ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ព័ត៌មានថ្មីបំផុត
ឯកឧត្តម ប៉ែន បូណា៖ កងកម្លាំងនគរបាលជាតិជាឆ្មាំឈរការពារនិងបម្រើប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ ........................... **|** ពលរដ្ឋនៅក្រុងប៉ោយប៉ែត នៅតែទទូចឲ្យអាជ្ញាធរចុះពិនិត្យ ថាតើការដ្ឋានអគាររបស់ឈ្មោះកៅ លីម៉េង សាងសង់ស្របតាមប្លង់ស្ថាបត្យកម្ម ឬក៏យ៉ាងណា? ......................... **|** ឯកឧត្តម ប៉ែន បូណា៖ «យើងត្រូវស្រាក់ដៃគ្នាការពារសន្តិភាព និងគាំទ្ររាជរដ្ឋាភិបាលដើម្បីអនាគតរុងរឿងរបស់កូនចៅយើង» ................ **|** ឯកឧត្តម ប៉ែន បូណា៖ កងកម្លាំងប្រដាប់អាវុធក្នុងសម័យសន្តិភាពមិនចេញច្បាំងទេ តែឈរការពារសន្តិភាពនិងភាពសុខសាន្តរបស់ប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់ ..................... **|** បន្ទាប់ពីសារព័ត៌មានខ្មែរជាយដែនបានផ្សាយ ទាក់ទងនឹងភាពមិនប្រក្រតីនៃ តម្លៃដេញថ្លៃម៉ៅការធ្វើផ្លូវបេតុងគ្មានសរសៃដែកនាសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ភា្លមៗ អភិបាលរាជធានីភ្នំពេញបានចាត់មន្ត្រីជំនាញពាក់ព័ន្ធចុះស្រាវជា្រវយ៉ាងរហ័ស **|** ឯកឧត្តម ប៉ែន បូណា៖ ហេតុអ្វីមានអ្នកចេញមុខការពារអ្នកបង្កើតព័ត៌មានក្លែងក្លាយដើម្បីញុះញង់ឱ្យពលរដ្ឋមានកំហឹងជាមួយរាជរដ្ឋាភិបាល? ................. **|** សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឱ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត …….. **|** ឯកឧត្តម កែវ ផុង ជំនួយការសម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារចល័តថ្នាក់ជាតិ ចុះជួយស្រុកមោងឬស្សី តំណាងដ៏ខ្ពស់ខ្ពស់ឯកឧត្តមជិន ម៉ាលីន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមោងឬស្សី **|** ឯកឧត្តម ប៉ែន បូណា៖ ឱសថដ៏ស័ក្តិសិទ្ធិបំផុតដើម្បីលុបបំបាត់មនោគមន៍វិជ្ជាជ្រុលនិយម គឺការផ្សព្វផ្សាយព័ត៌មានពិតដល់ប្រជាពលរដ្ឋ .................. **|** អភិបាលខេត្តស្តីទីខេត្តបន្ទាយមានជ័យ ប្តឹងគ្រូវិទ្យាល័យហ៊ុនសែនប្រាសាទបាគង ពីបទញុះញង់ឱ្យ ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ពាក់ព័ន្ធរឿងបែកចែកដីតំបន់បី **|** សេរីភាពបញ្ចេញមតិ និងអំពើល្មើសច្បាប់មិនដូចគ្នាទេ ................. **|** ពលរដ្ឋក្រុងប៉ោយប៉ែតឆ្ងល់ ដីបេនឡានដែលរក្សារទុកនៅកន្លែងណា? **|** ពលរដ្ឋម្នាក់ស្នើសុំ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ជួយអន្តរាគមន៍ ករណីសង្ស័យលោកផ្កាយមួយ បង្កើតរឿងហេតុទុច្ចរិត **|** តំណាងពលរដ្ឋ123គ្រួសារស្នើរសុំអន្តរាគមន៍ពីរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីផ្អាកការចុះអនុវត្តន៍ដោយបង្ខំ នៃសាលដីការរបស់តុលាការកំពូល **|** ចេញប្លង់រឹង គ្របលើប្លង់រឹង ពលរដ្ឋរងគ្រោះ ចោទមេភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ថាជាអ្នកបង្កើតរឿង កេងយកផលប្រយោជន៍ជាមួយឈ្មួញ។ **|**

ព័ត៌មានចាស់ៗ

Wed,15 November 2017 (Time 06:50 AM)
ដោយ កញ្ញា

ចាប់ខ្លួន លោក អ៊ួន ឈិនអតីត:បុគ្គលិកអាស៊ីសេរី ភ្លាមៗ ដោយគ្រាន់តែបើកបន្ទប់ច្រៀងលេង ចោទថា បើកកន្លែងផ្សាយព័ត៌មាន
ភ្នំពេញ:កាលពីយប់ទី១៤ខែវិច្ឆិកា ឆ្នៃ២០១៧ លោក អ៊ួន ឈិន អតីត:បុគ្គលិកវិទ្យុអាស៊ីសេរី ត្រូវបានសមត្ថកិច្ច ឃាត់ ដោយចោទប្រកាន់លោក បើកកន្លែងផ្សាយ លួចលាក់ ។ អានបន្ត

Tue,14 November 2017 (Time 04:42 PM)
ដោយ ករុណា

ប្រជាពលរដ្ឋសម្បាយចិត្តឃើញសមត្ថកិច្ចបង្ក្រាបល្បែងស៊ីសងក្នុងមូលដ្ឋាន!
បាត់ដំបង៖ ប្រជាពលរដ្ឋសាទរខណៈសមត្ថកិច្ចធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់(អាប៉ោង) ១កន្លែងក្នុងស្រុកសង្កែត្រូវបានបង្ក្រាប និងឃាត់ខ្លួនអ្នកញៀនល្បែង០៧នាក់ហើយបន្តជំរុញឲ្យអនុវត្តនបង្ក្រាបបនល្បែងស៊ីសងបន្តទៀតអោយដូចភ្លៀងរលឹមតាមគោលការណ៍ភូមិឃុំមានសុវត្ថភាព។ អានបន្ត

Tue,14 November 2017 (Time 03:14 PM)
ដោយ នភា

កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំខែវិច្ឆិកា និងលើកទិសដៅ ខែធ្នូ ឆ្នាំ២០១៧!
(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកវរសេនីយ៍ឯក បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំខែវិច្ឆិកា និងលើកទិសដៅ ខែធ្នូ ឆ្នាំ២០១៧។ ដោយមានការចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន ក្រុង ស្រុក និងស្នាក់ការសន្តិសុខ កងអនុសេនាធំលេខ១៦ និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តចំនួន២៦៣នាក់។ អានបន្ត

Tue,14 November 2017 (Time 01:10 PM)
ដោយ កញ្ញា

កញ្ញាស្រស់ស្អាតកូតាគណបក្សសង្គ្រោះជាតិចំអកអោយធីសុវណ្ណថារឿងចង់ប្តឹងមេឃុំចៅសង្កាត់ទាំងអស់របស់សង្គ្រោះជាតិ!
បន្ទាយមានជ័យ៖កញ្ញាស្រស់ស្អាតម្នាក់ដែលគេស្គាល់ថាជាសមាជិកក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែតដែលទើបជាប់ឆ្នោតមកពីកូតាគណបក្សសង្គ្រោះជាតិនោះនៅថ្ងៃទី១៤ខែវិច្ឆការឆ្នាំ២០១៧បានបង្ហោះសារនៅក្នុងអាខោនហ្វេសប៊ុករបស់ខ្លួនដើម្បីសំដែងពីឆន្ទៈរបស់ខ្លួនរួមទាំងមេឃុំ/ចៅសង្កាត់ ក្រុមប្រឹក្សាទាំងអស់របស់គណបក្សសង្គ្រោះជាតិទាំងអស់ថាមិនក្បត់ឆន្ទៈរាស្ត្រឡើយហើយចំអកនាងធីសុវណ្ណថាដែលចង់ប្តឹងមេឃុំចៅសង្កាត់ទាំងអស់របស់សង្គ្រោះជាតិ។ អានបន្ត

Tue,14 November 2017 (Time 10:30 AM)
ដោយ មករា

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាជូនដំណឹងថានិងពន្លឿនការចុះហត្ថលេខា អនុស្សារណៈនៃការយោគយល់គ្នាស្តីពីការដឹកទំនិញឆ្លងកាត់ឲ្យបានមុនកាលបរិឆ្ឆេទចូលជាធរមាននៃច្បាប់គយថ្មីរបស់ប្រទេសថៃ!
បន្ទាយមានជ័យ៖កាលពីថ្ងៃទី១៣ខែវិច្ឆិការឆ្នាំ២០១៧នេះអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចេញ លិខិតជូនដំណឹងលេខ២៤០៨ /១៧ អ គ រ ដោយជម្រាបជូនដំណឹងដល់សាធារណជន ជាពិសេសពាណិជ្ជករនិងប្រតិបត្រករដឹកជញ្ជូនទំនិញនាំចេញនាំចូលពាក់ព័ន្ធទាំងអស់ឲ្យបានជ្រាបថាបន្ទាប់ពី អ គ រ បានចេញសេចក្តីជូនដំណឹងចុះថ្ងៃទី៣១ខែតុលាឆ្នាំ២០១៧ ស្តីពីបញ្ញត្តិហាមឃាត់ការដឹកជញ្ជូនទំនិញឆ្លងកាត់ប្រទេសថៃតាមផ្លូវគោកអនុលោមតាមច្បាប់ថ្មីរបស់ថៃ ហើយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានខិតខំទំនាក់ទំនងយ៉ាងជិតស្និតនិងជាប្រចាំជាមួយរដ្ឋបាលគយថៃ ដើម្បីពន្លឿនការចុះហត្ថលេខា អនុស្សារណៈនៃការយោគយល់គ្នាស្តីពីការដឹកទំនិញឆ្លងកាត់ឲ្យបានមុនកាលបរិឆ្ឆេទចូលជាធរមាននៃច្បាប់គយថ្មីរបស់ប្រទេសថៃគឺថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០១៧នេះ។ អានបន្ត

Mon,13 November 2017 (Time 08:29 PM)
ដោយ កញ្ញា

តុលាការគំរូ ខេត្តបន្ទាយមានជ័យ សវនាការ លើរឿង ក្តី លោក ចៅ វាសនា បេក្ខភាពចៅសង្កាត់ ប៉ោយប៉ែត
បន្ទាយមានជ័យ: កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការគំរូ ខេត្តបន្ទាយ មានជ័យ បានបើកសវនាការ លើការចោទប្រកាន់ ចៅ វាសនា ជាបេក្ខភាពប្រធានក្រុមប្រឹក្សាសង្កាត់ ប៉ោយប៉ែត មកពីកូតា គណបក្សសង្គ្រោះជាតិ និង លោក ឌិន ពុទ្ធី ប្រធានអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំកម្មករអូសរទេះ ដោយជាប់ចោទពីបទ ញុះញ៉ង់អោយប្រព្រឹត្តបទល្មើស មជ្ឈឹម ឧក្រិដ្ឋ ជាអាទិ៍ និង បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ សាធារណ: (អាគារគយ និងរដ្ឋាករ ) នៅក្រុងប៉ោយប៉ែត កាលពីឆ្នាំ ២០១៥ ។ អានបន្ត

Mon,13 November 2017 (Time 04:36 PM)
ដោយ មករា

រឿងអាស្រូវ ជំទាវលី អ៊ុំ អេង កំពុងលាតត្រដាង!
ខេត្តសៀមរាប៖មានការបែកធ្លាយ សុះសាយល្បីល្បាញ ពេញខេត្តសៀមរាប ពីរឿងអាស្រូវ របស់លោកជំទាវ លី អ៊ុំ អេង ដែលពេលនេះ កំពុងតែលាតត្រដាង ជាសាធារណះហើយ។ លោកជំទាវ លី អ៊ុំអេង ត្រូវបានមហាជន មើលឃើញ ថាជាអ្នករកស៊ីជំនួញ អាជីវកម្ម ខ្សាច់ និងដីលក់ នៅខេត្តសៀមរាប ដ៍ល្បីល្បាញបំផុត។ ការធ្វើជំនួញ របស់លោកជំទាវលី អ៊ុំអេង កន្លងទៅធ្លាប់ត្រូវបាន ប្រជាពលរដ្ឋ ប្ដឹងទៅអង្គភាពប្រឆាំង អំពើពុករលួយ ពាក់ព័ន្ធករណី ភាពមិនក្រក្រតី បំផ្លាញបរិស្ថាន យ៉ាងធ្ងន់ធ្ងរ ក្នុងភូមិព្រំកុដ្ឋ និងភូមិត្រាច ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ បានបង្កឲ្យមាន ផលប៉ះពាល់ យ៉ាងខ្លាំងដល់ និងប្រជាពលរដ្ឋ។ អានបន្ត

Mon,13 November 2017 (Time 03:30 AM)
ដោយ ករុណា

យោធាបើករថយន្តពីបន្ទាយភ្នំឆ័ត្រមកភ្នំពេញគ្រោះថ្នាក់នៅកំពង់ឆ្នាំង!
បន្ទាយមានជ័យ៖យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់និង៣នាក់ទៀតបានរងរបួសធ្ងន់ស្រាលក្នុងឧប្បទ្ទេវហេតុគ្រោះថ្នាក់ចរាចណ៍ដ៏គួរអោយរន្ធត់ដោយបុកនិងបង្កាន់ដៃស្ពានធ្វើពីថ្មនិងដែកប្រវែងជាង១០ម៉ែត្របាក់ខ្ទេច។ អានបន្ត

Sun,12 November 2017 (Time 03:01 PM)
ដោយ តារារ័ត្ន

បែកធ្លាយព័ត៍មាន ជនរកសុីនាំឈើគ្រញូងពីថៃ ចូល តាមច្រកទ្វារអន្ថរជាតិប៉ោយប៉ែត ឈ្មោះ កុសល !
បន្ទាយមានជ័យ ៖ជំនួញឈើរគ្រញូងចាប់ផ្តើមកក្រើកឡើងវិញក្រោយពេលសមត្ថកិច្ចទាំងកម្ពុជានិងថៃ បង្ក្រាបបានជាបន្តបន្ទាប់ពេលនេះបែកធ្លាយព័ត៍មាន ថាជនរកសុីនាំឈើគ្រញូងពីថៃ ចូល តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឈ្មោះ កុសល ប្រជាពលរដ្ឋសំណូមពរអោយសមត្ថកិច្ចវែកមុខឈ្មួញខាងលើអោយបានឆាប់ព្រោះពួកគាត់បារម្ភដោយកន្លងទៅពលរដ្ឋខ្មែរដែល ត្រូវបានឈ្មួញឈើគ្រញូងបោកបញ្ឆោត ដឹកនាំចូលទៅលួចកាប់ឈើគ្រញូង នៅលើទឹកដីថៃ តែងតែទទួលរងការបាញ់សម្លាប់ ពីកងទាហានថៃ ជាបន្តបន្ទាប់ នឹងចោលខ្មោចនៅកណ្ដាលព្រៃ នឹងពលរដ្ឋខ្មែរខ្លះទៀតត្រូវបាន ចាប់ញាត់គុកនៅប្រទេសថៃទៀតផង។ អានបន្ត

Sat,11 November 2017 (Time 09:58 PM)
ដោយ តុលា

សកម្មភាពដឹកជញ្ជួនឈើ នៅឃុំពង្រលើ ស្រុកជីក្រែង អមដំណើរដោយមន្រ្តី ប៉ូលីសប៉ុស្ដិ៍រដ្ឋបាល ចាំថតរថយន្ត និងប្រមាថ អ្នកព័ត៌មានទៅវិញ !!!!!
ខេត្តសៀមរាប៖ហួសចិត្តនៅពេលលឺថាមន្រ្តី ប៉ូលីសប៉ុស្ដិ៍រដ្ឋបាលស្រុកជីក្រែងល្បីជាងគេនៅក្នុងខេត្តសៀមរាប ខាងរករឿងនិងប្រមាថ អ្នកព័ត៌មានទៅវិញដើម្បីកាងឈើរទើបស្រុកមួយ នេះមានការដឹកជញ្ជូនឈើ ច្រើនជាងគេ ដូចដង្ហែគណៈប្រតិភូអញ្ចឹង ។ អានបន្ត

Sat,11 November 2017 (Time 04:13 PM)
ដោយ ករុណា

សមត្ថកិច្ច ឃាត់ខ្លួន ស្រ្តីម្នាក់ ក្នុងករណី ឆបោក ឲ្យព្រះសង្ឃសឹក ៣ អង្គ កើតឡើង នៅក្នុងវត្ត ខុសៗគ្នា!
ខេត្តបន្ទាយមានជ័យ:ស្ត្រីជើងខ្លាំងជំនាញខាងបោកម្នាក់អស់ល័ក្ខជាប់អន្ទាក់សមត្ថកិច្ចខណះដែលរូបនាងបានបោកព្រះសង្ឃ៣ អង្គដែលគង់នៅវត្តផ្សេងអោយសឹក ដោយកុហកថានិងជួយរត់ការអោយធ្វើគយ។ អានបន្ត

Sat,11 November 2017 (Time 03:19 PM)
ដោយ វណ្ណា

ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំចាប់រថយន្តដឹកឈើយកលុយរួចដោះលែងជាញឹកញាប់!
ខេត្តកំពង់ធំ៖ បែកធ្លាយលោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ត្រូវគេរាយការណ៍ថា បានបើកប្រតិបត្តិការ ចាប់រថយន្តដឹកឈើរបស់ឈ្មួញល្បីឈ្មោះជាញឹកញាប់ ហើយដោះ លែងទៅវិញជាថ្នូរនឹងប្រាក់រាប់ពាន់ដុល្លារ ។ ទាំងនេះ គឺជាវិធីរបស់លោកប្រធានមន្ទីរ ចំពោះពួកឈ្មួញទាំងឡាយណារឹងទទឹង មិនព្រមទាក់ទងលោកជាមុន មុននឹងធ្វើសកម្ម ភាពល្មើសអ្វីមួយ ។ អានបន្ត

Sat,11 November 2017 (Time 11:58 AM)
ដោយ សិលា

សមត្ថកិច្ចPMសហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់បង្ក្រាបឈើរគ្រញូងជាង២តោន!
ខេត្តពោធិ៍សាត់៖ឈើរគ្រញូងជាង២តោនលោតឆ័ត្រតែមិនអាចលាក់ភ្នែកសមត្ថកិច្ចបានទោះបីដាក់កង្ច្រែងពីលេីលាក់ឈេីក្រញូងក្រោមក៏គេច ពីអន្ទាក់សមត្ថកិច្ចខេត្តពោធិ៍សាត់។ អានបន្ត

Sat,11 November 2017 (Time 09:30 AM)
ដោយ មេត្តា

បុរសសតិមិនគ្រប់ម្នាក់ធ្លាក់​ពី​លើ​​រថយន្ត​ដឹក​ទំនិញរ​បស់​ជន​ជាតិ​ថៃ​បណ្តាល​ឲ្យ​រង​របួស​ធ្ង​ន់!
ខេត្តបន្ទាយមានជ័យ​៖បុរសវ័យជាង៣០​​មានសន្តិ​មិន​គ្រប់​ម្នាក់​​បាន​រង​របួសធ្ងន់ហើយបាខណះដែលរូបគេបានឡើង​តោង​រថ​យន្ត​ដឹក​ទំនិញរ​បស់​ជន​ជាតិ​ថៃ​របូតដៃធ្លាក់​បណ្តាល​ឲ្យ​ធ្លាក់មកលើថ្នល់បង្ករអោយមានការភ្ញាក់ផ្អើលទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង​៨និង​៤០នាទី​យប់​ថ្ងៃទី​១០ខែ​វិច្ឆិការឆ្នាំ២០១៧នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់​ចំ​ណុចខាង​មុខ​​សណ្ឋាគារ​សុង ដារ៉ា ស្ថិត​នៅ​ក្នុង​ភូមិ​បាលិលេ​យ្យ២ ​សង្កាត់​ប៉ោយប៉ែតក្រុងប៉ោយប៉ែត ​ខេត្តបន្ទាយមានជ័យ។ អានបន្ត

Fri,10 November 2017 (Time 11:01 PM)
ដោយ មេត្តា

យុវតីម្នាក់អាក់អន់ស្រពន់ចិត្តជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា មិនបានអភិវឌ្ឍន៍ មូលដ្ឋានទុកអោយប្រជាពលវេទនា!
បន្ទាយមានជ័យ៖យុវតីម្នាក់បង្ហោះសារនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់នាងដោយបង្ហាញពីការអាក់អន់ស្រពន់ចិត្តជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែល រូបនាងនិងប្រជាពលរដ្ឋដែលរស់ក្នុងភូមិដែលតែងតែបោះឆ្នោតគាំទ្រអោយជាប់រាល់អាណត្តិនោះហាក់ មិនបានអភិវឌ្ឍន៍ មូលដ្ឋានដែលគាត់រស់នៅអោយបានរីកចំរើនកុំថាឡើយផ្លូវថ្នល់ពិបាកសូម្បីតែសាលាឃុំក៏រខេករខាកដែរ។ អានបន្ត

Fri,10 November 2017 (Time 02:34 PM)
ដោយ មេត្តា

រថយន្តដឹកកម្មកររោងចក្រជូហ៊ូយ ខាលីតុនក្រឡាប់របួសកម្មករ៩៤នាក់!
កំពង់ចាមៈ រថយន្តដឹកកម្មកររោងចក្រ១គ្រឿង បើកបរខ្វះការប្រុងប្រយ័ត្នជ្រុលចង្កូតក្រឡាប់ដោយខ្លួនឯង បណ្ដាលឲ្យកម្មការនីចំនួន៩៤នាក់ រងរបួស​ ក្នុង​នោះ​របួស​ធ្ងន់​៨នាក់​ ។ ហេតុការណ៍ នេះបានកើតឡើងនៅវេលាម៉ោងវេលាម៉ោង៧ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នៅលើផ្លូវជាតិលេខ៦A ចន្លោះគីឡូម៉ែតលេខ៦៧-៦៨ ភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ អានបន្ត

Thu,09 November 2017 (Time 05:19 PM)
ដោយ រតនា

កម្ពុជាចង់វិលត្រឡប់ទៅរបបអតីតៈកាលមែនទេ?
ភ្នំពេញៈ កាលពីថ្ងៃទី ២៣ ខែ តុលា ឆ្នាំ២០១៧ លោក Ted Cruz បានផ្ញើលិខិតមួយច្បាប់ជូន អគ្គរាជទូតខ្មែរ ប្រចាំនៅសហរដ្ឋអាមេរិក ឲ្យដោះលែងលោក កឹម សុខា ប្រធានគណបក្ស សង្គ្រោះជាតិ ដោយគ្មានលក្ខ័ន្ធ ដែលលិខិតត្រូវចូលជាឱសានវាទថ្ងៃទី០៩ខែ១១ឆ្នាំ២០១៧ ។ លោក កឹម សុខា ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់កណ្តាលយប់ នៅ គេហដ្ឋានរបស់លោក ដោយជាប់ចោទពីបទ”ក្បត់ជាតិ” ។ អានបន្ត

Thu,09 November 2017 (Time 12:07 PM)
ដោយ មេត្តា

លោក អ៊ុក សុផល នាយកទីចាត់ការហិរញ្ញវត្ថុរាជធានីភ្នំពេញ ប្រព្រឹត្តពុករលួយ ដូចជួយហែកសន្លឹកឆ្នោតបក្សប្រជាជន!
រាជធានីភ្នំពេញ ៖ បែកធ្លាយលោក អ៊ុក សុផល នាយកទីចាត់ការហិរញ្ញវត្ថុរាជធានីភ្នំពេញ ប្រព្រឹត្តពុករលួយក្រោយមកកាន់ដំណែងជានាយកទីចាត់ការហិរញ្ញវត្ថុនៃសាលារាជធានីភ្នំពេញ អស់រយះពេលជិត២អណត្តិកន្លងផុតទៅនេះ ធ្វើឲ្យមន្ត្រីរាជការ ក្រោមឱវាទនៅសាលារាជធានីភ្នំពេញជាច្រើនមានការមិនពេញចិត្តជាខ្លាំង។ អានបន្ត

Thu,09 November 2017 (Time 11:19 AM)
ដោយ តារារ័ត្ន

អបអរសាទរខូបលើកទី៦៤ នៃពិធីបុណ្យឯករាជជាតិ ៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០១៧
បន្ទាយមានជ័យៈ នៅថ្ងៃទី ០៩ ខែ វិច្ឆិកា ឆ្នាំ២០១៧ មានការប្រារព្ធពិធីបុណ្យឯករាជ្យ ទូទាំងប្រទេស ចំណែកខេត្តបន្ទាយមានជ័យ ក៏បានប្រារព្ធពិធីបុណ្យនេះផង ដែលមានការចូលរួមពី មន្ត្រីរាជការ ព្រះសង្ឃ សិស្ស និស្សិត ព្រមទាំងកងកំលាំងប្រដាប់អាវុធ និង សមត្ថកិច្ច ព្រមទាំងមន្ទីរ ការិយាល័យជុំវិញ ខេត្ត ដើម្បីរំលឹកស្មាដៃដ៏ត្រចះត្រង់ របស់ព្រះករុណា នរោត្តសីហនុ បរមកោដ្ឋ ទាមទារ ឯករាជ្យជាតិ ពីប្រទេសបារាំ ។ អានបន្ត

Thu,09 November 2017 (Time 11:05 AM)
ដោយ កញ្ញា

លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ម្តងនេះភ្នាល់ដាក់លុយម្តង គឺ១០០ ស៊ី ១ រៀល បើគណបក្សសង្គ្រោះជាតិ មិនរលាយ បន្ទាប់ពីសមាជិកបក្សប្រឆាំងមិនអើពើ
ភ្នំពេញៈ កាលពីថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ២០១៧ ក្នុងការចុះជួបជាមួយកម្មករ កម្មការិនីរោងចក្រចំនួន ២០ នៅតំបន់ចំការដូង ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ លោកបានហ៊ានភ្នាល់ បើ សិនជាអ្នកណាហ៊ានលេងជាមួយលោក ភ្នាល់១០០ រៀល ស៊ីតែ ១ រៀលទេ បន្ទាប់ពីលោក អំពាវនាវសុំឲ្យសមាជិកគណបក្សសង្គ្រោះជាតិ ចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា មិនទទួល បានលទ្ធផល ដូចខ្លួន បានរំពឹងទុកនោះ ។ អានបន្ត