ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ព័ត៌មានថ្មីបំផុត
ឯកឧត្តម ប៉ែន បូណា៖ កងកម្លាំងនគរបាលជាតិជាឆ្មាំឈរការពារនិងបម្រើប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ ........................... **|** ពលរដ្ឋនៅក្រុងប៉ោយប៉ែត នៅតែទទូចឲ្យអាជ្ញាធរចុះពិនិត្យ ថាតើការដ្ឋានអគាររបស់ឈ្មោះកៅ លីម៉េង សាងសង់ស្របតាមប្លង់ស្ថាបត្យកម្ម ឬក៏យ៉ាងណា? ......................... **|** ឯកឧត្តម ប៉ែន បូណា៖ «យើងត្រូវស្រាក់ដៃគ្នាការពារសន្តិភាព និងគាំទ្ររាជរដ្ឋាភិបាលដើម្បីអនាគតរុងរឿងរបស់កូនចៅយើង» ................ **|** ឯកឧត្តម ប៉ែន បូណា៖ កងកម្លាំងប្រដាប់អាវុធក្នុងសម័យសន្តិភាពមិនចេញច្បាំងទេ តែឈរការពារសន្តិភាពនិងភាពសុខសាន្តរបស់ប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់ ..................... **|** បន្ទាប់ពីសារព័ត៌មានខ្មែរជាយដែនបានផ្សាយ ទាក់ទងនឹងភាពមិនប្រក្រតីនៃ តម្លៃដេញថ្លៃម៉ៅការធ្វើផ្លូវបេតុងគ្មានសរសៃដែកនាសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ភា្លមៗ អភិបាលរាជធានីភ្នំពេញបានចាត់មន្ត្រីជំនាញពាក់ព័ន្ធចុះស្រាវជា្រវយ៉ាងរហ័ស **|** ឯកឧត្តម ប៉ែន បូណា៖ ហេតុអ្វីមានអ្នកចេញមុខការពារអ្នកបង្កើតព័ត៌មានក្លែងក្លាយដើម្បីញុះញង់ឱ្យពលរដ្ឋមានកំហឹងជាមួយរាជរដ្ឋាភិបាល? ................. **|** សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឱ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត …….. **|** ឯកឧត្តម កែវ ផុង ជំនួយការសម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារចល័តថ្នាក់ជាតិ ចុះជួយស្រុកមោងឬស្សី តំណាងដ៏ខ្ពស់ខ្ពស់ឯកឧត្តមជិន ម៉ាលីន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមោងឬស្សី **|** ឯកឧត្តម ប៉ែន បូណា៖ ឱសថដ៏ស័ក្តិសិទ្ធិបំផុតដើម្បីលុបបំបាត់មនោគមន៍វិជ្ជាជ្រុលនិយម គឺការផ្សព្វផ្សាយព័ត៌មានពិតដល់ប្រជាពលរដ្ឋ .................. **|** អភិបាលខេត្តស្តីទីខេត្តបន្ទាយមានជ័យ ប្តឹងគ្រូវិទ្យាល័យហ៊ុនសែនប្រាសាទបាគង ពីបទញុះញង់ឱ្យ ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ពាក់ព័ន្ធរឿងបែកចែកដីតំបន់បី **|** សេរីភាពបញ្ចេញមតិ និងអំពើល្មើសច្បាប់មិនដូចគ្នាទេ ................. **|** ពលរដ្ឋក្រុងប៉ោយប៉ែតឆ្ងល់ ដីបេនឡានដែលរក្សារទុកនៅកន្លែងណា? **|** ពលរដ្ឋម្នាក់ស្នើសុំ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ជួយអន្តរាគមន៍ ករណីសង្ស័យលោកផ្កាយមួយ បង្កើតរឿងហេតុទុច្ចរិត **|** តំណាងពលរដ្ឋ123គ្រួសារស្នើរសុំអន្តរាគមន៍ពីរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីផ្អាកការចុះអនុវត្តន៍ដោយបង្ខំ នៃសាលដីការរបស់តុលាការកំពូល **|** ចេញប្លង់រឹង គ្របលើប្លង់រឹង ពលរដ្ឋរងគ្រោះ ចោទមេភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ថាជាអ្នកបង្កើតរឿង កេងយកផលប្រយោជន៍ជាមួយឈ្មួញ។ **|**

ព័ត៌មានចាស់ៗ

Mon,02 October 2017 (Time 04:44 PM)
ដោយ ករុណា

ប្រជាពលរដ្ឋលើកគ្នាមកតវ៉ាដោយចោទប្រកាន់ថាក្រុមហ៊ុន«ស្តារវិហ្កាស»រំលោភយកដីផ្លូវសាធារណៈជាកម្មសិទ្ធិផ្ទាល់ខ្លួនរួចបិទមិនពួកគាត់ធ្វើដំណើរ!
បន្ទាយមានជ័យ៖ផ្លូវចាស់របស់ប្រជាពលរដ្ឋធ្វើចរាចរណ៍ ប្រមាណជាង៣០ឆ្នាំ ហើយបែរជាក្រុមហ៊ុន«ស្តារវិហ្កាស» ហៅផ្កាយ៥បានរំលោភយកដីផ្លូវជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន។ក្រោយពីបានសាងសង់អគារ និងស្ថាបនាផ្លូវបេតុងត្រង់ចំណុចរួចរាល់ស្រាប់តែក្រុមហ៊ុនបានធ្វើរបងបិទផ្លូវលែងអោយប្រជាពលរដ្ឋធ្វើដំណើរដែលបង្ករការលំបាកដល់ពួកគាត់ទើបព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧នេះ​ ពួកគាត់បានលើកគ្នា៥០នាក់ មកពី៦ភូមិ នៅក្រុងប៉ោយប៉ែត បាននាំគ្នាមកស្រែកតវ៉ាជាមួយក្រុមហ៊ុន។ អានបន្ត

Sun,01 October 2017 (Time 09:39 PM)
ដោយ មករា

ថ្នាំញៀនខេទឹកកកទំងន់១០១,៩ក្រាម យ៉ាម៉ា៤,០៣៣គ្រាប់ រូមនិងជនសង្ស័យ០៣ នាក់ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួន
បន្ទាយមានជ័យ៖ អាវុធហត្ថក្រុងប៉ោយប៉ែតបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់និងរឹបអូសបានថ្នាំញៀនខេទឹកកកទំងន់១០១,៩ក្រាម យ៉ាម៉ា៤,០៣៣គ្រាប់បញ្ជូនទៅតុលាការ។ អានបន្ត

Sun,01 October 2017 (Time 02:02 PM)
ដោយ មករា

ជនសង្ស័យមួយក្រុមប្លន់សម្លាប់ ស្ត្រីមេម៉ាយយកទ្រព្យសម្បត្តិ នៅស្រុកសង្កែរ
បាត់ដំបង ៖ កក្រើកខេត្តបាត់ដំបងទៀតហើយក្រោយពីមានករណីប្លន់យ៉ាងសាហាវខណៈជនសង្ស័យមួយក្រុមមិនស្គាល់អត្តសញ្ញាណបានវាយស្ត្រីមេម៉ាយម្នាក់ ដែលមានមុខរបរលក់ជី សម្លាប់នៅនឹងផ្ទះរបស់ខ្លួនដើម្បីប្រមូលយកទ្រព្យសម្បត្តិ រួចគេចខ្លួនដោយសុវត្ថភាពគ្រាដែល បុរសម្នាក់បានយកលុយទៅសងថ្លៃទិញជី ប្រទះ ឃើញសពស្ត្រីរងគ្រោះដេកស្លាប់ក៏ស្រែកឆោឡោបង្ករការភ្ញាក់ផ្អើលតែម្តង។ អានបន្ត

Sun,01 October 2017 (Time 01:34 PM)
ដោយ តារា

ឆែកឆេរផ្ទះស្ត្រីម្នាក់រកឃើញឈើជាង ១១ ម៉ែត្រគូប
ពោធិ៍សាត់៖ ឈើអារជាង ១១ ម៉ែត្រគូបក្នុងនោះមានឈើរ ប្រ ភេទ(ធ្នង់)ចំនួន ៤៥០ កំណាត់ ស្មើនិង ៦១៣៨ គីឡូក្រាម ស្មើនិង ៤,៧២១ ម៉ែត្រគូប និងឈើអារប្រភេទ(រាជកុល)ចំនួន ១៧ កំណាត់ ស្មើនិង ៦,៣០០ ម៉ែត្រគូប។ត្រូវបានសមត្ថកិច្ចរឹបអូសបានក្រោយពីឆែកឆេរផ្ទះស្ត្រីម្នាក់។ អានបន្ត

Sat,30 September 2017 (Time 04:48 PM)
ដោយ មករា

ជម្លោះពាក្យសំដីទាញកាំបិតកាប់ភាគីម្ខាងរងរបួសត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ!
ខេត្តបន្ទាយមានជ័យ៖ជម្លោះពាក្យសំដីបន្តិចបន្តួចមិនចេះយោគយល់គ្នាបែជា ចង់ឈ្នះចាញ់ដោយកំលាំងបាយដោះស្រាយបញ្ហាទីបំផុតអ្នកចាញ់ដេកពេទ្យរីឯអ្នកឈ្នះដេកគុក។ អានបន្ត

Fri,29 September 2017 (Time 04:37 PM)
ដោយ និរន្ត

មិនដឹងនិយាយថាម៉េចឲ្យសម គ្រាន់តែលើកបដា សុំឲ្យដោះលែងលោក កឹម សុខា ស្នងការខេត្តកំពុងឆ្នាំ ង ហៅសកម្មជនបក្សសង្គ្រោះជាតិ ទៅសាកសួរ ដែរ
កំពង់ឆ្នាំងៈ កាលពីថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៧ លោក ស្នងការនគរបាល ខេត្តកំពង់ឆ្នាំង បានចេញលិខិតអញ្ជើញ ដល់សមាជិកគណបក្សសង្គ្រោះជាតិ ដែលបានលើកបដា តស៊ូមតិ ដើម្បីឲ្យដោះលែងលោក កឹម សុខា ជាប្រធានគណបក្សសង្គ្រោះជាតិ មានទាំងមតិជាតិ និង អន្តរជាតិ បានយល់ឃើញថា នោះជាសេរីភាពបញ្ចេញមតិក្នុងរបបលទ្ធិប្រជាធិបតេយ្យ មិន មែនជាបទល្មើស​បដិវត្តពណ៌នោះទេ ។ អានបន្ត

Fri,29 September 2017 (Time 04:22 PM)
ដោយ កញ្ញា

សមភាពយេនឌ័រ សម្រាប់ស្ត្រីជាបេក្ខភាព ចៅសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត មកពីកូតាគណបក្សសង្គ្រោះជាតិ ក្នុងការធ្វើការងារបំរើរាស្ត្រពិបាកជាងឡើងសសរខ្លាញ់
បន្ទាយមានជ័យៈ កាលពីថ្ងៃទី ២៨ខែ កញ្ញា ឆ្នាំ២០១៧ មានកិច្ចប្រជុំនៅសង្កាត់ផ្សារកណ្តាល ដោយមានមន្ត្រីពាក់ព័ន្ធបានចូលរួម ប្រជុំ នៅសាលាសង្កាត់ផ្សារកណ្តាល ក្នុងនោះក៏មានមន្ត្រី នាយករដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ បានចូលរួមណែនាំអំពីនីតិវិធី រដ្ឋបាល ដល់មន្ត្រីនៅក្នុងប៉ោយប៉ែត តែការណែនាំ ដើម្បីអោយមានការកែលំអរ សំរាប់ការអនុវត្តន៍ការងារ ឲ្យប្រព្រឹត្ត បានយ៉ាងរលូនក្នុងក្រុង ។ ក្នុងការណែនាំនេះ លោក នាយករដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ បានស្តីប​ន្ទោសយ៉ាងខ្លាំងទៅ អ្នកស្រី ចៅ សង្កាត់ផ្សារកណ្តាល មកពីកូតាគណបក្សសង្គ្រោះជាតិ នៅចំពោះមុខ មន្ត្រីទាំងឡាយ នៅក្នុងបន្ទប់ប្រជុំធំ មិនតែប៉ុណ្ណោះ លោក សុខ ពេញណន ដែលត្រូវបានគេដឹងថា ជាមន្ត្រីសាលាក្រុងប៉ោយប៉ែត បានសរសេរបង្ហោះតាមប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ខ្លួន ចែកចាយថែមទៀតផង ។ អានបន្ត

Wed,27 September 2017 (Time 04:18 PM)
ដោយ នភា

គណបក្សសង្គ្រោះជាតិ បានបើកយុទ្ធនាការជាទ្រង់ទ្រាយធំ ធ្វើការតស៊ូមតិ
ភ្នំពេញៈ នៅខែ កញ្ញា ឆ្នាំ ២០១៧ ក្រោយពីចាប់ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ហើយតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្នក្នុងព​ន្ធនាគារមក សមាជិក សមាជិកា របស់ គណបក្សប្រឆាំង ធ្លាប់មានកំលាំងសាច់ដុំចូលរួមប្រគួតជាមួយ ដៃគូររបស់ខ្លួន ជាគណបក្សប្រជាជនកម្ពុជា ដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ព្រួយបារម្ភ ខ្លាចចាញ់គូរប្រគួតស្ទើរតែដេកមិនលក់នោះ បានរៀបចំយុទ្ធនាការដ៏ធំ ដោយលើកស្លាក គ្រប់ខេត្តទាំងអស់ ដោយស្នើសុំដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅតាមផ្លូវធំ ផ្លូវកែង ច្រក តូច តាច ក៍គេបានឃើញនូវសារនេះដែរ ។ អានបន្ត

Wed,27 September 2017 (Time 11:22 AM)
ដោយ មេត្តា

លោកលាងឆាលីបានអញ្ជើញអាជីវករការាសសាំងនៅខេត្តបន្ទាយមានជ័យទាំងអស់បើកកិច្ចប្រជុំផ្សព្វផ្សាយអំពីហានិភ័យរបស់ប្រេងឥន្ធនៈ!
ខេត្តបន្ទាយមានជ័យ៖កិច្ចប្រជុំផ្សព្វផ្សាយស្តីពីនិតីវិធីនៃការគ្រប់គ្រងហានិភ័យរបស់ប្រេងឥន្ធនៈ បច្ចេកទេសសុវត្តិភាពស្ថានីយឧស្ម័នឥន្ធនៈនិងស្ថានីយរួមប្រេងឥន្ធនៈនិងចរាចរណ៍ស្តីពីសុវត្តិភាពសម្រាប់ការរៀបចំស្ថានីយឧស្ម័នឥន្ធនៈ។ដែលបានប្រព្រឹត្តទៅនៅព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះនៅសាលប្រជុំក្នុងសណ្ឋាគារព្រះច័ន្ទ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ដោយមានការចូលរួមពី លោកបណ្ឌិត លាងឆាលី អនុរដ្ឋលេខាធិការក្រសួង រ៉ែ និងថានពល លោកលីសារីអភិបាលរងខេត្តបន្ទាយមានជ័យ លោកសុកវឌ្ឍនា ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបន្ទាយមា នជ័យ មន្ត្រីពាក់ពន្ធនិងអាជីវករការាសសាំងជាច្រើននាក់ទៀត។ អានបន្ត

Tue,26 September 2017 (Time 12:54 PM)
ដោយ កញ្ញា

ជិតដាច់ខែក្រុមអ្នកដឹកទំនិញជ្រួលច្របល់រឿងអត់លុយបង់ខែក្រៅផ្លូវការអោយគយក្រសួង!
បន្ទាយមានជ័យៈមានការខ្សឹបខ្សៀវពីក្រុមអ្នកដឹកទំនិញតាមរថយន្តប្រភេទទេសចរណ៍ពីទីក្រុងប៉ោយប៉ែតឆ្ពោះមកកាន់ខេត្តបន្ទាយមានជ័យបាននិយាយថាលោក ហុងសាវុធ ដែលជាមេប៉ុស្តិ៍ត្រួតពិនិត្យនៅចំណុចភូមិសាស្ត្រក្រុងសិរីសោភ័ណ ដែលប្រប្រើសព្វប្រើ យុទ្ធសាស្ត្រ គាងត្រី បញ្ចូលសូងនោះត្រូវបានផ្ទេរភារកិច្ចចេញពីខេត្តបន្ទាយមានជ័យហើយ។ តែពួកគាត់មិនច្បាស់ថាមេថ្មីដែលមកជំនួសតំណែងលោកហុងសាវុធនោះ មានការយោគយល់បន្ធូបន្ថយទុកផ្លូវអោយពួកគាត់បានដឹកទំនិញបន្តិចបន្តួចគ្រាន់ចិញ្ចឹមឆ្នាំងឬក៏តឹងរឹងជាងលោកហុងសាវុធនៅ ឡើ យ ទេ!។ អានបន្ត

Tue,26 September 2017 (Time 10:18 AM)
ដោយ កញ្ញា

លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីផ្នែកភាសាខ្មែរ មកបង្ហាញខ្លួននៅសាលាដំបូងរាជធានីភ្នំពេញ
ភ្នំពេញៈ យោង​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន ចុះ​ថ្ងៃ​ទី០២ ​កញ្ញា និង​ចុះហត្ថលេខា​ដោយ​លោក​ព្រះ​រា​ជ្ញា​រង សៀង សុខ បាន​បញ្ជាក់​ថា កម្លាំង​មាន​សមត្ថកិច្ច​ត្រូវ​នាំ​ខ្លួន​លោក ជុន ច័ន្ទ​បុត្រ ដែល​ប​ច្ចុ​​ប្បន្ន​បាន​នឹង​កំពុង​រស់នៅ​សហរដ្ឋអាមេរិក «មក​បង្ហាញខ្លួន​នៅ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ រហូត​ដល់​មាន​សេចក្តីសម្រេច​ថ្មី​ដើម្បី​សាកសួរ​ពី​ដំណើររឿង ផ្តល់​សេចក្តី​ប្រកាស​ដោយ​ភូត​កុហក បន្លំ​ខ្លួន​ចូល​ពន្ធនាគារ​» ប្រព្រឹត្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី១ នៅ​សង្កាត់​ព្រៃវែង ខណ្ឌដង្កោ កាលពី​ថ្ងៃ​ទី១៩ ​មេសា ឆ្នាំ២០១៧ ។ អានបន្ត

Sun,24 September 2017 (Time 04:04 PM)
ដោយ មេត្តា

ប្រជាពលរដ្ឋនៅឃុំបន្ទាយឆ្មាមានការយល់ដឹងច្រើនបាននាំគ្នាមកចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧យ៉ាងសស្រាក់សស្រាំ!
ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋជិត១០០នាក់មកពី១៦ភូមិ មានការយល់ដឹងច្រើនអំពីការបោះឆ្នោត ក្រុមប្រឹក្សាសង្កាត់ និងតំណាងរាស្ត្របាននាំគ្នាមកចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧នេះយ៉ាងសស្រាក់សស្រាំដោយម្នាក់ៗមានទឹកមុខរីករាយបានមកកាន់សាលាឃុំបន្ទាយឆ្មារ ស្ថិតក្នុងភូមិបន្ទាយឆ្មារត្បូង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ អានបន្ត

Sun,24 September 2017 (Time 02:15 PM)
ដោយ កញ្ញា

ព័ត៌មានក្តៅ​ ពីខេត្តបន្ទាយមានជ័យការប្រជុំរចនាសម្ព័ន្ធគណបក្សសង្គ្រោះជាតិ​ នៅស្រុកស្វាយចេក​ត្រូវកម្លាំងសមត្ថកិច្ចចូលទៅរំខាន
បន្ទាយមានជ័យ៖ព្រឹកនេះ​ កម្លាំងសមត្ថកិច្ចជាច្រើននាក់​ មានទាំងប៉ូលិសមូលដ្ឋាន និងប៉ូលិសព្រំដែន ភូមិដំណាក់កកោះ (ជិតចំការគ ភ្នំឆត្រ័) ឃុំស្វាយចេក​ បានចូលទៅរំខាន​ ការប្រជុំរចនាសម្ព័ន្ធគណបក្សសង្គ្រោះជាតិ​ នៅស្រុកស្វាយចេក​ ដែលដឹកនាំប្រជុំដោយលោក​ ផុង​ សុជាតិ​ លេខាក្រុមការងារគណបក្សសង្គ្រោះជាតិ​ ខេត្តបន្ទាយមានជ័យ​។ អានបន្ត

Sat,23 September 2017 (Time 07:44 AM)
ដោយ កញ្ញា

វិទ្យុកអាស៊ីសេរី បានវាយលុកយ៉ាងខ្លាំងទៅលើ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា
ភ្នំពេញៈ ចាប់តាំងពីថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៧ ដែលវិទ្យុអាស៊ីសេរី ជាវិទ្យុមួយដែលគាំទ្រ ដោយព្រឹទ្ធសភា របស់អាមេរិកាំងនោះ បានដកខ្លួនចាកចេញពីប្រទេសកម្ពុជាមក បុគ្គលិកអ្នក យកព័ត៌មានប្រចាំនៅកម្ពុជា បានចុះយកព័ត៌មានយ៉ាងសកម្ម ទោះជាមានមន្ត្រីសារព័ត៌មានធ្លាប់ បានព្រមានថា នឹងចាត់វិធានការណ៍ដល់បុគ្គលិកអាស៊ីសេរីណាដែលចុះយកព័ត៌មាន ហើយ ឆ្លើយឆ្លងព័ត៌មាន ពីប្រទេសកម្ពុជា ។ អានបន្ត

Fri,22 September 2017 (Time 05:06 AM)
ដោយ មេត្តា

HIGHLANDERបុកម៉ូតូហុងដាបណ្តាលអោយតៃកុងម៉ូតូស្លាប់រួចបើកឡានមកលាក់ទុកនៅក្នុងចម្ការ
ខេត្ត​ព្រះសីហនុ៖ម្ចាស់់រថយន្តHIGHLANDERបិទសាប៊ូគូថបាត់ស្រមោលក្រោយបង្ករគ្រោះថ្នាក់បណ្តាលអោយបុរសម្នាក់ដែលជាអ្នកបើកបរម៉ូតូបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុហើយសមត្ថកិច្ចតាមរកឃើញរថយន្តបង្ករក្នុងចម្ការមួយដែលមានចម្ងាយពីកន្លែងកើតហេតុ១គីឡូម៉ែត្រដែលម្ចាស់បើកទៅលាក់ទុក។ អានបន្ត

Wed,20 September 2017 (Time 07:34 PM)
ដោយ មេត្តា

រថយន្តឆ្លាមបែកចង់មុខ រេចង្កូតធ្លាក់ផ្លូវបណ្តាលឲ្យស្លាប់ ២នាក់ របួសធ្ងន់ ៣នាក់!
ព្រៃវែង ៖យ៉ាងហោចណាស់មនុស្ស២នាក់ បានស្លាប់និងមនុស្ស៣នាក់ទៀតបានរងរបួសធ្ងន់ ក្នុងឧប្បទេវហេតុគ្រោះថ្នាក់ចរាចរណ៍ខណៈរថយន្តម៉ាកកាមរីឆ្លាមមួយគ្រឿងបែកកង់មុខរេចង្កូតធ្លាក់ផ្លូវ ។ ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោង១៣និង៣០នាទីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៨១-៨២ ស្ថិតត្រង់ចំណុចភូមិក្រាំងស្វាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ អានបន្ត

Tue,19 September 2017 (Time 02:44 PM)
ដោយ មេត្តា

ក្នុងវេនកាន់បិណ្ឌទី១៤របស់លោកឧត្តមសេនីយ៍ទោអាត់ខែមស្នងការនគរបាលខេត្តបន្ទាយមានជ័យប្រមូលបច័្ចយបានចំនួន៩លានសំរាប់យកទៅកសាងក្នុងវត្តបន្ត
ខេត្តបន្ទាយមានជ័យ៖ព្រឹក ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៧ នេះ លោកឧត្តមសេនីយ៍ ទោអាត់ខែមស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកស្រីវង្សសីុម លោកឧម្តមសេនីយ៍ត្រី វង្សវិត ស្នងការរងខេត្តបន្ទាយមានជ័យ ស្នងការរង នាយការិយាយល័យ រួមទាំងបុគ្គលឹករបស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យព្រមទាំងពុទ្ធបតិស័ទចំណុះជើងវត្ត បានស្រុះស្រួលមូលមតិគ្នាជាឯកច្ឆ័នធ្វើបុណ្យកាន់បិណ្ឌវេនទី១៤នៅវត្តសុភមង្គល ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្នុងវេនទី១៤របស់លោកឧត្តមសេនីយ៍អាត់ខែមនោះប្រមូលបានបច្ច័យចំនួន៩លានរៀល ក្នុងនោះបរិក្ខា ទេយ្យទាន ជាច្រើនមុខ សំរាប់យកទៅកសាងក្នុងវត្តបន្តនិងថវិកា បរិក្ខា ទេយ្យទាន យកថ្វាយទានចំពោះព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសនិងក៏ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជន មានមាតា បិតា ជីដូន ជិតានិងញាតិទាំងឡាយក្នុងវត្តសង្សាផងដែរ។ អានបន្ត

Tue,19 September 2017 (Time 12:30 PM)
ដោយ មេត្តា

ផ្ទះអតីតចៅសង្កាត់និមិត្តទំហំ៧គុណ១២ទុស្សេចរន្តអគ្គិសនីឆាបឆេះគ្មានសល់!
ប៉ោយប៉ែត ៖ទុស្សេចរន្តអគ្គិសនីឆាបឆេះផ្ទះឈើលើថ្មក្រោយទំហំ៧គុណ១២ម៉ែត្រជារបស់លោកប៉ាល់សេដ្ឋាអតីតចៅសង្កាត់និមិត្តដែលបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិគ្រឿងអលង្កាដែលនៅក្នុងផ្ទះបានបាត់បង់រួមមានមាស់ចំនួន៣តំឡឹង,ផ្លាទីនចំនួន២តំឡឹងលុយរៀល២០លាន ២សែន ។ អានបន្ត

Mon,18 September 2017 (Time 08:59 PM)
ដោយ ករុណា

ម្តាយ និងកូនក្នុងផ្ទៃ បានស្លាប់ភ្លាមៗ បន្ទាប់ពីគ្រូពេទ្យចាក់ថ្នាំបន្តោងសេរ៉ូម!
បាត់ដំបងៈ ស្ត្រីពពោះគ្រប់ខែមកសម្រាកកូន នៅមន្ទីរពេទ្យពហុព្យាបាល សុវណ្ណបានស្លាប់បាត់បង់ជីវិតទាំងម្តាយ និងកូនក្នុងផ្ទៃ បន្ទាប់ពីក្រុមគ្រូពេទ្យបានបង្ខមចាក់ថ្នាំ និងបញ្ច្រកថ្នាំពេទ្យ បានជិកន្លះម៉ោង ក៏ប្រត្តិកម្មថ្នាំបែក ពពុះទឹកមាត់ និងហូរឈាមចេញតាមមាតប្រកាច់ស្លាប់តែម្តង កាលពីវេលាម៉ោង៦៖00នាទីយប់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ នៅមន្ទីពហូព្យាបាល សុវណ្ណ ស្ថិតក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងខេត្តបាត់ដំបង។ អានបន្ត