដីចាប់មិនបាននោះ!
ឧត្តរមានជ័យ៖ ព្រៃឈើរលាយហិនហោច ដោយសារតែមន្ត្រី ទទួលសំណែន ពី ឈ្មួញឈើ ធ្វើពុតជាភ្នែកខ្វាក់មើលមិនឃើញ ត្រចៀកថ្លង់ស្តាប់មិនឮខណៈដែលរថយន្តដឹកឈើយ៉ាងកក្រើកដីឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយបំផ្លាញ ផ្លូវ ស្ពាននិងថ្នល់ថែមទៀតក៏មន្ត្រីចោលម្សៀតមិនខ្ចីខ្វល់តើល្មមដល់ពេលលោក រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងលោករដ្ឋមន្ត្រីក្រកសួងសិកម្ម ត្រូវពិនិត្យនិងដោះដូរចេញដាក់ជំនួសវិញនូវមន្ត្រីស្នេហាជាតិពិតប្រាកដ?។ អានបន្ត

Fri,07 September 2018 (Time 10:10 PM)
ដោយ មេត្តា

ពលករប្រុងលើកគ្នាជួបចៅហ្វាយខេត្តទើបលោកស័ក្តិ4ប្រគល់ប្រាក់និងឯកសារវិញ!
បន្ទាយមានជ័យ៖ក្លិនស្អុយអសោចជ៍ដូចបែកពាងប្រហុកនៅមុខសាលាខេត្តបន្ទាយមានជ័យខណៈលោកស័ក្តិ4នគរបាលឆ្មាំទ្វារចេញចូលសាលាខេត្តបន្ទាយមានជ័យម្នាក់រកស៊ីរត់ការធ្វើប័ណ្ណឆ្លងដែនបោកប្រាស់ពលករជាច្រើននាក់យកប្រាក់ម្នាក់ជាង2000បាតតែមិនទទួលខុសត្រូវរយៈពេលជាង2ខែទីបំផុតឲ្យប្រាក់និងឯកសារវិញក្រោយពីក្រុមពលករប្រុងលើកគ្នាតវ៉ាជួបលោកអភិបាលខេត្តបាតុភាពនេះបានផ្ទុះឡើងកាលពីព្រឹកថ្ងៃទី6ខែកញ្ញាឆ្នាំ2018នៅមុខសាលាខេត្តបន្ទាយមានជ័យតែម្តង។ អានបន្ត

Fri,07 September 2018 (Time 10:36 AM)
ដោយ ជា តារា

ទស្សនៈកិច្ចសិក្សា ដឹកនាំឲ្យអង្គការNGOs Forum ទៅប្រទេសថៃ រយៈពេល ៥ ថ្ងៃ
ប្រទេសថៃៈ កាលពីថ្ងៃទី ០៣ដល់ថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ២០១៨ អង្គការ NGOs Forum បានដឹកនាំទស្ស នៈកិច្ចសិក្សា ទៅកាន់ស្រុក វ៉ាងណាំគាវ ខេត្តនគររាជសីមា ប្រទេសថៃ ដែលសមាជិក ៤៦ រូប ដើម្បី ទស្សនៈកិច្ចសិក្សានៅក្នុងតំបន់នោះ ដែលកាលពីមុនធនធម្មជាតិកន្លែងនេះ ត្រូវបានគេបំផ្លិញបំផ្លាញ ហើយឥឡូវក្រោមយកចិត្តពីរាជ រដ្ឋាភិបាល ដែលមានការចូលរួម សហគមន៍ រដ្ឋបាលព្រៃឈើ ហើយ និង អង្គការមិនមែនរដ្ឋភិបាល ទើបមានព្រៃឈើបាននៅសេសសល់ ។ ក្នុងទស្សនៈកិច្ចសិក្សានេះ ដែលមានសង្គមស៊ីវិល សហគមន៍ ហើយនិងអាជ្ញាធរពាក់ព័ន្ធ មានខាងមន្ត្រីក្រសួងយុត្តិធម៌ ទីប្រឹក្សា រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល មានមន្ត្រីផ្សេងៗរបស់ប្រទេសកម្ពុជា ក៏បានចូលទស្សនៈកិច្ចសិក្សានេះ ដែរ ។ អានបន្ត

Fri,07 September 2018 (Time 06:55 AM)
ដោយ មេត្តា

ក្រោយធ្លាយព័ត៌មានពុករលួយ លោកមីន រស្មី កាន់តែផ្គើនខ្លាំង ព្រោះអាងឪពុក ជាអភិបាលខេត្តព្រះសីហនុ!
គិតទៅពាក្យចាស់តែងពោលថា “ដំ​រីងាប់មិនអា​ចយកចង្អេរបាំ​​​​​​​​​​ងជិតទេ” យ៉ាង​​​​​​​​​​ណា មិញ ករណី​​​​​​​​​លោក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មីន រស្មី ស្នងការរងន​​​​​​​​​​​​​គរបាល​​​​​​​​​​​ខេត្ត​​​​​​​​​​​កោះកុង ​​​​​​​​​​ទទួលផែន​​​​​​​​​​​ប្រឆាំង​​​​​​​​​បទ ល្មើសសេ​​​​​​​​​​​ដ្ឋកិច្ច និងជា​​​​​​​​​​កូនប​​​​​​​​​​ង្កើតលោ​​​​​​​​​​​​​​​​​ក យន្ត មីន អភិបាលនៃគណៈអភិ​​​​​​​​​​បាលខេត្ត ព្រះ​​​​​​​​​សីហនុ ត្រូវបាន​​​​​​​​​​គេខ្សឹបខ្សៀវទម្លា​​​​​​​​​យពីភាព​​​​​​​​​​​មិនប្រក្រ​​​​​​​​​​តីរបស់​​​​​​​​​​​ស្នង​​​​​​​​​​​​​​​​​​​​ការរងវ័យក្មេងរូប នេះ មា​​​​​​​​​​នច្រើនករណីស្ទើរ​​​​​​​​​​​ធំក្លិនដូច​​​​​​​​​​​​​​​​​​​បែកពាងប្រ​​​​​​​​​​កហុក​​​​​​​​​​​​​​​​​​​​​​​​​​​​​ទៅហើយ ។ បន្ទាប់ពីរឿងរ៉ាវមួ​​​​​​​​​​យចំនួនត្រូវបា​​​​​​​​​​​​​​នមន្រ្តីតាមន្ទីរ​​​​​​​​​​​​​​​​​​​ជុំវិញខេត្ត សមត្ថកិច្ច អាជីវករ អ្នក ដឹក​​​​​​​​​​ជញ្ជូនទំនិ​​​​​​​​​​​​​​​​​​​​​​​​​​​​​ញ រិះគន់ និងចាត់ទុកលោក មីន រស្មី ជាជន​​​​​​​​​ស្រេកឃ្លាននៃអំ​​​​​​​​​​ពើពុករលួ​​​​​​​​​​យ ខ្វះការ​​​​​​​​​​ទទួលខុសត្រូ​​​​​​​​​​​វ គ្រប់គ្រ​​​​​​​​​​​ងកងកម្លាំ​​​​​​​​​​​​​​​​​​​​ង និងបណ្តែតបណ្តោយ​​​​​​​​​​ឲ្យមន្រ្តីរបស់ខ្លួ​​​​​​​​​នដាក់ កុ​​​​​​​​​​​​​​​​​​​​ងត្រូលជជុះ ​​​​​​​​​​ប្រើប្រាស់រថយ​​​​​​​​​​ន្តជាម​​​​​​​​​ធ្យោបាយ​​​​​​​​​​សម្រាប់​​​​​​​​​​ដេញកា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក់ចាប់ រថយន្ត​​​​​​​​​​​ដឹកទំនិញ រ​​​​​​​​​​ថយន្តដឹកផែ្ល​​​​​​​​​ឈើ រថយន្ត​​​​​​​​​ដឹកប្រហិត​​​​​​​​​​​​​​​​​​​​​ ។ល។ អានបន្ត

Fri,07 September 2018 (Time 06:33 AM)
ដោយ មេត្តា

មេព្រៃនិងមន្ដ្រីបរិស្ថាន អាជ្ញាធរមូលដ្ឋាន នៅស្រុកត្រពាំងប្រាសាទ អសត្ថភាពនៅការបង្ក្រាបបទល្មើសព្រៃឈើដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព្វ!
ខេត្តឧត្តរមានជ័យ:ពលរដ្ឋចោទប្រកាន់ថាមេព្រៃនិងមន្ដ្រីបរិស្ថាន អាជ្ញាធរមូលដ្ឋាន នៅស្រុកត្រពាំងប្រាសាទ អសត្ថភាពនៅការបង្ក្រាបបទល្មើសព្រៃឈើខណៈ ជនខិលខូច លួចកាប់និងដឹកជញ្ជូនចេញពីភ្នំពល់ក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព្វយកមកលាក់ទុកក្នុងភូមិតាមផ្ទះអ្នកស្រុកដើម្បីទុកលក់អោយឈ្មួញ។ អានបន្ត

Thu,06 September 2018 (Time 04:23 PM)
ដោយ មេត្តា

លោកអធិការសៅសារឿនអធិការស្រុកថ្មពួកត្រូវបានប្រជាពលរដ្ឋនិងកូនចៅ សសើរថាជាអ្នកដឹកនាំល្អ!
បន្ទាយមានជ័យ៖ក្រោយភ្លៀងមេឃស្រឡះ បន្ទាប់ពីលោកអ៊ុកសុផាត អតីតអធិការមុនដែលអសមត្ថភាព ក្នុងការដឹកនាំនិងបង្ករភាព ល្អក់កករដោយបានធ្វើអោយប៉ះពាល់ដល់ទឹកចិត្តប្រជាពលរដ្ឋ នៅក្នុងស្រុកថ្មពួក នេះ ជាច្រើនអោយខឹងសម្បានោះ ពេលនេះលោកសៅសារឿនជា អធិការថ្មី មិនត្រឹមតែធ្វើអោយប្រជាពលរដ្ឋស្រលាញ់ទេសូម្បីតែកូនចៅនៅក្នុងអង្គភាពនេះក៏ពេញចិត្តពេញថ្លើមដោយសារមានមេល្អចេះយកចិត្តទុកដាក់កូនចៅនិងអភិវឌ្ឍន៍អង្គភាពអោយរីកចំរើនផងដែរ។ អានបន្ត

Wed,05 September 2018 (Time 02:09 PM)
ដោយ មេត្តា

លោកគ្រូ អ្នកគ្រូ​បង្រៀន​នៅ​សាលា​អនុ​វិទ្យាល័យ​សម្តេចឪ ប្រឆាំងជាមួយនឹងការសម្រេចចិត្តរបស់អភិបាលខេត្ត ព្រោះតែគាត់ចង់កាត់ដីសាលាដើម្បីធ្វើផ្លូវ!
ខេត្ត​ព្រះ​សីហ​នុ៖លោកគ្រូ អ្នកគ្រូ​បង្រៀន​នៅ​សាលា​អនុ​វិទ្យាល័យ​សម្តេចឪ ប្រឆាំងជាមួយនឹងការសម្រេចចិត្តរបស់អភិបាលខេត្ត ព្រោះតែគាត់ចង់កាត់ដីសាលាដើម្បីធ្វើពង្រីកផ្លូវខាងកើត​ក្រោយ​សាលា​រៀន​ជាប់​របង​សាលា​ក្នុង​ទំហំ​ទទឹង​៣​ម៉ែត្រ​×៤២០​ម៉ែត្រ តាម​លិខិតស្នើ​សុំ​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ខាងលើ​លេខ​១៧៤៧/១៨ ដាក់​ជូន​លោក​អភិបាលខេត្ត ដើម្បី​សម្រេច​ផ្តល់​ដី​ចំណុច​ខាងលើ​ក្នុង​ការ​ពង្រីក​ផ្លូវ ជូន​ដល់​សហគមន៍​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ដ្ឋា​ន​ខាងក្រោយ​សាលារៀន​នោះ។ អានបន្ត

Mon,03 September 2018 (Time 09:33 PM)
ដោយ កញ្ញា

បែកធ្លាយរឿងអាស្រូវគយចល័តរបស់គយ ក្រសួងដែលបង្ក្រាបហាងលក់គ្រឿងបន្លាស់ រថយន្តនៅក្រុងសិរីសោភ័ណព្រោះមិនបានបង់ខែក្រៅផ្លូវការជូនលោកអាតអឿតនិងលោកឈុនសុធាវណ្ណារី!
បន្ទាយមានជ័យ៖មានរឿងគួរអស់សំណើចមួយបានផ្ទុះឡើងដោយសារសមត្ថកិច្ចមួយក្រុមបានចុះបង្ក្រាបហាងលក់គ្រឿងបន្លាស់រថយន្តនៅកណ្តាលក្រុងសិរីសោភ័ណដែលគេសង្ស័យថាមិនទាន់បានបង់ខែក្រៅផ្លូវការជូនលោកអាតអឿននិងលោកឈុនសុធាវណ្ណារី។ អានបន្ត

Mon,03 September 2018 (Time 09:18 PM)
ដោយ កញ្ញា

ចៅហ្វាយក្រុងប៉ោយប៉ែតសន្យាតែមិនព្រមដោះស្រាយពលរដ្ឋសហគមន៍ផ្លូវរថភ្លើងមកបាតុកម្មនៅមុខសាលាក្រុងទាំងព្រឹកដើម្បីរំលឹកគាត់អោយពន្លឿនការដោះស្រាយ!
បន្ទាយមានជ័យ: ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវជាតិលេខ៥មកដល់ចំណុចមុខសាលា ក្រុងប៉ោយប៉ែតដែលស្ថិតនៅក្នុងភូមិ គីឡូម៉ែត្រលេខ៤សង្កាត់ផ្សារកណ្តាលមានការភ្ញាក់ផ្អើលនឹងហួសចិត្តជាខ្លាំងដោយសារតែបានឃើញប្រជាពលរដ្ឋសហគមន៍ផលប៉ះពាល់គំរោងផ្លូវដែកក្រុងប៉ោយប៉េត មួយក្រុមមានទាំងមនុស្សចាស់និងកូនក្មេងផងបានមកឈផ្តុំគ្នា តវ៉ា ដោយអហឹង្សា នៅខាងមុខសាលាក្រុងប៉ោយប៉ែតទាំងព្រឹកតែម្តង។ អានបន្ត

Mon,03 September 2018 (Time 04:55 PM)
ដោយ មេត្តា

ជនជាតិថៃម្នាក់បានចងករនៅក្នុងផ្ទះជួលរបស់លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរងខេត្តបន្ទាយមានជ័យ!
ប៉ោយប៉ែត: ជនជាតិថៃម្នាក់បានសំរេចចិត្តចងកសម្លាប់ខ្លួនឯងនៅខាងក្រោយបន្ទប់ជួលលេខ០៧៦ ជាន់ទី៤ ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលទាំងព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងផ្ទះជួលរបស់លោក ឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរង ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ អានបន្ត

Mon,03 September 2018 (Time 09:18 AM)
ដោយ មេត្តា

ស្រវឹងស្រា ចុះមុជទឹកស្រះ បណ្តាលអោយរអិលជើងធ្លាក់ទៅទឹកជ្រៅ លង់ទឹកស្លាប់តែម្តង!
ខេត្តបាត់ដំបង:ស្ត្រីម្នាក់បានលង់ទឹកស្លាប់យ៉ាងអណោចអធ័ម្មខណះដែលនារីរងគ្រោះផឹកស្រាស្រវឹងរួចចុះមុជទឹកស្រះ បណ្តាលអោយរអិលជើងធ្លាក់ទៅទឹកជ្រៅ លង់ទឹកស្លាប់តែម្តង។ ហេតុការណ៍នេះ បានកើតឡើងនៅ វេលាម៉ោប្រហែល១៧៖៤០នាទីថ្ងៃអាទិត្យ ៧ រោច ខែស្រាពណ៌ ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ស្ថិតនៅក្នុងក្រុមទី០៧ ភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ។ អានបន្ត

Sun,02 September 2018 (Time 05:28 PM)
ដោយ មេត្តា

តើឯកឧត្ដមឱម យិនទៀង និងឯកឧត្ដមជាសុផារ៉ា គិតយ៉ាងណា បើដីរង្វង់មូលក៏បាត់ដីបឹងក៏បង់ដោយស្នាដៃប្រធានមន្ទីសុរិយោដីខេត្តឧត្តរមានជ័យ
ខេត្តឧត្តរមានជ័យៈ តើអង្គភាពប្រយុទ្ធប្រឆាំងនិងអំពើពុករលួយ(ACU) ឯកឧត្ដមឱម យិនទៀង និងឯកឧត្ដម ជាសុភារ៉ា គិតយ៉ាងណា ?ចំពោះការបាត់បង់ដីបឹងរមនិយដ្ឋានផ្ទះតាម៉ុក និងអតីតរង្វង់មូលស្រឡៅស្រោង ដែលជារដីសាធារណៈរបស់រដ្ឋ ត្រូវបានលោកគឹម គាវិន ប្រធាន មន្ទីរៀបចំដែនដីនិងសុរិយដី ខេត្តឧត្តរមានជ័យបាន ចុះបញ្ជីជូនដល់បុគ្គល(ឯកជន)រួចហើយនោះនិងធ្វើជាកម្មសិទ្ធរបស់ខ្លួនដោយផ្ទាល់នោះ។ អានបន្ត

Sat,01 September 2018 (Time 05:17 AM)
ដោយ មេត្តា

កម្លាំងកងរាជអាវុធហត្ថ និងប៉ូលីសអាំងទ័រប៉ូលនៃប្រទេសថៃ សហការអនុវត្តដីកា ចាប់ខ្លួនជនជាតិថៃ ដែលប្លន់សម្លាប់មនុស្សរត់ចូលមក ប្រទេសកម្ពុជា
ខេត្តកំពង់ស្ពឺ៖ ឧក្រិដ្ឋជន ជាជនជាតិថៃចំនួន២ នាក់ដែលបានធ្វើសកម្មភាពប្លន់សម្លាប់លេីស្រ្តី​ម្នាក់ ជាជនជាតិថៃដូចគ្នាប្លន់យកទ្រព្យសម្បត្តិ ។រួចលួចឆ្លងដែនមកលាក់ខ្លួនក្នុងទឹកដីខ្មែរមិនដល់មួយសប្តាហ៍ផងត្រូវប៉ូលីសអាំងទ័រប៉ូលនៃប្រទេសថៃ សហការជាមួយកម្លាំងកងរាជអាវុធហត្ថកម្ពុជាអនុវត្តន៍ដីកាឃាត់ខ្លួន។ អានបន្ត

Fri,31 August 2018 (Time 05:14 PM)
ដោយ រដ្ឋា

ករណីទំនាស់ដីធ្លីរាំរ៉ៃ បានធ្វើឲ្យប្រជាពលរដ្ឋ អ្នកហ៊ានធ្វើការតវ៉ា ការពារដី ត្រូវជាប់ចោទ បទល្មើស ព្រហ្មទណ្ឌ
បន្ទាយមានជ័យៈ ករណីទំនាស់ដីធ្លីជិត ៣០០ករណី ដែលមិនទាន់ដោះស្រាយចប់ នៅឡើយ កំពុងតែ ត្រាំទុក ជាប់គាំងនៅសាលាខេត្តបន្ទាយមានជ័យ ដែលមានប្រជាពលរដ្ឋរាប់សិបនាក់ កំពុងតែរងគ្រោះជាប់បណ្តឹងព្រហ្មទណ្ឌ ហើយប្រជាពលរដ្ឋខ្លះបានជាប់ឃុំឃាំង ហើយខ្លះត្រូវបានដោះលែង នៅ ក្រៅឃុំបណ្តោះអាសន្ន ដាក់ស្ថិតនៅក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ ។ អានបន្ត