ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ព័ត៌មានថ្មីបំផុត
តំណាងពលរដ្ឋ123គ្រួសារស្នើរសុំអន្តរាគមន៍ពីរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីផ្អាកការចុះអនុវត្តន៍ដោយបង្ខំ នៃសាលដីការរបស់តុលាការកំពូល **|** ចេញប្លង់រឹង គ្របលើប្លង់រឹង ពលរដ្ឋរងគ្រោះ ចោទមេភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ថាជាអ្នកបង្កើតរឿង កេងយកផលប្រយោជន៍ជាមួយឈ្មួញ។ **|** ឯកឧត្តម ប៉ែន បូណា អញ្ជើញបើកវគ្គតម្រង់ទិសស្តីពី«ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនដល់មន្ត្រីអ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ ................. **|** ឧកញ៉ា ឡេង ចាន់ណា ប្រធានក្រុមហ៊ុន «ប្រ៊ីនលាន ស៉ីធីវើល» ដែលឆបោកលុយប្រជាពលរដ្ឋរឿងដីធ្លី-ផ្ទះ **|** ពលរដ្ឋ១១គ្រួសារ ស្នើអាជ្ញាធរពាក់ព័ន្ទផ្ដន្ទាទោសមេខ្លោង៣រូប បង្កភាពវឹកវមិនគោរពច្បាប់ **|** រដ្ឋមន្រ្តីមហាផ្ទៃចង្អុលដឹកនាំឱ្យអភិបាលរដ្ឋបាលរាជធានី-ខេត្ត បង្ក្រាបទីតាំងបញ្ចាំ និងទីតាំងលេងល្បែងផ្សងសំណាងខុសច្បាប់ **|** ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានសម្រេចដកហូតមុខតំណែងបណ្តោះអាសន្តលើថ្នាក់ដឹកនាំមន្ទីរចំនួន៨រូប **|** លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ ត្រូវបានមន្រ្តីក្រោមឱវាទផ្តិតមេដៃសំណើសុំទៅឧបនាយករដ្ឋមន្រ្តីដើម្បីផ្លាស់ប្តូរ **|** គោលនយោបាយអាទិភាព៦ចំណុចរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ជាក្តីសង្ឃឹមដ៏កក់ក្តៅរបស់ប្រជាពលរដ្ឋខ្មែរ **|** ឯកឧត្ដម នេត្រ ភក្រ្ដារដ្ឋមន្រ្ដីក្រសួងព័ត៌មាន​បានបង្ហាញវត្តមានថ្ងៃដំបូងនៅក្រសួងព័ត៌មាន **|** ព្រះមហាក្សត្រមានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលអាណត្តិថ្មីនឹងជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពពលរដ្ឋ **|** រដ្ឋមន្រ្តីព័ត៌មាន: អ្នកសារព័ត៌មានខ្លាំងត្រូវផ្សព្វផ្សាយព័ត៌មានពិតប្រាកដ និងផ្សាយឱ្យបានលឿន **|** ភ្នាក់ងារសារព័ត៌មានខ្មែរជាយដែនប្រចាំក្រុងប៉ោយប៉ែត ប្តឹងឈ្មោះខន ម៉ាប់និងភរិយាពីបទឆបោកលុយចំនួន៣ម៉ឺនដុល្លារ **|** លោក ពែក ចាន់រ៉ា បានសម្រេចចិត្តដាក់ពាក្យបណ្តឹង បុគ្គលឈ្មោះ ខន ម៉ាប់ និងអ្នកស្រី ហង្ស ស្រីមាន ពីបទឆបោក និងក្លែងបន្លំ ទៅអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ **|** សម្ដេចក្រឡាហោម ស ខេង ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ ពីសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ **|**

ព័ត៌មានចាស់ៗ

Tue,22 January 2019 (Time 05:16 PM)
ដោយ បារាំង

ពិធីគម្រប់ខួបលេីកទី៣៦នៃបង្កេីតអង្គភាពកងវរសេនាធំលេខ១២និងរឹទ្ឋចំណងមេត្រីភាពល្អរវាងកម្ពុជា-ថៃនិងកិច្ចសហការបតិបត្តិការគ្នាល្អនៅតាមបន្ទាត់ព្រំដែន
(ខេត្តបន្ទាយមានជ័យមាន)៖ព្រឹកថ្ងៃអង្គារ៍២រោជខែបុស្សឆ្នាំចសំរឹទ្ឋឹសកព.ស២៥៦២ត្រូវនិងថ្ងៃទី២២ខែមករាឆ្នំា២០១៩ទីវាខួបគម្រប់៣៦ឆ្នាំក្នុងការបង្កេីតកងអនុសេនាធំលេខ(១២)ថៃស្ថិតនៅភូមិដុងយ៉ាងឃុំមឿងផៃស្រុកអារ័ញ្ញខេត្តស្រះកែវប្រទេសថៃ។ អានបន្ត

Mon,21 January 2019 (Time 08:01 PM)
ដោយ សុខលន់

ផ្ទេរតំណែងប្រធានសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យនិងស្នាកការគយរដ្ឋាករប៉ោយប៉ែត!
បន្ទាយមានជ័យ៖ផ្ទេរភារកិច្ចប្រធានសាខាគយនិងរដ្ឋាករខេត្តត្បូងឃ្មុំ លោក នូ ស៊ីថា មកបំពេញភារកិច្ចជាប្រធានសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ ជំនួសប្រធានសាខាគយខេត្តបន្ទាយមានជ័យលោក ឆែ សុធា ត្រូវបានចូលនិវត្តន៍។មិនតែប៉ុណ្ណោះក៏បានប្រកាសផ្លាស់ប្តូរភារកិច្ច ប្រធានការិយាល័យគយនិងរដ្ឋាករច្រកអន្តរជាតិប៉ោយប៉ែត លោក ហ៊ុយ សុជាតិ ទៅបំពេញភារកិច្ច ជាប្រធានការិយាល័យរដ្ឋបាល និងគ្រប់គ្រង នៃសាខាគយនិងរដ្ឋាករខេត្តមណ្ឌលគីរី វិញនិងប្រកាសផ្ទេរភារកិច្ចប្រធានការិយាល័យគយនិងរដ្ឋាករផែស្ងួតអ៊ុយញ៉ុង ភ្នំពេញ លោក ងួន កុសល មកបំពេញភារកិច្ច ប្រធានការិយាល័យគយនិងរដ្ឋាករច្រកអន្តរជាតិប៉ោយប៉ែត។ អានបន្ត

Mon,21 January 2019 (Time 10:56 AM)
ដោយ មេត្តា

ទាហានព្រំដែន៥០៣បេីកច្រករបៀងខុសច្បាប់ទុកបទបញ្ជាររបស់សម្ដេចក្រឡាហោម ស ខេងជាការកូតទ្រអោយសត្វគោស្តាប់!
បន្ទាយមានជ័យ៖តើអភិបាលខេត្តបន្ទាយមានជ័យ បានជ្រាបទេថា៖ ទាហានព្រំដែន៥០៣កំពុងតែផ្គើនបទបញ្ជារ របស់សម្ដេចក្រឡាហោម ស ខេងដែលអោយបិទច្រករបៀងទាំងអស់នោះ ដោយបន្តការបើកបង្ហូរចូលនូវរថយន្តគេចពន្ធគ្រប់ប្រភេទធ្វើអោយបាត់បង់ថវិការជាតិនិងបណ្តោអោយកូនចៅឈ្មោះកុយសុផល(ហៅប៉ូ)ទៅឃុបឃិតគ្នាបេីកច្រករបៀងខុសច្បាប់ជាមួយលោកសាយសឿនប្អូនឈ្មោះសាយទួចជាក្រុមឈ្មួញរកសុីនាំ ​ជ្រូក មាន់ ​ទារ និងអាហារខូចគុណភាពមកបំពុលសុខភាពពលរដ្ឋខ្មែរ។ អានបន្ត

Sun,20 January 2019 (Time 10:25 PM)
ដោយ មេត្តា

ប្រជាពលរដ្ឋ រិះគន់ថាបុគ្គលិកនៃមន្ទីពេទ្យបង្អែក ក្រុងសិរីសោភ័ណស្រលាញ់លុយជាងជីវិត្តមនុស្សប្រធានមន្ទីរចេញមុខបកស្រាយ!
បន្ទាយមានជ័យ៖ បែកធ្លាយរឿងអាស្រូវជះក្លិន អាសោចន៍ ដូចបែកពាងប្រហុក នៅក្នុងពេទ្យ បង្អែក ក្រុងសិរីសោភ័ណ ដោយប្រជាពលរដ្ឋ រិះគន់ ថាបុគ្គលិកនៃមន្ទីពេទ្យ នេះ ស្រលាញ់លុយជាងជីវិត្តមនុស្ស មិនគិតរឿងសង្គ្រោះជីវិត្តមនុស្សទេគិតតែរឿងសេវ៉ាបង់ប្រាក់សិនគ្រាន់តែលាងរបួសសង្គ្រោះបឋមដោះចាក់ថ្នាំ២ម្ជុលនិងដាក់សេរ៉ូម១កំប្លោកទារលុយពីអ្នកជម្ងឺ១៨ម៉ឺនរៀល។ អានបន្ត

Sun,20 January 2019 (Time 06:52 AM)
ដោយ តុលា

ជនសង្ស័យចាប់ជំរិតក្មេងដើម្បីទារប្រាក់ត្រូវអស់ល័ក្ខនៅក្នុងក្រុងកំពង់ឆ្នាំង!!!
កំពង់ឆ្នាំង៖ ជនសង្ស័យចាប់បង្ខាំងក្មេងជំរិតទាប្រាក់តាមទូរសព្ទ័ត្រូវបានកំលាំងនគបាលក្រុងកំពង់ឆ្នាំងសហការជាមួយកំលាំងនគបាលខណ្ឌ័ឬស្សីកែវនិងសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋានរាជធានីភ្នំពេញ ។ អានបន្ត

Sun,20 January 2019 (Time 02:36 AM)
ដោយ មេត្តា

ចប់បាត់ហើយចឹង!! ឡាន១ទឹកខ្លះឡើងថ្លៃកប់ និងឡានខ្លះអាចដាច់ពូជ ដូចជាអាឆ្លាម ដោយសារការតម្លើងពន្ធនាំចូល ឆ្នាំ២០១៩
ភ្នំពេញ៖ សម្រេចហើយ ទើបចុះហត្ថលេខាជាផ្លូវការ រួចថ្មីៗនេះ របស់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ស្តីពីការតម្តើង ពន្ធនាំចូលឡានមួយទឹកនឹងឡើងថ្លៃបន្តទៀតនៅដើមឆ្នាំ2019 ខាងមុខនេះ។ គួររំលឹកផងដែរ កាលពីដើមឆ្នាំ2018 ក៏មានការតម្លើងពន្ធបែបនេះមួយលើកទៅហើយដែលធ្វើអោយតំលៃឡានមួយទឹក នាំចូលមានការកើនឡើងច្រើន។ អានបន្ត

Sat,19 January 2019 (Time 09:41 PM)
ដោយ តុលា

ពលរដ្ឋចាត់ទុកក្រុមនគរបាលចរាចរណ៍ឆ្មក់ចាំកាក់រថយន្តដើម្បីទារលុយគឺជាចោរស្របច្បាប់!
បន្ទាយមានជ័យ៖នគរបាលចរាចរណ៍ខេត្ត បន្ទាយមានជ័យ ត្រូវបានពលរដ្ឋជាពិសេស ក្រុមអ្នករត់តាក់ស៊ី ប្រសិទ្ធិនាមថាជា ចោរស្របច្បាប់ ខណះដែល សមត្ថកិច្ចមួយក្រុមនេះតែងតែលឹបលរឆក់កណ្តៀតដាក់ប៉ុស្តិ៍ត្រួតពិនិត្យ ដើម្បីទារលុយពីអ្នកធ្វើដំណើរដោយមិនបានអនុវត្តន៍ច្បាប់អោយបានម៉ឹងម៉ាត់សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឡើយគឺកាក់តែឡានដើម្បីទារប្រាក់ដាក់ហោប៉ៅប៉ុណ្ណោះ។ អានបន្ត

Fri,18 January 2019 (Time 06:10 PM)
ដោយ បុប្ផា

ប្រជាពលរដ្ឋរងគ្រោះ ចំនួន ១៧០ គ្រួសារ រងការមួលបង្កាច់ពីក្រុម ហ៊ុន លីសំអាន ដើម្បីយកដីចំការ !!
បន្ទាយមានជ័យៈ កាលពីថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០១៩ មានក្រុមការងារ តំណាងឲ្យអង្គភាពទីស្តីការ គណរដ្ឋមន្ត្រី ប្រចាំវិមានសន្តិភាព ដែលមានការចូលរួម មានឯកឧត្តម នួន សុខាវី ឩត្តមក្រុមប្រឹក្សាពិ គ្រោះ យោបល់ និងផ្តល់យោបល់ និងជាទីប្រឹក្សារាជរដ្ឋាភិបាល បានចុះទៅដល់ភូមិស្វាយ ឃុំ ថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានទាំងទូរទស្សន៍អ​នឡាញ បានចូលរួមផង ដើម្បីពិនិត្យទៅលើ ករណីជម្លោះដីធ្លី ដែលពាក់ព័ន្ធជាមួយប្រជាពលរដ្ឋ ចំនួន ០៣ភូមិ មានភូមិ កាប់ចោរ ភូមិ គោកស្វាយ ភូមិ ស្វាយ និងពាក់ព័ន្ធចំនួន ០២ ឃុំ មានឃុំភូមិថ្មី និងឃុំ ថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ បើតាមប្រវ​ត្តិដីធ្លី ដែលសារព័ត៌មានខ្មែរជាយដែនទទួល បាននោះ មានលក្ខណៈផ្ទុយទាំងស្រុង ពី ការ បំភ្លឺរបស់លោក វ៉ាន់ សាវឿន ដែលតាំងខ្លួន ជាម្ចាស់ដី១៤ គ្រួសារ ដំណើររឿងនោះមានៈ ដីនៅចំណុចពាក់ព័ន្ធ ៣ ភូមិ និង ពីរឃុំ ស្ថិតនៅក្នុងស្រុកថ្មពួកនេះ ជាដី ចំការ របស់ប្រជាពលរដ្ឋ ១៧០ គ្រួសារ ដែលមានទំហំដី ២៩៣.១៤ហិកតា នៅចំណុចភ្នំព្រះ ព្រំទល់ច្រកនាងមុំ ដែលពួកគាត់ចូល កាន់កាប់អាស្រ័យផលតាមទម្លាប់ ត្រូវបានអាជ្ញាធរ ដែនដី បានយកទៅលក់ឲ្យក្រុមឈ្មួញទិញដី ឲ្យ ក្រុមហ៊ុន លី សំអាន បើតាមប្រភពដែលបញ្ជាក់យ៉ាងច្បាស់ ពីលោក កុល ម៉ក់ អតីតៈមេឃុំថ្មពួក បាន ប្រសាសន៍ថាៈ កាលពីឆ្នាំ២០០៨ គាត់មានការសោកស្តាយយ៉ាងខ្លាំង កន្លែងចំណុចដីចំការពលរដ្ឋ ជា ព្រៃធំៗ តែត្រូវគេកាប់បំផ្លាញពីសំណាក់ក្រុមឈ្មួញ ទិញដីឲ្យក្រុមហ៊ុន លី សំអាន លោកបានចុះហត្ថ លេខាលើពាក្យស្នើសុំកាន់កាប់ដីធ្លីដែរ ដោយសារតែខាងលើៗ បានចុះហត្ថលេខារួចហើយ នៅសល់តែលោកម្នាក់ប៉ុណ្ណោះ ហើយដីដែលលក់នោះ មានទំហំ ២០៤ ហិកតា ទឹកប្រាក់ចំនួន ១៨៨៦០ ដុល្លារ សូម្បីតែលោក ឌៀប ឈួន ជាអតីតៈអភិបាលរងស្រុកថ្មពួកក៏បានដឹងដែរ ។ អានបន្ត

Thu,17 January 2019 (Time 05:10 PM)
ដោយ សុខលន់

ប្រកាស ផ្ទេរភារកិច្ច និង តែងតាំងមុខតំណែងនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនប៉ោយប៉ែត អគ្គនាយកដ្ឋានច្រកទ្វារទី១នៃ អគ្គនាយកអន្តោប្រវេសន៍!
ខេត្តបន្ទាយមានជ័យ៖ លោក ឧត្តមសេនីយ៍ទោ សុឹម សំអាត អត្តលេខ១២២០៩ ពីនាយប៉ុស្តិ៍នគរបាលច្រកទ្វារ អន្តរជាតិប៉ោយប៉ែត ដោយរក្សាមុខតំណែងជា អនុប្រធាន នាយកដ្ឋានច្រកទ្វារទី១ នៃ អគ្គនាយកដ្ឋានអន្តោរប្រវេសន៍ ចំណែកលោកវរសេនីយ៍ឯក ខឹម ចិត្រា អត្តលេខ២០៧៥៧ ពីនាយនគរបាល នៃ អគ្គស្នងការនគរបាលជាតិ ជានាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នាយកដ្ឋានច្រកទ្វារទី១ នៃ អគ្គនាយកដ្ឋានអន្តោរប្រវេសន៍ជំនួសវិញ។ អានបន្ត

Thu,17 January 2019 (Time 05:01 AM)
ដោយ កាកា

ស្វែងយល់អីពន្ធប៉ាតង់ទាំងអស់គ្នា
ពន្ធប៉ាតង់គឺត្រូវបានកំណត់ឱ្យសហគ្រាស ក្រុមហ៊ុនទាំងអស់បង់ប្រចាំឆ្នាំគឺដើម្បីរាប់សហគ្រាស និងក្រុមហ៊ុនទាំងនោះតាមទីតាំងរដ្ឋបាលដែលសហគ្រាស និងក្រុមហ៊ុនស្ថិតនៅ។ (ពន្ធរាប់ចំនួនសហគ្រាសក្រុមហ៊ុន)។ ពន្ធនេះត្រូវបានដាក់ជាប្រយោជន៍ថវិកាថ្នាក់ក្រោមជាតិ។ អានបន្ត

Tue,15 January 2019 (Time 08:50 AM)
ដោយ កាកា

មន្រ្តីជំនាញអគ្គនាយកដ្ឋានកាំកុងត្រូលចុះពិនិត្យបរិមាណនិងគុណភាពប្រេងឥន្ទនៈនៅតាមស្ថានីយមួយចំនួននៅក្នុងខេត្ត
ខេត្តកំពង់ឆ្នាំង៖ មន្រ្តីជំនាញរបស់អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម សហការជា មួយសាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង មន្រ្តីនៃមន្ទីរពាណិជ្ជកម្មខេត្ត នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ បានចុះត្រួតពិនិត្យតាមបណ្ដាស្ថានីយ៍ប្រេងឥន្ធនៈ មួយចំនួននៅក្នុងខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យមើលអំពីបរិមាណលីត្រ និង គុណភាពប្រេងឥន្ធនៈ ដែលម្ចាស់ស្ថានីយប្រេងឥន្ទនៈនៅក្នុងខេត្ត បានកំពុងលក់ជូនអតិថិជន ។ អានបន្ត

Mon,14 January 2019 (Time 09:16 PM)
ដោយ មករា

ខេត្តបាត់ដំបង បានរៀបចំដើរក្បួនព្យុហយាត្រាដើម្បីអបអរសាទរខួបទី៤០ នៃទិវាជ័យជម្នះ ៧មករា (៧មករា ១៩៧៩-៧មករា ២០១៩) !
ព្រឹកថ្ងៃចន្ទ ៩កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៩ ខេត្តបាត់ដំបង បានរៀបចំ ពិធីអបអរសាទរខួបទី៤០ នៃទិវាជ័យជម្នះ ៧មករា (៧មករា ១៩៧៩-៧មករា ២០១៩) ក្រោមអធិបតីភាព ឯកឧត្តម ច័ន្ទ សុផល តំណាងរាស្រ្តមណ្ឌលបាត់ដំបង និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពស់សម្តចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តបាត់ដំបង នៅបរិវេណសួននាគបាញ់ទឹក ក្រុងបាត់ដំបង ។ អានបន្ត

Mon,14 January 2019 (Time 02:51 PM)
ដោយ កញ្ញា

សមត្ថកិច្ច ចម្រុះត្រួតពិនិត្យលក្ខណះបច្ចេកទេសយកលុយឡើងអោយអ្នកណា?ចៅហ្វាយខេត្តសំណូមអោយថតសកម្មភាពនិងយកឈ្មោះមន្ត្រីខិលខូចដែលទារលុយពីរថយន្តតាក់ស៉ី!
បន្ទាយមានជ័យ:ពលរដ្ឋចោទប្រកាន់ ​សមត្ថកិច្ច ចម្រុះ រួមមាន មន្ត្រី នៃមន្ទីរសារធារណះការនិងដឹកជញ្ជូន កម្លាំងនគរបាលចរាចរណ៍ និងកម្លាំងកងរាជអាវុធហត្ថ ខេត្ត បន្ទាយមានជ័យថាបានធ្វើពុតកន្ទេលធំបន្លំដេក ក្បាលទំពេក បន្លំកោរ ដោយយកលេះអនុវត្តន៍បទបញ្ជារសម្តេចអគ្គមហាសេនាបតី តេជោហ៊ុនសែនអោយត្រួតពិនិត្យលក្ខណះ បច្ចេកទេសយានយន្តប្រែក្លាយទៅជាការត្រួតពិនិត្យលុយច្រកការ៉ុងឡើងអោយមេកើយទៅវិញអភិបាលខេត្តបន្ទាយមានជ័យសំណូមពរអោយពលរដ្ឋថតសកម្មភាពនិងយកឈ្មោះមន្ត្រីខិលខូចអោយបានច្បាស់លោកហ្នឹងមានវិធានការ។ អានបន្ត

Mon,14 January 2019 (Time 12:23 AM)
ដោយ មេត្តា

លោកផ្កាយ៤ ធឹមសុផា យកក្រុមគ្រួសាររបស់ខ្លួន១១នាក់ មកកាន់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដែលមានលក្ខណៈជាអគ្គនាយកដ្ឋាន ពូជនិយម
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោកបានស្រាវជ្រាវរកឃេីញថា មានសែស្រឡាយនាយឧត្តមសេនីយ៍ធឹម​ សុផា​ ក្នុងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង​ ក្រសួងមហាផ្ទៃ​រួមមាន : អានបន្ត

Sun,13 January 2019 (Time 02:57 PM)
ដោយ មេត្តា

ពលរដ្ឋចោទប្រកាន់មេប៉ុស្តិ៍ប៉ោយប៉ែតមិនបំពេញកាតព្វកិច្ច បំរើរាស្រ្ត ដោយពួកគាត់គ្រោងដាក់បណ្តឹងបរិហារតែលោកអ៉ឹមសុភារះឆ្លើយថាមិនដែលអសកម្មឡើយ!
ក្រុងប៉ោយប៉ែត៖ ពិតជា យីអ៊ុនដាក់ អារ័ក្ស ធ្វើមែនលោក អ៉ឹម សុភារះ មេ ប៉ុស្តិ៍ នគរបាលរដ្ឋបាលសង្កាត់ ប៉ោយប៉ែត ដែលគេល្បីថា៖បំរើសេវ៉ា ពលរដ្ឋមិនបានល្អ ហើយកន្លងទៅថ្មីៗនេះផ្ទុះរឿងអាស្រូវថាចាឈ្មួញរកស៊ីរថយន្តចង្កូតស្តាំនិងត្រូវបានគយចល័តបង្ក្រាបចាប់យករថយន្តស៊េរីទំនើបអស់មួយគ្រឿងទៀតស្រាប់តែពេលនេះពលរដ្ឋចោទប្រកាន់ថាជាមន្ត្រីគរបាលយុត្តិធម៌ ដែលមិនបំពេញកាតព្វកិច្ច បំរើរាស្រ្ត ដោយពួកគាត់គ្រោងដាក់បណ្តឹងបរិហារទៀតផង។ អានបន្ត

Sat,12 January 2019 (Time 03:45 PM)
ដោយ មេត្តា

សម្តេចតេជា ហ៊ុន សែន បញ្ជាឲ្យទុកតែមន្ត្រីគយ និងនគរបាលអន្តោប្រវេសន៍ នៅតាមច្រកទ្វារព្រំដែន ក្រៅពីនេះដកចេញទាំងអស់
(ភ្នំពេញ)៖ ក្តៅៗយោងតាមគេហទំព័រ freshnewsasiaសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ បានបញ្ជាឲ្យទុកតែ២ស្ថាប័នប៉ុណ្ណោះ គឺស្ថាប័នគយ និងនគរបាលអន្ដោប្រវេសន៍ នៅតាមច្រកទ្វារព្រំដែន ហើយក្រៅពីស្ថាប័នពីរនេះ ត្រូវដកចោលទាំងអស់។ ការសម្រេចយ៉ាង ដូច្នេះរបស់សម្តេចប្រមុខរាជរដ្ឋាភិបាលដើម្បីកុំឲ្យមានភាពស្មុគស្មាញនៅក្នុងការនាំចេញ នាំចូល និងដោះស្រាយការកាត់បន្ថយតម្លៃដើម ចំពោះការនាំចេញ ។ អានបន្ត

Sat,12 January 2019 (Time 08:10 AM)
ដោយ មេត្តា

ខឹងលោកមេប៉ុស្តិ៍ធ្វើឆ្អឹងទទឹងកលោកមេឃុំជ្រោយស្តៅប្រឌិតរឿងទម្លាក់កំហុសថាមេប៉ុស្តិ៍បាញ់គម្រាមដើម្បីចង់ជ្រេចេញអោយឆ្ងាយស្រួលពុករលួយ!
ខេត្តបាត់ដំបង ​៖ លោក ​ហែម សុ​ផុ​ន មេ​ប៉ុ​ស្ដិ៍រដ្ឋបាល​ជ្រោយ​ស្ដៅច្រានចោល ព័ត៌មាន ដែល គេហទំព័រកាសែតកោះសន្តិភាពបានចុះផ្សាយនៅថ្ងៃទី១១ខែមករាឆ្នាំ២០១៩នេះថា៖ សំណុំរឿង​លោក​មេ​ប៉ុ​ស្តិ៍​រដ្ឋបាល​ជ្រោយ​ស្ដៅ ស្រុក​ថ្មគោល ប្រើប្រាស់​អាវុធ​បាញ់​គំរាម​លោក​​មេឃុំ ដោយសារ​ក្ដៅក្រហាយ​សុំ​លោក​មេឃុំ​បើក​ល្បែងស៊ីសងមិនបាន​ថាជារឿងបំភ្លៃខុសពីការពិតដែលមិនអាចទទួលយកបាន។ អានបន្ត

Fri,11 January 2019 (Time 11:30 PM)
ដោយ koko

ទីតាំងស្ដុកឈើលេខពីរឥតច្បាប់មួយកន្លែងរបស់ឈ្មួញគ្មានសមត្ថកិច្ចជំនាញចុះធ្វើការបង្ក្រាប!
ឧត្តរមានជ័យ៖ទីតាំងកន្លែងស្ថុកឈើឥតច្បាប់មួយកន្លែង ស្ថិតនៅចំណុចដីក្រហម ភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលត្រូវបានប្រជាពលរដ្ឋនៅទីនោះបានប្រាប់អ្នកយកព័ត៌មានយើងឲ្យដឹងថា ជាស្ដុកឈើរបស់ឈ្មួញ ជាក់ស្ដែងនៅ ថ្ងៃ សុក្រ ទី ១១ ខែ មករា ឆ្នាំ ២០១៩ វេលាម៉ោង ០៤ និង១០ នាទី ល្ងាច សារព័ត៌មានយើងបានទៅថតផ្ដិតយករូបភាពនៅកន្លែងទីតាំងស្ដុកឈើនោះដោយផ្ទាល់និងបានឃើញគំនរឈើស្ដុកនៅក្នុងទីនោះ ជាច្រើនរាប់សិបម៉ែត្រគីប។ អានបន្ត