ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ព័ត៌មានថ្មីបំផុត
ឯកឧត្តម ប៉ែន បូណា៖ កងកម្លាំងនគរបាលជាតិជាឆ្មាំឈរការពារនិងបម្រើប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ ........................... **|** ពលរដ្ឋនៅក្រុងប៉ោយប៉ែត នៅតែទទូចឲ្យអាជ្ញាធរចុះពិនិត្យ ថាតើការដ្ឋានអគាររបស់ឈ្មោះកៅ លីម៉េង សាងសង់ស្របតាមប្លង់ស្ថាបត្យកម្ម ឬក៏យ៉ាងណា? ......................... **|** ឯកឧត្តម ប៉ែន បូណា៖ «យើងត្រូវស្រាក់ដៃគ្នាការពារសន្តិភាព និងគាំទ្ររាជរដ្ឋាភិបាលដើម្បីអនាគតរុងរឿងរបស់កូនចៅយើង» ................ **|** ឯកឧត្តម ប៉ែន បូណា៖ កងកម្លាំងប្រដាប់អាវុធក្នុងសម័យសន្តិភាពមិនចេញច្បាំងទេ តែឈរការពារសន្តិភាពនិងភាពសុខសាន្តរបស់ប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់ ..................... **|** បន្ទាប់ពីសារព័ត៌មានខ្មែរជាយដែនបានផ្សាយ ទាក់ទងនឹងភាពមិនប្រក្រតីនៃ តម្លៃដេញថ្លៃម៉ៅការធ្វើផ្លូវបេតុងគ្មានសរសៃដែកនាសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ភា្លមៗ អភិបាលរាជធានីភ្នំពេញបានចាត់មន្ត្រីជំនាញពាក់ព័ន្ធចុះស្រាវជា្រវយ៉ាងរហ័ស **|** ឯកឧត្តម ប៉ែន បូណា៖ ហេតុអ្វីមានអ្នកចេញមុខការពារអ្នកបង្កើតព័ត៌មានក្លែងក្លាយដើម្បីញុះញង់ឱ្យពលរដ្ឋមានកំហឹងជាមួយរាជរដ្ឋាភិបាល? ................. **|** សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឱ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត …….. **|** ឯកឧត្តម កែវ ផុង ជំនួយការសម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារចល័តថ្នាក់ជាតិ ចុះជួយស្រុកមោងឬស្សី តំណាងដ៏ខ្ពស់ខ្ពស់ឯកឧត្តមជិន ម៉ាលីន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមោងឬស្សី **|** ឯកឧត្តម ប៉ែន បូណា៖ ឱសថដ៏ស័ក្តិសិទ្ធិបំផុតដើម្បីលុបបំបាត់មនោគមន៍វិជ្ជាជ្រុលនិយម គឺការផ្សព្វផ្សាយព័ត៌មានពិតដល់ប្រជាពលរដ្ឋ .................. **|** អភិបាលខេត្តស្តីទីខេត្តបន្ទាយមានជ័យ ប្តឹងគ្រូវិទ្យាល័យហ៊ុនសែនប្រាសាទបាគង ពីបទញុះញង់ឱ្យ ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ពាក់ព័ន្ធរឿងបែកចែកដីតំបន់បី **|** សេរីភាពបញ្ចេញមតិ និងអំពើល្មើសច្បាប់មិនដូចគ្នាទេ ................. **|** ពលរដ្ឋក្រុងប៉ោយប៉ែតឆ្ងល់ ដីបេនឡានដែលរក្សារទុកនៅកន្លែងណា? **|** ពលរដ្ឋម្នាក់ស្នើសុំ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ជួយអន្តរាគមន៍ ករណីសង្ស័យលោកផ្កាយមួយ បង្កើតរឿងហេតុទុច្ចរិត **|** តំណាងពលរដ្ឋ123គ្រួសារស្នើរសុំអន្តរាគមន៍ពីរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីផ្អាកការចុះអនុវត្តន៍ដោយបង្ខំ នៃសាលដីការរបស់តុលាការកំពូល **|** ចេញប្លង់រឹង គ្របលើប្លង់រឹង ពលរដ្ឋរងគ្រោះ ចោទមេភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ថាជាអ្នកបង្កើតរឿង កេងយកផលប្រយោជន៍ជាមួយឈ្មួញ។ **|**

ព័ត៌មានចាស់ៗ

Sun,08 April 2018 (Time 12:24 PM)
ដោយ តារារ័ត្ន

មន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជា-ថៃច្រកបឹងត្រកួនច្រឡំរថយន្តពលរដ្ឋថាជារថយន្តដឹក ទំនិញគេចពន្ធបើករថយន្តដេញដូចចោរប្លន់ផ្អើលប្រជាពលរដ្ឋទាំងព្រឹក!
បន្ទាយមានជ័យ: ផ្អើលប្រជាពលរដ្ឋទាំងព្រឹកស្មានតែចោរប្លន់ខណះពេលដែលរថយន្តរបស់ មន្ត្រី ទំនាក់ទំនង ព្រំដែន កម្ពុជា -ថៃ ប្រចាំច្រកតំបន់ បឹងត្រកួន បានបើក ប្រដេញ ស្ទាក់ចាប់រថយន្ត កាមរី មួយគ្រឿងដែលដឹកទំនិញចេញពីផ្សារខ្មែរដែលកំពុងធ្វើដំណើរតាមផ្លូវឆ្ពោះទៅកាន់ផ្សារថ្មពួកដោយភ័ន្តច្រឡំស្មានតែរថយន្តដឹកទំនិញគេចពន្ធចេញពីផ្សារតាប់ប្រាយ៉ាក្នុងទឹកដីថៃមិនបានបង់ប្រាក់អោយខ្លួន។ ហេតុការណ៍ នេះបានបង្ករអោយមានការភ្ញាក់ផ្អើលឡើងកាលពី វេលាម៉ោង ៧និង១៥នាទី ព្រឹក ថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០១៨ នៅខាងកើត រង្វង់មូលបឹងត្រកួន ប្រហែល ៣០០ម៉ែត្រ ស្ថិតនៅ ក្នុងភូមិ បឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្ត បន្ទាយមានជ័យ។ អានបន្ត

Sun,08 April 2018 (Time 04:36 AM)
ដោយ មេត្តា

រថយន្តបាឡែនជិះចូលផ្លូវរថភ្លើងត្រូវបានរថភ្លើងកៀប្រជាពលរដ្ឋថាមកពីអ្នកគ្រប់គ្រងធ្វេសប្រហែស!
បន្ទាយមានជ័យ៖ ថាមែនៗ ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវរថភ្លើងមើលឃើញពីការធ្វេសប្រហែស របស់ អ្នកគ្រប់គ្រងផ្លូវដែកដែលមិនមានការដាក់រនាំងបាំងឬមនុស្សធ្វើសញ្ញាចរាចរណ៍នៅទីប្រជុំជនគ្រប់គ្រាន់ពួកគាត់ថាអាចនឹងមានគ្រោះថ្នាក់ទីបំផុតក្រោយ ការសម្ពោធដាក់ដំដើរការឡើងវិញ នៃ អយស្ម័យយាន ចាប់ពីថ្ងៃ ពុធ ៤ រោជ ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព ស ២៥៦១ ត្រូវនឹងទី៤ មេសាឆ្នាំ២០១៨ វេលាម៉ោង ៨ ៣០នាទី មកដល់ថ្ងៃ សៅរ៏ ៧ រោជ ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព ស ២៥៦១ ត្រូវនឹងទី៧ មេសាឆ្នាំ ២០១៨ វេលាម៉ោង ១៣ ១០នាទី មានករណី គ្រោះថ្នាកចរាចរណ៏ កើតឡើង រវាងរថភ្លើងនិងរថយន្ត កើតឡើងនៅភូមិយាងថ្មីឃុំកូបស្រុកអូរជ្រៅ ។ អានបន្ត

Fri,06 April 2018 (Time 04:21 PM)
ដោយ តារា

ប្រជាពលរដ្ឋ៩០០នាក់មកពី៧ភូមិផ្តិតមេដៃសុំការអន្តរាគមន៍ពីអភិបាលបន្ទាយមានជ័យនិងក្រសួងមន្ទីរពាក់ព័ន្ធទប់ស្កាត់ការបំផ្លាញភ្នំតាដុង្គ!
បន្ទាយមានជ័យ: ដោយមើលឃើញ នៅការវិនាសហិនហោចសម្បត្តិ ធម្មជាតិ របស់រដ្ឋ ដូចជាព្រៃភ្នំ បឹងបួរ ទីទួលប្រាសាទដែលជាកេរ្តិ៍ តាំងពីដូនតា យើងបន្សល់ទុកអោយកូនចៅ ជំនាន់ក្រោយ នេះជាបណ្តើរៗ ដោយសារតែ ឈ្មួញខិលខូច លួចកាប់គាស់កាយ ចាក់លុប ដើម្បីជា ប្រយោជន៍ផ្ទាល់ខ្លួនធ្វើអោយបាត់បង់ជំរកសត្វព្រៃនិងសត្វស្លាបនិងប៉ះពាល់ដល់ទួលប្រាសាទនិងផ្នូរបូរាណផងប្រជាពលរដ្ឋ៩០០នាក់មកពី៧ភូមិនៃឃុំតាផូស្រុកស្វាយចេកបានផ្តិតមេដៃសុំកិច្ចអន្តរាគមន៍ពីលោកអភិបាលខេត្តបន្ទាយមានជ័យនិងក្រសួងមន្ទីពាក់ព័ន្ធដើម្បីទប់ស្កាត់ការកាយបំផ្លាញភ្នំតាដុង្គដែលកំពុងត្រូវបានឈ្មួញកំពុងដាក់គ្រឿងចក្រកាយនិងកិនថ្មលក់ពួកគាត់កំពុងបារម្ភថានិងអាចបាត់បង់ជម្រកសត្វប៉ះពាល់ប្រាសាទនិងផ្នូរបុរាណដោយពួកគាត់ចង់អោយរដ្ឋាភិបាល អភិរ័ក្សតំបន់នេះទុកជាតំបន់ទេសចរណ៍..។ អានបន្ត

Thu,05 April 2018 (Time 07:42 AM)
ដោយ តារា

ការចាប់ផ្តើមដឹកជញ្ជូនអ្នកដំណើតាមរថភ្លើងជាថ្មីពីប៉ោយប៉ែតទៅសិរីសោភ័ណធ្វើអោយពលរដ្ឋរស់នៅក្បែរផ្លូវរថភ្លើបារម្ភខ្លាចគ្រោះថ្នាក់!​
បន្ទាយមានជ័យ៖ប្រជាពលរដ្ឋខ្លះអបអរសាទរតែខ្លះមានការព្រួយបារម្មណ៍ខណះពេលដែលមានការចាប់ផ្តើមដឹកជញ្ជូនអ្នកដំណើតាមរថភ្លើងជាថ្មីពីប៉ោយប៉ែត​ ទៅសិរីសោភ័ណ​ និងត្រឡប់ពី​សិរីសោភ័ណ​ មកប៉ោយប៉ែត​វិញ​ដាក់​ដំណើការ​ជាផ្លូវការនាព្រឹកថ្ងៃទី​០៤ខែមេសាឆ្នាំ២០១៨នេះដោយសារការមិនបានយកចិត្តទុកដាក់ពីភាពគ្រោះថ្នាក់របស់ប្រជាពលរដ្ឋដែលរស់នៅក្បែរផ្លូវរថភ្លើងជាពិសេសចំណុចផ្លូវកាត់ទទឹងជាច្រើនមិនមានសន្តិសុខយាមនៅពេលរថភ្លើងធ្វើដំណើរម្តងៗដែលអាចបង្ករជាគ្រោះថ្នាក់បាន។​ អានបន្ត

Wed,04 April 2018 (Time 04:18 PM)
ដោយ មេត្តា

លោកឃួនជឿនត្រូវប៉ាន់ខណៈក្រសួងមហាផ្ទៃបិទច្រក របៀងអូរបីជាន់តែមិនទាន់បិទទាំង៦របស់គាត់!​
បន្ទាយមានជ័យៈ លោក ឃួន ជឿនមេបញ្ជាការយោធាកាពារព្រំដែន៥០៣​បានលួច បើកច្រករបៀងអោយមេខ្យល់ បោកបញ្ឆោត​ពលករដែលមកពីបណ្តារខេត្តផ្សេងៗចូលទៅកាប់ឈើរគ្រញូងក្នុងទឹកដីថៃ ប្រថុយប្រថាន​និងគ្រោះថ្នាក់ដោយសារទាហានថៃបាញ់សម្លាប់និងចាប់ដាក់គុក។​ហើយបញ្ចេញទំនិញគេចពន្ធពីប្រទេសថៃដូចជាៈ ម៉ូតូ រថយន្តទំនើបៗ ឈើគ្រញូង ពូក និងទំនិញគេចពន្ធជាច្រើនទៀតដែលធ្វើអោយបាត់បង់ថវិការពន្ធចូលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ អានបន្ត

Mon,02 April 2018 (Time 04:20 PM)
ដោយ តារា

តើលោក ឡុង សំណាង យកប្រាក់ដែលឲ្យកូនចៅបើកច្រករបៀងនិងទារ ប្រាក់ក្រៅផ្លូវការ ពីអ្នកដឹកទំនិញ មកចែក លោក អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យឬទេ?
បន្ទាយមានជ័យ: ក្រោយពី ក្រសួងមហាផ្ទៃ ប្រកាស ឲ្យបិទ ច្រករបៀង អូរបីជាន់ ភ្លាមចៅហ្វាយខេត្តបន្ទាយមានជ័យក៏ចាប់ផ្តើមអនុវត្តន៍តាមបទបញ្ជារយ៉ាងប្រញាប់ប្រញាល់ផងដែរ។តែអ្វីដែលគួរអោយកត់សម្គាល់នោះគឺក្រុមអ្នកដឹកទំនិញតាម ច្រករបៀងទាំងនោះបាន សំរុកទៅរកច្រក តំបន់បឹងត្រកួនវិញដែលជាហេតុនាំឲ្យ សមត្ថកិច្ច នៅច្រក តំបន់នេះ កំពុងត្រូវប៉ាន់ ដំឡើងថ្លៃសេវ៉ាក្រៅផ្លូវការដោយទារប្រាក់ពីក្រុមអ្នកដឹកទំនិញ១គុណជា៤ ។ អានបន្ត

Mon,02 April 2018 (Time 10:47 AM)
ដោយ ជា តារា

ប្រជាពលរដ្ឋភូមិថ្នល់បត់ បានធ្វើបាតុកម្មនៅខាងមុខ សាលាដំបូង ខេត្តបន្ទាយមានជ័យ ម្តងទៀត ហើយ !
បន្ទាយមានជ័យៈ កាលពីថ្ងៃទី០២ ខែ មេសា ឆ្នាំ២០១៨ ប្រជាពលរដ្ឋសហគមន៍ដីធ្លី នៅភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បាននាំគ្នាជួបជុំបាតុកម្មអហិង្សានៅ ខាងមុខសាលាដំ បូង ខេត្តបន្ទាយមានជ័យ ដើម្បីទាមទារសុំដោះលែងអ្នកស្រី ឡុង សុគន្ធី តំណាងសហគមន៍ដីធ្លី ដោយរងអំពើអយុត្តិធម៌ របស់សាលាក្រម មិនទាន់ចូលជាស្ថាពរ របស់សាលាដំបូង ខេត្តបន្ទាយមាន ជ័យ ។ អានបន្ត

Sun,01 April 2018 (Time 12:32 PM)
ដោយ តារា

លោកឧត្តមសេនិ៍ទោអាត់ខែមបណ្តោយឲ្យ គោលការណ៍ភូមិឃុំមានសុវត្ថភាពរបស់ក្រសួងមហាផ្ទៃបរាជ័យព្រោះមិនហ៊ានបង្ក្រាបល្បែង!
បន្ទាយមានជ័យ:ប្រជាពលរដ្ឋអស់សង្ឃឹមចំពោះនគរបាលស្នងការដ្ឋានខេត្តបន្ទាយមានជ័យក្រោមការគ្រប់គ្រងរបស់លោក ឧត្តមសេនិយ៍ទោ អាត់ខែម ដែលត្រូវបាន មហាជន រិះគន់ថា អសមត្ថភាព ដោយមិនអាច អនុវត្តន៍ គោលការណ៍ ភូមិ- ឃុំមានសុវត្ថភាពទាំង៩ចំណុច របស់ក្រសួងមហាផ្ទៃ ​ខណះនៅក្នុងមូលដ្ឋានសំបូរទៅដោយល្បែងស៊ីសងគ្រប់ប្រភេទ ក្មេងទំនើងកាប់ចាក់គ្នាស្ទើររាល់ថ្ងៃ អំពើរចោរកម្មការចែកចាយថ្នាំញៀនតាំងពីទីប្រជុំជនរហូតជនបទធ្វើអោយប្រជាពលរដ្ឋដេកមិនសូវលក់។ អានបន្ត

Sun,01 April 2018 (Time 06:45 AM)
ដោយ ជា តារា

សាលក្រមអយុត្តិធម៌ ប្រល័យសកម្មជនដីធ្លី ខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យៈ អ្នកស្រី ឡុង សុគន្ធី ជាតំណាងសហគមន៍ភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានជាប់ពន្ធនាគារ បណ្តោះអាសន្នអស់រយៈពេល ៦ ថ្ងៃមកហើយ ដោយសារ តែសាលាក្រម មិនទាន់ចូលជាស្ថាពរ របស់ សាលាដំបូង ខេត្តបន្ទាយមានជ័យ ។ ក្នុងសំណុំរឿងព្រហ្ម ទណ្ឌ៥៧៦ ចុះថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០១៤ និង សាលក្រមបង្គាប់ឲ្យចាប់ខ្លួន របស់ លោកចៅក្រម ជំនុំជំរៈឈ្មោះ ផេង កុសល ដែលមានក្រឡាបញ្ជីឈ្មោះ ហង់ ភ័ត្រ្តាក្នុងសាលក្រមលេខ ២៣(ច) ចុះ ថ្ងៃទី១៥ ខែ មីនា ឆ្នាំ២០១៨ ។ អានបន្ត

Sat,31 March 2018 (Time 02:34 PM)
ដោយ តារា

សានវិជ្ជាសារាវុធ ទុកលោកហុងលៀងដើម្បីប្រមូលផលប្រយោជន៍ពីការបង្ហូរចូលទៅទំនិញខូចគុណភាព!
បន្ទាយមានជ័យ:  ក្រោយទទួលតំណែងជា ប្រធានសាខាកាំកុងត្រូល ខេត្ត បន្ទាយមានជ័យ មក លោក សានវិជ្ជាសារាវុធ ត្រូវបាន ទូរទស្សន៍ និងកាសែតក្នុងស្រុកមួយចំនួន បានធ្វើការផ្សព្វផ្សាយព្រោងព្រាតដោយ លើកសសើរអំពីស្នាដៃ ក្នុងការ ចុះត្រួតពិនិត្យ ទំនិញនៅតាមទីផ្សារនានា ដើម្បីកាពារសុខភាពប្រជាពលរដ្ឋ ដោយទប់ស្កាត់ ការប្រើប្រាស់ សារធាតុ គីមី និងចំណីអាហារខូចគុណភាពជាដើម។   តែចំពោះប្រជាពលរដ្ឋវិញបែជាមើលឃើញថានេះជាការសម្តែងល្ខោនតែប៉ុណ្ណោះ ធាតុពិតគឺមន្ត្រីជំនាញជាអ្នកបើកដៃអោយឈ្មួញខិលខូចលួចនាំចូលប្រហិត គ្រប់ប្រភេទ សាច់មាន់ឆ្អឹងមាន់និងអាហារខូចគុណភាពតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតយក្នុង១ថ្ងៃៗរាប់តោនមកបំផ្លាញសុខភាព ប្រជាពលរដ្ឋខ្មែជាថ្នូរនិងលុយក្រោមតុ។ អានបន្ត

Wed,28 March 2018 (Time 10:28 AM)
ដោយ មេត្តា

លោកឧកញ៉ាតាំងអៀងនៅតែបន្តធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំសមត្ថកិច្ចពាក់ព័ន្ធនៅខេត្តពោធិ៍សាត់មិនបង្ក្រាបប្រជាពលរដ្ឋសំណូមពរអោយអង្គភាពប្រឆាំងអំពើរពុករលួយស៉ើបអង្កេត!
ខេត្តពោធិ៍សាត់៖ បែកធ្លាយលោកឧកញ៉ា តាំង អៀង នៅតែបន្តធ្វើសកម្មភាពរាល់ថ្ងៃកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំស្ទើរផ្តាច់មុខនៅខេត្តពោធិ៍សាត់ជ្រកក្រោមស្លាកក្រុមហ៊ុនMDSរបស់លោកឧញ្ញ៉ាទ្រីភាពបន្ទាប់ពីក្រុមហ៊ុនទ្រីភាពបានបញ្ចប់អាជ្ញាប័ណ្ណជិត១០ឆ្នាំមកហើយនោះចំណែកសមត្ថកិច្ចពាក់ព័ន្ធសម្ងំឈឹងហាក់ដូចត្រូវថ្នាំសណ្តំប្រជាពលរដ្ឋសំណូមពរអោយអង្គភាពប្រឆាំងអំពើរពុករលួយបើកការស៉ើបអង្កេត។ អានបន្ត

Tue,27 March 2018 (Time 03:05 PM)
ដោយ កញ្ញា

សហគមន៍អឺរ៉ុប សន្យាថា មិនបានផ្តាច់ជំនួយដល់អង្គការមិនមែនរដ្ឋាភិបាលទេ មានតែជំនួយថែម !
បន្ទាយមានជ័យៈ កាលពីថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០១៨ ឯកអគ្គរដ្ឋទូត ប្រតិភូនៃសហភាពអឺរ៉ុបប្រចាំ នៅកម្ពុជា បានជួបជាមួយអង្គការ Comfrel និង សមាគមអាដហុក ព្រមទាំងអង្គការ PDP ប្រចាំនៅ ខេត្ត បន្ទាយមានជ័យ ដើម្បីពិភាក្សាលើស្ថានភាព ទួទៅនៅក្នុង ខេត្តបន្ទាយមានជ័យ ។ ចំណុចដែលផ្តោត លើការបោះឆ្នោតនៅកម្ពុជានៅពេលខាងមុខ ដើម្បីឲ្យសេរី យុត្តិធម៌ ។ ក្នុងជំនួបនេះ សារព័ត៌មាន បានចូលស្តាប់ និងបានថតនូវសកម្មភាព ដែលបានលើកឡើង នូវស្ថានភាពទូទៅរបស់អង្គការ Comfrel និង អាដហុក នៅក្នុងខេត្តបន្ទាយមានជ័យ ព្រមចំហរនៃលទ្ធិប្រជាធិបតេយ្យ ។ នៅក្នុងជំនួប ពិភាក្សានោះ លោក George EDGAR ឯកអគ្គរដ្ឋទូត ប្រតិភូនៃសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រ កម្ពុជា បានមានប្រសាសន៍ថាៈ សហគមន៍អឺរ៉ុប បានផ្តាច់ជំនួយពីគណៈកម្មការជាតិរៀបចំការបោះឆ្នោត តែសហគមន៍អឺរ៉ុប មិនផ្តាច់ជំនួយ ឬ ដកជំនួយខ្លះៗពី អង្គការមិនមែនរដ្ឋាភិបាលឡើយ ការផ្តាច់ជំនួយ គ្មានទេ មានតែបន្ថែមជំនួយ ដល់អង្គការធ្វើការលើការឃ្លាំមើលការបោះឆ្នោត និង អង្គការធ្វើការលើ វិស័យឃ្លាំមើលសិទ្ធិមនុស្ស ៕ អានបន្ត

Tue,27 March 2018 (Time 10:50 AM)
ដោយ នភា

សាលក្រមអយុត្តិធម៌ ចាប់ជនគ្មានកំហុសដាក់ពន្ធនាគារ
បន្ទាយមានជ័យៈ កាលពីថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០១៨ មានប្រជាពលរដ្ឋសហគមន៍ថ្នល់បត់ ឃុំអូរបី ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បាននាំគ្នាមកធ្វើបាតុកម្ម អហិង្សានៅខាងមុខសាលាដំបូង ខេត្តបន្ទាយមានជ័យ ដើម្បីទាមទារតវ៉ាឲ្យដោះលែងតំណាងសហគមន៍ ដីធ្លី របស់ពួកគាត់ គឺ អ្នកស្រី ឡុង សុគន្ធី ឲ្យមានសេរីភាពវិញ ដោយឥតលក្ខខ័ណ្ឌ ។ នៅខាងមុខ សាលាដំបូង ខេត្តបន្ទាយមានជ័យ មានបាតុករចំនួន ប្រហែល ៧០ នាក់ បានដៃលើបដា ស្នើសុំឲ្យដោះលែងអ្នកស្រី ឡុង សុគន្ធី ហើយបាតុករបានស្រែក ដោយសំដៅទៅលើស្ថាប័នតុលាការ ថាៈ តុលាការកាត់ក្តីគ្មានយុត្តិធម៌ តុលាការគំរូ តែវិនិច្ឆ័យក្តី ពិចារណាក្តីគ្មានយុត្តិធម៌ (សូមរង់ចាំអាន បន្ត) អានបន្ត

Mon,26 March 2018 (Time 06:34 PM)
ដោយ នភា

អំពើអយុត្តិធម៌ មកលើអ្នកស្រី ឡុង សុគន្ធី ដែលតុលាការ ខេត្តបន្ទាយមានជ័យ បានសម្រេចសេចក្តី !
បន្ទាយមានជ័យៈ កាលពីថ្ងៃទី ២៦ ខែ មីនា ឆ្នាំ២០១៨ វេលាម៉ោង ៨ និង ៤៧នាទីព្រឹក សមត្ថកិច្ចនគរ បាលយុត្តិធម៌ នៃស្នងការដ្ឋាននគបាល ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនអ្នកស្រី ឡុង សុគន្ធី ជាតំណាងសហគមន៍ ភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ តាមរយៈសាលក្រម លេខ ២៨(ច) ចុះថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៨ របស់សាលាដំបូង ខេត្តបន្ទាយមានជ័យ ។ អានបន្ត

Mon,26 March 2018 (Time 04:23 PM)
ដោយ មេត្តា

សមត្ថកិច្ចនគរបាលខេត្តបាត់ដំបងឃាត់ខ្លួនជនសង្ស័យមុខសញ្ញាកាច់កម៉ូតូចំនួន៣នាក់!
បាត់ដំបង៖ជនសង្ស័យចំនួន៣នាក់ជាមុខសញ្ញាចោរកម្មជំនាញខាងលួចកាច់កម៉ូតូត្រូវអស់ល័ក្ខជាប់អន្ទាក់សមត្ថកិច្ចខេត្តបាត់ដំបង។ សមត្ថកិច្ចបានអោយដឹងថាដោយយោងតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោអ៊ុចសុខុនស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងលោកឈឿងគឹមសុងបានដឹកនាំកម្លាំងចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនក្រុមចោរទាំងនោះបានជោគជ័យ។ អានបន្ត

Mon,26 March 2018 (Time 03:27 PM)
ដោយ តារា

ហាយឡិនឌ័រនិងកាមរីសាកកំលាំងគ្នាស្លាប់៣និងរបួស៤នាក់!
បន្ទាយមានជ័យ៖យ៉ាងហោចណាស់មនុស្ស៣នាក់ស្លាប់និង៤នាក់រងរបួសធ្ងន់និងស្រាលក្នុងឧប្បត្តិហេតុរថយន្ត​ហា​យ​ឡែ​ន​ឌ័​របុក​ជាមួយ​រថយន្ត​កាម​រី បើក​បញ្ច្រាស់គ្នាហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង 10 និង 15នាទីព្រឹកថ្ងៃទី 26 ខែមីនាឆ្នាំ 2018។ អានបន្ត

Mon,26 March 2018 (Time 02:57 PM)
ដោយ តារា

រងចាំការសន្យាដោះស្រាយប៉ះពាល់លើគម្រោងផ្លូវដែករបស់លោកអភិបាលក្រុង ប៉ោយប៉ែតយូរពេកប្រជាពលរដ្ឋធ្វើការតវ៉ានៅមុខសាលាក្រុង!
បន្ទាយមានជ័យ: ផ្លូវរថភ្លើង ពីទី ក្រុងប៉ោយប៉ែតទៅកាន់រាជធានីភ្នំពេញ កំពុងតែដំណើរការ ជួសជុល មានល្បឿនលឿន តែការដោះស្រាយ ផលប៉ះពាល់ ជូនប្រជាពលរដ្ឋ បែជាមានការយឺតយ៉ាវ ធ្វើអោយពួកគាត់ព្រួយបារម្ភ ខ្លាចអាជ្ញាធរមិនព្រមសងសំណងនៃផលប៉ះពាល់ដល់ពួកគាត់ទើបនៅព្រឹក ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០១៨ នេះ សហគមន៍ រងគ្រោះដោយសារគម្រោងផ្លូវដែកក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត បានលើកគ្នា មកតវ៉ាអហឹង្សា នៅមុខ សាលាក្រុងប៉ោយប៉ែតដើម្បីទាមទារ អោយលោកសានស៊ានហូគណ:នៃ គណ:អភិបាលក្រុងនេះ ពន្លឿនធ្វើការដោះស្រាយតាមការសន្យា ។ អានបន្ត

Sat,24 March 2018 (Time 10:18 AM)
ដោយ មេត្តា

យោធាផ្កាយ៣ម្នាក់អួតខ្លួនថាអ្នកលាងលុយខ្មៅជួយ សម្តេចហ៊ុនសែនកសាងប្រទេសត្រូវនគរបាល ខណ្ឌឬស្សីកែវឃាត់ខ្លួន!
ភ្នំពេញៈអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ពន្ធ័ករណីកាន់កាប់អាវុធខុសច្បាប់(អាវុធជ៍រប្រើហ្គាស)និងប្រាក់ដុល្លាខ្មៅដោយបង្ក្រាបបានជាក់ស្តែងខណៈយោធាពាក់ផ្កាយ3ម្នាក់ក្នុងចំណោមនោះអួតខ្លួនជាអ្នកលាងលុយខ្មៅយកជួយសម្តេចហ៊ុនសែនដើម្បីកសាងប្រទេស ។ អានបន្ត

Sat,24 March 2018 (Time 10:18 AM)
ដោយ ជា តារា

ប្រជាពលរដ្ឋរងគ្រោះរាប់រយគ្រួសារ ដោយសារ លោក ភ្លន់ តារា ជាមេបញ្ជាការចុះរុះរើលំនៅដ្ឋាន និង ឈូសឆាយដំណាំគ្មានសល់
បន្ទាយមានជ័យៈ កាលពីថ្ងៃទី ២៣ ខែ មីនា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ភ្លន់ តារា មេបញ្ជាការរងយោធភូមិភាគទី៥ និងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ បានចុះរុះរើ ផ្ទះ របស់ប្រជាពលរដ្ឋ ចំនួន៨៣ខ្នង នៅចំណុចដីក្នុងភូមិ៣ស្រុកមានថ្មពួក ស្វាយចេក ភ្នំស្រុក ដែលមានផ្ទៃដីទំហំ២២២២ហិតា។ អានបន្ត