ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ព័ត៌មានថ្មីបំផុត
ឯកឧត្តម ប៉ែន បូណា៖ កងកម្លាំងនគរបាលជាតិជាឆ្មាំឈរការពារនិងបម្រើប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ ........................... **|** ពលរដ្ឋនៅក្រុងប៉ោយប៉ែត នៅតែទទូចឲ្យអាជ្ញាធរចុះពិនិត្យ ថាតើការដ្ឋានអគាររបស់ឈ្មោះកៅ លីម៉េង សាងសង់ស្របតាមប្លង់ស្ថាបត្យកម្ម ឬក៏យ៉ាងណា? ......................... **|** ឯកឧត្តម ប៉ែន បូណា៖ «យើងត្រូវស្រាក់ដៃគ្នាការពារសន្តិភាព និងគាំទ្ររាជរដ្ឋាភិបាលដើម្បីអនាគតរុងរឿងរបស់កូនចៅយើង» ................ **|** ឯកឧត្តម ប៉ែន បូណា៖ កងកម្លាំងប្រដាប់អាវុធក្នុងសម័យសន្តិភាពមិនចេញច្បាំងទេ តែឈរការពារសន្តិភាពនិងភាពសុខសាន្តរបស់ប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់ ..................... **|** បន្ទាប់ពីសារព័ត៌មានខ្មែរជាយដែនបានផ្សាយ ទាក់ទងនឹងភាពមិនប្រក្រតីនៃ តម្លៃដេញថ្លៃម៉ៅការធ្វើផ្លូវបេតុងគ្មានសរសៃដែកនាសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ភា្លមៗ អភិបាលរាជធានីភ្នំពេញបានចាត់មន្ត្រីជំនាញពាក់ព័ន្ធចុះស្រាវជា្រវយ៉ាងរហ័ស **|** ឯកឧត្តម ប៉ែន បូណា៖ ហេតុអ្វីមានអ្នកចេញមុខការពារអ្នកបង្កើតព័ត៌មានក្លែងក្លាយដើម្បីញុះញង់ឱ្យពលរដ្ឋមានកំហឹងជាមួយរាជរដ្ឋាភិបាល? ................. **|** សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឱ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត …….. **|** ឯកឧត្តម កែវ ផុង ជំនួយការសម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារចល័តថ្នាក់ជាតិ ចុះជួយស្រុកមោងឬស្សី តំណាងដ៏ខ្ពស់ខ្ពស់ឯកឧត្តមជិន ម៉ាលីន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមោងឬស្សី **|** ឯកឧត្តម ប៉ែន បូណា៖ ឱសថដ៏ស័ក្តិសិទ្ធិបំផុតដើម្បីលុបបំបាត់មនោគមន៍វិជ្ជាជ្រុលនិយម គឺការផ្សព្វផ្សាយព័ត៌មានពិតដល់ប្រជាពលរដ្ឋ .................. **|** អភិបាលខេត្តស្តីទីខេត្តបន្ទាយមានជ័យ ប្តឹងគ្រូវិទ្យាល័យហ៊ុនសែនប្រាសាទបាគង ពីបទញុះញង់ឱ្យ ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ពាក់ព័ន្ធរឿងបែកចែកដីតំបន់បី **|** សេរីភាពបញ្ចេញមតិ និងអំពើល្មើសច្បាប់មិនដូចគ្នាទេ ................. **|** ពលរដ្ឋក្រុងប៉ោយប៉ែតឆ្ងល់ ដីបេនឡានដែលរក្សារទុកនៅកន្លែងណា? **|** ពលរដ្ឋម្នាក់ស្នើសុំ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ជួយអន្តរាគមន៍ ករណីសង្ស័យលោកផ្កាយមួយ បង្កើតរឿងហេតុទុច្ចរិត **|** តំណាងពលរដ្ឋ123គ្រួសារស្នើរសុំអន្តរាគមន៍ពីរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីផ្អាកការចុះអនុវត្តន៍ដោយបង្ខំ នៃសាលដីការរបស់តុលាការកំពូល **|** ចេញប្លង់រឹង គ្របលើប្លង់រឹង ពលរដ្ឋរងគ្រោះ ចោទមេភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ថាជាអ្នកបង្កើតរឿង កេងយកផលប្រយោជន៍ជាមួយឈ្មួញ។ **|**

ព័ត៌មានចាស់ៗ

Tue,08 January 2019 (Time 02:24 PM)
ដោយ មេត្តា

មេឈ្មួញឈើគ្រញូនជើងខ្លាំងដុះស្លែខាងដឹកជញ្ជូនដឹកឈើគ្រញូងប្រចាំស្រុកអន្លង់វែង ឈ្មោះ អាំង មករា
ខេត្តឧត្តរមានជ័យះ សមត្ថកិច្ទជំនាញក្នុងមូលដ្ឋាន ស្រុកអន្លង់វែង បើកដៃឲ្យមេឈ្មួញជើងខ្លាំងឈ្មោះ អាំង មករា និងពួកឈ្មួញជាច្រើនទៀតដាក់កម្លាំងឡើង ចូលទៅលួចកាប់ឈើគ្រញូងនៅក្នុងទឹកដីប្រទេសថៃ សមត្ថកិច្ចជំនាញនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានឃុបឃិតគ្នាជាប្រព័ន្ធបើកដៃឲ្យមេឈ្មួញឈើគ្រញួងជើងខ្លាំងឈ្មោះ អាំង មករា ជាមេឈ្មួញដុះស្លែជើងខ្លាំងជាច្រើនទៀតទាំងនៅក្នុងស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ប្រមូលគៀងរប្រជាពលរដ្ឋឲ្យលួចឆ្លងដែនចូលទៅលួចកាប់ឈើគ្រញួងនៅក្នុងទឹកដីប្រទេសថៃ យកលក់ឲ្យពួកខ្លួនដើម្បីដឹកបន្ដយកទៅលក់នៅប្រទេសវៀតណាម ដោយមិនខ្លាចកោចញញើត នូវអនុសាសន៍របស់សម្ដេចអគ្គហាសេនាបតីតេជោ ហ៊ុន សែន ឡើយ។ អានបន្ត

Tue,08 January 2019 (Time 01:38 PM)
ដោយ មេត្តា

បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅកណ្តាលព្រៃខណះបាត់រយះពេលបីថ្ងៃទើបឈើញសព
ខេត្តឧត្តរមានយជ័យ: បុរសម្នាក់បានស្លាប់លុតជង្គង់ផ្កាប់មុខនៅកណ្តាលព្រៃនៅក្នុងភូមិរំចេកឃុំអន្លង់វែងស្រុកអន្លង់វែងសពជនរងគ្រោះមានឈ្មោះប៊ូ សុខជាតិ ភេទប្រុសអាយុ៣៧ឆ្នាំរសនៅភូមិរំចេកខងាលិឃុំអន្លង់វែង:ស្រុកអន្លង់វែងប្រពន្ធឈ្មោះ រូលអាយុ២៥មានកូនក្នុងបន្ទុកចំនួន៦នាក់រសនៅក្នុងភូមិជាមួយគ្នាសពជនរងគ្រោះត្រូវបានបាត់អស់រយះពេលបីថ្ងៃមកហើយ។ អានបន្ត

Tue,08 January 2019 (Time 12:24 PM)
ដោយ មេត្តា

ឆ្លងចរន្តអគ្គីសនី ឆាបឆេះជណ្តើរយន្តកាស៉ីណូផ្អើលក្រុងប៉ោយប៉ែតទាំងយប់!
ក្រុងប៉ោយប៉ែត: យ៉ាងហោចណាស់មនុស្ស ៦នាក់ បានរងរបួសស្រាលដោយសារឈ្លក់ផ្សែង ខណះ ឆ្លងចរន្ត អន្តីសនីបណ្តាល អោយអណ្តាតភ្លើង ឆាបឆេះ ជណ្តើរយន្ត ពីជាន់ទី១៨នៃអាគារកាស៊ីណូមួយរបស់លោកឧកញ្ញាកុកអានខាងក្រោយអាគារកាសុីហ្គ្រេនទីង ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់និងប៉ោយប៉ែតខេត្តបន្ទាយមានជ័យកាលពីនៅនៅវេលាម៉ោង៩និង ៣០នាទីយប់ថ្ងៃទី៧ ខែមករាឆ្នាំ២០១៩ ។ អានបន្ត

Thu,03 January 2019 (Time 06:43 PM)
ដោយ បុប្ផា

ប្រជាពលរដ្ឋម្ចាស់ដីធ្លី និង ម្ចាស់ចំការ ត្រូវបានកងរាជអាធវុធស្រុកថ្មពួក និងគូកនយកគ្រឿងចក្រ ភ្ជួរ បំផ្លាញ ផលដំណាំអស់ ២ហិកតា !
បន្ទាយមានជ័យៈ កាលពីថ្ងៃទី ២ ខែ មករា ឆ្នាំ ២០១៩ មានក្រុមជួលដីពីក្រុមហ៊ុន លី សំអាន ដែលមានលោក អៀម មុត និង លោក សម វុត្ថា និងលោក ហាយ ហឿយ ដែលមានខ្នងលោក វ៉ាន់ សារឿន ហើយមានខាងមន្ត្រីកងរាជអាវុធហត្ថ និង លោក សេង ប៊ុនសឿម ដែលជាមន្ត្រី យោធា បានយកគ្រឿងចក្រ ចូលទៅ​ឈូសឆាយនៅលើដីចំការរបស់ប្រជាពលរដ្ឋ ដែលមានដំណាំដំឡូងមី បានដាំរួចហើយ ត្រូវបានបំ ផ្លាញអស់ ២ហិកតា ។ អានបន្ត

Thu,03 January 2019 (Time 11:15 AM)
ដោយ មេត្តា

ឃាត់ធ្វើតេស្តមនុស្ស៦០នាក់រកឃើញ១៣នាក់មានសារធាតុញៀនគួរឲ្យព្រួបារម្ភខ្លាំង
ខេត្តប៉ៃលិន៖កម្លាំងចម្រុះ ចុះពិនិត្យអាវុធជាតិផ្ទុះនិងសារធាតុញៀន បាន ធ្វើតេស្តមនុស្ស៦០នាក់រកឃើញអ្នកផ្ទុកសារធាតុញៀនចំនួន១៣នាក់និងបានឃាត់ខ្លួនជនទាំងនោះយកទៅអប់រំ រួមទាំង ម៉ូតូចំនួច៤គ្រឿងនិងវត្ថុតាងមួយចំនួនទៀតដែលពាក់ព័ន្ធនិងគ្រឿងញៀន។ អានបន្ត

Tue,01 January 2019 (Time 06:45 PM)
ដោយ មេត្តា

ក្រុម​ឆបោក​ប្រាក់មានការចាត់តាំងតាម​របៀបខ្ចីប្រាក់រយៈពេលខ្លីយកទៅបង់ប្រាក់​ផ្ដាច់​នៅតាមធនាគារចំនួន២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ!
កំពង់​ស្ពឺ​ ៖​ ចេញក្បាច់បោកថ្មីទៀតហើយសូមបងប្អូន ប្រុងប្រយ័ត្នមុខសញ្ញា​ក្រុម​ឆបោក​ប្រាក់មានការចាត់តាំងតាម​របៀបខ្ចីប្រាក់រយៈពេលខ្លីយកទៅបង់ប្រាក់​ផ្ដាច់​នៅតាមធនាគារឬគ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុ​ឯកជន​ដោយសន្យាសងម្ចាស់បំណុ លវិញក្នុងរយៈពេលឆាប់​ និងសន្យាផ្ដល់ការប្រាក់ខ្ពស់។ អានបន្ត

Tue,01 January 2019 (Time 02:17 PM)
ដោយ មេត្តា

សត្វជ្រូកបានងាប់និងរងរបួសមួយចំនួនធំដោយសាររថយន្តដឹកជ្រូកបុកជាមួយរថយន្ត១គ្រឿងទៀត
ខេត្តបាត់ដំបង៖កៅឆាយដើមឆ្នាំ រថយន្តដឹកជ្រូកបុកជាមួយរថយន្ត១គ្រឿងទៀតក្រឡាប់ បណ្តាលអោយសត្វជ្រូកបានងាប់និងរងរបួសមួយចំនួនធំ ចំណែកមនុស្សទាំងសងខាងរងរបួសស្រាល។ ហេតុការណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១ខែមករាឆ្នាំ២០១៩នៅចំណុចលើផ្លូវជាតិលេខ៥ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោលខេត្តបាត់ដំបង។ អានបន្ត

Tue,01 January 2019 (Time 12:17 AM)
ដោយ មេត្តា

បែកធ្លាយរឿងលោកចៅអធិការវត្តម្នាក់នាំស្រីនិងស្នេហ៍ទៅឆាន់ចំណីអាហារក្រៅវត្ត
បន្ទាយមានជ័យ៖ ពិតជារឿងដ៏គួរអោយហួសចិត្តយ៉ាងខ្លាំង ព្រោះតែច្បាប់ធូរលុងលើអ្នកបួសដែលយកសាសនាទៅជាន់ឈ្លីនិងធ្វើជាមុខរបរទើបផ្ទុះរឿងអាស្រូវជាបន្តបន្ទាប់នៅក្នុងខេត្តបន្ទាយមានជ័យស្ទើរក្លាយជារឿងសមញ្ញទៅហើយរឿងរ៉ាងសង្ឃលួចមានស្រីស្នេហ៍ទៅឆាន់ចំណីអាហារក្រៅវត្តនោះ។ អានបន្ត

Mon,31 December 2018 (Time 08:56 AM)
ដោយ បុប្ផា

យុទ្ធសាស្ត្របណ្តេញប្រជាពលរដ្ឋចេញពីដីចំការរបស់ក្រុមហ៊ុន លី សំអាន !
បន្ទាយមានជ័យៈ កាលពីថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ២០១៨ មានប្រជាពលរដ្ឋ ចំនួន ១៧០ គ្រួសារ បាន នាំគ្នា ចេញមុខការពារនៅលើដីចំការរបស់ខ្លួន ២៩៣ហិតា នៅចំណុចភ្នំព្រះ ស្ថិតនៅភូមិស្វាយឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ក្រុមហ៊ុន លី សំអាន ដែល មានប្រជាពលរដ្ឋតំណាង១៤ គ្រួសារ មិនមែនជាប្រជាពលរដ្ឋក្នុង ស្រុកថ្មពួកឡើយ ដោយបានអះអាងដីរបស់ពួកគាត់ នៅចំណុចនោះ មានទាំងប្លង់រឹងទៀតផង ចំណែកប្រជាពលរដ្ឋជាម្ចាស់ដី ដែលអាស្រ័យផលនៅលើដីរបស់ខ្លួន ក្លាយជាជនរងគ្រោះ ដោយសារតែទំនាស់ដីធ្លីអូសបន្លាយ ពេលជាច្រើនឆ្នាំ ។ អានបន្ត

Sat,29 December 2018 (Time 01:36 PM)
ដោយ មេត្តា

ឃើញលុចស្ស៊ីសធ្លាក់ក្នុងប្រឡាយដល់ពេលកាយឃើញសពលោកប្រធានកាំកុងត្រូលប្រចាំច្រកបឹងត្រកួន!
បន្ទាយមានជ័យ៖ បើកបរនៅពេលយប់សង្ស័យងងុយដេកលោកសំ សុធារ័ត្ន ប្រធានកាំកុងត្រូលប្រចាំច្រកបឹងត្រកួនស្រុកថ្មពួុកបានបើកបររថយន្តធ្លាក់ប្រឡាយកៀបជាប់ក្នុងរថយន្តស្លាប់តាំងពីយប់រហូតដល់ព្រឹកឡើងទើបមានគេប្រទះឃើញ។ អានបន្ត

Sat,29 December 2018 (Time 08:54 AM)
ដោយ មេត្តា

ប្រជាពលរដ្ឋភូមិភ្នំតូចចោទប្រកាន់មេភូមិអាងអំណាចបិទសិទ្ធពួកគាត់បែផ្ទះទៅផ្លូវ
បន្ទាយមានជ័យ៖ លោក ហួ ឡូញ មេភូមិភ្នំតូចត្បូង រងការចោទប្រកាន់ប្រជាពលរដ្ឋ ថាបានប្រើអំណាចមករំលោភសិទ្ធ ប្រជាពលរដ្ឋមួយគ្រួសារ ដោយហាមឃាត់មិនអោយពួកគាត់ដាក់លូធ្វើផ្លូវ ចូលផ្ទះខណះផ្ទះរបស់ពួកគាត់ត្រូវបាន មន្ទីរសារធារណៈការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យកាយដីធ្វើលូដើម្បីស្ថាបនាផ្លូវជាតិលេខ៥ បណ្តាលអោយពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងដោយសារគេកាយមកកឹបជញ្ជាំងផ្ទះបើមិនបានចាក់ដីអាចរលំផ្ទះតែម្តង។ អានបន្ត

Fri,28 December 2018 (Time 03:00 PM)
ដោយ មេត្តា

រឿងកាន់តែធំហើយក្រុមហ៊ុន សុខារ៉េសុីដេន...!!
ក្រុងប៉ោយប៉ែត៖ក្រុមហ៊ុន សុខារ៉េសុីដេន ខុនដូ ថ្ងៃដែលសម្ភោធ ចាប់រង្វាន់មាន បងប្អូនប្រជាពលរដ្ឋដែល ចូលរួមក្នុងកម្មវិធី បានមានព្រឹត្តិកម្មយ៉ាងខ្លាំងថា៖ មានអតិថិជនជាច្រើន បានចូលរួមក្នុងកម្មវិធី គ្មានកន្លែងអង្គុយ មិនបានពិសារអាហារ ហើយដែលសំខាន់បំផុត គឺការចាប់រង្វាន់ ពេលនោះមានបុរសម្នាក់ ដែលគាត់រស់នៅក្នុង ក្រុង ប៉ោយប៉ែត ម្នាក់គាត់បានត្រូវ រង្វាន់ ១០០០$មួយពាន់ដុល្លា តែខាងក្រុមហ៊ុនថា៖ ទាល់តែទិញដី ឬ ខុនដូ ទេីបបានលុយនោះ គឺមានន័យថា បេីទិញខាងក្រុមហ៊ុននិងបញ្ចុះតម្លៃឲ្យ ១០០០$មួយពាន់ដុល្លា។ អានបន្ត

Thu,27 December 2018 (Time 03:42 PM)
ដោយ បុប្ផា

លោក ផល្លីជាជាងមាស បានស៊ីដាច់មាសសុទ្ធរបស់អាជីវករជាង ៤០តម្លឹង ចំណែកអាជ្ញាធរសមត្ថកិច្ច សំងំស្ងៀម !
បន្ទាយមានជ័យៈ ប្រជាពលរដ្ឋអាជីវករ នៅផ្សារចំការគ( ផ្សារថ្មី) ស្ថិតនៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចំនួន ១០ រូប ដែលរងគ្រោះ ដោយសារតែលោក ផល្លី ជាជាងមាស បានទទួលមាសពីអាជីវករ យកទៅធ្វើគ្រឿងអង្ការ តែបែរទៅស៊ីដាច់អស់ ជាង ៤០តម្លឹង តាំងពីថ្ងៃទី០៨ ខែ ១២ ឆ្នាំ២០១៨ ទើបនៅថ្ងៃទី២៥ ខែ ១២ ឆ្នាំ២០១៨ ទើបបាននាំគ្នា ឆោឡោឡើង នៅក្នុងផ្សារ ។ អានបន្ត

Thu,27 December 2018 (Time 02:55 PM)
ដោយ មេត្តា

រថយន្ត៥គ្រឿង មានមួយគ្រឿង ដឹកឈើ បានបើកប្រដេញគ្នា ជ្រុលចង្កូតបុកគ្នា បណ្តាលអោយរងរបួសធ្ងន់ស្រាលចំនួន ០៤នាក់ ខូចខាតរថយន្ត ០៣គ្រឿង នឹងផ្ទះប្រជាពលរដ្ឋ១ ខ្នងបាក់រាបដល់ដីនៅក្នុងស្រុកកែវសីមា
ខេត្តមណ្ឌលគិរី៖រថយន្ត៥គ្រឿង មានមួយគ្រឿង ដឹកឈើ បានបើកប្រដេញគ្នា ជ្រុលចង្កូតបុកគ្នា បណ្តាលអោយរងរបួសធ្ងន់ស្រាលចំនួន ០៤នាក់ ខូចខាតរថយន្ត ០៣គ្រឿង នឹងផ្ទះប្រជាពលរដ្ឋ១ ខ្នងបាក់រាបដល់ដីនៅក្នុងស្រុកកែវសីមា។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៦ ព្រឹកថ្ងៃទី ២៧ ខែធ្នូឆ្នាំ ២០១៨នេះ នៅចំណុច km 136 ស្ថិតនៅភូមិឆ្នែងឃុំស្រែខ្ទុម ស្រុកកែវសីមាខេត្តមណ្ឌលគិរី។ អានបន្ត

Thu,27 December 2018 (Time 08:16 AM)
ដោយ ថាប់រាំង

តើលោក ហ៊ូ​វ ជី​វ៉ៃ ថ្ថ្លើមធំហ៊ានរកស៊ី​ដឹកឈើ​ខុស​ច្បាប់​ មិនខ្វល់ពីការព្រមាន​របស់​ស​ម្តេច​ក្រឡា​ហោម ស ខេង........!
(ខេត្តរតនគិរី) ៖ តាមសេចក្តីរាយការណ៍​បាន​ឲ្យដឹងថា​៖​មេ​ឈ្មួញ​ឈើ​ដ៏​ធំល្បីឈ្មោះ ណុប ​វណ្ណះ និង​ឈ្មោះ ហូ ជី​វ៉ៃ ជា​មន្ត្រី​អាវុធហត្ថ ​ដែល​ទំ​នង​មាន​ការបើក​ដៃ​ពី​សំណាក់​លោក​ ថង សាវុន​ អភិ​បាល​ខេត្ត​និង​លោក គឹ​ម រស្មី មេបញ្ជាការ​អាវុធហត្ថ​ខេត្ត បាន​ចំណាយ​លុយ​រាប់សិបលាន​ដុល្លារ​ក្នុង​មួយខែៗ ទៅ​ឲ្យ​ស្ថារប័ន​ជំនាញ​ពាក់ព័​ន្ធចំ​នួន​គ្រប់​អង្គភាព ដែល​អង្គុយ​ចាំ​រាប់​ក្បាល​ឡាន​យកលុយជាធ្វើថ្នូរ​​ មិន​បង្ក្រាប​មុខ​ជំនួញ​ដឹក ឈើ​ខុសច្បាប់​ដឹក​ទៅ​លក់​នៅ​ឯព្រំដែន​វៀតណាមបានយ៉ាងរលូន។ អានបន្ត

Thu,27 December 2018 (Time 07:58 AM)
ដោយ មេត្តា

នរណានៅពីក្រោយខ្នងលោកឡាំ? ហេតុអ្វីបានជា​​​ក្រុមហ៊ុនក្លូអូវីនស្ថិតនៅក្នុងភូមិភ្ជួជ្រូក ឃុំកូលែនត្បូងស្រុកកូលែន.........!
(ខេត្តព្រះវិហារ) ៖​​​​​​ បណ្ដោយឲ្យក្រុមនេះបំផ្លាញព្រៃឈើតាមតែអំពើចិត្តដោយមិនមានអ្នកណាបង្ក្រាបសោះឡេីយ ថ្មីៗនេះមានប្រជាពលរដ្ឋដែលរស់នៅជិតនោះបានអះអាងថាលោកឡាំបានដេរមាត់សមត្ថកិច្ចនៅក្នុងខេត្តព្រះវិហារអស់ហេីយ រួមទាងអាជ្ញាធរ​​​ពាក់ព័ន្ធប្រឆាំងបទល្មេីសព្រៃឈេី នេះ​​ជាហេតុធ្វេីឱ្យពួកគេមិនហ៊ានបង្ក្រាប។​​ អានបន្ត

Mon,24 December 2018 (Time 03:35 PM)
ដោយ តារា

បទបញ្ជាសម្តេចតេជោហ៊ុនសែនត្រូវបានសមត្ថកិច្ចចម្រុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសកែឆ្នៃចេញជាលុយ!
បន្ទាយមានជ័យ៖ ពលរដ្ឋខេត្តបន្ទាយមានជ័យថល្បីថា៖លោកគឹមសុវណ្ណ កំពុងតែត្រូវប៉ាន់ខ្លាំងក្នុងការប្រមូលលុយ ដាក់ហោប៉ៅ ក្រៅផ្លូវការពី រថយន្ដដឹកលើសទម្ងន់ដោយដាក់អោយកូនចៅប្រមូលលុយពីស្ថានិយ៍ថ្លឹងរថយន្តកូនដំរី បានយ៉ាងក្រាសក្រែល ហើយនៅពេលដែល សម្តេចអគ្គសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបញ្ជារអោយបង្ក្រាបលើរថយន្ត តទ្រុង ខុសលក្ខណៈបច្ចេកទេស លោកក៏ឆ្នៃបទបញ្ជារនេះទៅកើតជាលុយដោយដាក់កូនចៅមួយក្រុមទៀតអោយដាក់ប៉ុស្តិ៍ត្រួតពិនិត្យបច្ចេកទេសប្រមូលលុយច្រកការុងទៀតសូម្បីតែរថយន្តដឹកបន្លែ និងរថយន្តតាក់ស៊ីក៏ស្រែកដូចក្ងានដែរព្រោះតែកម្លាំងចម្រុះអនុវត្តន៍របៀបអា ក ខ្យង។យកឈាម។ អានបន្ត