ព័ត៌មានចាស់ៗ
ខេត្តបន្ទាយមានជ័យអនាធិបតេយ្យដោយសារល្បែងស៉ីសងនិងក្លឹបកម្សាន្តបង្កប់គ្រឿងញៀនទើបទើបពលរដ្ឋរស់នៅអសុវត្ថភាពព្រោះសំបូរចោរ!
បន្ទាយមានជ័យ៖បច្ចុប្បន្ននេះកាន់តែអនាធិបតេយ្យខ្លាំងហើយក្រោយពីមានវត្តមានរបស់ជនជាតិចិនដែលជាមហាមិត្តយើងចូលមករស់នៅកាន់តែច្រើនគេសង្កេតឃើញថា៖ ល្បែងស៉ីសង ក្លឹបកម្សាន្តមួយចំនួនក្លាយជាកន្លែងជួញដូរនិងប្រើប្រាស់គ្រឿងញៀនហើយអំពើរហឹង្សានិងចោរកម្មកើតឡើងយ៉ាងពេញបន្ទុកដែលធ្វើអោយប្រជាពលរដ្ឋរស់នៅក្នុងក្តីកង្វល់ដោយភូមិឃុំពុំសូវមានសុវត្ថភាព។ អានបន្ត
ចោរលួចឡានបន្ទាយមានជ័យរៀងស្ងាត់មួយរយះ ទៅកក្រើកនៅខេត្តសៀមរាប!
សៀមរាប÷ប្រជាពលរដ្ឋជាច្រើនបាន សម្ដែងនូវការព្រួយបារម្ភ ខណៈអំពីរចោរកម្មបានចាប់ផ្តើមកក្រើកឡើងវិញ។ចំណែកសមត្ថកិច្ច អសមត្ថភាព ក្នុងការ បង្ការ និងបង្ក្រាបស្របពេលដែលចោរលួចយករថយន្ត អស់ជាច្រើនគ្រឿង។ អានបន្ត
ប្រទះឃើញសពស្ត្រីម្នាក់ក្នុងបន្ទប់ទឹក របស់លោកអភិបាលរងខេត្តស្វាយរៀងសង្ស័យជាករណីឃាតកម្ម
ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋបានប្រទះឃើញសពស្ត្រីម្នាក់ស្អុយរលួយក្នុងបន្ទប់ទឹករបស់លោកអភិបាលរងខេត្តស្វាយរៀសង្ស័យជាករណីឃាត្តកម្ម។ហេតុការណ៍ប្រទះឃើញសពស្ត្រីខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣៥នាទីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ស្ថិតក្នុងភូមិវាលធំឃុំត្រែងត្រយឹងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ។ អានបន្ត
មេជាងនិងកម្មករសំណង់ទឹកភ្នែកជូតក្បាលជង្គង់ខណៈពេលក្រុមហ៊ុនរបស់លោកឧកញ្ញាវិញហួរឆបោកកម្លាំងពលកម្ម របស់ពួកគាត់សរុបចំនួនជាង10000$(ជាងមួយមុឺនដុល្លា)
ខេត្តឧត្តមានជ័យ÷មេជាងនិងកម្មករសណង់ប្រមាណជាជាង30នាក់(សាមសិបនាក់)បានលើកឡើងនិងសូមអំពាវនាវដល់អជ្ញាធ័រស្រុកខេត្តជាពិសេសឯកឧត្តមសថាវីដែលជាអភិបាលខេត្តមេត្តាជួយអន្តរាគមន៏ចំពោះករណីក្រុមហ៊ុនលោកឧកញ្ញាវិញ ហួរដែលមានទីតាំង
ស្ថិតនៅភូមិពាមក្នុងឃុំអូរស្វាយស្រុកត្រពាំងប្រាសាទ។ អានបន្ត
សិស្សគ្មានសាលារៀននាំគ្នាទៅរៀននៅក្រោមគុម្ពឫស្សី៣ឆ្នាំហើយជាមួយគ្រូស្ម័គ្រចិត្ត ក្នុងភូមិទួលពង្រ ឃុំទួលពង្រ
ខេត្តបន្ទាយមានជ័យ :សិស្សានុសិស្សជាច្រើននាក់នៅភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជាភូមិដាច់ស្រយាលមួយ ដោយគ្មានសាលារៀននិងគ្រូគ្រប់គ្រាន់ អ្នកស្រុក ត្រូវបង្ខំចិត្តឲ្យកូនចៅទៅរៀននៅក្រោមគុម្ពឫស្សីជាមួយអ្នកគ្រូស្ម័គ្រចិត្តម្នាក់ តែបើមេឃភ្លៀងវិញផ្លូវធ្វើដំណើរមិនកើតសិស្សទាំងអស់បាននាំគ្នាមករៀននៅផ្ទះអ្នកស្រុកមានរយៈពេល៣ឆ្នាំកន្លងមកហើយ។ អានបន្ត
ក្រុមអ្នកទោសនយោបាយនឹងត្រូវដោះលែងថ្ងៃនេះ
ភ្នំពេញ: ក្រុមអ្នកទោសមនសិកានឹងត្រូវបានដោះលែងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០១៨នេះ បន្ទាប់ពីបានសរសេរលិខិតសុំ ទោសសម្តេចតេជោ ហើយស្នើសុំឲ្យព្រះមហាក្សត្រ ប្រោសព្រះប្រទាន លើកលែងទោស និងជាមួយការសន្យាមួយចំនួនទៀត ។ អានបន្ត
សាលាដំបូង រាជធានីភ្នំពេញ លើកសវនាការក្នុងសំណុំរឿង ស្រី មុំ ខុមចាន់តារាទី
ភ្នំពេញ: កាលពីថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង ៧និង ៣០នាទី នៅសាលាដំបូងរាជធានី បានបើកសវនាការកក្នុងសំណុំរឿង ព្រហ្មទណ្ឌលេខ ១៩៣៤ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ ពីបទ" សូកប៉ាន់សាក្សី និង សមគំនិត សូកប៉ាន់សាក្សី។ អានបន្ត
ប្រជាពលរដ្ឋសំណូមពរអោយចៅហ្វាយខេត្តមើលជញ្ជីងថ្លឹងរថយន្តកូនដំរីព្រោះល្បីថាកំពុងសំងំកើបលុយមិនខ្វល់ពីបទបញ្ជារសម្តេចតេជោទើបធ្វើអោយផ្លូវថ្នល់ខូច!
បន្ទាយមានជ័យ៖ពលរដ្ឋ សំដែងនូវការខកចិត្តត្បិតស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅចំណុចកូនដំរី មិនដែលបានអើពើបង្ក្រាបទប់ស្កាត់រថយន្តដឹកជញ្ជូនលើសទម្ងន់នោះទេ
ហើយលោក ព្រំ វីរៈ ដែលមានសិទ្ធិអំណាចគ្រប់គ្រងស្ថានីយ៍ថ្លឹងរថយន្តនេះអនុវត្តផ្ទុយពី
ពីបញ្ជារសម្តេច តេជោហ៊ុនសែន ដែលប្រកាសដាច់ អហង្កាអោយបង្ក្រាបនិងទប់ស្កាត់ ចំពោះ រថយន្ត ដឹកលើសកម្រិតទំងន់ ឬតទ្រុងខុសបច្ខេកទេសជាដើមដោយសម្តេចសង្កត់ធ្ងន់ថា គឺជាការបំផ្លាញ ផ្លូវ ថ្នល់និងស្ពាន ហើយសម្តេចអោយបង្ក្រាបគ្មានការលើកលែងទោះបីជាមន្ត្រីនោះពាក់ផ្កាយឬលោកខែក៏ដោយ។ អានបន្ត
នគរបាលអន្តោប្រវេសន៍ម្នាក់ចងគំនុំជាមួយអ្នកកាសែតបង្ករជម្លោះផ្អើលនៅច្រកទ្វាអន្តជាតិប៉ោយប៉ែត!
ប៉ោយប៉ែត: ផ្ទុះរឿងអាស្រូវនៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតខណៈនគរបាលអន្តោរ
ប្រវេសន៍ម្នាក់ធ្វើខ្លួនដូចជាជនពាល រត់ស្ទុះទៅដកសោរម៉ូតូនិងជេរប្រមាថបុគ្គលិកអ្នកយកព័ត៌មានថ្ងៃថ្មីដោយសារចងគំនុំជាមួយអ្នកកាសែតម្នាក់នោះដែលធ្លាប់បានចុះផ្សាយរឿងម្តាយរបស់ខ្លួនដែលជាអ្នករត់ការឬពួកគួកជេធ្វើបណ្ណព្រំដែនហៅបដឺផាសជូនពលករលើសតម្លៃ។ អានបន្ត
លោក ឃួន ជឿន អោយកូនចៅបើកច្រករបៀងយ៉ាងគគ្លើនទុកបទបញ្ជារសម្តេចក្រឡា«ហោមសខេង»ដូចផ្លុំខ្លុយអោយសត្វក្របីស្តាប់!
បន្ទាយមានជ័យ៖ ច្រករបៀង តំបន់៥ ក្នុងភូមិសាស្ត្រ អូរបីជាន់ ក្រោមការគ្រប់គ្រង ដោយលោកឧត្តមសេនិយ៍ ត្រី ឃួនជឿន ត្រូវបានគេរាយការណ៍ថា៖កំពុងតែផ្គើនបទបញ្ជារ សម្តេចក្រឡាហោម «សខេង»ដែលអោយបិទច្រករបៀងទាំងអស់ដើម្បីទប់ស្កាត់រាល់បទល្មើសនានាដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនិងបាត់បង់ចំណូលពន្ធចូលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។ អានបន្ត
បង្ក្រាបទីតាំងលក់ម៉ូតូមួយកន្លែងរឹបអូសបានម៉ូតូទំនើប១០គ្រឿងព្រះរាជអាជ្ញាដកហូត សម្ភារៈយកព័ត៌មាន៣អង្គភាព
បន្ទាយមានជ័យៈ អ្នកសារព័ត៌មាន ៣ អង្គភាព ត្រូវបានកម្លាំងសមត្ថកិច្ច ចម្រុះដែលចុះទៅបង្ក្រាប ទីតាំងលក់ម៉ូតូមួយកន្លែងដែលគេសង្ស័យថាជាម៉ូតូក្តៅឬម៉ូតូនាំចូលពីប្រទេសថៃអត់ពន្ធនោះបានដកហូត សម្ភារៈយកព័ត៌មានខណៈពួកគាត់ផ្តិតយករូបភាពដែលព្រះរាជអាជ្ញាដឹកនាំកម្លាំងឆែកឆេរនិងបង្ក្រាប។ អានបន្ត
ដើម្បីការពារសន្តិសុខកម្លាំងនគរបាលវរ:សេនាតូចការពារព្រំដែនគោកលេខ៨១៧ ចូលរួមល្បាត តាមខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជា&ថៃ
ខេត្តបាត់ដំបង.ស្រុកសំពៅលូន ថ្ងៃពុធ ១១ កើត ខែស្រាពណ៌ ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨សីហា 22, 2018 នេះដោយអនុវត្តជាប់ជាប្រចាំនូវមតិដឹកនាំរបស់ ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នស្នងការដ្ឋាន។ អានបន្ត
លោក ង៉ោ ម៉េនជ្រួន បន្សល់ទុករឿងអាស្រូវ នៅក្រុងប៉ោយប៉ែត
បន្ទាយមានជ័យៈ លោក ង៉ោ ម៉េនជ្រួន អតីតៈអភិបាលក្រុងប៉ោយប៉ែត បានទទួលតួនាទីជាអភិបាល រងខេត្តបន្ទាយមានជ័យ កាលពីឆ្នាំ២០១៧ ក្រោយពីចាញ់ឆ្នោតភ្លូកទឹកភ្លូកដី នៅក្រុងប៉ោយប៉ែត ដែល គណបក្សសង្គ្រោះជាតិ បានឈ្នះដល់កាំជណ្តើរផ្ទះ លោក ង៉ោម៉េនជ្រួន ។ ក្នុងអាណត្តិគ្រប់គ្រងជាអភិ បាលក្រុងប៉ោយប៉ែត អានបន្ត
ស្រ្តីម្នាក់ឈរលើទ្រូងផ្លូវ រង់ចាំប្តី បត់ជើងតូច ស្រាប់តែមានម៉ូតូ០១គ្រឿងបើកបុកស្លាប់!
បន្ទាយមានជ័យ៖ស្រ្តីម្នាក់ឈរលើទ្រូងផ្លូវ រង់ចាំប្តី បត់ជើងតូច ស្រាប់តែមានម៉ូតូ០១គ្រឿងបើកបុកចំពីខាងក្រោយបណ្ដាលអោយស្លាប់យ៉ាងអណោចអធ័ម្ម ចំណែកអ្នកបន្តបើកម៉ូតូគេចបាត់ស្រមោល។
ហេតុកាណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៩និង៤០នាទីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងកើតវត្តស្ទឹងបត់ប្រហែល២០០ម៉ែត្រ ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ អានបន្ត
រថយន្តយោធា បុកជាមួយម៉ូតូសង់ឌ្រីមបណ្តាលអោយនគរបាលម្នាក់ស្លាប់គួរឲ្យសង្វេគ!
ស្ទឹងត្រែង៖ គួរអោយអាសូរ នគរបាលកាពារព្រំដែនម្នាក់កំពុងជិះម៉ូតូត្រូវបានរថយន្តវីហ្គោ យោធាផ្នែកសឹករងស្រុកសៀមប៉ាង ប្រចាំការនៅភូមិខាំភោគបុកបណ្តាលអោយស្លាប់យ៉ាងអណោធអធ័ម្ម។
តាមសេចក្ដីរាយការណ៍មួយបានដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដែលបង្កដោយ រថយន្ត ១គ្រឿងម៉ាក vigo ពណ៌ត្រេអ៊ី ពាក់ផ្លាកលេខ ខេមរៈភូមិន្ទ 2.77 33 បានបុកជាមួយនិងម៉ូតូ មួយគ្រឿងម៉ាកឌ្រីមសង់ ស៊េរី ឆ្នាំ 2007 ពាក់ស្លាកលេខ ស្ទឹងត្រែង 1A 4039។ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង នៅថ្ងៃទី 18 ខែសីហាឆ្នាំ 2018 នៅចំណុចស្ពានអូឃ្លាង ចន្លោះមង្គោលលេខ 37 និង 38 ស្ថិតនៅក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ អានបន្ត
តូបអាជីវករខ្មែរ_ថៃ នៅក្នុងផ្សាររោងក្លឿក្នុងប្រទេសថៃ ត្រូវភ្លើងឆេះអស់ជាច្រើនតូប
ប៉ោយប៉ែត៖សម្លេងស្រែកទ្រហ៊ោយំ របស់អាជីវករ ដែលលក់ដូរ ក្នុងផ្សាររោងក្លឿ ប្រទេសថៃលាន់លឺកងរំពងខណៈ តូបអាជីវករខ្មែរ_ថៃ នៅក្នុងផ្សាររោងក្លឿក្នុងប្រទេសថៃ ត្រូវភ្លើងឆេះអស់ជាច្រើនតូប។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ០៥និង៥៥ នាទីក្នុងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ។សេចក្តីរាយការណ៍ បឋមបានអោយដឹងថា៖មានអគ្គីភ័យ លេបត្របាក់តូបអាជីវករ ខ្មែរ និង ថៃ ដែលលក់ដូរនៅចំនុច អក្សរB ផ្សារថ្មថ្មី ដែលឆេះស្ទើរទាំងស្រុង តែម្តង។ អានបន្ត
លោក គឹម សុខ ជាអ្នកវិភាគនយោបាយ ត្រូវបានតុលាការ ដោះលែងហើយ
ភ្នំពេញៈ នៅព្រឹកថ្ងៃទី ១៧ ខែ សីហា ឆ្នាំ២០១៨ លោក គឹម សុខ ជាអ្នកវិភាគនយោបាយ និយាយមិនសំចៃមាត់នោះ ត្រូវបានតុលាការលែងឲ្យមាន សេរីភាពហើយ បន្ទាប់រងការចោទប្រ កាន់ យ៉ាងអយុត្តិធម៌មកលើរូបគាត់មក ។ អានបន្ត
ឧត្ដមសេនីយ៍ទោ អាត់ ខែម បានដាក់បទបញ្ជាដាច់ខាតអោយឧត្ដមសេនីយ៍ត្រី សិទ្ធិ ឡោះ តាមចាប់ មុខសញ្ញាចោរលួចរថយន្ត !
បន្ទាយមានជ័យ ៖ ការនិយាយអ្នកណាក៏អាចនិយាយបានដែរតែអ្វីដែលសំខាន់គឺគេចង់ឃើញ ប្រសិទ្ធភាពរបស់វា ប្រជាពលរដ្ឋរងចាំមើលថាតើបទបញ្ជាររបស់លោកឧត្ដមសេនីយ៍ទោ អាត់ ខែម បានដាក់បទបញ្ជាដាច់ខាតអោយឧត្ដមសេនីយ៍ត្រី សិទ្ធិ ឡោះ តាមចាប់ មុខសញ្ញាចោរលួចរថយន្ត
របស់ពលរដ្ឋនៅក្រុងប៉ោយប៉ែតនោះមានប្រសិទ្ធភាពប៉ុណ្ណា ?។ អានបន្ត
តំណាងសហគមន៍ ២នាក់ ឃុំថ្មពួក ស្រុកពួក ត្រូវបានតុលាការគំរូ ខេត្តបន្ទាយមានជ័យ ចេញដីកា ចាប់ខ្លួន
បន្ទាយមានជ័យៈ កាលពីថ្ងៃទី ១៦ ខែ សីហា ឆ្នាំ២០១៨ វេលាម៉ោង ១២ និង ១៦ នាទី កងរាជអាវុធ ហត្ថស្រុកថ្មពួក បានអនុវត្តដីការបស់សាលាដំបូង ខេត្តបន្ទាយមានជ័យ ជាដីកាបង្គាប់ឲ្យចាប់ខ្លួន លោក សាម ម៉ាប់ ភេទប្រុសអាយុ ៤១ ឆ្នាំ មានទីលំនៅភូមិគោកស្វាយ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្ត បន្ទាយមានជ័យ និង លោក សួង សឿត ភេទប្រុសអាយុ ៥៥ ឆ្នាំ មានទីលំនៅភូមិ ស្វាយ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ជនទាំងពីរ ត្រូវបានលោក តេង សាម៉ៃ ព្រះរាជអាជ្ញារងអមសា លាដំបូង បានចោទប្រកាន់ពីបទ” ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស” និង “ បំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិឯកជន” ក្នុង សំណុំរឿងព្រហ្មទណ្ឌលេខ ៣១៩ ចុះថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៧ ហើយ ចៅក្រមស៊ើបសួរ គឺលោក ឡូយ ចាន់ត្រា សាលាដំបូង ខេត្តបន្ទាយមានជ័យ ដែលមានដើម បណ្តឹង ឈ្មោះ អៀម មុត ជាអ្នករស់នៅក្នុងភូមិ ឃុំ ជាមួយលោក សាម ម៉ាប់ដែរ ។ អានបន្ត
ចាងហ្វាងកាសែតខ្មែរជាយដែនត្រូវPMវាយរថយន្តខណះថតសកម្មភាពសមត្ថកិច្ចចម្រុះ អនុវត្តខុសបទបញ្ជារសម្តេចតេជោ!
បន្ទាយមានជ័យ៖កាលពីព្រឹកមិញនេះពោលគឺថ្ងៃទី១៣ខែសីហាឆ្នាំ២០១៨ សារព័ត៌មានយើងបានទទួលដំណឹងហួសចិត្តមួយដោយលោក អ៊ុងថាប់បារាំង ដែលជាចាងហ្វាងកាសែតខ្មែរជាយដែនត្រូវបានសមត្ថកិច្ច
PM ដែលសហការណ៍ជាមួយកម្លាំងចំរុះ
ដាក់ប៉ុស្តិត្រួតពិនិត្យបច្ចេកទេសយានយន្តនៅចំណុចស្រះដើមអំពិលស្ថិតនៅក្នុងភូមិទឹកថ្លាសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។ វាយរថយន្តរបស់លោកដើម្បីរារាំង មិនអោយលោកថតសកម្មភាពសមត្ថកិច្ចចម្រុះអនុវត្តខុសបទបញ្ជារសម្តេចតេជោ។ អានបន្ត