ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ព័ត៌មានថ្មីបំផុត
ឯកឧត្តម ប៉ែន បូណា៖ កងកម្លាំងនគរបាលជាតិជាឆ្មាំឈរការពារនិងបម្រើប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ ........................... **|** ពលរដ្ឋនៅក្រុងប៉ោយប៉ែត នៅតែទទូចឲ្យអាជ្ញាធរចុះពិនិត្យ ថាតើការដ្ឋានអគាររបស់ឈ្មោះកៅ លីម៉េង សាងសង់ស្របតាមប្លង់ស្ថាបត្យកម្ម ឬក៏យ៉ាងណា? ......................... **|** ឯកឧត្តម ប៉ែន បូណា៖ «យើងត្រូវស្រាក់ដៃគ្នាការពារសន្តិភាព និងគាំទ្ររាជរដ្ឋាភិបាលដើម្បីអនាគតរុងរឿងរបស់កូនចៅយើង» ................ **|** ឯកឧត្តម ប៉ែន បូណា៖ កងកម្លាំងប្រដាប់អាវុធក្នុងសម័យសន្តិភាពមិនចេញច្បាំងទេ តែឈរការពារសន្តិភាពនិងភាពសុខសាន្តរបស់ប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់ ..................... **|** បន្ទាប់ពីសារព័ត៌មានខ្មែរជាយដែនបានផ្សាយ ទាក់ទងនឹងភាពមិនប្រក្រតីនៃ តម្លៃដេញថ្លៃម៉ៅការធ្វើផ្លូវបេតុងគ្មានសរសៃដែកនាសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ភា្លមៗ អភិបាលរាជធានីភ្នំពេញបានចាត់មន្ត្រីជំនាញពាក់ព័ន្ធចុះស្រាវជា្រវយ៉ាងរហ័ស **|** ឯកឧត្តម ប៉ែន បូណា៖ ហេតុអ្វីមានអ្នកចេញមុខការពារអ្នកបង្កើតព័ត៌មានក្លែងក្លាយដើម្បីញុះញង់ឱ្យពលរដ្ឋមានកំហឹងជាមួយរាជរដ្ឋាភិបាល? ................. **|** សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឱ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត …….. **|** ឯកឧត្តម កែវ ផុង ជំនួយការសម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារចល័តថ្នាក់ជាតិ ចុះជួយស្រុកមោងឬស្សី តំណាងដ៏ខ្ពស់ខ្ពស់ឯកឧត្តមជិន ម៉ាលីន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមោងឬស្សី **|** ឯកឧត្តម ប៉ែន បូណា៖ ឱសថដ៏ស័ក្តិសិទ្ធិបំផុតដើម្បីលុបបំបាត់មនោគមន៍វិជ្ជាជ្រុលនិយម គឺការផ្សព្វផ្សាយព័ត៌មានពិតដល់ប្រជាពលរដ្ឋ .................. **|** អភិបាលខេត្តស្តីទីខេត្តបន្ទាយមានជ័យ ប្តឹងគ្រូវិទ្យាល័យហ៊ុនសែនប្រាសាទបាគង ពីបទញុះញង់ឱ្យ ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ពាក់ព័ន្ធរឿងបែកចែកដីតំបន់បី **|** សេរីភាពបញ្ចេញមតិ និងអំពើល្មើសច្បាប់មិនដូចគ្នាទេ ................. **|** ពលរដ្ឋក្រុងប៉ោយប៉ែតឆ្ងល់ ដីបេនឡានដែលរក្សារទុកនៅកន្លែងណា? **|** ពលរដ្ឋម្នាក់ស្នើសុំ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ជួយអន្តរាគមន៍ ករណីសង្ស័យលោកផ្កាយមួយ បង្កើតរឿងហេតុទុច្ចរិត **|** តំណាងពលរដ្ឋ123គ្រួសារស្នើរសុំអន្តរាគមន៍ពីរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីផ្អាកការចុះអនុវត្តន៍ដោយបង្ខំ នៃសាលដីការរបស់តុលាការកំពូល **|** ចេញប្លង់រឹង គ្របលើប្លង់រឹង ពលរដ្ឋរងគ្រោះ ចោទមេភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ថាជាអ្នកបង្កើតរឿង កេងយកផលប្រយោជន៍ជាមួយឈ្មួញ។ **|**

ព័ត៌មានចាស់ៗ

Wed,20 December 2017 (Time 04:12 PM)
ដោយ មេត្តា

ឃាត់ខ្លួនជនជាតិជាតិថៃម្នាក់ពាក់ព័ន្ធនឹងលួចលុយ ក្រុមហ៊ុនកាស៊ីណូ ផារ៉ាម៉ិច (សែសិបប្រាំពីរម៉ឺន ប្រាំពាន់បាត)
បន្ទាយមានជ័យ៖សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យឃាត់ខ្លួនជនសង្ស័យជនជាតិថៃម្នាក់ជាបុគ្គលិកផ្នែកគ្រប់គ្រងទិន្នន័យហិរញ្ញវត្ថុក្នុងក្រុមហ៊ុនកាស៊ីណូ ផារ៉ាម៉ិចបញ្ជូនទៅតុលាការ ។ខណៈដែលរូបគេលួចប្រាក់ក្រុមហ៊ុនដែលមានទឹកប្រាក់សរុបចំនួន ៤៧៥.០០០បាត(សែសិបប្រាំពីរម៉ឺន ប្រាំពាន់បាត)ផ្ញើរចូលទៅក្នុងគណនីធនាគាររបស់មិត្តភ័ក្តដែលរស់នៅក្នុងប្រទេសថៃ ចំនួន ០៣នាក់ ។ អានបន្ត

Wed,20 December 2017 (Time 08:04 AM)
ដោយ មេត្តា

កម្មការីនីរោងចក្រម្នាក់សំរាលកូនកណ្តាលផ្លូវត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះទាន់ ពេល!
ខេត្តព្រះសីហនុ៖កម្មការីនីរោងចក្រម្នាក់ឈឺពោះខ្លាំងទ្រាំមិនបានក៏សំរាលកូនកណ្តាលផ្លូវតែសំណាងល្អត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះទាន់ពេលត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះទាន់ពេលមានសុវត្ថិភាពទាំងម្តាយនិងកូន។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៩ធ្នូ២០១៧នៅម្តុំខាងមុខរោងចក្របិតត្រាំងក្នុងស្រុកព្រៃនប់ខេត្តព្រះសហនុ។ អានបន្ត

Tue,19 December 2017 (Time 03:01 PM)
ដោយ កញ្ញា

អាជ្ញាធរសង្កាត់ប៉ោយប៉ែត ត្រូវប្រជាពលរដ្ឋរិះគន់ ពាក់ពន្ឋ័និងប្រថាប់ត្រាការទាមទារឯកសារតាមតែអំពើចិត្ត!
បន្ទាយមានជ័យ ៖ លោកភោគលនចៅសង្កាត់រងទី២ សង្កាត់ប៉ោយប៉ែតមកពីគណបក្សប្រជាជនកម្ពុជានិងលោកពុំសុភិនជាស្មៀននៃសាលាសង្កាត់ប៉ោយប៉ែតមានការរិះគន់ពីប្រជាពលរដ្ឋយ៉ាងខ្លាំងពាក់ពន្ឋ័និងប្រថាប់ត្រាការទាមទារឯកសារតាមតែអំពើចិត្តធ្វើអោយ ប្រជាពលរដ្ឋក្តៅក្រហាយមិនខុសពីហែកសន្លឹកឆ្នោតគណបក្សប្រជាជនកម្ពុជាឡើយ។ អានបន្ត

Tue,19 December 2017 (Time 02:21 PM)
ដោយ តារា

ប៉េអឹមឃាត់ខ្លួនឈ្មួញជួញដូរសត្វព្រៃម្នាក់ដែលដាក់លក់សត្វព្រៃជាច្រើនគីឡូក្រាមនៅលើទីផ្សារស្ទឹងត្រែង!
ស្ទឹងត្រែងៈបុរសម្នាក់ដែលជាឈ្មួញរកស៊ីលក់ដូរសត្វព្រៃត្រូវបានសមត្ថកិច្ចកងអាវុធហត្ថខេត្តស្ទឹងត្រែង ឃាត់ខ្លួនខណះរូបគេដាក់លក់សត្វព្រៃជាច្រើនគីឡូក្រាមនៅលើទីផ្សារស្ទឹងត្រែង។ ប្រតិបត្រការចុះបង្ក្រាបនេះបានធ្វើឡើងវេលាម៉ោង៩៖០៥នាទីព្រឹកថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៧នៅចំណុចផ្សារសាមគ្គីស្ទឹងត្រែងស្ថិតក្នុងភូមិត្រព្រីងសង្កាត់ស្ទឹងត្រែង ក្រុង ខេត្តស្ទឹងត្រែង។ អានបន្ត

Tue,19 December 2017 (Time 11:57 AM)
ដោយ មនោរ័ត្ន

ក្រសួងព័ត៌មាន បានសម្រេចលុបអាជ្ញាប័ណ្ណ សារព័ត៌មានជាច្រើន ដែលមិនបានផ្សាយនិង ផុតសុពលភា ព
ភ្នំពេញៈ កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៧ ក្រសួងព័ត៌មានបានសម្រេចលុបអាជ្ញាប័ណ្ណ កាសែត ចំនួន ១៧៩ ទស្សនាវដ្តី ចំនួន ១២៩ និង ព្រឹត្តិបត្រ ចំនួន ២២ ផង ដោយសារកាសែត ទស្សនាវដ្តី ព្រឹត្តិប័ត ទាំងអស់នោះ មិនបានចេញផ្សាយ និង ផុតសុពលភាព នៃការប្រើប្រាស់ ។ អានបន្ត

Tue,19 December 2017 (Time 09:59 AM)
ដោយ រដ្ឋា

អបអរសារទ ទិវាប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស រៀបចំដោយសាលា ខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យៈនៅ ថ្ងៃអង្គារ៍ ០២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ប្របមាត់ស្ទឹងព្រះពន្លា មានការប្រារព្ធទិវាប្រឆាំងការជួញដូរមនុស្ស ដែលបានរៀបចំឡើង ដោយសាលាខេត្តបន្ទាយមានជ័យ មានការចូលរួមពីឯកឧត្តម សួន បវរ មន្ត្រីរាជការ មន្ទីរជុំវិញ ខេត្តបានចូលរួម ។ អានបន្ត

Tue,19 December 2017 (Time 09:01 AM)
ដោយ កញ្ញា

លោក ជា មុនី សមាជិកអ្នកឃ្លាំមើលពហុវិស័យនៃកម្ពុជា កំពុងតែរងការប្តឹងផ្តល់
ភ្នំពេញៈ កាលពីថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៧ មេធាវី ចំនួន ២ នាក់ បានដាក់បណ្តឹងលោក ជា មុនី ជាសមាជិកអ្នកឃ្លាំមើលពហុវិស័យនៃ កម្ពុជា ទៅសាលាដំបូងរាជធានីភ្នំពេញ ក្នុងខណៈ ពេលលោក បានផ្តល់បទសំភាសន៍ជាមួយវិទ្យុបរទេសមួយឈ្មោះ អាស៊ីសេរី កាលពីថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ២០១៧ កន្លងមក ដែលមានចំណងជើងថាៈ លោក ជា មុនី ស្នើ​សហភាព​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឲ្យ​បាន​ឆាប់ ។ អានបន្ត

Mon,18 December 2017 (Time 01:56 PM)
ដោយ មករា

ប្រជាពលរដ្ឋសំណូមពរឲ្យអភិបាលក្រុងប៉ោយប៉ែត ជួយអន្តាគមន៍ខណះជនខិលខូចបានរំលោភយកចំណីដីផ្លូវធ្វើជាតូបដើម្បីជួលធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន!
បន្ទាយមានជ័យ:ដីផ្លូវជាប្រយោជន៍ប្រជាពលរដ្ឋនៅក្នុងភូមិសាមគ្គីមានជ័យសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ត្រូវបានជនទំនើងហ៊ានសង់រំលោភចំណីផ្លូវទៅសាងសង់ជាតូបសំរាប់ជួលដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួន។ អានបន្ត

Mon,18 December 2017 (Time 10:13 AM)
ដោយ តារារ័ត្ន

អ្នកនយោបាយពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងកម្ពុជា និយាយតែផរុស្សវាចា នៅក្នុងសង្គម
វិភាគៈ ចាប់តាំងពីឆ្នាំ២០១៣ ដែលសម្លេងរបស់គណបក្សប្រឆាំងកើនឡើងរហូតដល់ ៥៥កៅអី មក គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មិនដែលបាលនលើកបញ្ហាដាក់លើតុ ដើម្បីពិភាក្សាគ្នាឡើយ ។ គេឃើញការបង្កើតវប្បធម៌ពិភាក្សាគ្នា រយៈពេលខ្លីណាស់ ហាក់ដូចជា ផ្លេកបន្ទោរ ហើយរលាយបាត់ទៅវិញ ។ គណបក្សសង្គ្រោះជាតិ មានអាសនៈនៅក្នុងសភាជាតិ ៥៥ អាសនៈ ដែលមានការពារដោយច្បាប់ រដ្ឋធម្មនុញ្ញ តែមិនបានយូរប៉ុន្មានផង សមាជិកគណបក្សមួយនេះ ត្រូវបានជាប់ចោទពីបទល្មើស ផ្សេងៗ ហើយខ្លះក៏ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ន និងខ្លះបានរត់ទៅជ្រកកោណ នៅក្រៅប្រទេស ។ អានបន្ត

Sun,17 December 2017 (Time 04:04 PM)
ដោយ វិសុទ្ធិ

តើគណបក្សប្រឆាំងអាចនឹងរស់ឡើងវិញទេ ?
ភ្នំពេញៈ នៅថ្ងៃទី១ ៧ ខែ ធ្នូ ឆ្នាំ ២០១៧ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសបុក របស់ខ្លួនថាៈ ដោយសារមាន ការខ្សឹបខ្សៀវ និងការប្រឌិតព័ត៌មានមិនពិតដដែលជាដដែលអំពីការរស់ ឡើងវិញនៃអតីត បក្សសង្រោះជាតិ គឺខ្ញុំសូមផ្តាំផ្ញើនិងបញ្ជាក់សារជាថ្មីថា អតីតបក្សដែលត្រូវបានរំលាយហើយ (សង្រ្គោះជាតិ) ដោយសាលដីការតុលាកំពូល គឺចប់ជាស្ថាពរហើយ។ ឈ្មោះអតីតបក្ស នេះគឺនឹងគ្មានកើតឡើងសារជាថ្មីទៀតឡើយ។ ខ្ញុំសូមអោយយោបល់ខ្លះៗដែលអាចមាន ប្រយោជន៍ ហើយកុំអោយខាតពេលច្រើន គឺមានតែវិធីមួយគត់ គឺបង្កើតបក្សថ្មីចូលរួមប្រកួត ប្រជែងតាមលក្ខណៈប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតខាងមុខ គឺវាប្រសើរជាងដើរនិយាយ ឃោសនាមិនពិត ហើយខាតបង់ពេលវេលាកាន់តែច្រើន៕ អានបន្ត

Sat,16 December 2017 (Time 11:18 PM)
ដោយ មេត្តា

តំណាងរាស្ត្រ ស សុខា ប្រកាសថ្កោលទោស ម្ចាស់ដេប៉ូឈើរដែលប៉ុនប៉ងធ្វើឃាតអ្នកកាសែតហើយយកឈ្មោះសម្តេចតេជោ និងរូបលោក ទៅគំរាមអ្នកកសែត!
(ភ្នំពេញ)៖នោះថាមែនៗគេថាភូតច្រើនចាញ់អាត្មាវប្បធម៌អារឿងអួតអាងយកឈ្មោះអ្នកធំ មកកាងទីបំផុតអស់ល័ក្ខវ័ណ្ឌកខ្លួនឯងខណះដែល តំណាងរាស្ត្រសសុខាប្រកាសថ្កោលទោសម្ចាស់ដេប៉ូឈើមួយកន្លែង ដែលយកឈ្មោះសម្តេចតេជោ និងរូបលោក ទៅគំរាមសមត្ថកិច្ច និងអាជ្ញាធរ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ អានបន្ត

Sat,16 December 2017 (Time 09:37 PM)
ដោយ រដ្ឋា

ទំនិញល្មើសកម្មសិទ្ធបញ្ញាជាង២០០ការ៉ុង របស់អាជីវករខ្មែរនៅផ្សាររោងគ្លឿ ត្រូវតម្រួតចម្រុះថៃ រឹបអូស !
ប្រទេសថៃ៖ ទំនិញល្មើសកម្មសិទ្ធបញ្ញា រួមមាន: ឈុតសម្លៀកបំពាក់កីឡាយីហោល្បីៗស្បែកជើងកុបពីបែបយីហោល្បីនឹងកាបូបនឹងដកហូតទំនិញសរុបជាង២០០ការ៉ុងតម្លៃរាប់សិបលានបាតត្រូវបានអង្គភាពបង្រ្កាបឧក្រិដ្ឋកម្មសេដ្ឋកិច្ចបានដឹកនាំកម្លាំងចូលទៅពិនិត្យនៅផ្សាររោងគ្លឿស្រុកអារញ្ញខេត្តស្រះកែវក្រោយពីទទួលបានសេចក្ដីរាយការណ៍ថា:មានក្រុមអាជីវករនាំចូលទំនិញល្មើសកម្មសិទ្ធបញ្ញាមកពីប្រទេសជិតខាងដើម្បីយកមកស្តុកទុកនឹងលក់ឪ្យតូបលក់ទំនិញផ្សេងៗនៅក្នុងផ្សាររោងគ្លឿត្រៀមលក់ពេលចូលឆ្នាំថ្មី។ អានបន្ត

Sat,16 December 2017 (Time 05:43 PM)
ដោយ មេត្តា

ម្ចាស់ដេប៉ូឈើរបើករថយន្តបុកបំណងសម្លាប់អ្នកកាសែត នឹងយកឈ្មោះឯកឧត្តម ស សុខា នឹង ហ៑ានយកឈ្មោះ សម្ដេច ហ៑ុន សែន មកគម្រាមថែមទៀត!
ខេត្តព្រៃវែង÷ពិតជាថ្លើមពាសមេឃមែនម្ចាស់ដេប៉ូឈើឈ្មោះវីរះប៑ុនខឹងអ្នកកាសែតថតរថយន្តដឹកឈើប្រណិតចូលក្នុងដេប៉ូរបស់ខ្លួនបានបើករថយន្តបុកបំណងសម្លាប់អ្នកកាសែត នឹងយកឈ្មោះឯកឧត្តម ស សុខា នឹងហ៑ានយកឈ្មោះសម្ដេចហ៑ុនសែនមកគម្រាមថែមទៀត។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨ព្រឹក ថ្ងៃទី១៣ ខែធ្នូរ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិ ព្រៃភ្នៅ ឃុំ ព្រៃភ្នៅ ស្រុកពារាំង ខេត្តព្រៃវែង។ អានបន្ត

Sat,16 December 2017 (Time 03:56 PM)
ដោយ មករា

រថយន្តដឹកដីបង្កអោយហុយប៉ះពាល់ សុខភាពពលរដ្ឋ!
ខេត្តបាត់ដំបង៖ស្រុកសំពៅលូននោថ្ងៃទី១៥.ខែធ្នូ.ឆ្នាំ២០១៧ថ្មីៗនេះមានការកក្រើងឡើងវិញនៅក្រុមឈ្មួញរកសុីកាយដីភ្នំលក់យ៉ាងគក្រឹកគក្រេងមិនដឹងថាពួកគាត់មានច្បាប់ចេញពីក្រសួងរ៉ែឋាមពលឬអាជ្ញាធស្រុកនោះទេ?។ អានបន្ត

Fri,15 December 2017 (Time 06:46 AM)
ដោយ មករា

ក្រុមហ៊ុនចិនកំពុងធ្វើថ្នល់លើទឹកដីខ្មែរត្រូវបានតម្រួតនិងទាហានថៃចូលមកឃាត់!
បន្ទាយមានជ័យ៖នៅសុខៗតម្រួត ត.ដ.ឆ១៩នាក់ទាហានប៉ារ៉ាថៃចំនួន៤នាក់សរុប២៣នាក់បានចូល មកហាមឃាត់គ្រឿងចក្ររបស់ក្រុមហ៊ុនចិនកំពុងធ្វើផ្លូវលើទឹកដីខ្មែរបង្ករការរាំងស្ទះទាំងព្រឹក។ អានបន្ត

Thu,14 December 2017 (Time 11:30 PM)
ដោយ មេត្តា

អគ្គីភ័យ​ឆាបឆេះ​ស្ថានីយ៍ប្រេងឥន្ធនៈតេលានៅ​ស្រុក​ក្រឡាញ់​រង​ការ​ខូចខាត​មួយ​ចំនួន​!
ខេត្តសៀមរាប៖ផ្ទុះកំប៉ុងហ្គាសខាងក្រោយស្ថានីយ៍ប្រេងឥន្ធនៈតេលាស្រុកក្រឡាញ់បង្ករការភ្ញាក់ផ្អើលទាំងព្រឹក ខូចខាត​ សំភារះ ប្រហែល ៧០ %តែសំណាង​ល្អ​អជ្ញាធរ​និង​ប្រជាពលរដ្ឋ​នាំគ្នា​ជួយ​ទាន់​ពេល​វេលាទើបមិនមានបង្ករគ្រោះថ្នាក់ដល់ជីវិត្តមនុស្សឡើយ។ អានបន្ត

Thu,14 December 2017 (Time 10:50 PM)
ដោយ តារា

រថយន្តបុកគល់ឈើនៅស្រះកែវ ស្លាប់ និងរបួស ពលករខ្មែរ៥នាក់!
ប្រទេសថៃ៖ពលករខ្មែរចំនួន៣នាក់ក្នុងចំណោម៦នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុខណៈដែលពួកគេទាំងអស់គ្នាបានធ្វើដំណើរពីខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃទៅកាន់ទីក្រុងបាងកកហើយដោយសាររថយន្តបើក បរល្បឿនលឿនពេកករេចង្កូតធ្លាក់ចេញពីផ្លូវទៅ បុកគល់ឈើ នៅខេត្តស្រះកែវ ។ អានបន្ត

Thu,14 December 2017 (Time 05:57 PM)
ដោយ កញ្ញា

ដំណើរការស្រួចស្រាវ ការបញ្ឈប់អនុគ្រោះពន្ធនាំចូលសហគមន៍អឺរ៉ុប
កាលពីថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ២០១៧ សភាពាណិជ្ជកម្ម សហគមន៍អឺរ៉ុប ចេញសេចក្តីថ្លៃងការអំពីការព្យួរការនាំចេញទំនិញវាយនភ័ណ្ឌ នឹងស្បែកជើង ដែលមានរោងចក្រជាង១០០០ រោង ចក្រ នៅកម្ពុជា បញ្ឈប់ចូលសហគមន៍អឺរ៉ុប ដោយបានចោទប្រកាន់មកលើរដ្ឋាភិបាលកម្ពុជា ថា" មិនគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ " ចាប់គណបក្សប្រឆាំងដាក់ពន្ធនាគារ តាមទំនើងចិត្ត ។ អានបន្ត

Thu,14 December 2017 (Time 12:10 PM)
ដោយ មករា

ផលិតផលគ្មានស្តង់ដារជាង៩០តោននៅក្នុងសិប្បកម្ម «ភ្នំមាស» ត្រូវបានកម្លាំងប្រតិបត្តិការពិសេស បង្ក្រាប!
(បន្ទាយមានជ័យ)៖កម្លាំងប្រតិបត្តិការពិសេសនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គមបានបង្ក្រាបទីតាំងសិប្បកម្មមួយកន្លែងយីហោ«សិប្បកម្មភ្នំមាស»ស្ថិតនៅភូមិគោរដ្ឋានសង្កាត់អូរអំបិលក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។ដោយរឹបអូសទឹកត្រីទឹកម្ទេសទឹកសៀងទឹកខ្មេះទឹកក្បុងទឹកស៊ីអ៉ីវផលិតគ្មានស្តង់ដារសរុបជាង៩០តោន ប្រយោជន៍ការពារសុខមាលភាពប្រជាជនក្នុងក្របខណ្ឌទូទាំងប្រទេសក៏ដូចជាភ្ញៀវទេសចរអ្នកវិនិយោគបរទេសផង។ អានបន្ត

Thu,14 December 2017 (Time 11:31 AM)
ដោយ តារា

អ្នកខេត្តបន្ទាយមានជ័យល្បីយានដ្ឋាន វ៉ានថី កោរមិនដាក់ទឹក!
បន្ទាយមានជ័យ:យានដ្ឋានជួសជុលរថយន្តដែលមានយីហោវ៉ានថីកំពុងល្បីខ្លាំងខាងកោរមិនដាក់ទឹកមានអតិថិជនជាច្រើនដែលបានចូលកន្លែងនោះហើយលាន់មាត់គ្រប់គ្នាកុំថាឡើយប្រជាពលរដ្ឋធម្មតាមន្ត្រីរាជការក៏មិនលើកលែងដែរគឺកោរមិនរើសមុខតែម្ដង។ អានបន្ត