ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ព័ត៌មានថ្មីបំផុត
ឯកឧត្តម ប៉ែន បូណា៖ កងកម្លាំងនគរបាលជាតិជាឆ្មាំឈរការពារនិងបម្រើប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ ........................... **|** ពលរដ្ឋនៅក្រុងប៉ោយប៉ែត នៅតែទទូចឲ្យអាជ្ញាធរចុះពិនិត្យ ថាតើការដ្ឋានអគាររបស់ឈ្មោះកៅ លីម៉េង សាងសង់ស្របតាមប្លង់ស្ថាបត្យកម្ម ឬក៏យ៉ាងណា? ......................... **|** ឯកឧត្តម ប៉ែន បូណា៖ «យើងត្រូវស្រាក់ដៃគ្នាការពារសន្តិភាព និងគាំទ្ររាជរដ្ឋាភិបាលដើម្បីអនាគតរុងរឿងរបស់កូនចៅយើង» ................ **|** ឯកឧត្តម ប៉ែន បូណា៖ កងកម្លាំងប្រដាប់អាវុធក្នុងសម័យសន្តិភាពមិនចេញច្បាំងទេ តែឈរការពារសន្តិភាពនិងភាពសុខសាន្តរបស់ប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់ ..................... **|** បន្ទាប់ពីសារព័ត៌មានខ្មែរជាយដែនបានផ្សាយ ទាក់ទងនឹងភាពមិនប្រក្រតីនៃ តម្លៃដេញថ្លៃម៉ៅការធ្វើផ្លូវបេតុងគ្មានសរសៃដែកនាសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ភា្លមៗ អភិបាលរាជធានីភ្នំពេញបានចាត់មន្ត្រីជំនាញពាក់ព័ន្ធចុះស្រាវជា្រវយ៉ាងរហ័ស **|** ឯកឧត្តម ប៉ែន បូណា៖ ហេតុអ្វីមានអ្នកចេញមុខការពារអ្នកបង្កើតព័ត៌មានក្លែងក្លាយដើម្បីញុះញង់ឱ្យពលរដ្ឋមានកំហឹងជាមួយរាជរដ្ឋាភិបាល? ................. **|** សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឱ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត …….. **|** ឯកឧត្តម កែវ ផុង ជំនួយការសម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារចល័តថ្នាក់ជាតិ ចុះជួយស្រុកមោងឬស្សី តំណាងដ៏ខ្ពស់ខ្ពស់ឯកឧត្តមជិន ម៉ាលីន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមោងឬស្សី **|** ឯកឧត្តម ប៉ែន បូណា៖ ឱសថដ៏ស័ក្តិសិទ្ធិបំផុតដើម្បីលុបបំបាត់មនោគមន៍វិជ្ជាជ្រុលនិយម គឺការផ្សព្វផ្សាយព័ត៌មានពិតដល់ប្រជាពលរដ្ឋ .................. **|** អភិបាលខេត្តស្តីទីខេត្តបន្ទាយមានជ័យ ប្តឹងគ្រូវិទ្យាល័យហ៊ុនសែនប្រាសាទបាគង ពីបទញុះញង់ឱ្យ ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ពាក់ព័ន្ធរឿងបែកចែកដីតំបន់បី **|** សេរីភាពបញ្ចេញមតិ និងអំពើល្មើសច្បាប់មិនដូចគ្នាទេ ................. **|** ពលរដ្ឋក្រុងប៉ោយប៉ែតឆ្ងល់ ដីបេនឡានដែលរក្សារទុកនៅកន្លែងណា? **|** ពលរដ្ឋម្នាក់ស្នើសុំ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ជួយអន្តរាគមន៍ ករណីសង្ស័យលោកផ្កាយមួយ បង្កើតរឿងហេតុទុច្ចរិត **|** តំណាងពលរដ្ឋ123គ្រួសារស្នើរសុំអន្តរាគមន៍ពីរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីផ្អាកការចុះអនុវត្តន៍ដោយបង្ខំ នៃសាលដីការរបស់តុលាការកំពូល **|** ចេញប្លង់រឹង គ្របលើប្លង់រឹង ពលរដ្ឋរងគ្រោះ ចោទមេភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ថាជាអ្នកបង្កើតរឿង កេងយកផលប្រយោជន៍ជាមួយឈ្មួញ។ **|**

ព័ត៌មានចាស់ៗ

Sun,20 August 2017 (Time 10:53 PM)
ដោយ រ័ត្ន

គណបក្សសង្គ្រោះជាតិប្រកាន់អហិង្សាសកម្ម ដើម្បីរក្សាលំនឹងនយោបាយ
បន្ទាយមានជ័យ: កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ លោក កឹម សុខា ប្រធានគណសង្គ្រោះជាតិ បានចុះជួបជាមួយសមាជិកបក្ស នៅស្រុកស្វាយចេក ហើយបានពន្យល់អំពីយុទ្ធសាស្ត្រ ក្នុងការប្រគួតប្រជែងបោះឆ្នោតឆ្នាំ ២០១៨ ខាងមុខ នឹងអាចទទួលសម្លេងឈ្នះភ្លូកទឹក ភ្លូកដី ។ អានបន្ត

Sun,20 August 2017 (Time 10:01 AM)
ដោយ កញ្ញា

តើស្ថានភាពសិទ្ធិនៅកម្ពុជា កំពុងដើរថយក្រោយឬយ៉ាងណា ?
ភ្នំពេញៈ ចូលមកដល់ក្នុង ខែ កក្កដា និង ខែសីហា ឆ្នាំ២០១៧ កំដៅនយោបាយ មិនបានស្ងប់ ស្ងាត់ នៅតែឆេះងំ ទោះជាមិនមានសកម្មភាពចេញជាអណ្តាតភ្លើងក៏ដោយ ។ អានបន្ត

Fri,18 August 2017 (Time 06:36 PM)
ដោយ កញ្ញា

ជំនូន បាតុកម្មអហិង្សា លើកទី ១០០ ជូនលោកចៅហ្វាយក្រុងប៉ោយប៉ែត មុនចាកចេញទៅឡើងជា អភិបាលរងខេត្ត
បន្ទាយមានជ័យៈ កាលពីថ្ងៃទី ១៨ ខែ សីហា ឆ្នាំ២០១៧ សហគមន៍ផ្លូវរថភ្លើង នៅចំណុចផ្សារកណ្តាល ក្រុងប៉ោយប៉ែត បានធ្វើបាតុកម្មអហិង្សា តវ៉ានៅមុខសាលាក្រុងប៉ោយប៉ែត ដើម្បី ឲ្យ អាជ្ញាធរដែនដីដោះស្រាយសំណង ជូនដល់ពួកគាត់ ដែលជាប្រជាពលរដ្ឋខ្មែរ ឈាមជ័រជាខ្មែរ ត្រូវការដីធ្លីជាចាំបាច់ សម្រាប់រស់នៅ ។ ក្នុងការធ្វើបាតុកម្មអហិង្សារហូតដល់លើកទី ១០០ នេះ ជាជំនូនដ៏ធំធេង ជូនលោកអភិបាលក្រុងប៉ោយប៉ែត ដែលអត់ធ្មត់ បិទភ្នែកដើររំលង រង់ចាំចាំថ្ងៃ នឹងប្រកាសឡើងជាអភិបាលរង ខេត្ត​បន្ទាយមានជ័យ ឲ្យបានឆាប់ ដើម្បីឲ្យរួចពីការទទួលខុសត្រូវ ។ អានបន្ត

Fri,18 August 2017 (Time 05:19 PM)
ដោយ មេត្តា

ខឹងមេម៉ាយកូន៥ជេរនិងយកកាំបិតប៉័ងតោគប់ជនសង្ស័យរើសបានកាំបិតតាមប្រល័យជីវិត្តឲ្យក្ស័យក្នុងថ្លុកឈាមទីបំផុតជាប់ខ្នោះ!
បន្ទាយមានជ័យ ៖ ឈាមស្រែកស្បែកហៅ មុនស្លាប់ជនរងគ្រោះបានជនរងគ្រោះលួចខ្សឹបប្រាប់ឈ្មោះឃាតករ ទើបសមត្ថកិច្ចអាចបំបែកសំណុំរឿងយ៉ាងឆាប់រហ័ស ដូចផ្លេកបន្ទោល។ក្រោយពី​មាន​ករណី​ស្ត្រី​មេម៉ាយ​ម្នាក់ ត្រូវ​ឃាតករ​កាប់​ជាច្រើន​កាំបិត យ៉ាង​ព្រៃផ្សៃ នៅក្នុង​ផ្ទះ ស្ថិត​ក្នុងភូមិ​ចំការ​គរ ឃុំ​និង​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយ​ពុំទាន់​ដឹង​មូលហេតុ កាលពី​វេលា​ម៉ោងជាង ១២រំលង​អា​ធ្រា​ត្រ ឈានចូល​ព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះ ហើយ​ត្រូវបាន​គេ​បញ្ជូនទៅ​មណ្ឌល​សុខភាព​ក្នុង​ឃុំ និង​បញ្ជូនបន្ត ទៅ​មន្ទីរពេទ្យ​បាត់ដំបង តែ​អកុសល​ស្លាប់​តាមផ្លូវ រួច​ក៏​បញ្ជូន​ត្រឡប់មកវិញ នោះ​រួចមក នៅវេលា​ព្រឹក​ព្រលឹម ថ្ងៃខែ​ដដែល ជនសង្ស័យ​ម្នាក់ ជា​ជនដៃដល់ ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ ឃាត់ខ្លួន​បានភ្លាមៗ ។ អានបន្ត

Fri,18 August 2017 (Time 10:50 AM)
ដោយ នភា

អាជ្ញាធរមិនខ្ចីខ្វល់ខណះឈ្មួញយកដីថ្នល់សង់សំណង់បិទផ្លូវ!
បន្ទាយមានជ័យ: អាជ្ញាធរ បណ្តែតបណ្តោយឲ្យ ប្រជាពលរដ្ឋ រស់នៅដីផ្លូវសាធារណះ របស់រដ្ឋ យ៉ាងអនាធិបតេយ្យ ពេលនេះ បានក្លាយជាបញ្ហា យ៉ាងធ្ងន់ធ្ងរ សំរាប់ប្រជាពលរដ្ឋស្របច្បាប់ ខណះដែលពលរដ្ឋអាណាធិបតេយ្យនោះលក់ដីអោយឈ្មួញ សង់អាគាររឹងមាំនិងបិតផ្លូវពួកគាត់រកច្រកចូលផ្ទះមិនបាន។ អានបន្ត

Thu,17 August 2017 (Time 11:30 PM)
ដោយ មករា

ពិធីប្រកាសតែងតាំងអភិបាល នៃគណៈអភិបាលស្រុកក្រឡាញ់
ខេត្តសៀមរាបៈនៅស្រុកក្រឡាញ់ ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ បានរៀបចំពិធីប្រកាសចូលកាន់តំណែងអភិបាល នៃគណៈអភិបាលស្រុកក្រឡាញ់ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឃឹម ប៊ុន សុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។ អានបន្ត

Thu,17 August 2017 (Time 06:55 PM)
ដោយ រ័ត្ន

ជនជាតិចិនចូមកស្រុកខ្មែរ ដែលគួរអោយបារ្មម្ភទៅ លើបទល្មើស ៣ សំខាន់ៗ
ភ្នំពេញ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ សមត្ថកិច្ច លបលួចស្មក់ចូលចាប់ជនជាតិចិន រាប់រយនាក់ នៅសណ្ឋាគារមួយនៅភ្នំពេញ ក្រុមនោះកំពុងតែ រកស៊ីបើក online ។ អានបន្ត

Thu,17 August 2017 (Time 02:09 PM)
ដោយ កញ្ញា

បាតុកម្មអហិង្សា រហូតក្តៅ ដល់អង្គការសហប្រជាជាតិ ចុះមកមើលផ្ទាល់
បន្ទាយមានជ័យៈ នៅថ្ងៃទី ១៦ ខែ សីហា ឆ្នាំ២០១៧ មានបាតុកម្មអហិង្សារបស់សហគមន៍ ផ្លូវរថភ្លើង រហូតដល់លើកទី ៩៩ ដងហើយ នៅតែលោកអភិបាលក្រុង ប៉ោយប៉ែត ទ្រាំក្រាំងធ្វើ មិនដឹងមិនឮ មិនដោះស្រាយមិនផ្តល់ចំលើយ ជាក់លាក់ ដល់ពួកគាត់ ។ អានបន្ត

Thu,17 August 2017 (Time 02:01 PM)
ដោយ មករា

ខឹងរថយន្តក្រុងបុករថយន្តរបស់ខ្លួនរួចបើករត់មន្ត្រីអង្គរក្សទាញកាំភ្លើងខ្លីបាញ់ឡានចំនួន១០គ្រាប់ផ្អើលទីក្រុងទាំងយប់!
ភ្នំពេញ៖ ខឹងរថយន្តក្រុងបុករថយន្តរបស់ខ្លួនរួចបើករត់មន្ត្រីអង្គរក្ស បន្ទាយវរៈ ៤៩៩ ម្នាក់ ករណី បាញ់ប្រហារលើ រថយន្តក្រុង ដឹកអ្នកដំណើរមួយគ្រឿង អស់ប្រមាណ១០គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពី វេលាម៉ោងប្រមាណជិត៩យប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ នៅតាមបណ្ដាយផ្លូវ៥៩៨ ស្ថិតក្នុង សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញចុងក្រោយម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនតៃកុងទាំង២។ អានបន្ត

Wed,16 August 2017 (Time 03:41 PM)
ដោយ មេត្តា

ដឹកបទល្មើសនៅមុខសាលាស្រុករាល់ថ្ងៃដោយមិនមានការភ័យខ្លាចអាជ្ញាធរមានសមត្ថកិច្ចសោះ!
កំពង់ឆ្នាំងៈមានសេចក្តីរាយការណ៍ពីខេត្តកំពង់ឆ្នាំងមកថា ការដឹកជញ្ជូនបទល្មើសព្រៃឈើមានច្រើនជារៀងរាល់ដោយមិនមានទប់ស្កាត់ពីសំណាកសម្ថកិច្ចនោះឡើយ។ អានបន្ត

Tue,15 August 2017 (Time 02:47 PM)
ដោយ មករា

ស៊យទាំងព្រឹកលួចចំម៉ូតូមានកុងតាក់សំង៉ាត់ត្រូវជាប់ខ្នោះ!
ភ្នំពេញ៖ លួចគេបានវាគ្រាន់ដល់គេទាន់វាក្រែលយ៉ាងណាមិញបុរសម្នាក់សល់តែដង្ហើមចង្រិត ខណះដែលរូបគេនិងបក្ខពួកបានធ្វើសកម្មភាពលួចកាច់សោរកម៉ូតូមួយគ្រឿងស៊យប៉ះចំម៉ូតូមានកុងតាក់សំងាត់បានសម្រេចតែរត់មិនរួចត្រូវម្ចាស់ឃើញទាន់ម្នាក់ទៀតរត់ផះក្រញ៉ាំម្នាក់ទៀតរត់មិនរួចត្រូវអ្នកស្រុកចាប់បានវាយទ្រមខ្លួនសល់ដង្ហើមចង្រិតទើបប្រគល់ឲ្យសមត្ថកិច្ច។ អានបន្ត

Tue,15 August 2017 (Time 01:49 PM)
ដោយ រដ្ឋា

រថយន្តលុចស៉ីសដឹកគ្រញូងពេញបុកម៉ូតូមួយគ្រឿងស្លាប់ម្នាក់និងរបួសម្នាក់!
ខេត្តកំពង់ធំ ៖រថយន្តម៉ាក លុចស៊ីស ៤៧០មួយគ្រឿង ដឹកឈើក្រញូងពេញក្នុងរថយន្ត បានបើកបុកម៉ូតូមួយគ្រឿងបណ្តាលឲ្យអូសម៉ូតូ៣០០ម៉ែត្រ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់នៅហ្នឹងកន្លែងម្នាក់ និងរបួសធ្ងន់ចំណែក អ្នកបើកបររថយន្តត្រូវបានរថយន្តមួយគ្រឿងទៀតមករំដោះយកទៅយកទៅបាត់។ អានបន្ត

Tue,15 August 2017 (Time 11:17 AM)
ដោយ កញ្ញា

លោកប្រធានគណបក្សអំណាចខ្មែរ ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ន !
ភ្នំពេញៈ កាលពីថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៧ លោក សួនសេរីរដ្ឋា ជាប្រធានគណបក្សអំណាច ខ្មែរ ត្រូវបានសាលាដំបូង រាជធានីភ្នំពេញ បានសម្រេចឃុំបណ្តោះអាសន្ន នៅពន្ធនាគារ ដោយ ព្រះរាជអាជ្ញាអមសាលាដំបូង សម្រេចចោទប្រកាន់ចំនួន ៣ បទល្មើស ដូចមានភ្ជាប់មកជាមួយ នេះ ។ អានបន្ត

Mon,14 August 2017 (Time 05:49 PM)
ដោយ រដ្ឋា

ស្ត្រីម្នាក់បកអាក្រាតអធិការរងម្នាក់ថាក្បត់ទំនុកចិត្តស៊ីដាច់លុយ២០០០ដុល្លានិងកុហក់តុលាការ!
បន្ទាយមានជ័យ: បែកធ្លាយរឿងអាស្រូវ របស់អធិការ រង ក្រុង សិរីសោភ័ណ ម្នាក់ កុហក់ ភូតភរ តុលាការថាខ្លួនមានជម្ងឺ ដើម្បី គេចវេសមិនចូលខ្លួនបំភ្លឺតាមដិការ តុលាការក្រោយពីមាន បណ្តឹង ពី ស្ត្រី​ម្នាក់ដែល ចោទប្រកាន់ថា បានក្បត់សេចក្តីទុក ចិត្ត ស៊ីដាច់លុយ ចំនួន២០០០ដុល្លា រឿងរត់ការដោះកូនចេញពីពន្ធាគារ។ អានបន្ត

Mon,14 August 2017 (Time 12:17 PM)
ដោយ មករា

ស្នងការខេត្តបន្ទាយមានជ័យធ្វើ​ពិធី​ជាន់​កម្ទេចចោល នូវ ស៊ី​ម៉ាំង​ប្រែ​ន របស់​ម៉ូតូ និង​រថយន្ត ដែលដកហូតនៅពេលកន្លងនិងដាក់បន្តរឹតបន្តឹងការអនុវត្តន៍​ច្បាប់​ចរាចរណ៍!
បន្ទាយមានជ័យ​៖កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៧ នៅ​ក្នុងស្នងការ​ដ្ឋាន នគរបាល​ខេត្តបន្ទាយមានជ័យ បានធ្វើ​ពិធី​ជាន់​កម្ទេចចោល នូវ ស៊ី​ម៉ាំង​ប្រែ​ន របស់​ម៉ូតូ និង​រថយន្ត ដែល​កម្លាំង​នគរបាល ធ្វើការ​ដកហូត​បាន ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​២​ឆ្នាំ។ អានបន្ត

Mon,14 August 2017 (Time 10:57 AM)
ដោយ ខៀវដា

សាច់ដៃរបាំងរាវនិងសាច់លុករាប់ពាន់គីឡូមែត្រក្នុងតំបន់អភិរក្ស ភូមិស្ទឹងជ្រៅ !
ខេត្តសៀមរាប: បទល្មើលនេសាទស្ថិតនៅភូមិស្ទឹងជ្រៅ​​ឃុំអន្លង់សំណរស្រុកជីក្រែង ខេត្តសៀមរាប កំពង់កើតឡើងពេញបន្ទុកក្នុងតំបន់អភិរក្សមានសាច់ដៃរបាំងសាច់លុកជាច្រើនកន្លែងនូវចំណុច កែងអន្លង់ឆ្នាំង -តំនេកក្របី-ព្រំប្រទល់ក្រពីងត្រឡាច-ត្រពាំងតាសៃនិងប្រាំបីមុម ដែលជារបាំងសាច់ដៃលុករបស់ លោក ហម ភាព ជាប្រធានសហគមន៍ភូមិស្ទឹងជ្រៅនិងខ្សែស្រឡាយមានឈ្មោះ ចេង ឈ្មោះ ស៊ន់ ឈ្មោះ ជុនឈ្មោះ អ៊ុំនី និងបក្សពួកមួយចំនួនផ្សេងទៀត។ អានបន្ត

Sun,13 August 2017 (Time 03:15 PM)
ដោយ មករា

ប្រជាពលរដ្ឋថា ឡឥដ្ឋ៣ក្នុងឃុំកំពង់ថ្កូវ បំផ្លាញបរិស្ថានដោយយកឈើរស្រស់មកដុតដូចបំផ្លាញព្រៃ!
សៀមរាប: ប្រជាពលរដ្ឋ រស់នៅក្បែរជើងភ្នំទ្រង់បាត្រ បានរាយការណ៍ ឲ្យដឹងថា ឡឥដ្ឋ ចំនួន ៣ កំពុងតែ បំផ្លាញ បរិស្ថាន យ៉ាងធ្ងន់ធ្ងរ ដោយកាយដី ធ្វើឥដ្ឋ បង្ហូរទឹកកង្វក់ និងបង្ហុយផ្សែង ប៉ះពាល់មកលើផ្ទះសម្បែងរបស់ពួកគាត់និងសំណូមពរឲ្យមន្ត្រីជំនាញត្រួតពិនិត្យលើការដែលឡទាំងនេះបានយកឈើរស្រស់មកដុតដែលកំពុងបំផ្លាញព្រៃឈើរទៀតផង។ អានបន្ត

Fri,11 August 2017 (Time 06:07 PM)
ដោយ កញ្ញា

ក្នុងការកាត់បន្ថយ ភាពចង្អៀតណែន ក្នុងពន្ធនាគារ តុលាការ មិនទាន់បានអនុវត្តមាត្រាមួយ ចំនួនដែលមានចែងក្នុងច្បាប់នៅឡើយ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ ពិសេសរបស់ អង្គការសហប្រជាជាតិ ទទួលបន្ទកលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា បានចូលជួប លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។ អានបន្ត

Thu,10 August 2017 (Time 05:26 PM)
ដោយ កញ្ញា

ក្រុមគណៈកម្មការចម្រុះចុះរុះរើសំណង់ខុសច្បាប់នានា នៅតំបន់ឧទ្យានអង្គរ!
ខេត្តសៀមរាប៖នៅថ្ងៃទី១០ខែសីហាឆ្នាំ២០១៧ នេះក្រុមគណៈកម្មការចម្រុះ រួមមានអាជ្ញាធរជាតិអប្សរា អាជ្ញាធរខេត្តសៀមរាប និងអង្គភាពពាក់ព័ន្ធផ្សេងៗ បានចាប់ផ្តើមប្រើធម៌ក្ដៅ ដោយចុះរុះរើសំណង់ ខុសច្បាប់ក្នុង ឧទ្យានអង្គរ ដូចការគ្រោងទុក និងសេចក្ដីប្រកាសមែន។ក្រោយពេលដែល អាជ្ញាធរបាន ប្រកាសទុកឧិសានវាទ ដល់ប្រជាពលរដ្ឋ ឲ្យរុះរើសំណង់ ខុសច្បាប់នានា នៅតំបន់ឧទ្យានអង្គរ ត្រឹមថ្ងៃ៩សីហាម្សិលមិញ បើមិនរុះរើនោះទេ នឹង ទទួលខុសត្រូវ លើការខូចខាតខ្លួនឯង។ អានបន្ត

Thu,10 August 2017 (Time 05:15 PM)
ដោយ សីហា

លោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គម ត្រូវបានសាលាដំបូង រាជធានីភ្នំពេញបើកសវនាការ សម្រេចផ្តន្ទាទោស នៅថ្ងៃនេះ !
ភ្នំពេញៈ នៅថ្ងៃទី ១០ ខែ សីហា ឆ្នាំ២០១៧ លោក គឹម សុខ ជាអ្នកឃ្លាំមើលបញ្ហាសង្គម ដែលនិ យាយមិនសំចៃមាត់ វិទ្យុបរទេសនិយាយភាសាខ្មែរ ត្រូវបាន សាលាដំបូងរាជធានីភ្នំពេញបើក សវនាការ ដោយបានផ្តន្ទាទោសលោក ឲ្យអនុវត្តទោសគុក រយៈពេល ១ ឆ្នាំ កន្លះ និងពិន័យជា ប្រាក់ចំនួន ៨ លានរៀល និង សងជម្ងឺចិត្តដល់ដើម បណ្តឹងចំនួន ៨០០ លានរៀល ក្រោមបទ ចោទ” ញុះញ៉ង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទបរិហាកេរ្តិ៍សាធារៈ ។ អានបន្ត