ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ព័ត៌មានថ្មីបំផុត
តំណាងពលរដ្ឋ123គ្រួសារស្នើរសុំអន្តរាគមន៍ពីរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីផ្អាកការចុះអនុវត្តន៍ដោយបង្ខំ នៃសាលដីការរបស់តុលាការកំពូល **|** ចេញប្លង់រឹង គ្របលើប្លង់រឹង ពលរដ្ឋរងគ្រោះ ចោទមេភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ថាជាអ្នកបង្កើតរឿង កេងយកផលប្រយោជន៍ជាមួយឈ្មួញ។ **|** ឯកឧត្តម ប៉ែន បូណា អញ្ជើញបើកវគ្គតម្រង់ទិសស្តីពី«ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនដល់មន្ត្រីអ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ ................. **|** ឧកញ៉ា ឡេង ចាន់ណា ប្រធានក្រុមហ៊ុន «ប្រ៊ីនលាន ស៉ីធីវើល» ដែលឆបោកលុយប្រជាពលរដ្ឋរឿងដីធ្លី-ផ្ទះ **|** ពលរដ្ឋ១១គ្រួសារ ស្នើអាជ្ញាធរពាក់ព័ន្ទផ្ដន្ទាទោសមេខ្លោង៣រូប បង្កភាពវឹកវមិនគោរពច្បាប់ **|** រដ្ឋមន្រ្តីមហាផ្ទៃចង្អុលដឹកនាំឱ្យអភិបាលរដ្ឋបាលរាជធានី-ខេត្ត បង្ក្រាបទីតាំងបញ្ចាំ និងទីតាំងលេងល្បែងផ្សងសំណាងខុសច្បាប់ **|** ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានសម្រេចដកហូតមុខតំណែងបណ្តោះអាសន្តលើថ្នាក់ដឹកនាំមន្ទីរចំនួន៨រូប **|** លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ ត្រូវបានមន្រ្តីក្រោមឱវាទផ្តិតមេដៃសំណើសុំទៅឧបនាយករដ្ឋមន្រ្តីដើម្បីផ្លាស់ប្តូរ **|** គោលនយោបាយអាទិភាព៦ចំណុចរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ជាក្តីសង្ឃឹមដ៏កក់ក្តៅរបស់ប្រជាពលរដ្ឋខ្មែរ **|** ឯកឧត្ដម នេត្រ ភក្រ្ដារដ្ឋមន្រ្ដីក្រសួងព័ត៌មាន​បានបង្ហាញវត្តមានថ្ងៃដំបូងនៅក្រសួងព័ត៌មាន **|** ព្រះមហាក្សត្រមានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលអាណត្តិថ្មីនឹងជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពពលរដ្ឋ **|** រដ្ឋមន្រ្តីព័ត៌មាន: អ្នកសារព័ត៌មានខ្លាំងត្រូវផ្សព្វផ្សាយព័ត៌មានពិតប្រាកដ និងផ្សាយឱ្យបានលឿន **|** ភ្នាក់ងារសារព័ត៌មានខ្មែរជាយដែនប្រចាំក្រុងប៉ោយប៉ែត ប្តឹងឈ្មោះខន ម៉ាប់និងភរិយាពីបទឆបោកលុយចំនួន៣ម៉ឺនដុល្លារ **|** លោក ពែក ចាន់រ៉ា បានសម្រេចចិត្តដាក់ពាក្យបណ្តឹង បុគ្គលឈ្មោះ ខន ម៉ាប់ និងអ្នកស្រី ហង្ស ស្រីមាន ពីបទឆបោក និងក្លែងបន្លំ ទៅអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ **|** សម្ដេចក្រឡាហោម ស ខេង ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ ពីសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ **|**

ព័ត៌មានចាស់ៗ

Sun,15 April 2018 (Time 12:47 PM)
ដោយ មេត្តា

ថ្ងៃចូលឆ្នាំថ្មីលួចម៉ូតូគេជិះដើរលេងត្រូវបានម្ចាស់ម៉ូតូប្រទះឃើញប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តង !
បន្ទាយមានជ័យ៖ហួសចិត្តក្មេងប្រុសម្នាក់ព្រោះតែចង់ហឺហាថ្ងៃចូលឆ្នាំថ្មីលួចម៉ូតូគេជិះដើរលេងត្រូវបានម្ចាស់ម៉ូតូប្រទះឃើញ ប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តង យោងតាមរបាយការណ៍អាវុធហត្ថខេត្តបន្ទាយមានជ័យ បានអោយដឹងថា៖ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១៨និង១៥នាទីនៅចំណុចសួនមានជ័យ(វេទិកាខេត្តចាស់) ស្ថិតក្នុងភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ពីបទលួច(ម៉ូតូ)។ អានបន្ត

Sun,15 April 2018 (Time 11:31 AM)
ដោយ មករា

ទាស់សម្តីវ៉ៃពួកម៉ាកបែកក្បាលក្រោយផឹកABCទទួល ទេវតាឆ្នាំថ្មី!
ខេត្តប៉ៃលិន៖ ស្វាគមន៍ឆ្នាំថ្មី ផឹកស៊ីទាស់សម្តី វ៉ៃគ្នាបែកក្បាល ម្នាក់ទៅពេទ្យ្នាក់ដេកគុក។ សមត្ថកិច្ចនគរបាលក្រុងប៉ៃលិនបានអោយដឹងថា៖កាលពីវេលាម៉ោង ១៧:២០នាទី ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨មានករណីហឹង្សាកើតឡើងមួយនៅចំណុចផ្ទះរបស់ឈ្មោះ អ៊ូក ភេទប្រុស នៅទល់មុខសណ្ធាគារ សួនរីករាយស្ថិតក្នុងកូនខ្លុងសង្កាត់អូរតាវ៉ៅក្រុងប៉ៃលិន ខេត្តប៉ៃលិនដែលបង្កឡើងដោយជនឈ្មោះ ឈីង ចំរ៉ុង ( ហៅ ប្រុស ) ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ ជាងឈើ រស់នៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិនខេត្តប៉ៃលិនបានវ៉ៃទៅលើជនរងគ្រោះឈ្មោះ ទេស ចន្នី (ត្រូវជាមិត្តភ័ក្តជាមួយជន បង្ក ) ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរជាងកញ្ចក់ រស់នៅភូមិទួលស្រឡៅសង្កាត់ទួលល្វាក្រុងប៉ៃលិនខេត្តប៉ៃលិនបណ្តាលឲ្យរបួសស្រាល(បែកក្បាលលើចញ្ចើមខាងឆ្វេង) អានបន្ត

Sat,14 April 2018 (Time 03:53 PM)
ដោយ មេត្តា

បើកបរលឿនពេកដួលម៉ូតូស្លាប់ប្រពន្ធនិងកូនខ្លួនឯង របួសធ្ងន់ខានទទួលទេវតាឆ្នាំថ្មី!
បន្ទាយមានជ័យ៖បុរសម្នាក់បានរងរបួសធ្ងន់ខណះប្រពន្ធស្លាប់ និងកូនមួយស្លាប់កូនមួយទៀតរបួសធ្ងន់ដោយសារតែបើកបរម៉ូតូលឿនពេកហើយរអិលដួលដោយខ្លួនឯងខានបានចូលសម្បាយចូលឆ្នាំ។ អានបន្ត

Fri,13 April 2018 (Time 07:20 PM)
ដោយ មេត្តា

ប្រទះឃើញដែកកេះដូចគ្រាប់បែកស្របពេលដែល សម្តេចហ៊ុនសែនប្រកាសឲ្យទប់ស្កាត់គម្រោងបំផ្ទុះ គ្រាប់បែកនាឱកាសចូលឆ្នាំថ្មី!
បាត់ដំបង៖អ្នកណាមិនបះសក់បើដូចយ៉ាងនេះហើយគាប់ជួនពេលដែលមានពាក្យចចាមអារាមថាមានក្រុមមនុស្សប៉ុនប៉ងបំផ្ទុះគ្រាប់បែកក្នុងឱកាសចូលឆ្នាំផងនោះ!ស្រាប់តែរសៀលថ្ងៃទី១២ខែមេសាឆ្នាំ២០១៨មានរឿងគួរភ្ញាក់ផ្អើលក្រោយប្រជាពលរដ្ឋប្រទះឃើញដែកកេះសម្រាប់ប្រើប្រាស់ក្នុងការដុតបារីដែលមានទ្រង់ទ្រាយស្រដៀងគ្នានឹងគ្រាប់បែកដៃបេះបិតហើយក៏បានយកទៅប្រគល់សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកំរៀងទើបដឹងថាមិនមែនជាគ្រាប់បែកទេ។ អានបន្ត

Thu,12 April 2018 (Time 01:42 PM)
ដោយ មេត្តា

ក្មេងប្រុសអាយុ១ខែកន្លះម្នាក់ធ្លាក់ចូលកាំម៉ូតូកៀបស្លាប់!
ព្រៃវែង៖កក្រើកបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកដោយសារតែភាពធ្វេសប្រហែសរបស់ម្តាយដោយកន្សែងរុំទារកនោះចូលកាំធ្វើអោយទារកអាយុ១ខែកន្លះម្នាក់ធ្លាក់ចូលកាំម៉ូតូកៀបស្លាប់ភ្លាមៗ។ អានបន្ត

Tue,10 April 2018 (Time 11:05 AM)
ដោយ តារា

លោក សាន ស៊ានអភិបាលក្រុងប៉ោយប៉ែត ភ្លេចការសន្យារបស់ខ្លួន ជាមួយប្រជាពលរដ្ឋរងគ្រោះ ផលប៉ៈពាល់ផ្លូវដែក?
បន្ទាយមានជ័យៈ កាលពីថ្ងៃទី០៤ ខែ មេសា ឆ្នាំ២០១៨ មានមន្ត្រីតូចធំ ចូលសម្ពោធរថភ្លើងចាប់ផ្តើម ដំណើរការ ពីក្រុងសិរីសោភ័ណ ពីក្រុងប៉ោយប៉ែត ដែលមន្ត្រីធំតូច និងប្រជាពលរដ្ឋបានចូលរួម ជិៈ សាកល្បង ដោយឥតគិតថ្លៃ រយៈពេល ៣ ខែ ។ អានបន្ត

Mon,09 April 2018 (Time 06:42 PM)
ដោយ តារា

រថភ្លើងដំណើរការប្រជាពលរដ្ឋបារម្ភខ្លាចកិនកូនចៅបែជាចៅហ្វាយក្រុងគិតតែដាំផ្កាធ្វើ ព្រងើយ រួចហៅទូរទស្សន៍និងកាសែតមកផ្សាយបង្អួតស្នាដៃឲ្យមេកើយ!
បន្ទាយមានជ័យ: ខ្លាចរថភ្លើងកិនកូនចៅ ប្រជាពលរដ្ឋ សហគមន៍ ប៉ះពាល់ គម្រោងផ្លូវដែកក្នុង ភូមិសាស្ត្រ ក្រុងប៉ោយប៉ែត បានលើកបដា តវ៉ា នៅមុខសាលាក្រុងទាំងព្រឹក ដើម្បី ទាមទារអោយលោក សានស៊ានហូ អភិបាលក្រុងប៉ោយប៉ែត គោរពតាមសន្យា កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ ២០១៨ ដែលថានិងដោះស្រាយសំណងផលប៉ះពាល់ ដោយផ្តល់សំណងជូនពលរដ្ឋ អោយបានមុនរថភ្លើងដំណើរការតែឥឡូវរថភ្លើងចាប់ដំណើរការហើយបែជាលោកចៅហ្វាយក្រុងភ្លេចសងសំណងគិតតែដើរដាំផ្ការហើយហៅទូរទស្សន៍និងកាសែតក្នុងស្រុកមកថតផ្សាយព្រោតព្រាតដើម្បីបង្អួតស្នាដៃបញ្ហាញមេកើយថាខ្លួនប្រឹងប្រែងធ្វើការល្អតែធាតុពិតមិនដែលគិតដល់ជីវិត្តប្រជាពលរដ្ឋឡើយ។ អានបន្ត

Sun,08 April 2018 (Time 12:24 PM)
ដោយ តារារ័ត្ន

មន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជា-ថៃច្រកបឹងត្រកួនច្រឡំរថយន្តពលរដ្ឋថាជារថយន្តដឹក ទំនិញគេចពន្ធបើករថយន្តដេញដូចចោរប្លន់ផ្អើលប្រជាពលរដ្ឋទាំងព្រឹក!
បន្ទាយមានជ័យ: ផ្អើលប្រជាពលរដ្ឋទាំងព្រឹកស្មានតែចោរប្លន់ខណះពេលដែលរថយន្តរបស់ មន្ត្រី ទំនាក់ទំនង ព្រំដែន កម្ពុជា -ថៃ ប្រចាំច្រកតំបន់ បឹងត្រកួន បានបើក ប្រដេញ ស្ទាក់ចាប់រថយន្ត កាមរី មួយគ្រឿងដែលដឹកទំនិញចេញពីផ្សារខ្មែរដែលកំពុងធ្វើដំណើរតាមផ្លូវឆ្ពោះទៅកាន់ផ្សារថ្មពួកដោយភ័ន្តច្រឡំស្មានតែរថយន្តដឹកទំនិញគេចពន្ធចេញពីផ្សារតាប់ប្រាយ៉ាក្នុងទឹកដីថៃមិនបានបង់ប្រាក់អោយខ្លួន។ ហេតុការណ៍ នេះបានបង្ករអោយមានការភ្ញាក់ផ្អើលឡើងកាលពី វេលាម៉ោង ៧និង១៥នាទី ព្រឹក ថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០១៨ នៅខាងកើត រង្វង់មូលបឹងត្រកួន ប្រហែល ៣០០ម៉ែត្រ ស្ថិតនៅ ក្នុងភូមិ បឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្ត បន្ទាយមានជ័យ។ អានបន្ត

Sun,08 April 2018 (Time 04:36 AM)
ដោយ មេត្តា

រថយន្តបាឡែនជិះចូលផ្លូវរថភ្លើងត្រូវបានរថភ្លើងកៀប្រជាពលរដ្ឋថាមកពីអ្នកគ្រប់គ្រងធ្វេសប្រហែស!
បន្ទាយមានជ័យ៖ ថាមែនៗ ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវរថភ្លើងមើលឃើញពីការធ្វេសប្រហែស របស់ អ្នកគ្រប់គ្រងផ្លូវដែកដែលមិនមានការដាក់រនាំងបាំងឬមនុស្សធ្វើសញ្ញាចរាចរណ៍នៅទីប្រជុំជនគ្រប់គ្រាន់ពួកគាត់ថាអាចនឹងមានគ្រោះថ្នាក់ទីបំផុតក្រោយ ការសម្ពោធដាក់ដំដើរការឡើងវិញ នៃ អយស្ម័យយាន ចាប់ពីថ្ងៃ ពុធ ៤ រោជ ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព ស ២៥៦១ ត្រូវនឹងទី៤ មេសាឆ្នាំ២០១៨ វេលាម៉ោង ៨ ៣០នាទី មកដល់ថ្ងៃ សៅរ៏ ៧ រោជ ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព ស ២៥៦១ ត្រូវនឹងទី៧ មេសាឆ្នាំ ២០១៨ វេលាម៉ោង ១៣ ១០នាទី មានករណី គ្រោះថ្នាកចរាចរណ៏ កើតឡើង រវាងរថភ្លើងនិងរថយន្ត កើតឡើងនៅភូមិយាងថ្មីឃុំកូបស្រុកអូរជ្រៅ ។ អានបន្ត

Fri,06 April 2018 (Time 04:21 PM)
ដោយ តារា

ប្រជាពលរដ្ឋ៩០០នាក់មកពី៧ភូមិផ្តិតមេដៃសុំការអន្តរាគមន៍ពីអភិបាលបន្ទាយមានជ័យនិងក្រសួងមន្ទីរពាក់ព័ន្ធទប់ស្កាត់ការបំផ្លាញភ្នំតាដុង្គ!
បន្ទាយមានជ័យ: ដោយមើលឃើញ នៅការវិនាសហិនហោចសម្បត្តិ ធម្មជាតិ របស់រដ្ឋ ដូចជាព្រៃភ្នំ បឹងបួរ ទីទួលប្រាសាទដែលជាកេរ្តិ៍ តាំងពីដូនតា យើងបន្សល់ទុកអោយកូនចៅ ជំនាន់ក្រោយ នេះជាបណ្តើរៗ ដោយសារតែ ឈ្មួញខិលខូច លួចកាប់គាស់កាយ ចាក់លុប ដើម្បីជា ប្រយោជន៍ផ្ទាល់ខ្លួនធ្វើអោយបាត់បង់ជំរកសត្វព្រៃនិងសត្វស្លាបនិងប៉ះពាល់ដល់ទួលប្រាសាទនិងផ្នូរបូរាណផងប្រជាពលរដ្ឋ៩០០នាក់មកពី៧ភូមិនៃឃុំតាផូស្រុកស្វាយចេកបានផ្តិតមេដៃសុំកិច្ចអន្តរាគមន៍ពីលោកអភិបាលខេត្តបន្ទាយមានជ័យនិងក្រសួងមន្ទីពាក់ព័ន្ធដើម្បីទប់ស្កាត់ការកាយបំផ្លាញភ្នំតាដុង្គដែលកំពុងត្រូវបានឈ្មួញកំពុងដាក់គ្រឿងចក្រកាយនិងកិនថ្មលក់ពួកគាត់កំពុងបារម្ភថានិងអាចបាត់បង់ជម្រកសត្វប៉ះពាល់ប្រាសាទនិងផ្នូរបុរាណដោយពួកគាត់ចង់អោយរដ្ឋាភិបាល អភិរ័ក្សតំបន់នេះទុកជាតំបន់ទេសចរណ៍..។ អានបន្ត

Thu,05 April 2018 (Time 07:42 AM)
ដោយ តារា

ការចាប់ផ្តើមដឹកជញ្ជូនអ្នកដំណើតាមរថភ្លើងជាថ្មីពីប៉ោយប៉ែតទៅសិរីសោភ័ណធ្វើអោយពលរដ្ឋរស់នៅក្បែរផ្លូវរថភ្លើបារម្ភខ្លាចគ្រោះថ្នាក់!​
បន្ទាយមានជ័យ៖ប្រជាពលរដ្ឋខ្លះអបអរសាទរតែខ្លះមានការព្រួយបារម្មណ៍ខណះពេលដែលមានការចាប់ផ្តើមដឹកជញ្ជូនអ្នកដំណើតាមរថភ្លើងជាថ្មីពីប៉ោយប៉ែត​ ទៅសិរីសោភ័ណ​ និងត្រឡប់ពី​សិរីសោភ័ណ​ មកប៉ោយប៉ែត​វិញ​ដាក់​ដំណើការ​ជាផ្លូវការនាព្រឹកថ្ងៃទី​០៤ខែមេសាឆ្នាំ២០១៨នេះដោយសារការមិនបានយកចិត្តទុកដាក់ពីភាពគ្រោះថ្នាក់របស់ប្រជាពលរដ្ឋដែលរស់នៅក្បែរផ្លូវរថភ្លើងជាពិសេសចំណុចផ្លូវកាត់ទទឹងជាច្រើនមិនមានសន្តិសុខយាមនៅពេលរថភ្លើងធ្វើដំណើរម្តងៗដែលអាចបង្ករជាគ្រោះថ្នាក់បាន។​ អានបន្ត

Wed,04 April 2018 (Time 04:18 PM)
ដោយ មេត្តា

លោកឃួនជឿនត្រូវប៉ាន់ខណៈក្រសួងមហាផ្ទៃបិទច្រក របៀងអូរបីជាន់តែមិនទាន់បិទទាំង៦របស់គាត់!​
បន្ទាយមានជ័យៈ លោក ឃួន ជឿនមេបញ្ជាការយោធាកាពារព្រំដែន៥០៣​បានលួច បើកច្រករបៀងអោយមេខ្យល់ បោកបញ្ឆោត​ពលករដែលមកពីបណ្តារខេត្តផ្សេងៗចូលទៅកាប់ឈើរគ្រញូងក្នុងទឹកដីថៃ ប្រថុយប្រថាន​និងគ្រោះថ្នាក់ដោយសារទាហានថៃបាញ់សម្លាប់និងចាប់ដាក់គុក។​ហើយបញ្ចេញទំនិញគេចពន្ធពីប្រទេសថៃដូចជាៈ ម៉ូតូ រថយន្តទំនើបៗ ឈើគ្រញូង ពូក និងទំនិញគេចពន្ធជាច្រើនទៀតដែលធ្វើអោយបាត់បង់ថវិការពន្ធចូលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ អានបន្ត

Mon,02 April 2018 (Time 04:20 PM)
ដោយ តារា

តើលោក ឡុង សំណាង យកប្រាក់ដែលឲ្យកូនចៅបើកច្រករបៀងនិងទារ ប្រាក់ក្រៅផ្លូវការ ពីអ្នកដឹកទំនិញ មកចែក លោក អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យឬទេ?
បន្ទាយមានជ័យ: ក្រោយពី ក្រសួងមហាផ្ទៃ ប្រកាស ឲ្យបិទ ច្រករបៀង អូរបីជាន់ ភ្លាមចៅហ្វាយខេត្តបន្ទាយមានជ័យក៏ចាប់ផ្តើមអនុវត្តន៍តាមបទបញ្ជារយ៉ាងប្រញាប់ប្រញាល់ផងដែរ។តែអ្វីដែលគួរអោយកត់សម្គាល់នោះគឺក្រុមអ្នកដឹកទំនិញតាម ច្រករបៀងទាំងនោះបាន សំរុកទៅរកច្រក តំបន់បឹងត្រកួនវិញដែលជាហេតុនាំឲ្យ សមត្ថកិច្ច នៅច្រក តំបន់នេះ កំពុងត្រូវប៉ាន់ ដំឡើងថ្លៃសេវ៉ាក្រៅផ្លូវការដោយទារប្រាក់ពីក្រុមអ្នកដឹកទំនិញ១គុណជា៤ ។ អានបន្ត

Mon,02 April 2018 (Time 10:47 AM)
ដោយ ជា តារា

ប្រជាពលរដ្ឋភូមិថ្នល់បត់ បានធ្វើបាតុកម្មនៅខាងមុខ សាលាដំបូង ខេត្តបន្ទាយមានជ័យ ម្តងទៀត ហើយ !
បន្ទាយមានជ័យៈ កាលពីថ្ងៃទី០២ ខែ មេសា ឆ្នាំ២០១៨ ប្រជាពលរដ្ឋសហគមន៍ដីធ្លី នៅភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បាននាំគ្នាជួបជុំបាតុកម្មអហិង្សានៅ ខាងមុខសាលាដំ បូង ខេត្តបន្ទាយមានជ័យ ដើម្បីទាមទារសុំដោះលែងអ្នកស្រី ឡុង សុគន្ធី តំណាងសហគមន៍ដីធ្លី ដោយរងអំពើអយុត្តិធម៌ របស់សាលាក្រម មិនទាន់ចូលជាស្ថាពរ របស់សាលាដំបូង ខេត្តបន្ទាយមាន ជ័យ ។ អានបន្ត

Sun,01 April 2018 (Time 12:32 PM)
ដោយ តារា

លោកឧត្តមសេនិ៍ទោអាត់ខែមបណ្តោយឲ្យ គោលការណ៍ភូមិឃុំមានសុវត្ថភាពរបស់ក្រសួងមហាផ្ទៃបរាជ័យព្រោះមិនហ៊ានបង្ក្រាបល្បែង!
បន្ទាយមានជ័យ:ប្រជាពលរដ្ឋអស់សង្ឃឹមចំពោះនគរបាលស្នងការដ្ឋានខេត្តបន្ទាយមានជ័យក្រោមការគ្រប់គ្រងរបស់លោក ឧត្តមសេនិយ៍ទោ អាត់ខែម ដែលត្រូវបាន មហាជន រិះគន់ថា អសមត្ថភាព ដោយមិនអាច អនុវត្តន៍ គោលការណ៍ ភូមិ- ឃុំមានសុវត្ថភាពទាំង៩ចំណុច របស់ក្រសួងមហាផ្ទៃ ​ខណះនៅក្នុងមូលដ្ឋានសំបូរទៅដោយល្បែងស៊ីសងគ្រប់ប្រភេទ ក្មេងទំនើងកាប់ចាក់គ្នាស្ទើររាល់ថ្ងៃ អំពើរចោរកម្មការចែកចាយថ្នាំញៀនតាំងពីទីប្រជុំជនរហូតជនបទធ្វើអោយប្រជាពលរដ្ឋដេកមិនសូវលក់។ អានបន្ត

Sun,01 April 2018 (Time 06:45 AM)
ដោយ ជា តារា

សាលក្រមអយុត្តិធម៌ ប្រល័យសកម្មជនដីធ្លី ខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យៈ អ្នកស្រី ឡុង សុគន្ធី ជាតំណាងសហគមន៍ភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានជាប់ពន្ធនាគារ បណ្តោះអាសន្នអស់រយៈពេល ៦ ថ្ងៃមកហើយ ដោយសារ តែសាលាក្រម មិនទាន់ចូលជាស្ថាពរ របស់ សាលាដំបូង ខេត្តបន្ទាយមានជ័យ ។ ក្នុងសំណុំរឿងព្រហ្ម ទណ្ឌ៥៧៦ ចុះថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០១៤ និង សាលក្រមបង្គាប់ឲ្យចាប់ខ្លួន របស់ លោកចៅក្រម ជំនុំជំរៈឈ្មោះ ផេង កុសល ដែលមានក្រឡាបញ្ជីឈ្មោះ ហង់ ភ័ត្រ្តាក្នុងសាលក្រមលេខ ២៣(ច) ចុះ ថ្ងៃទី១៥ ខែ មីនា ឆ្នាំ២០១៨ ។ អានបន្ត

Sat,31 March 2018 (Time 02:34 PM)
ដោយ តារា

សានវិជ្ជាសារាវុធ ទុកលោកហុងលៀងដើម្បីប្រមូលផលប្រយោជន៍ពីការបង្ហូរចូលទៅទំនិញខូចគុណភាព!
បន្ទាយមានជ័យ:  ក្រោយទទួលតំណែងជា ប្រធានសាខាកាំកុងត្រូល ខេត្ត បន្ទាយមានជ័យ មក លោក សានវិជ្ជាសារាវុធ ត្រូវបាន ទូរទស្សន៍ និងកាសែតក្នុងស្រុកមួយចំនួន បានធ្វើការផ្សព្វផ្សាយព្រោងព្រាតដោយ លើកសសើរអំពីស្នាដៃ ក្នុងការ ចុះត្រួតពិនិត្យ ទំនិញនៅតាមទីផ្សារនានា ដើម្បីកាពារសុខភាពប្រជាពលរដ្ឋ ដោយទប់ស្កាត់ ការប្រើប្រាស់ សារធាតុ គីមី និងចំណីអាហារខូចគុណភាពជាដើម។   តែចំពោះប្រជាពលរដ្ឋវិញបែជាមើលឃើញថានេះជាការសម្តែងល្ខោនតែប៉ុណ្ណោះ ធាតុពិតគឺមន្ត្រីជំនាញជាអ្នកបើកដៃអោយឈ្មួញខិលខូចលួចនាំចូលប្រហិត គ្រប់ប្រភេទ សាច់មាន់ឆ្អឹងមាន់និងអាហារខូចគុណភាពតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតយក្នុង១ថ្ងៃៗរាប់តោនមកបំផ្លាញសុខភាព ប្រជាពលរដ្ឋខ្មែជាថ្នូរនិងលុយក្រោមតុ។ អានបន្ត

Wed,28 March 2018 (Time 10:28 AM)
ដោយ មេត្តា

លោកឧកញ៉ាតាំងអៀងនៅតែបន្តធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំសមត្ថកិច្ចពាក់ព័ន្ធនៅខេត្តពោធិ៍សាត់មិនបង្ក្រាបប្រជាពលរដ្ឋសំណូមពរអោយអង្គភាពប្រឆាំងអំពើរពុករលួយស៉ើបអង្កេត!
ខេត្តពោធិ៍សាត់៖ បែកធ្លាយលោកឧកញ៉ា តាំង អៀង នៅតែបន្តធ្វើសកម្មភាពរាល់ថ្ងៃកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំស្ទើរផ្តាច់មុខនៅខេត្តពោធិ៍សាត់ជ្រកក្រោមស្លាកក្រុមហ៊ុនMDSរបស់លោកឧញ្ញ៉ាទ្រីភាពបន្ទាប់ពីក្រុមហ៊ុនទ្រីភាពបានបញ្ចប់អាជ្ញាប័ណ្ណជិត១០ឆ្នាំមកហើយនោះចំណែកសមត្ថកិច្ចពាក់ព័ន្ធសម្ងំឈឹងហាក់ដូចត្រូវថ្នាំសណ្តំប្រជាពលរដ្ឋសំណូមពរអោយអង្គភាពប្រឆាំងអំពើរពុករលួយបើកការស៉ើបអង្កេត។ អានបន្ត

Tue,27 March 2018 (Time 03:05 PM)
ដោយ កញ្ញា

សហគមន៍អឺរ៉ុប សន្យាថា មិនបានផ្តាច់ជំនួយដល់អង្គការមិនមែនរដ្ឋាភិបាលទេ មានតែជំនួយថែម !
បន្ទាយមានជ័យៈ កាលពីថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០១៨ ឯកអគ្គរដ្ឋទូត ប្រតិភូនៃសហភាពអឺរ៉ុបប្រចាំ នៅកម្ពុជា បានជួបជាមួយអង្គការ Comfrel និង សមាគមអាដហុក ព្រមទាំងអង្គការ PDP ប្រចាំនៅ ខេត្ត បន្ទាយមានជ័យ ដើម្បីពិភាក្សាលើស្ថានភាព ទួទៅនៅក្នុង ខេត្តបន្ទាយមានជ័យ ។ ចំណុចដែលផ្តោត លើការបោះឆ្នោតនៅកម្ពុជានៅពេលខាងមុខ ដើម្បីឲ្យសេរី យុត្តិធម៌ ។ ក្នុងជំនួបនេះ សារព័ត៌មាន បានចូលស្តាប់ និងបានថតនូវសកម្មភាព ដែលបានលើកឡើង នូវស្ថានភាពទូទៅរបស់អង្គការ Comfrel និង អាដហុក នៅក្នុងខេត្តបន្ទាយមានជ័យ ព្រមចំហរនៃលទ្ធិប្រជាធិបតេយ្យ ។ នៅក្នុងជំនួប ពិភាក្សានោះ លោក George EDGAR ឯកអគ្គរដ្ឋទូត ប្រតិភូនៃសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រ កម្ពុជា បានមានប្រសាសន៍ថាៈ សហគមន៍អឺរ៉ុប បានផ្តាច់ជំនួយពីគណៈកម្មការជាតិរៀបចំការបោះឆ្នោត តែសហគមន៍អឺរ៉ុប មិនផ្តាច់ជំនួយ ឬ ដកជំនួយខ្លះៗពី អង្គការមិនមែនរដ្ឋាភិបាលឡើយ ការផ្តាច់ជំនួយ គ្មានទេ មានតែបន្ថែមជំនួយ ដល់អង្គការធ្វើការលើការឃ្លាំមើលការបោះឆ្នោត និង អង្គការធ្វើការលើ វិស័យឃ្លាំមើលសិទ្ធិមនុស្ស ៕ អានបន្ត

Tue,27 March 2018 (Time 10:50 AM)
ដោយ នភា

សាលក្រមអយុត្តិធម៌ ចាប់ជនគ្មានកំហុសដាក់ពន្ធនាគារ
បន្ទាយមានជ័យៈ កាលពីថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០១៨ មានប្រជាពលរដ្ឋសហគមន៍ថ្នល់បត់ ឃុំអូរបី ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បាននាំគ្នាមកធ្វើបាតុកម្ម អហិង្សានៅខាងមុខសាលាដំបូង ខេត្តបន្ទាយមានជ័យ ដើម្បីទាមទារតវ៉ាឲ្យដោះលែងតំណាងសហគមន៍ ដីធ្លី របស់ពួកគាត់ គឺ អ្នកស្រី ឡុង សុគន្ធី ឲ្យមានសេរីភាពវិញ ដោយឥតលក្ខខ័ណ្ឌ ។ នៅខាងមុខ សាលាដំបូង ខេត្តបន្ទាយមានជ័យ មានបាតុករចំនួន ប្រហែល ៧០ នាក់ បានដៃលើបដា ស្នើសុំឲ្យដោះលែងអ្នកស្រី ឡុង សុគន្ធី ហើយបាតុករបានស្រែក ដោយសំដៅទៅលើស្ថាប័នតុលាការ ថាៈ តុលាការកាត់ក្តីគ្មានយុត្តិធម៌ តុលាការគំរូ តែវិនិច្ឆ័យក្តី ពិចារណាក្តីគ្មានយុត្តិធម៌ (សូមរង់ចាំអាន បន្ត) អានបន្ត